មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / អាជ្ញាធរស្រុកស្វាយលើ ចាប់ខ្លួនដឺប៉េ ជើងគោកម្នាក់ករណីឃាត់ឡានដឹកគ្រឿងសង្ហារឹម ទាប្រាក់៣០០ដុល្លារជាថ្នូរនិងការដោះលែង

អាជ្ញាធរស្រុកស្វាយលើ ចាប់ខ្លួនដឺប៉េ ជើងគោកម្នាក់ករណីឃាត់ឡានដឹកគ្រឿងសង្ហារឹម ទាប្រាក់៣០០ដុល្លារជាថ្នូរនិងការដោះលែង

   ខេត្តសៀមរាប៖អាជ្ញាធរស្រុកស្វាយលើ បានធ្វើការឃាត់ខ្លួនដឺប៉េ ជើងគោកនៃយោធភូមិភាគទី៤ម្នាក់ ដែលឈរជើងជាមួយនៅស្នាក់ការអង្គការបរិស្ថាន ក្នុងស្រុកស្វាយលើ ករណី ចាប់ឡានដឹកគ្រឿងសង្ហារឹម ទាប្រាក់៣០០ដុល្លារជាថ្នូរនិងការដោះលែង។

   ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១០ខែមេសាឆ្នាំ២០២០ ស្ថិតនៅភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

លោកវរសេនីយ៍ត្រី ឈា សាវុធ មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្វាយលើ បានឲ្យដឹងនៅរសៀលថ្ងៃទី១១ខែមេសានេះថា ពិតជាមានករណីឃាត់ខ្លួន ដឺប៉េ ជើងគោក ម្នាក់ មែន។ការឃាត់នេះគឺធ្វើតាមបណញតឹងរបស់ពលរដ្ឋម្នាក់ឈ្មោះ ខុំ វ៉ារស់នៅភូមិអូរអាកុក ឃុំតាសៀម ស្រុកស្វាយលើ ដែលជាអ្នកដឹកគ្រឿងសង្ហារឹម (ទ្វារបង្អួច)ករណីឈ្មោះ  រ៉ុង មានមុខងារជាដឺប៉េ ជើងគោក ឈរជើងជាមួយអង្គការបរិស្ថាន បានបើកឡានដេញកាក់នៅជិតប្រាសាទបឹងមាលា រួចហើយសម្លុតទារប្រាក់ចំនួន៣០០ដុល្លារ។ពេលនោះជនរងគ្រោះនិយាយថា គាត់គ្មានលុយទេនៅសល់តែ៥០ម៉ឺន រៀលទេ។តែឈ្មោះរ៉ុង មិនព្រមហើយក៏បានដកយកអត្តសញ្ញាណប័ណ្ណទុកសិន ដោយនិយាយថា ពេលយកទ្វារទៅលក់បានលុយយលមកឲ្យគាត់ គ្រប់ចំនួន ទោះបឲ្យអត្តសញ្ញាណប័ណ្ណនោះវិញ។ដោយមានការខឹងនឹងទង្វើ របស់យោធាខាងលើ ទើបជនរងគ្រោះមកប្តឹងនៅសាលាស្រុកស្វាយលើ ឲ្យជួយអន្តរាគមន៍។លោកវរសេនីយ៍ត្រី ឈា សាវុធ បន្តថា ភ្លាមៗនោះលោកអភិបាលស្រុកក៏បានបញ្ជារទៅកម្លាំងចម្រុះ ចុះតាមឃាត់ខ្លួនជនសង្ស័យខាងលើ យកមកសួរនាំនៅទីបញ្ជារការអាវុធហត្ថស្រុកស្វាយលើ។លោកបន្តថា ដោយមានការសុំចរចារសម្រួលពីជនរងគ្រោះ ទើបលោកអភិបាលស្រុក បញ្ជារឲ្យសមត្ថកិច្ច អប់រំដឺប៉េខាងលើ និងធ្វើកិច្ចសន្យាបញ្ឍប់សកម្ម បើកឡានដេញកាក់ជំរិតទារលុយតទឿទៀត។ បន្ទាប់ពីធ្វើកិច្ចសន្យារួចកម្លាំងសមត្ថកិច្ចក៏បានដោះលែង ដឺប៉េខាងលើវិញ។

សូមរម្លឹកថា កន្លងទៅ អាជ្ញាធរស្រុកស្វាយលើ ធ្លាប់បានហៅ ដឺប៉េ និងប្រធាន អង្គការបរិស្ថាន ដែលមានស្នាក់ការនៅភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ នេះមកសួរនាំនិងធ្វើកិច្ចសន្យា ម្តងរួចមកហើយ ក្នុងករណីស្រដៀងគ្នានេះដែរ។យ៉ាងនេះក្តីសមត្ថកិច្ចស្រុកស្វាយលើ បានខ្សឹបប្រាប់ថា បុគ្គលខាងលើ ពិតជាមិនរាងចាលនោះទេ ព្រោះកន្លងទៅពួកគេតែងតែកាក់ឡានឈើ ឡានដឹកសិប្បកម្ម ទារលុយ ច្រើនៗធ្វើឲ្យកើតរឿងជម្លោះជាញឹកញាប់៕

About admin

Check Also

សមត្ថកិច្ចចាប់ខ្លួនកូនប្រុសលោកឧកញ៉ា ញឹក ផន ហៅតាកៅ បានហើយ ពាក់ព័ន្ធការទាញកាំភ្លើង AK47 គំរាមប្រជាពលរដ្ឋ

កំពង់ឆ្នាំង៖សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បានចាប់ខ្លួនឈ្មោះ ញឹក ផល រហ័ស្សនាម០៩ ជាកូនប្រុសលោកឧកញ៉ា ញឹក ផន ហៅតាកៅ បានហើយ ពាក់ព័ន្ធការទាញកាំភ្លើង AK47 គំរាមប្រជាពលរដ្ឋ នៅថ្ងៃទី១ ខែកញ្ញា …

Leave a Reply

Your email address will not be published. Required fields are marked *