មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ពលរដ្ឋ២នាក់ចុះស្តាអណ្តូងលូ បណ្តាលឲ្យស្លាប់យ៉ាងអណោចអធ័ម

ពលរដ្ឋ២នាក់ចុះស្តាអណ្តូងលូ បណ្តាលឲ្យស្លាប់យ៉ាងអណោចអធ័ម

    សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា ពលរដ្ឋចំនួន៣នាក់បាននាំគ្នាស៊ីឈ្នួលចុះស្តាអណ្តូងលូចាស់ បណ្តាលឲ្យស្លាប់ចំនួន២នាក់ឯម្នាក់ទៀតរួចខ្លួន ដោយសារខ្វះអ៊ុក ស៊ីសែន។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង ៧ព្រឹកថ្ងៃទី២៥ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិឪឡោកឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

 លោកវរសេនីយ៍ទោ លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង

បានឲ្យដឹងថា ករណីចុះស្ដា អណ្ដូងដែលមានជម្រៅ៧ម៉ែត្រនៅភូមិឪឡោក ឃុំបាគង បណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន២នាក់។ទី១.ឈ្មោះឈុត.ស៊ានភេទប្រុសអាយុ៣៩ឆ្នាំ រស់នៅនៅភូមិឪឡោក បាគងស្រុកប្រាសាទបាគង។ទី២.ឈ្មោះយឿម.រ៉ាត់ភេទប្រុសអាយុ៤៧ឆ្នាំ រស់នៅភូមិស្ទឹង ឃុំបាគងស្រុកប្រាសាទបាគង។ចំណែកម្ចាស់ផ្ទះមានឈ្មោះធិត.សួន(ហៅ)ប៉ក់ភេទស្រីអាយុ៤៥ឆ្នាំនៅភូមិឪឡោកជាអ្នកជួលក្នុង១នាក់តម្លៃ៣០០០០រៀល។លោកបន្តថា    តាមការសន្និដ្ឋាននិងធ្វើកោសល្យវិច័យ បានឲ្យដឹងថា  ករណីស្លាប់នេះគឺបណ្តាលមកពីខ្វះ អ៊ុកស៊ីសែនដកដង្ហើម ក្នុងអណ្តូងលូ ។លោកបន្ថែមថាបន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួច ក៏ប្រគល់សពទាំង២ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

About admin

Check Also

ប្រជាសហគមន៍ ស្នើឲ្យស្ថាប័នពាក់ព័ន្ធ ពិនិត្យសំណុំរឿងអយុត្តិធម៌ នៅបឹងពារាំងផង

ខេត្តសៀមរាប៖បន្ទាប់ពីប្រជាសហគមន៍ទេសចរណ៍បឹងពារាំង ចាញ់ក្តី លោកស៊ីម ឈីវឈានពិសិដ្ឋ អតីត អនុប្រធានមន្ទីរបរិស្ថានខេត្ត សៀមរាប កាលពីពេលថ្មីៗនេះ ត្រូវបានភាគីទាំង២មិនទទួលយកសាលក្រមតុលាការខេត្តសៀមរាប ដោយលើកឡើងថា គឺជារឿងអយុត្តិធម៌ រៀងៗខ្លួន។ ជាក់ស្តែង នៅរសៀលថ្ងៃទី២០ខែមិថុនាឆ្នាំ២០២០នៅទីតាំងប៉ុស្តិ៍យាមរបស់សហគមន៍បឹងពារាំង ស្ថិតក្នុងសង្កាត់ជ្រាវក្រុងសៀមរាប …

Leave a Reply

Your email address will not be published. Required fields are marked *