មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ពលរដ្ឋដែលបន្តចូលមកក្នុងខេត្តសៀមរាប ប្រឈមដាក់នៅដោយឡែក១៤ថ្ងៃតាមការរៀបចំរបស់ខេត្ត

ពលរដ្ឋដែលបន្តចូលមកក្នុងខេត្តសៀមរាប ប្រឈមដាក់នៅដោយឡែក១៤ថ្ងៃតាមការរៀបចំរបស់ខេត្ត

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយលោក ទៀ សុីហា និងជា គណៈបញ្ជាការឯកភាពខេត្ត បានជម្រាបជូនតំណឹងដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានបំណងចង់មកកាន់ខេត្តសៀមរាប ទាំងអស់ឲ្យបានជ្រាបថា ដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19) និងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា  

រដ្ឋបាលខេត្តសៀមរាប សំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អាចត្រលប់ទៅបំពេញការងាររៀងខ្លួននៅកន្លែងធ្វើការវិញ នឹងមិនមានការកាត់ប្រាក់បៀវត្សនោះទេ ព្រោះការឈប់ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ត្រូវបានរាជរដ្ឋាភិបាលសម្រេចលើកពេល។

ក្នុងករណីបងប្អូននៅតែចង់ចូលក្នុងខេត្តសៀមរាប អាចនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែក ធ្វើចត្តឡីស័កចំនួន១៤ថ្ងៃ(នៅមណ្ឌលចត្តាឡីស័កដែលអាជ្ញាធរបានកំណត់) ជាមុនសិន។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន តាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរាតត្បាត Covid-19 ដើម្បីសុវត្ថិភាពខ្លួនយើង គ្រួសារយើង និងសង្គមជាតិទាំងអស់គ្នា ។

About admin

Check Also

សមត្ថកិច្ចចាប់ខ្លួនកូនប្រុសលោកឧកញ៉ា ញឹក ផន ហៅតាកៅ បានហើយ ពាក់ព័ន្ធការទាញកាំភ្លើង AK47 គំរាមប្រជាពលរដ្ឋ

កំពង់ឆ្នាំង៖សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បានចាប់ខ្លួនឈ្មោះ ញឹក ផល រហ័ស្សនាម០៩ ជាកូនប្រុសលោកឧកញ៉ា ញឹក ផន ហៅតាកៅ បានហើយ ពាក់ព័ន្ធការទាញកាំភ្លើង AK47 គំរាមប្រជាពលរដ្ឋ នៅថ្ងៃទី១ ខែកញ្ញា …

Leave a Reply

Your email address will not be published. Required fields are marked *