ខេត្តសៀមរាប: ក្រុមមន្ត្រីបរិស្ថាន របាតព្រៃ “ដែនជំរកសត្វព្រៃបឹងពែរ”កំពុងតែឃុបខិតគ្នាជាមួយក្រុមឈ្មួញជារាងរាល់ថ្ងៃមិនដែរលួសម្ដងណាឡើយ ដោយបើកភ្លើងខៀវអោយក្រុមបទល្មើសឈើដុំដឹកជញ្ជូនរាងរាល់យប់ថ្ងៃ តាមច្រក ភូមិវត្តពើង ភូមិអូរ ភូមិខ្វាវ ភូមិព្រះធាតុ ភូមិស្រោង និង ឆ្លងកាត់ទីស្នាក់ការដែនជំរកសត្វព្រៃបឹងពែរយ៉ាងរលូន។
បើតាមប្រភពក្រុមឈ្មួញបានអោយដឹងថា ពួកគាត់ដឹកឈើដុំរាល់យប់រាល់ថ្ងៃនេះដោយរលូនបាន ក៏ព្រោះតែពួកគាត់បានបង់លុយអោយទៅមន្ត្រីរបាតព្រៃរួចអស់ហើយ គឺក្នុង មួយគោយន្តកន្ត្រៃ ចំនួនទឹកប្រាក់ 80000៛ ទៅ 150000៛ ទើបពួកគាត់ដឹកឈើចេញពីព្រៃដែនជំរកបឹងពែរបាន ហើយពួកគាត់បានបន្តទៀតថា មន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីទងអស់នោះមានម្នាក់ មានឈ្មោះ “ម៉ៅ នី” ជាអ្នកចាំទទួលលុយរបស់ពួកគាត់ ចំណែកទីស្នាក់ប្រចាំការរបស់មន្ត្រីតាមដងផ្លូវវិញ គួកគាត់ត្រូវបង់លុយមួយតង់ទៀត គឺចំនួនទឹកប្រាក់ ចាប់ពី 20000៛ ទៅ 60000៛ តាមចំនួនឈើតិចរឺច្រើន។
តាមប្រភពបានអោយដឹងថា ក្រុមឈ្មួញដែលរកសុីដឹកឈើរដុំ មានទីលំនៅ មាន ភូមិក្បាលដំរី ភូមិរំចេក ភូមិស្រោង និង ភូមិព្រៃឆ្ការ។ បង សកម្មភាពក្រុមឈ្មួញដឹកជញ្ជូនបទល្មើសឈើដុំជារាងរាល់យប់ថ្ងៃនេះ គឺស្ថិតនៅ ទឹកដី ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
មហាជនជាច្រើននាក់ មានការរិះគុនយ៉ាងខ្លាំង ទៅលើមន្ត្រីបរិស្ថាន ដែនជំរកសត្វព្រៃបឹងពែរថា មានតួនាទីការពារនិងអភិរក្សព្រៃឈើ មិនខំទបស្កាត់បទល្មើសព្រៃឈើ បែជាបើកដៃអោយក្រុមឈ្មួញដឹកឈើទៅវិញ ដោយសារតែពួកគាត់មានការព្រួយបារម្ភហ៍ និង ខ្លាចបាត់បង់ព្រៃឈើ ទើបពួកគាត់ស្នើសអោយ លោក អភិបាលខេត្ត សៀមរាប ឯកឧត្តម ទៀ សីហា ជួយបញ្ជាឲ្យមន្ត្រីជំនាញព្រៃឈើថ្នាក់ខេត្ត ចុះបង្ក្រាបអោយទាន់ពេលពេលវេលាផង៕សកម្មភាពនេះកើតមានរាងរាល់ថ្ងៃ








