មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / សិក្ខាសាលា បិទបញ្ចប់គម្រោងសាកល្បងលើកទី ១ កិច្ចពិភាក្សាជាមួយអង្គភាពពាក់ព័ន្ធការអនុវត្តច្បាប់ ស្តីពី របបសារព័ត៌មាន

សិក្ខាសាលា បិទបញ្ចប់គម្រោងសាកល្បងលើកទី ១ កិច្ចពិភាក្សាជាមួយអង្គភាពពាក់ព័ន្ធការអនុវត្តច្បាប់ ស្តីពី របបសារព័ត៌មាន

លោកពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បង្ហាញថា សិទ្ធរបស់អ្នកសារព័ត៌មាន ត្រូវបានកំណត់ដោយច្បាប់ និងក្រមសីលធម៌ វិជ្ជាជីវៈ ថ្លែងក្នុងសិក្ខាសាលា បិទបញ្ចប់គម្រោងសាកល្បងលើកទី ១ កិច្ចពិភាក្សាជាមួយអង្គភាពពាក់ព័ន្ធការអនុវត្តច្បាប់ ស្តីពី របបសារព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅសណ្ឋាគារ តារារង្សី ក្រុងសៀមរាប លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា សិទ្ធរបស់អ្នកសារព័ត៌មាន គឺត្រូវមានព្រំដែន ហើយត្រូវបានកំណត់ដោយច្បាប់ ជាមួយគ្នានេះអ្នកសារព័ត៌មានទាំងអស់ក៍ត្រូវប្រកាន់ភ្ជាប់នូវច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈ តាមការណែនាំរបស់ក្រសួងព័ត៌មាន ។ លោក ពៅ ពិសិដ្ឋ បានបន្តថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហារបបសារព័ត៌មាន ហើយរដ្ឋាភិបាលក៏បានរៀបចំគោលការណ៍ជាច្រើនដើម្បីជាប្រយោជន៍ដល់អ្នកសារព័ត៌មាន ដូចជាច្បាប់ស្តីពីររបបសារព័ត៌មាន ក្រមសីលធម៌ និងក្រមព្រហ្មទណ្ឌជាដើម។ ជាមួយគ្នានេះ អ្នកសារព័ត៌មានទាំងអស់ត្រូវប្រើប្រាស់សិទ្ធឱ្យស្របច្បាប់ និងតួនាទីរបស់ខ្លួន ។ ប៉ុន្តែអង្គភាពមួយចំនួន បានប្រើប្រាស់តួនាទី និងសិទ្ធរបស់ខ្លួនខុស ខ្លះធ្វើការងារជំនួសសមត្ថកិច្ច ដែលវាប្រាសចាកពីក្រមសីលធម៌ និងវិជ្ជាជីវៈ ច្បាប់ស្តីពី របបសារព័ត៌មាន និងច្បាប់ពាក់ព័ន្ធនានាមួយចំនួនទៀត ។ លោក បានអំពាវនាវឱ្យអ្នកសារព័ត៌មានទាំងអស់ យកមនាសិកាមកសសេរព័ត៌មាន និងជួយផ្សព្វផ្សាយពីផលិតផលទេសចរណ៍ក្នុងខេត្តផង។ ក្នុងឱកាសនោះ ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា សិក្ខាសាលាថ្ងៃនេះ បានជំរុញឱ្យមានការគោរពច្បាប់ក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន និងបង្ខិតឲ្យជិតគ្នាស៊ីសង្វាក់ ធ្វើការជាមួយគ្នារវាងអាជ្ញាធរខេត្ត មន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មាន គ្រប់និន្នាការទាំងអស់ក្នុងខេត្តសៀមរាប ។ មន្ទីរព័ត៌មានខេត្តសៀមរាប បាននឹងកំពុងបំពេញតួនាទីយ៉ាងខ្ជាប់ខ្ជួន ហើយសម្រេចលទ្ធផលបានយ៉ាងល្អប្រសើរ ទៅតាមគោលការណ៍ និងផែនការណែនាំរបស់ក្រសួង និងអាជ្ញាធរខេត្តក្នុងកិច្ចសហការ សម្របសម្រួលរវាងមន្ទីរព័ត៌មានខេត្ត ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជាពិសេសអ្នកសារព័ត៌មានក្នុងស្ថាប័នរដ្ឋ ជាមួយអ្នកសារព័ត៌មានឯកជន ។ ឯកឧត្តម បន្ថែមថា ក្រសួងព័ត៌មាន កំពុងពង្រាងច្បាប់សិទ្ធទទួលបានព័ត៌មាន និងប្រមូលធាតុចូល ដើម្បីបញ្ចូនទៅគណៈរដ្ឋមន្ត្រីនាពេលឆាប់ៗខាងមុខ ។ ដើម្បីឱ្យអាជ្ញាធរ អ្នកសារព័ត៌មាន និងសាធារណៈជនទូរទៅ ដឹងច្បាស់ពីសិទ្ធ និងការទទួលខុសត្រូវរបស់ខ្លួន ។ ឯកឧត្តមសង្ឃឹមថា ការពង្រឹងសមត្ថភាពនេះ និងធ្វើឱ្យអ្នកសារព័ត៌មាន កាន់តែយល់ច្បាស់បន្ថែមទៀតពី ច្បាប់របស់សារព័ត៌មាន ជៀសផុតពីការការផ្សាយខុសវិជ្ជាជីវៈ និងច្បាប់ដែលបានកំណត់ ។ លោកមេធាវី អ៊ុន ច័ន្ទថុល តំណាងនាយកប្រតិបត្តិអង្គការជំនួយផ្នែកច្បាប់នៅកម្ពុជា LAC បានឱ្យដឹងដែរថា គម្រោងការពារក្តីជូនដល់អ្នកសារព័ត៌មាននេះ មានរយៈពេល១៨ ខែ ចាប់ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២០នេះ បានការពារក្តីជូនអ្នកសារព័ត៌មានចំនួន១៣ករណី ដែលមានអ្នកសារព័ត៌មានចំនួន២២នាក់ ក្នុងខេត្តចំនួន៩ ហើយក្នុងនោះ ក៏មាន០២ ករណីក្នុងខេត្តសៀមរាប ។ កន្លងមកអង្គការជំនួយផ្នែកច្បាប់ បានបណ្តុះបណ្តាល និង ពង្រឹងផ្នែកច្បាប់ដល់អ្នកសារព័ត៌មានចំនួន០៣លើកមកហើយ ដោយមានអ្នកចូលរួមចំនួន៩១ នាក់ ៕

 

About admin

Check Also

ប្រជាសហគមន៍ ស្នើឲ្យស្ថាប័នពាក់ព័ន្ធ ពិនិត្យសំណុំរឿងអយុត្តិធម៌ នៅបឹងពារាំងផង

ខេត្តសៀមរាប៖បន្ទាប់ពីប្រជាសហគមន៍ទេសចរណ៍បឹងពារាំង ចាញ់ក្តី លោកស៊ីម ឈីវឈានពិសិដ្ឋ អតីត អនុប្រធានមន្ទីរបរិស្ថានខេត្ត សៀមរាប កាលពីពេលថ្មីៗនេះ ត្រូវបានភាគីទាំង២មិនទទួលយកសាលក្រមតុលាការខេត្តសៀមរាប ដោយលើកឡើងថា គឺជារឿងអយុត្តិធម៌ រៀងៗខ្លួន។ ជាក់ស្តែង នៅរសៀលថ្ងៃទី២០ខែមិថុនាឆ្នាំ២០២០នៅទីតាំងប៉ុស្តិ៍យាមរបស់សហគមន៍បឹងពារាំង ស្ថិតក្នុងសង្កាត់ជ្រាវក្រុងសៀមរាប …

Leave a Reply

Your email address will not be published. Required fields are marked *