មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / កាំភ្លើង ប្រើហ្គាស ០៣ដើម និងគ្រាប់មួយចំនួន ត្រូវបានរកឃើញ ក្នុងក្រុងសៀមរាប

កាំភ្លើង ប្រើហ្គាស ០៣ដើម និងគ្រាប់មួយចំនួន ត្រូវបានរកឃើញ ក្នុងក្រុងសៀមរាប

ខេត្តសៀមរាប៖ សមត្ថកិច្ចខេត្តសៀមរាប បានចុះប្រតិបត្តិការឆែកឆេរផ្ទះពលរដ្ឋមួយកន្លែងដែលសង្ស័យថាមានលាក់ទុកអាវុធខុសច្បាប់ ខណៈពេលសមត្ថកិច្ច ចុះឆែកឆេរផ្ទាល់ បានរកឃើញកាំភ្លើង ប្រភេទប្រើហ្គាស ០៣ដើម និងគ្រាប់មួយចំនួន រួមទាំងសម្ភារៈធាតុផ្សំមួយចំនួន។

ការចុះអនុវត្តច្បាប់ និងពិនិត្យផ្ទះសង្ស័យមានលាក់អាវុធខុសច្បាប់ ដោយកម្លាំងសន្តិសុខ ផ្ទៃក្នុងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នារសៀលថ្ងៃទី០៤ខែឧសភាឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី ស្ថិតនៅភូមិ ស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

ផ្ទះរបស់មុខសញ្ញាជួញដូរអាវុធ ឈ្មោះ អ៊ុំ ពេជ្ររស្មីឧត្តម ភេទប្រុស អាយុ ២០ឆ្នាំ ស្ថិតនៅភូមិ ស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

វត្ថុតាងរួមមាន

ទី១ /កាំភ្លើងមួយដើមម៉ាក Glock19 ពណ៌ខ្មៅ លេខ DN16697 ជាប្រភេទប្រើហ្គាស គ្រាប់ជ័រ គ្រាប់ដែក រួមមិងបង់ចំនួន ០១

ទី២ /កាំភ្លើងមួយដើមម៉ាក Combat master ពណ៌ខ្មៅ លេខ DN020580 ជាប្រភេទប្រើហ្គាស គ្រាប់ជ័រ គ្រាប់ដែក រួមមិងបង់ចំនួន ០២

ទី៣ /កាំភ្លើងមួយដើមម៉ាក Combat master ពណ៌ខ្មៅ លេខ DN00050ជាប្រភេទប្រើហ្គាស គ្រាប់ជ័រ គ្រាប់ដែក រួមមិងបង់ចំនួន ០២

ទី៤/ កំប៉ុងហ្គាសចំនួន ៤ កំប៉ុង

ទី៥ /គ្រាប់ជ័រចំនួន ៣ កញ្ចប់

ទី៦ /គ្រាប់ដែកចំនួន ៨ ប្រអប់

ទី៧ /គ្រាប់ពិតប្រើសំរាប់ប្រភេទគ្រាប់កាំភ្លើង វ៉ាងឌីឡុង ចំនួន ១០០គ្រាប់

ទី៨ /Laptop ម៉ាកMSI ពណ៌ខ្មៅ ចំនួន១ Mouse ចំនួន១ និងកាសដាក់ក្រចៀកចំនួន១។

ពាក់ព័ន្ធករណីនេះសមត្ថកិច្ចកំពុងអនុវត្តតាមផ្លូវច្បាប់ ។

សូមជម្រាបជូនថា៖ ជាទូទៅបុគ្គលដែលមានសិទ្ធិក្នុងការប្រើប្រាស់អាវុធជាតិផ្ទុះ មានដូចជា កងយោធពលខេមរៈភូមិន្ទ កងរាជអាវុធហត្ថ កងកម្លាំងនគរបាលជាតិ កងជីវពល កងសន្តិសុខនៃធនាគារជាតិ រួមទាំងមន្រ្តីរាជការស៊ីវិលមួយចំនួនទៀតដែលច្បាប់បានអនុញ្ញាត។ បុគ្គលទាំងអស់នេះអាចប្រើប្រាស់អាវុធជាតិផ្ទុះបាន ដោយចាំបាច់ត្រូវមានលិខិតអនុញ្ញាត ឬលិខិតបញ្ជាបេសកកម្មរបស់ខ្លួន ដែលចេញដោយក្រសួងមហាផ្ទៃ ឬក្រសួងការពារជាតិ ឬក្រសួងស្ថាប័នមានសមត្ថកិច្ច ដែលខ្លួនស្ថិតនៅក្រោមចំណុះ។ ប្រសិនបើការគ្រប់គ្រង ឬប្រើប្រាស់អាវុធដោយមិនគោរព តាមលក្ខខណ្ឌខាងលើនេះទេ នោះមានន័យថា ការប្រើប្រាស់នោះមិនត្រឹមត្រូវស្របតាមច្បាប់ឡើយ ហើយត្រូវទទួលទោសតាមច្បាប់។

ចំពោះច្បាប់ដែលកំណត់ពីទោសបញ្ញត្តិស្ដីពីការកាន់កាប់អាវុធជាតិផ្ទុះខុសច្បាប់នេះ គឺ ច្បាប់ស្ដីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ឆ្នាំ២០០៥ និងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៩ ។

អាវុធជាតិផ្ទុះគ្រប់ប្រភេទត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងតាមច្បាប់ទាំងពីរខាងលើ ហើយជាទូទៅបុគ្គលដែលបានប្រព្រឹត្តិល្មើសនឹងច្បាប់នេះ ត្រូវបានផ្តន្ទាទោសជាបន្តបន្ទាប់ដោយមិនលើកលែង ។ ការកំណត់នូវសិទ្ធិក្នុងការគ្រប់គ្រង ឬកាន់កាប់អាវុធនេះ គឺ ក្នុងគោលបំណង រក្សានូវសណ្ដាប់ធ្នាប់សង្គម ក៏ដូចជាទប់ស្កាត់នូវរាល់សកម្មភាពជាបទល្មើសផ្សេងៗ៕

About admin

Check Also

ប្រជាសហគមន៍ ស្នើឲ្យស្ថាប័នពាក់ព័ន្ធ ពិនិត្យសំណុំរឿងអយុត្តិធម៌ នៅបឹងពារាំងផង

ខេត្តសៀមរាប៖បន្ទាប់ពីប្រជាសហគមន៍ទេសចរណ៍បឹងពារាំង ចាញ់ក្តី លោកស៊ីម ឈីវឈានពិសិដ្ឋ អតីត អនុប្រធានមន្ទីរបរិស្ថានខេត្ត សៀមរាប កាលពីពេលថ្មីៗនេះ ត្រូវបានភាគីទាំង២មិនទទួលយកសាលក្រមតុលាការខេត្តសៀមរាប ដោយលើកឡើងថា គឺជារឿងអយុត្តិធម៌ រៀងៗខ្លួន។ ជាក់ស្តែង នៅរសៀលថ្ងៃទី២០ខែមិថុនាឆ្នាំ២០២០នៅទីតាំងប៉ុស្តិ៍យាមរបស់សហគមន៍បឹងពារាំង ស្ថិតក្នុងសង្កាត់ជ្រាវក្រុងសៀមរាប …

Leave a Reply

Your email address will not be published. Required fields are marked *