មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ចាប់ខ្លួនថៅកែហាងម៉ាស្សា រស្មីរត្ន័ និងរំដោះនារីបំរើផ្លូវភេទបួននាក់

ចាប់ខ្លួនថៅកែហាងម៉ាស្សា រស្មីរត្ន័ និងរំដោះនារីបំរើផ្លូវភេទបួននាក់

     សៀមរាប÷នគរបាលការិយា ល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន កាលពីរសៀលថ្ងៃទី១២ខែឧសភា បានចុះបង្ក្រាបករណីបំរើសេវាផ្លូវភេទ ជ្រកក្រោមស្លាកម៉ាស្សា ដោយឃាត់ខ្លួនថៅកែហាងម្នាក់ និងរំដោះនារីបំរើសេវាផ្លូវភេទ៤នាក់។

        លោកវរសនីយ៍ឯក ជា ហេង នាយការិយល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្ត បានអោយដឹងថា ទីតាំងហាងម៉ាស្សាយីហោរស្មីរត្ន័១៦៨ ដែលបានចុះបង្ក្រាប ស្ថិតនៅភូមិវត្តបូព៌ សង្កាត់ សាលាកំរើក ក្រុងសៀមរាប។ ហាងម៉ាស្សានេះបានរកសុីបង្កប់សេវាផ្លូវភេទជ្រកក្រោមស្លាកម៉ាស្សា ។ លោកបន្តថា ក្នុងពេលបង្ក្រាប យើងបានប្រមូលស្រ្តីរកសុីផ្លូវភេទបានចំនួន៤នាក់ ក្នុងនោះមានអនីតិជន អាយុ ១៧ ឆ្នាំ ម្នាក់ និង ចាប់បានថៅកែម្នាក់ឈ្មោះ ទន់ សារត្ន័ ភេទស្រី អាយុ ៣២ ឆ្នាំ  ។ ជា មួយគ្នានោះ ក៍ឆែកឆេររកឃើញវត្ថុតាងស្រោម អនា ម័យប្រើរួច និងមិនទាន់ប្រើមួយចំនួនធំ។ ជនសង្ស័យគឺបានឃាត់ខ្លួនតាមបញ្ជាលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។

         លោកនាយការិយាល័ បន្ថែមថា តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថាខ្លួនពិជាបានអនុញ្ញាត្តឲ្យស្រីៗរកសុីផ្លូវភេទនៅក្នុងហាងម៉ាស្សារបស់ខ្លួន ដោយបំរើផ្លូវភេទជាមួយភ្ញៀវម្តងតំលៃ ចាប់ពី ២៥ $ ទៅ ៣០$ ហើយខ្លួនដកយក ១០០០០ រៀល។  ក្រោយពេលសាកសួរ ស្ត្រីរកសុីផ្លូវភេទទាំង៤ នាក់គឺបានបញ្ជូនទៅមន្ទីសង្គមកិច្ចខេត្ត ។ចំណែកស្ត្រីថៅកែហាង បានបញ្ជូនទៅតុលាការ នារសៀលថ្ងៃទី១៣ខែឧសភានេះ ដោយចោទប្រកាន់ ពីបទ សញ្ចារកម្ម៕

About admin

Check Also

ប្រជាសហគមន៍ ស្នើឲ្យស្ថាប័នពាក់ព័ន្ធ ពិនិត្យសំណុំរឿងអយុត្តិធម៌ នៅបឹងពារាំងផង

ខេត្តសៀមរាប៖បន្ទាប់ពីប្រជាសហគមន៍ទេសចរណ៍បឹងពារាំង ចាញ់ក្តី លោកស៊ីម ឈីវឈានពិសិដ្ឋ អតីត អនុប្រធានមន្ទីរបរិស្ថានខេត្ត សៀមរាប កាលពីពេលថ្មីៗនេះ ត្រូវបានភាគីទាំង២មិនទទួលយកសាលក្រមតុលាការខេត្តសៀមរាប ដោយលើកឡើងថា គឺជារឿងអយុត្តិធម៌ រៀងៗខ្លួន។ ជាក់ស្តែង នៅរសៀលថ្ងៃទី២០ខែមិថុនាឆ្នាំ២០២០នៅទីតាំងប៉ុស្តិ៍យាមរបស់សហគមន៍បឹងពារាំង ស្ថិតក្នុងសង្កាត់ជ្រាវក្រុងសៀមរាប …

Leave a Reply

Your email address will not be published. Required fields are marked *