សៀមរាប៖កម្លាំងនគរបាលក្រុងសៀមរាប និងកម្លាំងនគរបាលស្រុកត្បែងមានជ័យ បានសហការគ្នាតាមចាប់ជនសង្ស័យមាន សតិវិបល្លាសដែលបានផ្ជុងគំរាមសម្លាប់ម្តាយមីងនិងវាយបំផ្លាញ ទ្រព្យសម្បត្តិអ្នកដ៏ទៃនោះបាននៅលើខ្នងភ្នំត្បែង។
ហេតុការណ៍ចាប់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ១៥និង៣០នាទីថ្ងៃទី២៤ខែក្កដាឆ្នាំ២០២០ ស្ថិតនៅលើកំពូលភ្នំត្បែងមានជ័យ ក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំងគោកឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
សូមរម្លឹកថា កាលពីថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២០ ស្ថិតនៅជិតសាលាបៀលប្រាយ ក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបមានករណីមនុស្សសតិគ្រប់ និងមានសំបុត្រពេទ្យឆ្កួត ទើបសមត្ថកិច្ចមិនហ៊ានប៉ះ និងបានលីកាំបិតខ្វែវ ដើរកាប់គេឯងតាមផ្លូវក្នុងភូមិខាងលើ អស់មូតូចំនួន៣គ្រឿងនិងឡាន២គ្រឿង ក្នុងនោះបានកាប់ឡានម៉ាសាដាបើកគេចខ្លួនទៅបាត់ ដោយភ្ជាប់កាប់ទៅតាមឡានផងដែរ។ជនសង្ស័យនោះមានឈ្មោះ ហែម បញ្ញា អាយុ២៧ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានដើរចោលផ្ទះជាច្រើនថ្ងៃ ទើបតែថ្ងៃនេះត្រលប់មកផ្ទះវិញ ស្រាប់តែដេញកាប់គេឯង ផ្អើលភូមិតែម្តង។នគរបាលបានឲ្យដឹងថា ជនសង្ស័យខាងលើបានទៅសម្ងំនៅលើកំពូលភ្នំត្បែងមានជ័យ ដើម្បីឲ្យលោកស្រោចទឹកលើករាសី។
បច្ចុប្បន្នកម្លាំងនគរបាលប៉ុស្តិ៍ស្វាយដង្គំ និងកម្លាំងអធិការក្រុងសៀមរាប កំពុងនាំយកជនសង្ស័យខាងលើ មកកាន់ខេត្តសៀមរាប ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕