មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ដីរាប់រយហិកតា ត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថា អភិបាលស្រុកអន្លង់វែង ឃុបឃឹតជាប្រព័ន្ធ ឈូសឆាយដីព្រៃរបស់រដ្ឋលក់ទៅអោយឧកញ៉ាម្នាក់នៅខេត្តសៀមរាប

ដីរាប់រយហិកតា ត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថា អភិបាលស្រុកអន្លង់វែង ឃុបឃឹតជាប្រព័ន្ធ ឈូសឆាយដីព្រៃរបស់រដ្ឋលក់ទៅអោយឧកញ៉ាម្នាក់នៅខេត្តសៀមរាប

ឧត្តរមានជ័យ ៖ ដីរាប់រយហិកតា នៅចំណុច ឬស្សីខ្លី ស្ថិតក្នុងភូមិ ស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានឈ្មោះ ធា យកគ្រឿងចក្រឈូសឆាយព្រៃដោយសំអាងថាជាដីរបស់ឧកញ៉ាម្នាក់នៅខេត្តសៀមរាប ។ យោងតាមសម្តី ប្រជាពលរដ្ឋនៅក្នុងភូមិបានអោយដឹងថា ដីខាងលើត្រូវបានគ្រឿងចក្រឈូសឆាយព្រៃជាច្រើនខែមកហើយ ដែលមានទំហំប្រហែល៣០០ហិកតា និងកំពុងមានគម្រោងឈូសឆាយព្រៃរាប់រយហិកតាបន្តរទៀតនៅរដូវប្រាំងក្រោយ ។ យោងតាមការបកស្រាយពីម្ចាស់គ្រឿងចក្រដែលកំពុងឈូសឆាយដីព្រៃខាងលើបានអោយដឹងថា ពួកគាត់បានទទួលសុីឈ្នួលគេក្នុងតម្លៃមួយហិកតា ៣០០$ ពីឈ្មោះ តាធៀប ដោយមានឈ្មោះ ធា ជាកូនសម្រាប់រត់ការនិងមើលការខុសត្រូវផ្ទាល់ ។ យោងតាមសម្តីឈ្មោះ ធា បានអោយដឹងតាមទូរស័ព្ទនាថ្ងៃទី១៥ ខែមិថុនា ២០២០ថា ដីខាងលើចំនួន៣០០ហិកតានេះ ដំបូងឡើយជាដីព្រៃរបស់ប្រជាពលរដ្ឋដែលមានប្លង់រឹងស្រាប់ ហើយបានលក់ទៅអោយលោកឧកញ៉ាឈ្មោះ អ៊ុយ ភៀវ មានតួនាទីជាប្រធានសភាពាណិជ្ជ្កកម្ម ខេត្តសៀមរាប ដោយការលក់ទិញនោះ មានការរៀបចំនិងរត់ការទៅមន្ត្រីពាក់ព័ន្ធគ្រប់ស្ថាប័ន ដោយរូបគាត់ ( ឈ្មោះ ធា ) និងទទួលមើលការខុសត្រូវនៃការឈូសឆាយអោយឧកញ៉ា អ៊ុយ ភៀវនោះផងដែរ ។ បើតាមប្រភពពីមន្ត្រីម្នាក់នៅក្នុងស្រុកអន្លង់វែងបានបង្ហើបអោយដឹងថា ដីចំនួន៣០០ហិកតាខាងលើ គឺអាជ្ញាធរស្រុកបានឃុបឃឹតជាប្រព័ន្ធ កាប់ទន្រ្ទានដីព្រៃរបស់រដ្ឋនិងឈូសឆាយ ហើយលក់ទៅអោយបុគ្គលដើម្បីធ្វើជាកម្មសិទ្ធឯកជន ដោយសំអាងលើប្លង់រឹងនិងលិខិតអនុញ្ញាតិឈូសឆាយដែលចេញពីអាជ្ញាធរស្រុកអន្លង់វែង ។ ប្រភពដដែលបានបន្តរថា ដីខាងលើនោះអាចទិញពីប្រជាពលរដ្ឋមែន ប៉ុន្តែរត្រឹមតែ៥ហិកតា ឬ១០ហិកតាប៉ុណ្ណោះទេ តែកាឈូសឆាយនោះគឺលើសរាប់រយហិកតាដែលជាដីព្រៃរបស់រដ្ឋ ហើយដីព្រៃរបស់រដ្ឋដែលមិនទាន់បានឈូសឆាយរាប់រយហិកតាទៀត កំពុងមានគម្រោងកាប់រំលំ និងឈូសឆាយបន្តរ ។ ជុំវិញសកម្មភាពខាងលើ ប្រជាពលរដ្ឋកំពុងមានចម្ងល់ចំពោះមន្ត្រីជំនាញពាក់ព័ន្ធដែលចេញប័ណ្ណកម្មសិទ្ធ ( ប្លង់រឹង ) ទៅលើដីព្រៃ ក៍ដូចជាចេញលិខិតអនុញ្ញាតិអោយកាប់រំលំព្រៃឈើរាប់រយហិកតា យកដីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ។ ជុំវិញការចោទប្រកាន់ខាងលើ អ្នកយកពរត៌មានយើងមិនអាចសុំការបំភ្លីពីលោក ហោ ជិនវិរ:យុទ្ធ អភិបាលស្រុកអន្លង់វែងបានទេ នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នេះ ដោយលោកឆ្លើយតាមទូរស័ព្ទថា ជាប់រវល់នៅឆ្ងាយ ។ អ្នកយកព័រត៌មានយើងចាំទទួលនូវការបកស្រាយពីលោក ហោ ជិនវិរ:យុទ្ធ អភិបាលស្រុកអន្លង់វែងនូវរាល់ម៉ោងធ្វើការ ៕ ដោយ វិចិត្រ

About admin

Check Also

សមត្ថកិច្ចកំពុងបើកការសើបអង្កេត ករណីបង្កហិង្សាដោយក្មេងទំនើង១ក្រុម បានជិះម៉តូកាប់ទៅលើយុវជនចំនួន៥នាក់ បណ្តាលឲ្យស្លាប់ម្នាក់របួស៤នាក់

សៀមរាប៖សមត្ថកិច្ចខេត្តសៀមរាប កំពុងបើកការសើបអង្កេត ករណីហិង្សាដោយមានស្ថានទម្ងន់ទោស ដែលបង្កឡើងដោយក្រុងក្មេងទំនើង១ក្រុមបានជិះម៉តូកាប់ទៅលើយុវជនចំនួន៥នាក់បណ្តាលឲ្យស្លាប់ម្នាក់របួស៤នាក់ រួចគេចខ្លួនបាត់។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង២១និង៣០នាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចមុខសណ្ឋាគារ សុខាសៀមរាប(៦០ម) ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ …

Leave a Reply

Your email address will not be published. Required fields are marked *