មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ឯកឧត្តម មាស សាវ៉ន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកវ៉ារិន អំពាវនាវពលរដ្ឋ ចេះថែរក្សាការពារ សន្តិភាព ឲ្យបានគង់វង្ស និងរួមគ្នាប្រយុទ្ធជំងឺកូវីដ១៩

ឯកឧត្តម មាស សាវ៉ន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកវ៉ារិន អំពាវនាវពលរដ្ឋ ចេះថែរក្សាការពារ សន្តិភាព ឲ្យបានគង់វង្ស និងរួមគ្នាប្រយុទ្ធជំងឺកូវីដ១៩

សៀមរាប៖ ឯកឧត្តម មាស សាវ៉ន ប្រធានក្រុមការងារ គណៈបក្ស ប្រជាជនកម្ពុជា ថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុក វ៉ារិន ខេត្តសៀមរាប បានអំពាវនាវអោយពលរដ្ឋឲ្យចេះថែរក្សា ការពារសន្តិភាព ឲ្យបានគង់វង្សព្រមទាំងត្រូវរួមគ្នាបង្ការទប់ស្កាត់និងប្រុងប្រយត្ន័នៅការរីករាលដាលនៃជំងឺកូវីដ១៩ ។

ការអំពាវនាវនេះ ខណៈ ឯកឧត្តម មាស សាវ៉ន បានចុះជួបសំណេះសំណាល ជាមួយ សមាជិកគណៈបក្សប្រជាជនកម្ពុជា ក្នុងស្រុកវ៉ារិន ខេត្តសៀមរាប នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅស្នាក់ការគណៈបក្សប្រជាជនកម្ពុជា ស្រុកវ៉ារិន ។

ឯកឧត្តម មាស សាវ៉ន ក៏បានពាំនាំការសួរសុខទុក្ខ និងក្តីនឹករលឹក ពីសំណាក់សម្តេចតេជោហ៊ុន សែននាយករដ្ឋនៃកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា និង សម្តេច ពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តសៀមរាប ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋទាំងអស់ ទីណាមានទុក្ខលំបាកទីនោះពិតជាមានវត្តមានសម្ដេចទាំងទ្វេរនិងក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះ ជួយឲ្យបានទាន់ពេលវេលា។

ឯកឧត្តម មាស សាវ៉ន បានរំលឹកផងដែរថា៖ ទឹកដីកម្ពុជាដ៏កម្សត់ ដែលធ្លាប់បានហែលឆ្លងកាត់សង្គ្រាមឈ្លានពាន ការស្ថិតនៅក្រោមអាណានិគមបរទេស ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ការរងឥទ្ធិពលនៃជម្លោះភូមិសាស្ត្រនយោបាយ រងគ្រោះដោយការទម្លាក់គ្រាប់បែកជាង៣លានតោន រហូតដល់ធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមធ្វើឱ្យពលរដ្ឋខ្មែរ យ៉ាងហោចជាង ២ លាននាក់បានស្លាប់បាត់បង់ជីវិត។

មកទល់នឹងបច្ចុប្បន្ននេះ ជាតិនិងប្រជាជនកម្ពុជាបានរស់នៅក្នុងសុខសន្តិភាព

សន្តិភាពដែលកម្ពុជាមានសព្វថ្ងៃនេះ បានមកពីការយកជីវិតធ្វើជាដើមទុនរបស់ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ចាប់ពីការតស៊ូរំដោះជាតិ និងសង្គ្រោះជីវិតប្រជាជនខ្មែរនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូតដល់ការចរចា សន្តិភាពទីក្រុងប៉ារីស និងការនាំយកនូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដីនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ក្រោមការអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានតស៊ូលះបង់សាច់ស្រស់ឈាមស្រស់ លះបង់ក្រុមគ្រួសារ ដើម្បីសង្គ្រោះជាតិឱ្យរស់ រហូតដល់សព្វថ្ងៃនេះ។ ប្រសិនបើគ្មានការលះបង់ និងមានគោលនយោបាយដ៏ត្រឹមត្រូវទេ នោះកម្ពុជានឹង បន្តធ្លាក់ក្នុងសង្គ្រាមស៊ីវិល ការបំផ្លិចបំផ្លាញ និងគ្មានឱកាសស្តារនិងកសាងជាតិឱ្យរីកចម្រើននោះទេ។

សន្តិភាពដែលកម្ពុជាមាននៅពេលនេះ គឺជាសន្តិភាពដ៏បរិសុទ្ធ ដែលកើតចេញពីដៃខ្មែរផ្ទាល់ ហើយជាសន្តិភាពដ៏មានតម្លៃបំផុត សម្រាប់ជនជាតិខ្មែរ។ ដោយសារតែសុខសន្តិភាពពេញលេញនេះហើយ ដែលអនុញ្ញាតឱ្យកម្ពុជាមានឱកាសគ្រប់គ្រាន់ នៅក្នុងការកសាងជាតិឡើងវិញ ពីគំនរផេះផង់ ឈាមនិងទឹកភ្នែក ហើយពេលនេះដើមឈើសន្តិភាព ដែលបានដុះចាក់ឫសក្នុងទឹកដីកម្ពុជា ក៏បានផ្តល់ផ្លែផ្កាជាទីពេញចិត្តនៃ ពលរដ្ឋរបស់ខ្លួន។ ពលរដ្ឋខ្មែរ បាននិងកំពុងតែបេះផ្លែផ្កាសន្តិភាព និងរីករាយនឹងផ្លែផ្កាសន្តិភាពដែលរក បានមកដោយពិបាកនេះ ។

ឯកឧត្តម មាស សាវ៉ន ក្នុងនាមពលរដ្ឋកម្ពុជា​ សូមអរគុណសម្តេចតេជោ ហ៊ុន សែន ដែលនាំយកសុខសន្តិភាពពេញលេញ តាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះរំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម និងធ្វើឱ្យមានឯកភាពជាតិ និងឯកភាពទឹកដី ក្នុងប្រវត្តិសាស្ត្រកម្ពុជា ។ សូមអរគុណសន្តិភាព ដែលធ្វើឱ្យកម្ពុជាមានឱកាសស្តារ និងកសាងអភិវឌ្ឍជាតិ ឱ្យរីកចម្រើនលើគ្រប់វិស័យទាំងអស់ ដូចសព្វថ្ងៃនេះ សន្តិភាពពិតជាមានតម្លៃខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋខ្មែរ។ សន្តិភាពដែលបានមកនេះក៏បានឆ្លងកាត់នូវការតស៊ូពុះពារ មិនខ្លាចនឿយ ហត់របស់ប្រជាពលរដ្ឋខ្មែរទាំងមូល ហេតុដូច្នេះបានជាពលរដ្ឋ បានប្រកាសប្តូរផ្តាច់ការពារសន្តិភាពនេះ។

ឯកឧត្តម មាស សាវ៉ន បានផ្តាំផ្ញើរ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ១៩ឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និង បានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វ ជាដើម ចំណែកឯអជ្ញាធរត្រូវតែពង្រឹងឲ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព  និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

នៅក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តម មាស សាវ៉ន បាននាំយក អង្ករចំនួន ១០តោន អាល់កុល ៣ កាន អាវយឺត ២០០ អាវ ម៉ុង ៥០ ម៉ុង ម៉ាស់ ៣០០ ម៉ាស់ និង ឋវិកា ចំនួន ២៣០០០០០ រៀល (ពីរលានសាមសិបម៉ឺនរៀល) ប្រគល់ជូន សមាជិកគណៈបក្សប្រជាជនកម្ពុជាស្រុកវ៉ារិន ដើម្បីចាត់ចែង ប្រើប្រាស់ជាប្រយោជន៍រួមក្នុងស្រុកវ៉ារិនទាំងមូល ៕

About admin

Check Also

ដឹកឈើចេញពីខេត្តព្រះវិហា ឆ្លងកាត់ស្រុកស្វាយលើ ទាំងថ្ងៃចូលមកខេត្តសៀមរាប

បទល្មើសដឹកឈើ កើតមានរាល់ថ្ងៃ សេចក្តីរាយការណ៍កាលពីថ្ងៃ ២០កក្កដាវេលាម៉ោង ១០ ថ្ងៃត្រង់មានឡានសាំយ៉ុងពណ៍ដឹកឈើចេញពីខេត្តព្រះវិហារឆ្លងកាត់ស្រុកស្វាយលើចូលមកទឹកដីខេត្តសៀមសមត្ថកិច្ចជំនាញឈរជើងនៅតាមដងផ្លូវសង្ងំខ្លួនសូន្យឈឹងមិនមានវិធានការបង្រ្កាប។ ខេត្តសៀមរាប៖មានសេចក្ដីរាយការណ៍យ៉ាងក្ដៅគគុកមកថាមេឈ្មួញដឹកជព្ជួានឈើសង្ស័យអត់ច្បាប់តាមរថយន្ត សាំយ៉ុងដែលគេស្គាល់ ឈ្មោះខេង ដឹកឈើចេញពីខេត្តព្រះវិហាឆ្លងកាត់ស្រុកស្វាយលើបានធ្វើសកម្មភាពដឹកឈើទាំងថ្ងៃត្រង់ចូលមកខេត្តសៀមរាបស្ទើរាលថ្ងៃនិងយប់ករណីរឿងនេះ លោកម៉ុងប៊ុនលីម នាយខ័ណ រដ្ឋបាលព្រៃឈើខេត្តសៀមរាបបានដឹងឬជ្រាបរឿងឈើដឹកចេញ់ចូលរាប់សឹបឡានក្នុង១ ខែៗឬមួយដឹងហើយមិនហ៊ានអើតមុខចេញ់មកបង្រ្កាប។ តាមប្រភពៈពីសម្ថតកិច្ចម្នាក់បានអោយដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *