មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / តារា(ខាត់សុឃីម)និងពលរដ្ឋជាច្រើនរយនាក់ មកតវ៉ានៅមុខតុលាការ ទាមទារអោយដោះលែង អឌិតអគ្គនាយកក្រុមហ៊ុនអ៊ីណារីតា

តារា(ខាត់សុឃីម)និងពលរដ្ឋជាច្រើនរយនាក់ មកតវ៉ានៅមុខតុលាការ ទាមទារអោយដោះលែង អឌិតអគ្គនាយកក្រុមហ៊ុនអ៊ីណារីតា

សៀមរាប÷ព័ត៍មានបឋម ក្រុមពលដ្ឋច្រើនរយនាក់ ដែលក្នុងនោះមានតារាចម្រៀង ខាត់សុឃីមនិងប្តីផង បាននាំគ្នាមកឈរកាន់បដានិងដាក់មីក្រូនៅមុខតុលាការ ស្រែកទាមទារអោយដោះលែង ឈ្មោះឌីម សួនណាត អឌិតអគ្គនាយកក្រុមហ៊ុនអ៊ីណារីតា ដែលត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០១៩ ក្នុងសំណុំរឿងព្រហ្មទណ្ឌ័លេខ៨៣៥ចុះថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៩ ក្រោមបទចោទ ឆបោក។

      ជនសង្ស័យអតីតជាអគ្គនាយកក្រុមហ៊ុនអ៊ីណារី ត្រូវបានពលរដ្ឋរងគ្រោះច្រើននាក់បានដាក់ពាក្យប្តឹងទៅតុលាការ ដោយចោទប្រកាន់បទឆបោក ក្នុងទំហ៊ុំទឹកប្រាក់ជាច្រើនលានដុល្លារ។

      ជាមួយគ្នានោះ ក្រុមសមត្ថកិច្ចចម្រុះជាច្រើននាក់ ក៍បានដាក់ពង្រាយផងដែរ បំណងការពារទប់ស្កាត់ ខ្លាចក្រែងមានអំពើហឹង្សា។ តែមកទល់ម៉ោង៩និង៣០ ព្រឹកថ្ងៃទី២៩ខែមេសាដដែលនេះ ខណះស្ថាប័នតុលាការតម្រូវអោយតំណាងអ្នកតវ៉ាចូលជួប ក្រុមអ្នកតវ៉ាមិនយល់ព្រម ហើយក៍លើកគ្នាមកឈរបិតផ្លូវនៅមុខតុលាការតែម្តង ទោះជាស្ថាប័នតុលាការ ចេញមកពន្យល់ហេតុផលអំពីច្បាប់យ៉ាងណាក៍ដោយ។

      ក្នុងការត៉វាទាមទារអោយដោះដលង អតីតអគ្គ នាយកក្រុមហ៊ុនខាងលើ អ្នកនាងខាត់ សុឃីម មិនផ្តល់បទសម្ភាសន៍អោយអ្នកកាសែតនោះទេ។តែក្រុមអ្នកតវ៉ាផ្សេងទៀតបាបនិយាយថា ពួកគេក៍ជាជនរងគ្រោះដូចគ្នា។ ការតវ៉ានេះគឺសុំអោយដោះលែងត្បិតជនជាប់ចោទ បានសន្យាថា បើខ្លួនរួចពីការឃុំឃាំង និងសងប្រាក់ទៅអតិថិជនរបស់ខ្លួនវិញទាំងអស់។

      ក្រុមអ្នកតវ៉ាបញ្ជាក់ចំពោះមុខព្រះរាជអាជ្ញារងដែលចេញមកពន្យល់ថា ពួកគេមិនមានតំណាងទេ សំខាន់សុំអោយដោះលែង បើមិនចឹងទេ គឺនៅដេកមុខតុលាការទាំងអស់គ្នា មិនទៅផ្ទះវិញឡើយ៕

About admin

Check Also

ប្រជាសហគមន៍ ស្នើឲ្យស្ថាប័នពាក់ព័ន្ធ ពិនិត្យសំណុំរឿងអយុត្តិធម៌ នៅបឹងពារាំងផង

ខេត្តសៀមរាប៖បន្ទាប់ពីប្រជាសហគមន៍ទេសចរណ៍បឹងពារាំង ចាញ់ក្តី លោកស៊ីម ឈីវឈានពិសិដ្ឋ អតីត អនុប្រធានមន្ទីរបរិស្ថានខេត្ត សៀមរាប កាលពីពេលថ្មីៗនេះ ត្រូវបានភាគីទាំង២មិនទទួលយកសាលក្រមតុលាការខេត្តសៀមរាប ដោយលើកឡើងថា គឺជារឿងអយុត្តិធម៌ រៀងៗខ្លួន។ ជាក់ស្តែង នៅរសៀលថ្ងៃទី២០ខែមិថុនាឆ្នាំ២០២០នៅទីតាំងប៉ុស្តិ៍យាមរបស់សហគមន៍បឹងពារាំង ស្ថិតក្នុងសង្កាត់ជ្រាវក្រុងសៀមរាប …

Leave a Reply

Your email address will not be published. Required fields are marked *