មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / អាជ្ញាធរខេត្តសៀមរាបបានកៀងគគ្នាជិះកង់ហាត់ប្រាណ និងដើម្បីជំរុញវិស័យ ទេសចរណ៍ក្នុងស្រុក

អាជ្ញាធរខេត្តសៀមរាបបានកៀងគគ្នាជិះកង់ហាត់ប្រាណ និងដើម្បីជំរុញវិស័យ ទេសចរណ៍ក្នុងស្រុក

សៀមរាប៖នៅថ្ងៃឈប់សម្រាកនិងពេលល្ងាច អាជ្ញាធរខេត្តសៀមរាប និងពលរដ្ឋជាច្រើននាក់បានកៀងគគ្នាជិះកង់ នៅតំបន់អង្គរនិងតាមបណ្តារស្រុកមួយចំនួន ដើម្បីជំរុញវិស័យទេសចរណ៍ក្នុងស្រុក និងលើកទឹកចិត្តកសិករការដាំដុះបន្លែកសិកម្ម និងចិញ្ចឹមសត្វលក្ខណៈគ្រួសារ និងជាពិសេសបានហាត់ប្រាណដើម្បីសុខភាពផងដែរ។

គួរបញ្ជាក់ផងដែរថា នៅពេលថ្មីៗនេះ អាជ្ញាធរខេត្តនិងមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរស្រុក បានកៀងគពលរដ្ឋ ជិះកង់ ហាត់ប្រាណដើម្បីសុខភាព ព្រមទាំងជំរុញវិស័យទេសចរណ៍ក្នុងស្រុក និងលើកទឹកចិត្តកសិករការដាំដុះបន្លែកសិកម្មនិងចិញ្ចឹមសត្វលក្ខណៈគ្រួសារ។
ជាក់ស្តែងលោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង មានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី២៨នេះថា លោកបានដឹកនាំមន្រ្តីរាជការនិងបងប្អូនប្រជាពលរ
ដ្ឋ ជិះកង់ជាលក្ខណៈគ្រួសារ ដើម្បីជំរុញវិស័យទេសចរណ៍ ក្នុងស្រុក និងលើកទឹកចិត្ត កសិករ ការដាំដុះបន្លែកសិកម្មនិងចិញ្ចឹមសត្វលក្ខណៈគ្រួសារ។លោកបន្តថា ការជិះកង់នេះធ្វើឡើងកាលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២០ដែលមានសមាជិកចូលរួមជិះកង់មានចំនួន ២៥២នាក់ លើប្រវែងផ្លូវចម្ងាយ៤០គីឡូ
ម៉ែត្រ ដោយចេញដំណើរពីសាលាស្រុក ដល់រមណីយដ្ឋានទេសចរណ៍ធម្មជាតិត្រាវកុដ្ឋ បានឆ្លងកាត់ភូមិសាស្រ្តឃុំចំនួន ៣ គឺឃុំរលួស ឃុំកន្ទ្រាំង និង ឃុំបល្ល័ង្ក ។លោកបន្ថែមថា កម្មវិធីជិះកង់នេះ ក៏មានកម្មវិធីដាំដើមឈើចំនួន ៧០០ដើម (ដើមធ្នង់ ដើមក្ងោក និងដើមលឿងរាជ នៅបរិវេណសាលាស្រុក និងផ្លូវទៅប្រាសាទចៅស្រីវិបុលកេរ្តិ៍ (ភូមិព្រំកុដ្ឋ) និងផ្លូវទៅសហគមន៍ព្រៃឆ្កែលូ(ភូមិក្រពើ) ព្រមទាំងទៅសួរសុខទុក្ខនិងចែកអំណោយ ដល់គ្រួសារជួបការលំបាកជីវភាពចំនួន ១០គ្រួសារ នៅឃុំកន្ទ្រាំងនិងឃុំបល្ល័ង្ក ជួបបងប្អូនកសិករនិងទស្សនាកន្លែងដាំបន្លែ និងចិញ្ចឹមមាន់ កង្កែបជាលក្ខណៈ គ្រួសារនៅភូមិតាត្រាវ និងភូមិស្រិតខាងលិច ឃុំកន្ទ្រាំង រួមជាមួយការទស្សនាប្រាសាទចៅស្រីវិបុលកេរ្ត៍ និង រមណីយដ្ឋានទេសចរណ៍ធម្មជាតិត្រាវកុដ្ឋ ផងដែរ។
ជាលទ្ធផលគួរជាទីមោទនៈ គេសង្កេតឃើញមានវត្ថមានមន្ត្រីរាជការ និងពលរដ្ឋនៅក្នុងខេត្តសៀមរាប បាននាំគ្នាជិះកង់យ៉ាងច្រើនកុះករជាងមុន ហើយពួកគាត់បាននាំគ្នាបង្ហោះចែករំលែក តាមបណ្តាញសង្គមហ្វេសបុក ជាច្រើន ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។គេសង្ឃឹមថា តាមរយៈការជិះកង់នេះនឹងអាចធ្វើឲ្យមានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ចាប់អារម្មណ៍មកកម្សាន្តនៅខេត្តបេះដូងទេសចរណ៍សៀមរាប អង្គរ កាន់តែច្រើនឡើង ដើម្បីឲ្យវិស័យសេដ្ឋកិច្ចនិងទេសចរណ៍ រីកចម្រើនឡើងវិញ៕

About admin

Check Also

ដុតភ្នក់ភ្លើងគោធ្វេសប្រហែស បណ្តាលឲ្យឆេះរោងចិញ្ចឹមគោ អស់ទាំងស្រុងនៅសង្កាត់ជ្រាវ

សៀមរាប ៖សមត្ថកិច្ចបានឲ្យដឹងថា ដុតភ្នក់ភ្លើងធ្វេសប្រហែសបណ្តាលឲ្យអគ្គិ ភ័យបានឆាបឆេះរោងចិញ្ចឹមគោ មួយខ្នងទំហំ១២ម៉ែត្រគុណ២៥ម៉ែត្រនិងខូចខាត ទ្រព្យសម្បត្តិអស់ទាំងស្រុង តែសត្វគោបានប្រឹងរើរួចទាំងអស់។      ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២០និង៣០នាទីថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប។    …

Leave a Reply

Your email address will not be published. Required fields are marked *