មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ប្រជាពលរដ្ឋក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ជាច្រើនគ្រួសារ កំពុង ហូរទឹកភ្នែកឥតល្ហែរ ដោយចោទលោកឧត្តមសេនីយ៍ទោ​​ ជូតុងអាន មេបញ្ជារការរងកងពលធំលេខ៣ រំលោភយកដីជាបន្តរបន្ទាប់

ប្រជាពលរដ្ឋក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ជាច្រើនគ្រួសារ កំពុង ហូរទឹកភ្នែកឥតល្ហែរ ដោយចោទលោកឧត្តមសេនីយ៍ទោ​​ ជូតុងអាន មេបញ្ជារការរងកងពលធំលេខ៣ រំលោភយកដីជាបន្តរបន្ទាប់

(ខេត្តព្រះវិហារ)៖ ប្រជាពលរដ្ឋជាច្រើនគ្គ្រួសាររស់នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត កំពុងយំសោកបោកខ្លួនដោយមើលឃើញ គ្រឿងចក្ររបស់ទាហាននៃកងពលធំលេខ៣ កំពុងជីកកកាយដីចំការស្រែរ និងលុបផលដំណាំរបស់ពួកគាត់ជាបន្តរបន្ទាប់ ដែលពួកគាត់មិនអាចតវ៉ាបានព្រោះខ្លាច នៅនូវពាក្យគំរាមពីលោក ជូតុងអាន ។ នៅរសៀលថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២០នេះ អ្នកយកព័រត៌មានយើងបានចុះទៅផ្តិតយករូបភាព ប្រជាពលរដ្ឋរងគ្រោះចំនួន៣គ្រួសារ ដោយពួកគាត់បាននិយាយខណ:ដែលកំពុងលើកដៃ សំពះផងនោះបានអោយដឹងថា សុំអំពាវនាវដល់សម្តេចតេជោហ៊ុនសែន អោយជួយព្រោះដីស្រែចំការរបស់ពួកគាត់ត្រូវលោកផ្កាយ២ឈ្មោះ ជូ តុងអាន រំលោភយកជាបន្តរបន្ទាប់ស្ទើគ្មានសល់ ។ ពួកគាត់បានបន្តរទៀតថា មិនមែនមានតែ៣គ្រួសារហ្នឹងទេ ដែលត្រូវលោក ជូតុងអាន រំលោភយកដីស្រែចំការនោះ គឺមានពលរដ្ឋជាច្រើនគ្រួសារទៀត ដែលកំពុងរងគ្រោះតែពួកគាត់មិនហ៊ាន ចេញមុខតវ៉ាដោយសារតែពាក្យគំរាមចាប់ដាក់គុក ហើយការរំលោភយកដីពួកគាត់គឺធ្វើជាដំណាក់កាល ដោយដំណាក់កាលដំបូងគឺគ្រាន់តែ សុំដីស្រែរចំការពួកគាត់កាយធ្វើជាផ្លូវឆ្លងកាត់ប៉ុណ្ណោះ តែដល់ដំណាក់កាលជាបន្តរបន្ទាប់គឺកាយផ្លូវមួយទៀតហើយកាយព័ទ្ធយកដីតែម្តង និងធ្វើដូចមុនៗជាបន្តរបន្ទាប់រហូតមកដល់ពេលនេះ គឺប៉ះពាល់ដល់ប្រជាពលរដ្ឋជាង២០គ្រួសារហើយ ។ បើយោងតាមអាខោនFBឈ្មោះsrey Nea បានបង្ហោះរូបភាពស្រ្តីម្នាក់ដួលសន្លប់ដោយ ឃើញសកម្មភាពគ្រឿងចក្ររបស់លោក ជូ តុងអាន កំពុងកាយនិងលុបដំណាំស្រូវរបស់គាត់ កាលពីថ្ងៃទី១២ខែមិថុនាឆ្នាំ២០២០ ហើយបានបង្ហោះរូបភាពនោះ ក៍ត្រូវបានគេគំរាមចាប់ដាក់គុកច្រវ៉ាក់ទៀតផងបើមិនលុបចេញ ។ ជុំវិញការចោទប្រកាន់ខាងលើក្រុមការងារយើងមិនអាច សុំការបំភ្លឺពីលោកឧត្តមសេនីយ៍ទោ ជូ តុងអាន បានទេនៅរសៀលថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២០នេះ ដោយទូរស័ព្ទចូលលោកថាជាប់រវល់ ។ ក្រុមអ្នកយកព័រត៌មានខ្ញុំបាទរងចាំ ការបកស្រាយពីលោកឧត្តមសេនីយ៍ទោ ជូ តុងអាន នៅរាល់ម៉ោងធ្វើការ ៕ ដោយ វិចត្រ ០៩៧ ៥២៨២៤១៦

About admin

Check Also

ប្រជាសហគមន៍ ស្នើឲ្យស្ថាប័នពាក់ព័ន្ធ ពិនិត្យសំណុំរឿងអយុត្តិធម៌ នៅបឹងពារាំងផង

ខេត្តសៀមរាប៖បន្ទាប់ពីប្រជាសហគមន៍ទេសចរណ៍បឹងពារាំង ចាញ់ក្តី លោកស៊ីម ឈីវឈានពិសិដ្ឋ អតីត អនុប្រធានមន្ទីរបរិស្ថានខេត្ត សៀមរាប កាលពីពេលថ្មីៗនេះ ត្រូវបានភាគីទាំង២មិនទទួលយកសាលក្រមតុលាការខេត្តសៀមរាប ដោយលើកឡើងថា គឺជារឿងអយុត្តិធម៌ រៀងៗខ្លួន។ ជាក់ស្តែង នៅរសៀលថ្ងៃទី២០ខែមិថុនាឆ្នាំ២០២០នៅទីតាំងប៉ុស្តិ៍យាមរបស់សហគមន៍បឹងពារាំង ស្ថិតក្នុងសង្កាត់ជ្រាវក្រុងសៀមរាប …

Leave a Reply

Your email address will not be published. Required fields are marked *