មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / បុរសជនជាតិខ្មែរទីមួយនៅកម្ពុជា និងរស់នៅក្នុងខេត្តសៀមរាប បានជាសះស្បើយពីជំងឺកូវីត១៩

បុរសជនជាតិខ្មែរទីមួយនៅកម្ពុជា និងរស់នៅក្នុងខេត្តសៀមរាប បានជាសះស្បើយពីជំងឺកូវីត១៩

សៀមរាប៖ បុរសជនជាតិខ្មែរ វ័យ ៣៨ឆ្នាំដំបូងគេ ដែលបានឆ្លងជំងឺកូវីដ១៩ ពីបុរសជនជាតិជប៉ុនម្នាក់ក្នុងខេត្តសៀមរាប បានជាសះស្បើយ និងត្រឡប់ទៅលំនៅដ្ឋានវិញហើយ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល និងជាប្រធានក្រុមការងារចត្តឡីស័កខេត្តសៀមរាប បានឲ្យដឹងថា បុរសវ័យ៣៨ឆ្នាំរូបនេះ បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចាប់ពីថ្ងៃទី៥ ដល់ទី១០ ខែមីនា ឆ្នាំ២០២០ សរុបមានរយៈពេល ២៥ថ្ងៃ ទើបជាសះស្បើយ។ លោកប្រធានមន្ទីរ បញ្ជាក់ថា ការជាសះស្បើយនេះ មានល្បឿនយឺត ដោយសារបុរសរូបនេះ មានជំងឺថ្លើមប្រភេទបេ។
លោកប្រធានមន្ទីរសុឋាភិបាល បញ្ជាក់ថា៖ ទោះបីបុរសរូបនេះ បានទទួលស្គាល់ពីវិទ្យាស្ថានជាតិប៉ាស្ទ័រនិងក្រសួងសុខាភិបាល ថាបានជាសះស្បើយពីជំងឺកូវីដ១៩ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក៏ដោយ ក៏មន្ត្រីសុខាភិបាលខេត្ត នៅតែបន្តទំនាក់ទំនង និងស្នើដល់បុរសរូនេះ ត្រូវនៅដាច់ដោយឡែកពីសមាជិកគ្រួសារ ព្រមទាំងមនុស្សនៅក្នុងសហគមន៍ រយៈពេល 14ថ្ងៃបន្ថែមទៀត។
បុរសវ័យ៣៨រូបនេះ មានសេចក្ដីត្រេកអរ ដែលសមាជិកគ្រួសារ មិត្តភក្តិ រួមនិងប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប មិនបានឆ្លងជំងឺកូវីត១៩ ពីរូបលោក។ រូបលោក និងនៅតែបន្តគោរពតាមការណែនាំ របស់មន្ត្រីជំនាញសុខាភិបាល ដោយបន្តនៅដាច់ដោយឡែកពីរគេហូតដល់១៤ថ្ងៃ ពេលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ។
បុរសរូបនេះ បានថ្លែងអំណរគុណ ទៅដល់សម្ដេចតេជោហ៊ុនសែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងមន្ត្រីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានថែរក្សា និងព្យាបាលប្រកបដោយវិជ្ជាជីវៈនិងការយកចិត្តទុកដាក់ខ្ពស់។

About admin

Check Also

សមត្ថកិច្ចចាប់ខ្លួនកូនប្រុសលោកឧកញ៉ា ញឹក ផន ហៅតាកៅ បានហើយ ពាក់ព័ន្ធការទាញកាំភ្លើង AK47 គំរាមប្រជាពលរដ្ឋ

កំពង់ឆ្នាំង៖សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បានចាប់ខ្លួនឈ្មោះ ញឹក ផល រហ័ស្សនាម០៩ ជាកូនប្រុសលោកឧកញ៉ា ញឹក ផន ហៅតាកៅ បានហើយ ពាក់ព័ន្ធការទាញកាំភ្លើង AK47 គំរាមប្រជាពលរដ្ឋ នៅថ្ងៃទី១ ខែកញ្ញា …

Leave a Reply

Your email address will not be published. Required fields are marked *