មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ប្រជាសហគមន៍ ស្នើឲ្យស្ថាប័នពាក់ព័ន្ធ ពិនិត្យសំណុំរឿងអយុត្តិធម៌ នៅបឹងពារាំងផង

ប្រជាសហគមន៍ ស្នើឲ្យស្ថាប័នពាក់ព័ន្ធ ពិនិត្យសំណុំរឿងអយុត្តិធម៌ នៅបឹងពារាំងផង

ខេត្តសៀមរាប៖បន្ទាប់ពីប្រជាសហគមន៍ទេសចរណ៍បឹងពារាំង ចាញ់ក្តី លោកស៊ីម ឈីវឈានពិសិដ្ឋ អតីត អនុប្រធានមន្ទីរបរិស្ថានខេត្ត សៀមរាប កាលពីពេលថ្មីៗនេះ ត្រូវបានភាគីទាំង២មិនទទួលយកសាលក្រមតុលាការខេត្តសៀមរាប ដោយលើកឡើងថា គឺជារឿងអយុត្តិធម៌ រៀងៗខ្លួន។ ជាក់ស្តែង នៅរសៀលថ្ងៃទី២០ខែមិថុនាឆ្នាំ២០២០នៅទីតាំងប៉ុស្តិ៍យាមរបស់សហគមន៍បឹងពារាំង ស្ថិតក្នុងសង្កាត់ជ្រាវក្រុងសៀមរាប មានបងប្អូនប្រជាសហគមន៍បឹងពារាំងជាច្រើននាក់បានមកប្រមូលផ្តុំគ្នា ដើម្បីស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធក្នុងខេត្តសៀមរាបនិង ថ្នាក់ក្រសួង ជួយពិនិត្យមើលសំណុំរឿងនៅបឹងពារាំងឡើងវិញផង។លោកអ៊ុន ភារ៉ា មន្ត្រីសហគមន៍បឹងពារាំង បានឲ្យដឹងថា ពួកគាត់ស្ម័គ្រចិត្តមកធ្វើការនៅបឹងពារាំង នេះគឺគ្មានប្រាក់ខែ ទេគឺចោលប្រពន្ធកូន ដើម្បីធ្វើយ៉ាងណាឲ្យសហគមន៍ ដែលជាស្រុកកំណើតរបស់ខ្លួនមានការរីកចម្រើន។លោកបន្តថា តែរឿងលោកស៊ីម ឈីវឈានពិសិដ្ឋ អតីត អនុប្រធានមន្ទីរបរិស្ថានខេត្ត សៀមរាប ប្តឹងសហគមន៍បឹងពារាំងថា បានប្រើអំពើហិង្សាមកលើរូបគាត់គឺជារឿងមិនត្រឹមត្រូវទេ។លោកបន្តថា លោកពិសិដ្ឋ បាននាំគ្នាប្រមាណជា៥នាក់ចូលមកបឹងពារាំងទាំងយប់ដោយគ្មានការអនុញាតិ និងបានមកអុកឡុកមន្ត្រីសហគមន៍ទាំងយប់ដោយចោទពាសវាលគ្មានដឹងខុសត្រូវ។ចំណែកលោកសឿម សំបូរ មន្ត្រីសហគមន៍បឹងពារាំង បានឲ្យដឹងដែរថា ក្នុងករណីនេះលោកស្នើឲ្យស្ថាប័នតុលាការមេត្តាពិចារណារឿងក្តីនេះឡើងវិញផង។ព្រោះការសម្រេចសាលក្រម ឲ្យពួកគាត់ចាញ់ក្តីបែបនេះវាគឺជារឿងអយុត្តិធម៌សម្រាប់ពួកគាត់។ស្រដៀងគ្នានេះលោក សនសុខ មន្ត្រីសហគមន៍ បឹងពារាំង ក៏បានឲ្យដឹងដែរថា ពួកគាត់ជាម្ចាស់ផ្ទះ គេលួចចូលមកផ្ទះគាត់ទាំងយប់ ហេតុអីតុលាការ សម្រេចឲ្យពួកគាត់ចាញ់ក្តីយ៉ាងដូច្នេះ។លោកស្នើឲ្យស្ថាប័នតុលាការមេត្តាពិចារណារឿងក្តីនេះឡើងវិញផង។លោកបញ្ជាក់ទៀតថា លោកជាសាក្សីនៅកន្លែងកើតហេតុ គឺលោកគង់ មង្គល មិនបាននៅកន្លែងកើតហេតុ និងមិនបានបញ្ជារឲ្យមន្ត្រីសហគមន៍វាយតប់លោកពិសិដ្ឋ នោះទេ។លោកបន្ថែមថា ចឹងហើយការចោទទាំងឡាយរបស់លោកពិសិដ្ឋ គឺជារឿងមិនពិត និងប្រឌិតទាំងស្រុង។ដូច្នេះតុលាការត្រូវលើកលែងការចោទប្រកាន់នោះវិញ។លោកស្នើសុំឲ្យស្ថាប័នតុលាការនិងអាជ្ញាធរពាក់ព័ន្ធមេត្តា ជួយពិនិត្យនិងដោះស្រាយដោយភាពយុត្តិធម៌ឲ្យបងប្អូនសហគមន៍បឹងពារាំងផង។ចំណែកលោកគង់ មង្គល ប្រធានសហគមន៍បឹងពារាំង បានឲ្យដឹងនៅថ្ងៃទី២០ខែមិថុនាឆ្នាំ២០២០នេះថា ចំពោះសាលក្រម តុលាការខេត្តសៀមរាប ដែលប្រកាសឲ្យរូបលោក ជាប់ពន្ធនាគារ ២ឆ្នាំ រួមទាំងមន្រី៤រូប និងសងប្រាក់ទៅដើមបណ្តឹម ៣០លានរៀល គឺជារឿងអយុត្តិធម៌សម្រាប់ពួកគាត់ដែលជាសហគមន៍មួយដែលបាននាំគ្នាការពារធនធានធម្មជាតិ។លោកបន្តថា បច្ចុប្បន្នលោកនឹងប្តឹងជំទាស់សាលាឧទ្ធណ៍ ថែមទៀត ដើម្បីរកភាពយុត្តិធម៌សម្រាប់គាត់និងក្រុមការងារ។ ដោយឡែកលោកស៊ីម ឈីវឈានពិសិដ្ឋ ដើមបណ្តឹង បានប្រាប់អ្នកកាសែតនៅថ្ងៃទី១៧ ខែមិថុនាកន្លងទៅនេះថា រឿងក្តីរបស់លោក តុលាការបានប្រកាសសាលក្រមហើយដោយតម្រូវឲ្យចុងបណ្តឹង សងជម្ងឺចិត្តមករូប លោកចំនួន៣០លានរៀល។ ចុងចោទត្រូវទទួលទោសដោយជាប់ពន្ធនាគារក្នុងម្នាក់ៗ២ឆ្នាំ។ តែផ្តល់សិទ្ធិ ៣០ថ្ងៃ ឲ្យចុងបណ្តឹង ប្តឹងទៅសាលាឧទ្ធណ៍។ លោកបន្តថា ក្នុងបណ្តឹង រូបលោកបានប្តឹងពីបទ (ឃាតកម្មដោយគុំនុំ គិតទុកជាមុន)។ឯ តុលាការបានចោទប្រកាន់ពីបទ(ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស)។ មិនតែប៉ុណ្ណោះ សាលក្រម បានប្រកាសឲ្យសងជម្ងឺចិត្ត ត្រឹមតែ៣០លានរៀលប៉ុណ្ណោះ។ករណីនេះ រូបលោកមិនអាចទទួលយកបាននោះឡើយ ហើយលោកកំពុងឲ្យមេធាវី រៀបចំបណ្តឹង ប្តឹងទៅសាលាឧទ្ធណ៍ ទាមទារសំណងជម្ងឺចិត្តចំនួន១លាន៤សែនដុល្លារ។ កាដែលសម្រេចប្តឺងបន្តនេះព្រោះតែពួកគេ(ក្រុមលោក គង់ មង្គល ) ព្រួតគ្នាវ៉ៃមកលើរូបលោក កាលពីម៉ោង ១៩ និង០០នាទីយប់ ថ្ងៃទី២៦ខែមករាឆ្នាំ២០១៩ កន្លងទៅ ក្នុងខណ: ដែលរូបលោកចុះទៅថតរូបភាពបទល្មើសនៅតំបន់បឹងពារាំង។ តុលាការខេត្តសៀមរាប បានឲ្យដឹងថា សំណុំរឿងព្រហ្មទណ្ឌមួយនៅក្នុង ដែលដើមបណ្តឹងគឺ(អតីតអនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប) ប្តឹងទាមទារសំណង១លាន២សែនដុល្លារ តែត្រូវតុលាការប្រកាសសាលក្រមឲ្យចុងចោទ ជា(សហគមន៍បឹងពារាំង) សងប្រាក់ជំងឺចិត្តចំនួន៣០លានរៀល និងដាក់ពន្ធនាគារក្នុងម្នាក់២ឆ្នាំ។ប៉ុន្តែភាគីទាំង២នៅមិនសុខចិត្តនឹងសាលក្រមនេះហើយថានឹងប្តឹងសាលាឧទ្ធណ៍ ថែមទៀត។ ដើមបណ្តឹង នៃសំណុំរឿងព្រហ្មទណ្ឌលេខ១១៦ ចុះថ្ងៃទី៧ខែកុម្ភះឆ្នាំ២០១៩ មានឈ្មោះស៊ីម ឈីវឈានពិសិដ្ឋ អតីត អនុប្រធានមន្ទីរបរិស្ថានខេត្ត សៀមរាប។ ចំណែកចុងបណ្តឹងមានឈ្មោះគង់ មង្គល ប្រធានសហគមន៍បឹងពារាំង រួមនិងមន្ត្រីសហគមន៍ ៤នាក់ទៀត។ សូមរម្លឹកថា អង្គសវនាការនោះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ដែលមាន លោកមុយ សុភក្ត្រ័ ចៅក្រមជំនុំជម្រះ លោកស្រេង វុទ្ធា តំណាងអយ្យការនិងលោកទី សុខណាង ជាក្រឡាបញ្ជី ព្រមទាំង វត្ត មានដើមបណ្តឹង ឯតួអង្គចុងបណ្តឹងអវត្តមាន។ មហាជននិយាយថា រឿងរាវមួយនេះ បានប្តឹងតតាំងគ្នារយៈពេលជាង១ឆ្នាំមកហើយ ជាមួយនិងហេតុការណ៍ទាំងនេះ មហាជនបានមើល ឃើញថា គឺផ្តើមចេញពីការចង់ដណ្តើមប្រយោជន៍ នៅក្នុងតំបន់ទេសចរណ៍បឹងពារាំង។យ៉ាងនេះក្តី បឹងពារាំងគឺជាតំបន់ទេសចរណ៍ ដ៏ពិសេសមួយសម្រាប់ខេត្តសៀមរាប ហើយគេសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធ នឹងមានការលើកទឹកចិត្តដល់សហគមន៍ ឲ្យបន្តការពារធនធានធម្មជាតិប្រកបដោយតម្លាភាព គ្មានការច្រណែនគ្នាតទៅទៀត៕

About admin

Check Also

ប្រជាពលរដ្ឋក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ជាច្រើនគ្រួសារ កំពុង ហូរទឹកភ្នែកឥតល្ហែរ ដោយចោទលោកឧត្តមសេនីយ៍ទោ​​ ជូតុងអាន មេបញ្ជារការរងកងពលធំលេខ៣ រំលោភយកដីជាបន្តរបន្ទាប់

(ខេត្តព្រះវិហារ)៖ ប្រជាពលរដ្ឋជាច្រើនគ្គ្រួសាររស់នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត កំពុងយំសោកបោកខ្លួនដោយមើលឃើញ គ្រឿងចក្ររបស់ទាហាននៃកងពលធំលេខ៣ កំពុងជីកកកាយដីចំការស្រែរ និងលុបផលដំណាំរបស់ពួកគាត់ជាបន្តរបន្ទាប់ ដែលពួកគាត់មិនអាចតវ៉ាបានព្រោះខ្លាច នៅនូវពាក្យគំរាមពីលោក ជូតុងអាន ។ នៅរសៀលថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២០នេះ អ្នកយកព័រត៌មានយើងបានចុះទៅផ្តិតយករូបភាព ប្រជាពលរដ្ឋរងគ្រោះចំនួន៣គ្រួសារ …

Leave a Reply

Your email address will not be published. Required fields are marked *