មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / អត្រាអ្នកបាត់បង់ជីវិត និងរងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅតែមានអត្រាខ្ពស់ឡើងជាលំដាប់

អត្រាអ្នកបាត់បង់ជីវិត និងរងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅតែមានអត្រាខ្ពស់ឡើងជាលំដាប់

សៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍ នៅតែ ជាបញ្ហា កង្វល់ដោយសារតែអត្រាបាត់បង់ជីវិត របួស នៅក្នុងកំរឹតខ្ពស់ និងបន្សល់វិបត្តិ សម្រាប់សង្គមជាតិ។ នៅក្នុងពីធីបើកវគ្គផ្សព្វផ្សាយ ស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោកនិងបំប៉នសមត្ថភាពមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក នាព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នៅ ស្នងការដ្ឋាននគរ បាល ខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប បានមានប្រសាសន៍លើកបង្ហាញថានៅក្នុង
ឆ្នាំ២០១៩កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសមានចំនួន ៤.១២១ករណី កើនលើសឆ្នាំ២០១៨ ក្នុងអត្រា២៦ភាគរយក្នុងនោះ ជនរងគ្រោះដែល ត្រូវបាត់ បងជីវិតមានចំនួន ១.៩៨១នាក់ កើនលើសក្នុងអត្រា១២ភាគរយ អ្នករង របួស មានចំនួន ៦.១៤១នាក់ ស្មើនឹងអត្រាកើនឡើង២៩ភាគរយ។
លោកស្នងការនគរបាលខេត្តសៀមរាបបញ្ជាក់ថា៖ ផ្អែកលើតួលេខ គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៩កន្លងទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ឆ្នាំ២០២០ជាឆ្នាំ ប្រកាស អាសន្នសម្រាប់មានវិធានការ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ដោយធ្វើកំណែរទម្រង់អនុក្រឹត្យថ្មី ស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើ ល្មើស ច្បាប់ចរាចរណ៍ផ្លូវគោក។ នៅក្នុងអនុក្រឹត្យថ្មីនេះ អ្នកប្រព្រឹត្តិអំពើល្មើសច្បាប់ ចរាចរណ៍ផ្លូវគោក នឹងរងការពិន័យចាប់ពី៦ម៉ឺនរៀល រហូតដល់៤លានរៀល តាមប្រភេទនៃករណីល្មើស ក្នុងនោះការរងពិន័យ ដែលបានកំណត់នៅ ក្នុង អនុក្រឹត្យថ្មី មានទំហំលើសពីការកំណត់នៅក្នុងអនុក្រឹត្យចាស់ ពី២ដង ៣ដង និង ៥ដង។ យ៉ាងណាក៏ដោយ គេរំពឹងទុកថា ការរឹតបន្តឹង លើអំពើល្មើស ច្បាប់ ចរាចរណ៍ផ្លូវគោក ដោយការតម្លើងបា្រក់ពិន័យខ្ពស់នឹង មានការចូលរួមគោរព ច្បាប់ ចរាចរណ៍កាន់តែច្រើន ពីមជ្ឈដ្ឋាននៃអ្នកប្រើប្រាស់យានយន្ត កាត់បន្ថយ អត្រាគ្រោះថ្នាក់ ស្លាប់ របួស ប្រកបដោយប្រសិទ្ធភាព ស្របតាមពាក្យ ស្លោក ដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ( ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍) ៕

About admin

Check Also

សមត្ថកិច្ចចាប់ខ្លួនកូនប្រុសលោកឧកញ៉ា ញឹក ផន ហៅតាកៅ បានហើយ ពាក់ព័ន្ធការទាញកាំភ្លើង AK47 គំរាមប្រជាពលរដ្ឋ

កំពង់ឆ្នាំង៖សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បានចាប់ខ្លួនឈ្មោះ ញឹក ផល រហ័ស្សនាម០៩ ជាកូនប្រុសលោកឧកញ៉ា ញឹក ផន ហៅតាកៅ បានហើយ ពាក់ព័ន្ធការទាញកាំភ្លើង AK47 គំរាមប្រជាពលរដ្ឋ នៅថ្ងៃទី១ ខែកញ្ញា …

Leave a Reply

Your email address will not be published. Required fields are marked *