មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / អាជ្ញាធរខេត្តសៀមរាប បានជូនតំណឹង ហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់ និងការពិឃាតសត្វសុនខ

អាជ្ញាធរខេត្តសៀមរាប បានជូនតំណឹង ហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់ និងការពិឃាតសត្វសុនខ

អាជ្ញាធរខេត្តសៀមរាប បានប្រកាស់ហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់ និងការពិឃាតសត្វសុនខ គ្រប់ប្រភេទ តទៅទៀត ចាប់ពីពេលនេះទៅ។ ការសម្រេចហាមមិនអោយមានការទិញលក់ ឬបរិភោគសាច់សត្វសុនខតទៅទៀតនេះ បានធ្វើឡើង ក្នុងកិច្ចប្រជុំមួយ ក្នុងរដ្ឋបាលខេត្ត នាពេលថ្មីៗមកនេះ ក្រោមវត្តមានអភិបាលរងខេត្ត លោក ង៉ាន់ ភារុណ និងមានការចូលរួមពីមន្ទីរកសិកម្មនិងមន្ត្រីជំនាញ មន្ត្រីពាក់ព័ន្ធ។

គួរបញ្ជាក់ថា ក្នុងពេលដែលពិភពលោកកំពុងជួបប្រទះការប្រឈមនឹងជម្ងឺកូវិដ១៩នេះ អង្គការសុខភាពសត្វពិភពលោក បានស្នើឲ្យអ្នកនិយមបរិភោគសាច់ (សត្វសុនខ) ទំាងអស់ សូមផ្អាកនិងកាត់បន្ថយការហូប ដែលអាចនាំអោយមានគ្រោះថ្នាក់ដល់សុខភាព។ ការស្នើសុំរបស់ អង្គការសុខភាពពិភពលោកកន្លងមកនេះ ក៏ត្រូវបាន អាជ្ញាធរខេត្តសៀមរាប ធ្វើការគាំទ្រ ផងដែរ និង ដើម្បីលើកស្ទួយមុខមាត់ខេត្តបេះដូងទេសចរណ៍សៀមរាបអង្គរ។

ប្រធានការិយាល័យ បសុពេទ្យ នៃមន្ទីរកសិកម្មនិងរុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប លោក ព្រំ វ៉ិច បានអោយដឹងនៅព្រឹកថ្ងៃទី៨កក្កដានេះថា សត្វសុនខ(ឆ្កែ) ត្រូវបានប្រជាជនទូទាំងពិភពលោក ជាពិសេសប្រជាជនខ្មែរ ចាត់ទុកជាសត្វចិញ្ចឹមដ៏ស្មោះត្រង់របស់មនុស្ស ហើយសត្វសុនខ នេះ មានគុណតម្លៃណាស់សម្រាប់ការពារផ្ទះ ចំការ ហ្វូងសត្វ ជួយក្នុងវិស័យយោធាបានល្អទៀតផង….។ លោកបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើអាជីវកម្ម លក់ ទិញ ពិឃាតសត្វសុនខ (ឆ្កែ) ដើម្បីធ្វើជាម្ហូបអាហារ មានភាពអាណាធិបតេយ្យ និងកើនឡើងគួរអោយព្រួយបារម្ភ។ លោកថា នេះ គឺជាសញ្ញាមួយបង្ហាញថា មានការធ្លាក់ចុះនូវតម្លៃមនុស្សធម៌ គុណធម៌ ព្រមទាំងធ្វើអោយមានការឆ្លងរាលដាលជម្ងឺឆ្កែឆ្កួត និងជម្ងឺផ្សេង ជាច្រើនទៀត ពីតំបន់មួយទៅតំបន់មួយ ដែលអាចប៉ះពាល់ដល់សុខភាពសាធារណៈ នេះបើយោងតាមការស្រាវជ្រាវរបស់អង្គការសុខភាពសត្វពិភពលោក (OIE)និងអង្គការហ្វរ ផរ ( Four Paw) ។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប លោកទា គឹមសុទ្ធ នៅព្រឹកមិញនេះផងដែរ បានថ្លែងថា ការដើរទាក់លក់-ទិញ និងពិឃាតសត្វអាណាធិបតេយ្យ គ្មានច្បាប់ទម្លាប់ ផ្ទុយនឹងខ្លឹមសារនៃច្បាប់ ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលនឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរ តាមមាត្រា ១១២ ,១១៣ , ១១៥ នៃច្បាប់នេះ។ លោកទា គឹមសុទ្ធ បានបញ្ជាក់ថា អាស្រ័យហេតុនេះ មន្ទីរកសិកម្ម បានសម្រេច ហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់ និងការពិឃាតសត្វសុនខ គ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាត។ លោកបន្តថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានសង្ឃឹមយ៉ាងមុតមាំថា អាជីវករទិញ-លក់ ពិឃាតសត្វសុនខ (ឆ្កែ)ទាំងអស់ និងសាធារណៈជននឹងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះអោយមានប្រសិទ្ធិភាពខ្ពស់ចាប់ថ្ងៃជូនដំណឹងនេះតទៅ។

អភិបាលរងខេត្តសៀមរាប លោក ង៉ាន់ ភារុណ បានថ្លែងថា ដោយទទួលបានការណែនាំពីគណៈអភិបាលខេត្តសៀមរាប និងគ្រាដែលខេត្តសៀមរាប ជាខេត្តទេសចរណ៍វប្បធ៌ម ធម្មជាតិ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាប្រាង្គប្រាសាទ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់គ្មានពីរលើលោកនេះ រដ្ឋបាលខេត្តនិងអង្គការសុខភាព ពិភពលោក បានជួបប្រជុំគ្នា ដើម្បីលើកទិសដៅគិតគូរដល់សុខភាពរបស់ជនរួមជាតិ និងជាក់ស្តែងមេរោគកូវីដ១៩ បន្តកើតឡើង នៅលើពិភពលោក ហើយនៅប្រទេសចិន គេក៏បានហាមមិនឲ្យពលរដ្ឋហូបសាច់សុនខ នោះផងដែរ។

About admin

Check Also

សមត្ថកិច្ចកំពុងបើកការសើបអង្កេត ករណីបង្កហិង្សាដោយក្មេងទំនើង១ក្រុម បានជិះម៉តូកាប់ទៅលើយុវជនចំនួន៥នាក់ បណ្តាលឲ្យស្លាប់ម្នាក់របួស៤នាក់

សៀមរាប៖សមត្ថកិច្ចខេត្តសៀមរាប កំពុងបើកការសើបអង្កេត ករណីហិង្សាដោយមានស្ថានទម្ងន់ទោស ដែលបង្កឡើងដោយក្រុងក្មេងទំនើង១ក្រុមបានជិះម៉តូកាប់ទៅលើយុវជនចំនួន៥នាក់បណ្តាលឲ្យស្លាប់ម្នាក់របួស៤នាក់ រួចគេចខ្លួនបាត់។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង២១និង៣០នាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចមុខសណ្ឋាគារ សុខាសៀមរាប(៦០ម) ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ …

Leave a Reply

Your email address will not be published. Required fields are marked *