មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ស្ត្រីទើបឆ្លងទន្លេ ចំនួន៤៧ នាក់ទទួល អំណោយពី ប្រធានក្រុមការងារចុះជួយឃុំ ប្រាសាទស្រុកវ៉ារិន

ស្ត្រីទើបឆ្លងទន្លេ ចំនួន៤៧ នាក់ទទួល អំណោយពី ប្រធានក្រុមការងារចុះជួយឃុំ ប្រាសាទស្រុកវ៉ារិន

ឯកឧត្តម ពៅ ស៊ា​​ ប្រធានក្រុមការងារចុះជួយឃុំ ប្រាសាទស្រុកវ៉ារិន​ខេត្តសៀមរាប និងក្រុមការងារ បានចុះជួបសួរសុខទុក្ខ ប្រជាពលរដ្ឋ ក្នុងឃុំប្រាសាទ នាព្រឹកសៅរ៍ ៨ រោច ខែជេស្ឋ ឆ្នាំជូត ព ស ២៥៦៤ ត្រូវនិង ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២០ នៅស្នាក់ការគណៈបក្សប្រជាជនកម្ពុជាឃុំប្រាសាទ។
បន្ទាប់ពីបានស្តាប់របាយការណ៍សកម្មភាពនៃក្រុមការងារអនុវត្តផ្ទាល់នូវមូលដ្ឋានរួចមក
ឯកឧត្តម​ ពៅ ស៊ា​​​ បានថ្លែងទៅកាន់ស្ត្រីទើបសម្រាលកូនថា​៖ «ស្ត្រីជាមាតាពិភពលោក» ដែលមានគុណតម្លៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន​ ។សូមមាតាបីតា នាំបុត្រាបុត្រី ទៅចុះបញ្ជីអត្រានុកូលដ្ឋាន​ ជាពិសេសសំបុត្រកំណើត គឺមានសារៈសំខាន់ណាស់ ។
មនុស្សម្នាក់ កើតមកមានសំបុត្រកំណើតតែមួយទេ ហើយសំបុត្រកំណើតនេះ ជាប័ណ្ណព័ត៌មានជាក់លាក់របស់បុគ្គលនីមួយៗ។ ក្នុងករណីដែលបុគ្គលណាម្នាក់ដែលមិនមានសំបុត្រកំណើតទេ ពួកគាត់ប្រឈមនឹងផលវិបាកជាច្រើន ទាំងឧិកាសសិក្សា និងការងារ។
ក្នុងឱកាសនោះដែរ ឯកឧត្តម​ ពៅ ស៊ា​ បានថ្លែងអំណរគុណដល់​ សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេស​ កម្ពុជា និង សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបាននាំមកនូវ សុខសន្តិភាព និងការ អភិវឌ្ឍន៍ជាតិ លើគ្រប់វិស័យ រហូតមកទល់បច្ចុប្បន្ន។
ឯកឧត្តម​ ក៏បានផ្តាំផ្ញើរ ដល់មាតាទាំងអស់ដែលទើបសម្រាលកូន សូមមើលថែកូនៗ​ឲ្យមានសុខភាពល្អ មានអនាម័យ ក្នុងការរស់នៅ និងត្រូវនាំកូនទៅចាក់ថ្នាំវ៉ាក់សាំង ការពារឲ្យបានទៀងទាត់ តាមការណែនាំ របស់គ្រូពេទ្យជំនាញ ព្រមទាំងត្រូវថែរទាំសុក្ខភាពទាំងអស់គ្នា ការពារអោយបានដាច់ខាត កុំអោយកើតមានជំងឺ Coronavirus ឬ Covid-19 នៅក្នុងសហគមន៍ និងក្នុងប្រទេសកម្ពុជា។
ឯកឧត្តម​ ពៅ ស៊ា​ បាននាំយកអំណោយមួយចំនួនចែកជូនដល់ ស្រ្តីសម្រាលកូន មាន៤៧នាក់​ ក្នុងម្នាក់ៗទទួលបាន​ ១០០០០០រៀល​ និងមុង០១​ និងគ្រួសារអ្នកស្លាប់ ០៣នាក់​ ក្នុងមួយគ្រួសារទទួលបាន ២០០០០០រៀល ព្រមទាំងបានឧបត្ថមដល់​ លោកមេឃុំចំនួន​ ២០០០០០រៀល​ ប្រជាការពារ ១០០០០០រៀល​ ឧបត្ថមដល់ ក្រុមការងារ ថែរទាំ បងប្អូន ដែលត្រូវបានដាក់អោយស្នាកនៅដាច់ដោយឡែក ការពារកូវីដ១៩ ចំនួន ២០០០០០ រៀល។
សរុបក្នុងការចំណាយ ចំនួន ៥ ៨០០ ០០០ រៀល (ប្រាំលានប្រាំបីសែនរៀល) និង ម៉ុងចំនួន ៤៧ម៉ុង៕

About admin

Check Also

ប្រជាសហគមន៍ ស្នើឲ្យស្ថាប័នពាក់ព័ន្ធ ពិនិត្យសំណុំរឿងអយុត្តិធម៌ នៅបឹងពារាំងផង

ខេត្តសៀមរាប៖បន្ទាប់ពីប្រជាសហគមន៍ទេសចរណ៍បឹងពារាំង ចាញ់ក្តី លោកស៊ីម ឈីវឈានពិសិដ្ឋ អតីត អនុប្រធានមន្ទីរបរិស្ថានខេត្ត សៀមរាប កាលពីពេលថ្មីៗនេះ ត្រូវបានភាគីទាំង២មិនទទួលយកសាលក្រមតុលាការខេត្តសៀមរាប ដោយលើកឡើងថា គឺជារឿងអយុត្តិធម៌ រៀងៗខ្លួន។ ជាក់ស្តែង នៅរសៀលថ្ងៃទី២០ខែមិថុនាឆ្នាំ២០២០នៅទីតាំងប៉ុស្តិ៍យាមរបស់សហគមន៍បឹងពារាំង ស្ថិតក្នុងសង្កាត់ជ្រាវក្រុងសៀមរាប …

Leave a Reply

Your email address will not be published. Required fields are marked *