មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ប៉េអឹមខេត្តសៀមរាប បង្ក្រាបរថយន្តស៊ីតែន ដឹកឈើមួយគ្រឿង នៅសង្កាត់ស្លក្រាម

ប៉េអឹមខេត្តសៀមរាប បង្ក្រាបរថយន្តស៊ីតែន ដឹកឈើមួយគ្រឿង នៅសង្កាត់ស្លក្រាម

ខេត្តសៀមរាប៖រថយន្តសណ្តោងស៊ីតែន មួយគ្រឿងត្រូវបានកន្លាំងអាវុធហត្ថខេត្តសៀមរាប បង្ក្រាបបាន។

ហេតុការណ៍បានធ្វើនៅវេលាម៉ោង ១៦និង៣០នាទី​ ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ២០២០​ នៅ​ចំណុច​ ភូមិ​ធ្ល​កអណ្តូង​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​​​ ខេត្តសៀមរាប។

ការបង្ក្រាបនេះដឹក​នាំ​ដោយ​លោក​ ​វរសេនីយ៍ឯក​ សេង​ វុទ្ធី​ មេមេបញ្ជាការរងអាវុធហត្ថខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថារថយន្តដឹកឈើនេះម៉ាក FUSO សណ្តោង​ស៊ីតែន​ ស្លាក​លេខ​ភ្នំពេញ​ 3C-2859 ពណ៌​ស​ ឆ្នូត​ ក្រហម​ខៀវ។

បើតាមប្រភពបានឲ្យដឹងថារថយន្តដឹកឈើនេះចេញ​ពី​ខេត្ត​បន្ទាយមានជ័យ​ ចូលមកខេត្តសៀមរាប។ដោយឡែកអ្នកបេីកបរគេចខ្លួនបាត់។ ក្រោយ​ពី​ធ្វើការ​ត្រួត​ពិនិត្យ​ ឃើញ​ឃើញប្រភេទឈើដុំមួយចំនួន។

បច្ចុប្បន្ន​រថយន្ត​និង​ឈេី​ខាង​លើ​ បាន​ប្រគល់អោយ​​រដ្ឋបាល​ព្រៃឈើ​ បន្ទាយ​ស្រី​ រក្សាទុក​ ដេីម្បី​ត្រួតពិនិត្យ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ស្អែកនេះ៕

About admin

Check Also

ប្រជាសហគមន៍ ស្នើឲ្យស្ថាប័នពាក់ព័ន្ធ ពិនិត្យសំណុំរឿងអយុត្តិធម៌ នៅបឹងពារាំងផង

ខេត្តសៀមរាប៖បន្ទាប់ពីប្រជាសហគមន៍ទេសចរណ៍បឹងពារាំង ចាញ់ក្តី លោកស៊ីម ឈីវឈានពិសិដ្ឋ អតីត អនុប្រធានមន្ទីរបរិស្ថានខេត្ត សៀមរាប កាលពីពេលថ្មីៗនេះ ត្រូវបានភាគីទាំង២មិនទទួលយកសាលក្រមតុលាការខេត្តសៀមរាប ដោយលើកឡើងថា គឺជារឿងអយុត្តិធម៌ រៀងៗខ្លួន។ ជាក់ស្តែង នៅរសៀលថ្ងៃទី២០ខែមិថុនាឆ្នាំ២០២០នៅទីតាំងប៉ុស្តិ៍យាមរបស់សហគមន៍បឹងពារាំង ស្ថិតក្នុងសង្កាត់ជ្រាវក្រុងសៀមរាប …

Leave a Reply

Your email address will not be published. Required fields are marked *