មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ឯកឧត្តម ពៅ ស៊ា តំណាងក្រុមការងារថ្នាក់កណ្តាល និងលោកជំទាវ បាននាំយកនូវទៀនព្រះវស្សានិងទ័យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្ត ព្រះខ័នសែនជ័យ

ឯកឧត្តម ពៅ ស៊ា តំណាងក្រុមការងារថ្នាក់កណ្តាល និងលោកជំទាវ បាននាំយកនូវទៀនព្រះវស្សានិងទ័យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្ត ព្រះខ័នសែនជ័យ

ឯកឧត្តម ពៅ ស៊ា តំណាងក្រុមការងារថ្នាក់កណ្តាល និងលោកជំទាវ ព្រមទាំងសមាជិកក្រុមការងារ នៅព្រឹកថ្ងៃ១៥កើត ខែអាសាឍឆ្នាំជូតទោសក័ពស២៥៦៤ត្រូវថ្ងៃទី ០៥ ខែកក្កដាឆ្នាំ២០២០ បាននាំយកនូវទៀនព្រះវស្សានិងទ័យទាន បច្ច័យកសាង ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្ត ព្រះខ័នសែនជ័យ ស្ថិតនៅក្នុងភូមិស្នាតេជោ ឃុំបាល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

នៅក្នុងឪកាសនោះ ឯកឧត្តម ពៅ ស៊ា បានមានមតិសំណេះសំណាល ជាមួយព្រះសង្ឃ តាជី យាយជី គ្រួសារបងប្អូនយោធិនពិការ និង បងប្អូនប្រជាពលរដ្ឋមកពីទីជិតឆ្ងាយ ដែលមានវត្តមាននៅក្នុងពិធី ឯកឧត្តម ថ្លែងថា៖ ប្រទេសមានសន្តិភាព បានផ្តល់ភាពសុខសាន្ត ដល់ពលរដ្ឋគ្រប់ៗគ្នា មានសេរីភាពពេញលេញ ដើម្បីចូលក្នុងពិធីបុណ្យផ្សេងៗ ។ល។និង។ល។ តែពីមុនក្នុងរបបខ្មែរក្រហម ពួកគេបានបំផ្លាញ់អស់គ្មានសល់នៅសល់តែគំនរផេះផង់ធ្វើរអោយប្រជាពលរដ្ឋរងទុក្ខវេទនាគ្រប់បែបយ៉ាង។ ដោយការខិតខំរបស់ថ្នាក់ដឹកនាំ បានខិតខំតស៊ូតាំងពីបាតដៃទទេ រហូតដល់កម្ពុជាមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ ។ ឯកឧត្តម ពៅ ស៊ា បានថ្លែងអំណរគុណដល់ សម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តឈ្នះឈ្នះ ដឹកនាំអោយមានសន្តិភាពនូវទូទាំងប្រទេសកម្ពុជា។

ទ័យទាន គ្រឿងឧបភោគបរិភោគ បច្ច័យ និងទៀនចំណាំព្រះវស្សាទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រះខ័នសែនជ័យ រួមមាន ៖ ទៀន ០១គួរ  អង្ករ ៥០គីឡូ

  ទឹកដោះគោខាប់ ០១កេស មី ០១កេស ទឹកសុទ្ធ០២កេស ត្រីខកំប៉ុង០១កេស តែ០៥កញ្ចប់ធំ ទឹកផ្លែឈើ០១កេស ស្ករស០៥គីឡូ ខារ៉ាបាវ០១កេសប្រេងឆា០៥លីត្រ ទឹកស៊ីអ៊ីវ០២យួរ ទឹកត្រី០២យួរ ប្រេងម៉ាស៊ូត៦០លីត្រ ប្រេងកាត៦០លីត្រ ជូនយាយជី តាជី១០០នាក់ម្នាក់ៗ៥០០០៛ បច្ច័យកសាង ៩៥០០០០រៀល និង ៥០ដុល្លា ។

* សរុបលើការចំណាយទាំងអស់ចំនួន ២៦៧៥០០០រៀល និង ៥០ដុល្លា ( ពីរលានប្រាំមួយសែនប្រាំពីរពាន់ប្រាំរយរៀល និង ហាស៊ិបដុល្លាគត់ ) ។

នៅក្នុងឧ៌កាសនោះដែរ ឯកឧត្តម មាស វន្នី តំណាងក្រុមពង្រឹងផ្ទៃក្នុង មជ្ឈមណ្ឌល បាននាំ ទ័យទាន គ្រឿងឧបភោគបរិភោគ បច្ច័យ និងទៀនចំណាំព្រះវស្សាទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រះខ័នសែនជ័យ រួមមាន ៖ ស្លាដក់ ចំនួន១០ ទៀនវស្សា ១គូរ ប្រេងកាត់១កាន និង បច្ច័យ ចំនួន ២០០០០០រៀល ( ពីរសែនរៀលគត់​ )។

About admin

Check Also

ដឹកឈើចេញពីខេត្តព្រះវិហា ឆ្លងកាត់ស្រុកស្វាយលើ ទាំងថ្ងៃចូលមកខេត្តសៀមរាប

បទល្មើសដឹកឈើ កើតមានរាល់ថ្ងៃ សេចក្តីរាយការណ៍កាលពីថ្ងៃ ២០កក្កដាវេលាម៉ោង ១០ ថ្ងៃត្រង់មានឡានសាំយ៉ុងពណ៍ដឹកឈើចេញពីខេត្តព្រះវិហារឆ្លងកាត់ស្រុកស្វាយលើចូលមកទឹកដីខេត្តសៀមសមត្ថកិច្ចជំនាញឈរជើងនៅតាមដងផ្លូវសង្ងំខ្លួនសូន្យឈឹងមិនមានវិធានការបង្រ្កាប។ ខេត្តសៀមរាប៖មានសេចក្ដីរាយការណ៍យ៉ាងក្ដៅគគុកមកថាមេឈ្មួញដឹកជព្ជួានឈើសង្ស័យអត់ច្បាប់តាមរថយន្ត សាំយ៉ុងដែលគេស្គាល់ ឈ្មោះខេង ដឹកឈើចេញពីខេត្តព្រះវិហាឆ្លងកាត់ស្រុកស្វាយលើបានធ្វើសកម្មភាពដឹកឈើទាំងថ្ងៃត្រង់ចូលមកខេត្តសៀមរាបស្ទើរាលថ្ងៃនិងយប់ករណីរឿងនេះ លោកម៉ុងប៊ុនលីម នាយខ័ណ រដ្ឋបាលព្រៃឈើខេត្តសៀមរាបបានដឹងឬជ្រាបរឿងឈើដឹកចេញ់ចូលរាប់សឹបឡានក្នុង១ ខែៗឬមួយដឹងហើយមិនហ៊ានអើតមុខចេញ់មកបង្រ្កាប។ តាមប្រភពៈពីសម្ថតកិច្ចម្នាក់បានអោយដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *