មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / នគរបាលខេត្តកែប បង្ក្រាបករណីជួញដូរ ចែកចាយនិងប្រើប្រាស់គ្រឿងញៀន បញ្ជូនទៅតុលាការ

នគរបាលខេត្តកែប បង្ក្រាបករណីជួញដូរ ចែកចាយនិងប្រើប្រាស់គ្រឿងញៀន បញ្ជូនទៅតុលាការ

ខេត្តកែប៖ អនុវត្តន៍តាមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប ល្ងាចថ្ងៃទី២០ ខែ០៤ ឆ្នាំ២០២០ ការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកំលាំងអធិការនគរបាលក្រុងកែប និងកំលាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តកែប

ដឹកនាំដោយលោកវរសេនីយ៍ទោ កើត សាវុធ ប្រធានក្រុមអន្តរាគមន៍ពិសេស បានចុះស្ទាក់ចាប់មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ម្នាក់ ដែលកំពុងធ្វើសកម្មភាពចែកចាយ នៅក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុង/ខេត្តកែប។ ករណីខាងលើនគរបាលយើងដកហូតជាក់ស្តែងបានថ្នាំញៀនចំនួន០៧កញ្ចប់ (ធំ០១កញ្ចប់, តូច០៦កញ្ចប់) ស្មើនិង១៥.62g ទូរសព្ទដៃចំនួន០១គ្រឿង ដែកកេះចំនួន០២ដើម និងស្គុតខ្មៅសំរាប់រុំថ្នាំញៀន០១ដុំ ដែលសាមីជនទទួលស្គាល់ថាជារបស់ខ្លួន ។

   ជនសង្ស័យមានឈ្មោះ លៀម យ៉ត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ សង្កាត់កើតហេតុខាងលើ។

   ក្រោយការចាប់ខ្លួនយើងបាននាំជនសង្ស័យមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធី និងបានបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត នៅព្រឹកនេះ(២១,០៤,២០២០) ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ផងដែរ ៕

About admin

Check Also

ប្រជាសហគមន៍ ស្នើឲ្យស្ថាប័នពាក់ព័ន្ធ ពិនិត្យសំណុំរឿងអយុត្តិធម៌ នៅបឹងពារាំងផង

ខេត្តសៀមរាប៖បន្ទាប់ពីប្រជាសហគមន៍ទេសចរណ៍បឹងពារាំង ចាញ់ក្តី លោកស៊ីម ឈីវឈានពិសិដ្ឋ អតីត អនុប្រធានមន្ទីរបរិស្ថានខេត្ត សៀមរាប កាលពីពេលថ្មីៗនេះ ត្រូវបានភាគីទាំង២មិនទទួលយកសាលក្រមតុលាការខេត្តសៀមរាប ដោយលើកឡើងថា គឺជារឿងអយុត្តិធម៌ រៀងៗខ្លួន។ ជាក់ស្តែង នៅរសៀលថ្ងៃទី២០ខែមិថុនាឆ្នាំ២០២០នៅទីតាំងប៉ុស្តិ៍យាមរបស់សហគមន៍បឹងពារាំង ស្ថិតក្នុងសង្កាត់ជ្រាវក្រុងសៀមរាប …

Leave a Reply

Your email address will not be published. Required fields are marked *