មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / សុំអោយជួយសង្គ្រោះត្រពាំងបុរាណមួយឈ្មោះ (ត្រពាំងក្រុះ)ក្រោយឈ្មួញម្នាក់ជីកនិងចាក់ដីពទ្ធ័យកជាកម្មសិទ្ធិ

សុំអោយជួយសង្គ្រោះត្រពាំងបុរាណមួយឈ្មោះ (ត្រពាំងក្រុះ)ក្រោយឈ្មួញម្នាក់ជីកនិងចាក់ដីពទ្ធ័យកជាកម្មសិទ្ធិ

សៀមរាប÷ពលរដ្ឋទូទាំងសង្កាត់ជ្រាវ រួមទាំងមហាជនផង បានទទូចសុំអោយថ្នាក់ដឹកនាំខេត្ត ពិសេសអាជ្ញាធរជាតិអប្សរា ជួយសង្គ្រោះត្រពាំងបុរាណឈ្មោះ(ត្រពាំងក្រុះ)ចេញពីកណ្តាប់ដៃឈ្មួញមកវិញ។

   ការទទូចសុំនេះ គឺបន្ទាប់ពីឈ្មួញមានឥទ្ធិពលម្នាក់ បានកំពុងគ្រប់គ្រងកាន់កាប់ដីស្រែក្នុងតំបន់ព្រៃលិច ទឹកក្នុងដែនទន្លេសាប ប្រមាណជាង៣០០ហិកតា ហើយបន្តមកជីកនិងចាក់ដីហ៊ុំពទ្ធ័ត្រពាំង ដោយដាំជាដំណា និងសង់ជាខ្ចុះគ្រោងបង្កើតជាភោជនីយដ្ឋាននៅទីនោះ។

     ត្រពាំងក្រុះដែលកំពុងរងការគ្រប់គ្រងជាកម្មសិទ្ធិដោយបុគ្គល ស្ថិតក្នុងភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ត្រង់ចំណុចខាងក្រោមទំនប់ទឹក៧៨ នៃសង្កាត់ជ្រាវ។

      បុគ្គលដែលកំពុងជីកនិងចាក់ដីហ៊ុំពទ្ធ័យកត្រពាំងបុរាណខាងលើមានឈ្មោះ តូ សំបាត់ ហៅភា ភេទ ប្រុស។ បុគ្គលរូបនេះ កំពុងគ្រប់គ្រងកាន់កាប់ដីព្រៃ លិចទឹក ក្នុងដែនបឹងទន្លេសាប ជាង៣០០ហិកតា។

     ក្រុមអ្នកភូមិនៃសង្កាត់ជ្រាវ បានលើកឡើងថា ត្រពាំងបុរាណមួយនេះ ក្នុងពេលកន្លងមករាល់រដូវ ប្រាំង គឺជាប្រភពទឹកសម្រាប់គោក្របីរបស់អ្នកភូមិ។ក្រៅពីនោះវាក៍ជាទីកន្លែងរកត្រីរួម សម្រាប់ពលរដ្ឋក្នុងសង្កាត់ផងដែរ។ ប៉ុន្តែក្នុងរយះកាលនេះ បុគ្គលឈ្មោះភា បានយកគ្រឿងចក្រទៅជីកស្តារត្រពាំង ហើយដឹកដីមកចាក់ពទ្ធ័ជុំវិញដាំដំណាំនិងសង់ជាខ្ចុះបង្កើតជាភោជនីយដ្ឋានថែមទៀត។ សកម្មភាពនេះ គឺកំពុងបង្ហាញពីការគ្រប់គ្រង ត្រពាំងបុរាណខាងលើជា កម្ម សិទ្ធិទាំងស្រុង ព្រោះថា មិនអាចអ្នកភូមិណាម្នាក់ចូលទៅប្រើប្រាស់ទឹកត្រពាំងបុរាណនោះឡើយ។

       ក្រុមអ្នកភូមិបានទទូចសុំអោយថ្នាក់ដឹកនាំខេត្ត ជាពិសេសអាជ្ញាធរជាតិអប្សរា មេត្តាជួយសង្គ្រោះត្រពាំងបុរាណឈ្មោះ(ត្រពាំងក្រុះ)ពីកណ្តាប់ដៃឈ្មួញមកវិញ ហើយផ្តល់ការប្រើប្រាស់ជាសាធារណ: ដូចកាលគ្រាដើម។

      ក្រុមអ្នកភូមិ បង្ហាញពីការចង់បាន ដូចការអនុវត្តរឹបអូសយកត្រពាំងបុរាណ ពីកណ្តាប់ដៃឈ្មួញមានឥទ្ធិពល ដូចត្រពាំង(ហែរផ្កា)នាពេលកន្លងមកដូចគ្នាអីចឹង។

       ក្រុមអ្នកភូមិបញ្ជាក់ថា កាលពីថ្ងៃទី២២ខែមេសាកន្លងទៅ ក្រុមការងាររដ្ឋបាលក្រុងបានចុះទៅពិនិត្យម្តងហើយ តែលទ្ធផលឆ្លើយថា មិនមានបាត់បង់ទ្រង់ ទ្រាយចាស់នោះទេ គឺនៅតែជាត្រពាំងដដែល។ នេះបង្ហាញថា ជាចម្លើយមួយដែលកំពុងផ្តល់សិទ្ធិអោយបុគ្គលមានឥទ្ធិពលម្នាក់ គ្រប់គ្រងត្រពាំងបុរាណ។

      លោក តូ សំបាត់ ហៅភា អ្នកចាក់ដីហ៊ុំពទ្ធ័ត្រពាំងខាងលើ បានប្រាប់តាមូរសព្ទ័ថា ការជីកស្តារត្រពាំងបុរាណខាងលើ លោកមិនបានសុំច្បាប់ទៅថ្នាក់លើ តែបានសុំទៅលោកសង្កាត់ដោយផ្ទាល់មាត់រួចហើយ។ចំណែកដីស្រែ ក្នុងដែនបឹងទន្លេសាបជាង៣០០ហិកតាដែលរូបលោកកំពុងកាន់កាប់ធ្វើស្រែពេលបច្ចុប្បន្ននេះ រូបលោកបានជួលពីក្រុមហ៊ុន(ខូវ ផល្លាបុត្រ)។

      របាយការណ៍ក្រុមចម្រុះចុះពិនិត្យត្រពាំង ដែលផ្តល់អោយដោយលោកហាយ យង់ ប្រធានការិយា ល័យដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណ: នៃសាលាក្រុងសៀមរាប បង្ហាញថា ការជីកស្តារត្រពាំងមិនមានផលប៉ះពាល់ឬបាត់បង់ទ្រង់ទ្រាយដើមនោះទេ។ ការស្តារនេះអាចថែរក្សានិងគ្រប់គ្រងកុំអោយមានការរំលោភបំពានពីពលរដ្ឋ។ ត្រពាំងមានទំហ៊ុំ៤០គុណ៤០ម៉ែត្រដដែល ហើយត្រពាំងនេះត្រូវរក្សាជាសម្បត្តិរដ្ឋ មិនអនុញាតអោយបុគ្គលណារំលោភធ្វើកម្មសិទ្ធិឡើយ។

      ចំណែកលោកពត វ៉ាន់ដេត នាយរងទទួលរួមផ្នែករដ្ឋបាលជលផលចុងឃ្នៀស បានអោយដឹងតាមទូរសព្ទ័នាព្រឹកថ្ងៃទី៦ខែឧសភានេះថា ឆ្លងកាត់ការពិនិត្យ ត្រពាំងនៅទ្រង់ទ្រាយដដែល។ចំណែកខ្ចុះដែលសង់ត្រៀបត្រានោះ គឺទុកសម្រាប់បណ្តែតទឹកខែវស្សា ចឹងទេមិនអាចក្លាយជាកម្មសិទ្ធិបុគ្គលឡើយ។ តែបើមានករណីអីប្លែក លោកនិងចុះពិនិត្យបន្តទៀត។

      ជាមួយគ្នានេះដែរ លោកឈាន រដ្ឋា ប្រធាននាយ កដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា បានថ្លែងតាមទូរសព្ទ័ថា ក្រុមចម្រុះបានចុះទៅពិនិត្យហើយ ទំហ៊ុំត្រពាំងនៅដដែលទេ។ លោកឈានរដ្ឋា បញ្ជាក់ថា ទោះជាមានការចាក់ដីហ៊ុំពទ្ធ័មែន តែមិនអាចក្លាយជាកម្មសិទ្ធបុគ្គលនោះឡើយ។

    ទោះបីយ៉ាងណា ក្រុមអ្នកភូមិទូទាំងសង្កាត់ជ្រាវនៅតែទទូចសុំអោយថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរជាតិអប្សរា ឈូសឆាយអាចម៍ដីដែលចាក់ហ៊ុំពទ្ធ័ត្រពាំងចេញ ហើយដកហូតយកត្រពាំងខាងលើ ទុកជាសម្បត្តិរដ្ឋ សម្រាប់ប្រើប្រាស់ទឹកជាសាធារណ: ដូចត្រពាំង ហែរផ្កា ក្នុងសង្កាត់ជ្រាវអីចឹងដែរ៕

About admin

Check Also

ប្រជាសហគមន៍ ស្នើឲ្យស្ថាប័នពាក់ព័ន្ធ ពិនិត្យសំណុំរឿងអយុត្តិធម៌ នៅបឹងពារាំងផង

ខេត្តសៀមរាប៖បន្ទាប់ពីប្រជាសហគមន៍ទេសចរណ៍បឹងពារាំង ចាញ់ក្តី លោកស៊ីម ឈីវឈានពិសិដ្ឋ អតីត អនុប្រធានមន្ទីរបរិស្ថានខេត្ត សៀមរាប កាលពីពេលថ្មីៗនេះ ត្រូវបានភាគីទាំង២មិនទទួលយកសាលក្រមតុលាការខេត្តសៀមរាប ដោយលើកឡើងថា គឺជារឿងអយុត្តិធម៌ រៀងៗខ្លួន។ ជាក់ស្តែង នៅរសៀលថ្ងៃទី២០ខែមិថុនាឆ្នាំ២០២០នៅទីតាំងប៉ុស្តិ៍យាមរបស់សហគមន៍បឹងពារាំង ស្ថិតក្នុងសង្កាត់ជ្រាវក្រុងសៀមរាប …

Leave a Reply

Your email address will not be published. Required fields are marked *