មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / បែកធ្លាយ កម្លាំងសមត្ថកិច្ចខេត្តឧត្តមានជ័យ ចុះទៅឆែកឆេរផ្ទះលោកលាងពៅ ជាមន្ត្រីប៉ូលីសចារកម្មក្រសួងមហាផ្ទៃ គឺគ្រាន់តែធ្វើឱ្យបានល្អមើលតែប៉ុណ្ណោះ? ខេត្ត

បែកធ្លាយ កម្លាំងសមត្ថកិច្ចខេត្តឧត្តមានជ័យ ចុះទៅឆែកឆេរផ្ទះលោកលាងពៅ ជាមន្ត្រីប៉ូលីសចារកម្មក្រសួងមហាផ្ទៃ គឺគ្រាន់តែធ្វើឱ្យបានល្អមើលតែប៉ុណ្ណោះ? ខេត្ត

ឧត្ដរមានជ័យ:ប្រភពពីសមត្ថកិច្ចដែលធ្វើការនៅក្នុងស្រុកអន្លង់វែង ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងដែរថានៅវេលាប្រហែលជាម៉ោង ៣:០០ល្ងាចត្រូវនឹងថ្ងៃពុធទី ២៧ឆ្នាំ ២០២០មានកម្លាំងសមត្ថកិច្ចចម្រុះ របស់ខេត្តឧត្តរមានជ័យរួមសហការជាមួយព្រះរាជអាជ្ញាផងដែរនោះបានធ្វើការចុះឆែកឆេរ លំនៅឋានមួយកន្លែងស្ថិតក្នុងភូមិឃ្លាំងកណ្ដាលឃុំត្រពាំងប្រីយ៍ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យដែលម្ចាស់ផ្ទះនោះឈ្មោះលាងពៅមានមុខងារជា ប៉ូលីសចារកម្មក្រសួងមហាផ្ទៃបានស្តុកឈើប្រណិតប្រហែល ២ ទៅ ៣ គីប។ ប្រភពខាងលើបានបន្តទៀតថាការឆេកឆេរកបទល្មើសព្រៃឈើនេះ គឺពិតជាមានឈើប្រណីតស្តុកទុកក្នុងផ្ទះនោះមែន ក៏ប៉ុន្តែសមត្ថកិច្ចហាក់ស្ទាក់ស្ទើរមិនហ៊ានបង្ក្រាបទាល់តែសោះនោះគឺ ដោយសារតែមានព្រះរាជអាជ្ញារងម្នាក់ នៅក្នុងខេត្តឧត្ដរមានជ័យជាអ្នកជួយអន្តរាគមន៍ លុះក្រោយមកទៀតសមត្ថកិច្ចចម្រុះទាំងនោះបានដកថយយ៉ាងលឿនជាទីបំផុត។ ពាក់ព័ន្ធនឹងការចុះឆែកផ្ទះមន្ត្រីចារកម្មខាងលើនេះដែរ មេរាជអាវុធហត្ថស្រុកអន្លង់វែងបានឲ្យដឹងតាមទូរស័ព្ទថាពិតជាមានកម្លាំងចុះឆែកឆេរមែនមានទាំងព្រះរាជអាជ្ញាផងដែរ ប៉ុន្តែគេមិនបានសហការជាមួយកងរាជអាវុធហត្ថស្រុកនោះទេ។ បេីតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរផ្ទះលោកលាងពៅបានឲ្យដឹងដែរថាលោកលាងពៅគឺជា មន្ត្រីប៉ូលិសចារកម្មក្រសួងមហាផ្ទៃកន្លងទៅធ្លាប់បានធ្វើសកម្មភាព រកស៊ីឈើនឹងដឹកជញ្ជូនឈើផងដែរក៏ប៉ុន្តែពេលនេះគាត់បានយកទោះនាទីរបស់ខ្លួនដើម្បីធ្វើសកម្មភាព ប្រដេញរថយន្តក្រុមឈ្មួញដឹកបទល្មើសព្រៃឈើរួចហើយតម្រូវឲ្យឈ្មួញទាំងនោះ បង់ប្រាក់ជាកំហិតបើពុំដូច្នោះទេគាត់នឹងរាយការណ៍ទៅសមត្ថកិច្ចពាក់ព័ន្ធឲ្យចុះមកបង្ក្រាបភ្លាម។ ជុំវិញនឹងការលើកឡើងនេះដែរលោកអនុសេនីយ៍ឯកលាងពៅ នគរបាលនាយកដ្ឋានចារកម្មក្រសួងមហាផ្ទៃបានឲ្យដឹងតាមទូរស័ព្ទថាសមត្ថកិច្ចទៅដល់ផ្ទះ លោកពិតប្រាកដមែនតែថាលោករកស៊ីឈើគឺមិនពិតប្រាកដទេ ហើយឈើដែលនៅក្នុងផ្ទះលោកពីប្រភេទសឈេីទ្រាស់ជាង២០ដុំប៉ុណ្ណោះ។ ទោះយ៉ាងណាប្រជាពលរដ្ឋដែលដឹងអំពីហេតុការណ៍ខាងលើនេះដែរ កំពុងតែដាក់ការឆ្ងល់ថាចុះបើសមត្ថកិច្ចចំរុះចុះមកដល់ទីតាំងស្តុកឈើហើយហេតុអ្វីមិនបង្ក្រាប? បែរជានាំគ្នាបើកឡានចេញទៅអស់?នោះគឺប្រហែលមកពីព្រះជួយហើយមើលទៅ?។

About admin

Check Also

ប្រជាសហគមន៍ ស្នើឲ្យស្ថាប័នពាក់ព័ន្ធ ពិនិត្យសំណុំរឿងអយុត្តិធម៌ នៅបឹងពារាំងផង

ខេត្តសៀមរាប៖បន្ទាប់ពីប្រជាសហគមន៍ទេសចរណ៍បឹងពារាំង ចាញ់ក្តី លោកស៊ីម ឈីវឈានពិសិដ្ឋ អតីត អនុប្រធានមន្ទីរបរិស្ថានខេត្ត សៀមរាប កាលពីពេលថ្មីៗនេះ ត្រូវបានភាគីទាំង២មិនទទួលយកសាលក្រមតុលាការខេត្តសៀមរាប ដោយលើកឡើងថា គឺជារឿងអយុត្តិធម៌ រៀងៗខ្លួន។ ជាក់ស្តែង នៅរសៀលថ្ងៃទី២០ខែមិថុនាឆ្នាំ២០២០នៅទីតាំងប៉ុស្តិ៍យាមរបស់សហគមន៍បឹងពារាំង ស្ថិតក្នុងសង្កាត់ជ្រាវក្រុងសៀមរាប …

Leave a Reply

Your email address will not be published. Required fields are marked *