មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ឯកឧត្ដម មាស សាវ៉ន អញ្ចើញ​​ប្រគេន​​ទៀន​​ព្រះ​​វស្សា​​ និង​​ទេយ្យ​ទាន​ដល់​ព្រះ​សង្ឃ​ចំនួន ​៨​វត្ត​ ក្នុង​ស្រុក​វ៉ារិន ខេត្តសៀមរាប

ឯកឧត្ដម មាស សាវ៉ន អញ្ចើញ​​ប្រគេន​​ទៀន​​ព្រះ​​វស្សា​​ និង​​ទេយ្យ​ទាន​ដល់​ព្រះ​សង្ឃ​ចំនួន ​៨​វត្ត​ ក្នុង​ស្រុក​វ៉ារិន ខេត្តសៀមរាប

សៀមរាប ៖ ឯកឧត្ដម មាស សាវ៉ន ជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយ ស្រុកវ៉ារិន និង ឯកឧត្ដម បណ្ឌិត ផន ណារ៉ា ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំស្រែណូយ ស្រុក វ៉ារិន ព្រមទាំង ឯកឧត្ដម សមាជិកក្រុមប្រឹក្សាខេត្ត និងប្រតិភូ​អម​ដំណើរ ​បាន​អញ្ចើញ​ប្រគេន​ទៀន​ព្រះ​វស្សា​ និង​ទេយ្យ​ទាន​ដល់​ព្រះ​សង្ឃ​ចំនួន ​៨​វត្ត​ ក្នុងឃុំស្រែណូយ ​ស្រុកវ៉ារិន ខេត្តសៀមរាប។

ពិធី​នេះ​ប្រព្រឹត្ត​ទៅ​នាព្រឹកថ្ងៃទី ៩ ខែកក្កាដា ឆ្នាំ២០២០ នៅវត្ត ស្រែណូយ ភូមិស្រែណូយ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។

លោក​ ​អភិ​បាលរង ​នៃគ​ណៈ​អភិបាល​ស្រុក ​វ៉ារិន បាន​សម្តែង​នូវ​ការ​ស្វាគម៍​ចំពោះ ​ឯកឧត្តម​ ​លោក​ជំទាវ​ អ​ស់លោក​ លោក​ស្រី ​សមាជិក​ក្រុម​ការងារ​ ដែរ​បាន​ផ្តួច​ផ្តើម​នាំ​យក​ទេយ្យ​ទាន​ បច្ច័យ​ គ្រឿង​ឧបភោគ ​បរិភោគ ​មក​ប្រគេន​ព្រះ​សង្ឃ​ គង់ចាំព្រះវស្សា ។

ឯកឧត្ដម មាស សាវ៉ន បានពាំ​នាំ​ការ​ផ្តាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ​ ពី​សំណាក់​ សម្តេច​តេជោ​ ហ៊ុន​ សែន​ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ​​ក៏​​ដូច​ជា​ថ្នាក់​ដឹក​នាំ​ដទៃៗ​ទៀត ​តែង​តែ​គិត​គូរ​ពី​ផល​ប្រយោជន៍ ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ជានិច្ច ។​ ការ​ប្រឹង​ប្រែង​របស់​ប្រមុខ​ថ្នាក់​ដឹក​នាំ ​និង​មាន​ការ​ចូល​រួម​ចំណែក ​យ៉ាង​សស្រាក់​សស្រាំ ​ពី​សមាជិក​សកម្ម ​គ្រប់​លំដាប់​ថ្នាក់​ ទើប​ទទួល​បាន​ការ​គាំទ្រ​​​ពីប្រជា​ពល​រដ្ឋ​ គ្រប់មូលដ្ឋាន​។​

ក្នង​ឱកាស​នោះផ​ង​ដែរ​ ឯកឧត្តម​ប្រធា​នក្រុម​ការ​ងារ​ បាន​ក្រើន​រំលឹក​ និង​ណែនាំ​ដល់​អាជ្ញា​ធរ គ្រប់​លំដាប់​ថ្នាក់​ ​ត្រូវអនុវត្តតាម ​ការណែ​នាំ​ របស់ក្រសួង​សុខា ​ភិបាល​ ដើម្បី​ជៀស​​ផុត​ពី​ជម្ងឺ​កូវីដ​១៩​ ដែល​ជា​ក្តី​បារម្ភ​ រប​ស់​ពិភព​លោក​ ដែល​យើ​ងត្រូវ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​អនាម័យ​សម្រាប់​ខ្លួន​យើង ក្រុម​គ្រួសារ និង​សហគមន៍​។

ក្នុង​ឱកាស​នោះ​ ឯកឧត្តម​​ រួម​និង​ក្រុម​ការ​ងា​រ បាន​ប្រគេន​ទេយ្យ​ទាន​ ដ​ល់​ព្រះ​សង្ស​ទាំង ​៨​វត្ត ​ក្នុង​មួយ​វត្តៗ​ ទទួល​បាន​សា​ដក​១ ទៀន​ព្រះ​វស្សា ​មួយ​គូរ ​អង្ករ​​២​បាវ​ មុី២កេសតូច ភេសជ្ជៈ២កេស  ទឹកត្រី២យួ ទឹកសុីអុីវ២យួ ទឹកសុទ្ធ២កេស និង​ថវិកា​ ពីរសែន​រៀល ​និង​សំភារៈ​ជា​ច្រើ​ន​ទៀត ​ព្រម​ទាំ​​ងជូនយាយជី​ តា​ជី​ ១០០​នាក់​ ម្នាក់​ៗ​ទទួល​បាន​​ថវិកា​មួយ​ម៉ឺន​រៀល​។

បន្ទាប់ពី បាន​ប្រគេន​ទេយ្យ​ទាន​ ដ​ល់​ព្រះ​សង្ស​ទាំង ​៨​វត្ត រួចមក ឯកឧត្ដម មាស សាវ៉ន និងប្រតិភូអមតំណើរ បានអញ្ជើញ ទៅស្នាក់ការគណៈបក្សឃុំស្រែណូយ ដើម្បីសួរសុខទុក្ខ សមាជិកនៅមូលដ្ឋាន ព្រមទាំងបានប្រគល់ អង្ករពីរតោន ប្រាក់២លៀន និង សម្ភារៈមួយចំនួនទៀត ដែលឧបត្ថមដោយ ឯកឧត្ដម បណ្ឌិត ផន ណារ៉ា ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំស្រែណូយ  ជូនដល់លោកស្រី មេឃុំស្រែណូយ ដើម្បីយកទៅប្រើជាប្រយោជន៍រួមនៅក្នុងឃុំស្រែណូយទាំងមូល ៕

About admin

Check Also

ដឹកឈើចេញពីខេត្តព្រះវិហា ឆ្លងកាត់ស្រុកស្វាយលើ ទាំងថ្ងៃចូលមកខេត្តសៀមរាប

បទល្មើសដឹកឈើ កើតមានរាល់ថ្ងៃ សេចក្តីរាយការណ៍កាលពីថ្ងៃ ២០កក្កដាវេលាម៉ោង ១០ ថ្ងៃត្រង់មានឡានសាំយ៉ុងពណ៍ដឹកឈើចេញពីខេត្តព្រះវិហារឆ្លងកាត់ស្រុកស្វាយលើចូលមកទឹកដីខេត្តសៀមសមត្ថកិច្ចជំនាញឈរជើងនៅតាមដងផ្លូវសង្ងំខ្លួនសូន្យឈឹងមិនមានវិធានការបង្រ្កាប។ ខេត្តសៀមរាប៖មានសេចក្ដីរាយការណ៍យ៉ាងក្ដៅគគុកមកថាមេឈ្មួញដឹកជព្ជួានឈើសង្ស័យអត់ច្បាប់តាមរថយន្ត សាំយ៉ុងដែលគេស្គាល់ ឈ្មោះខេង ដឹកឈើចេញពីខេត្តព្រះវិហាឆ្លងកាត់ស្រុកស្វាយលើបានធ្វើសកម្មភាពដឹកឈើទាំងថ្ងៃត្រង់ចូលមកខេត្តសៀមរាបស្ទើរាលថ្ងៃនិងយប់ករណីរឿងនេះ លោកម៉ុងប៊ុនលីម នាយខ័ណ រដ្ឋបាលព្រៃឈើខេត្តសៀមរាបបានដឹងឬជ្រាបរឿងឈើដឹកចេញ់ចូលរាប់សឹបឡានក្នុង១ ខែៗឬមួយដឹងហើយមិនហ៊ានអើតមុខចេញ់មកបង្រ្កាប។ តាមប្រភពៈពីសម្ថតកិច្ចម្នាក់បានអោយដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *