មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / មុននេះមានករណីនារីចិនម្នាក់ចងជាមួយកំរាលពូករួចលោតទម្លាក់ខ្លួនពីជាន់ទី៦ ទើលើកញ្ចក់សំយ៉ាបក្លោងទ្វារសណ្ឋាគារ រួចស្រែកឲ្យគេជួយបង្កឲ្យមានការភ្ញាក់ផ្អើល

មុននេះមានករណីនារីចិនម្នាក់ចងជាមួយកំរាលពូករួចលោតទម្លាក់ខ្លួនពីជាន់ទី៦ ទើលើកញ្ចក់សំយ៉ាបក្លោងទ្វារសណ្ឋាគារ រួចស្រែកឲ្យគេជួយបង្កឲ្យមានការភ្ញាក់ផ្អើល

រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយនារីជនជាតិចិនម្នាក់បានស្រែកដង្ហើយហៅគេអោយជួយ នៅលើសំយ៉ាបក្លោងទ្វារចូលសណ្ឋាគារមួយកន្លែង បន្ទាប់ពីនាងចងជាមួយកំរាលពូករួចលោតទម្លាក់ខ្លួនពីលើជាន់ទី៦ មកទើលើកញ្ចក់សំយ៉ាបក្លោងទ្វារ ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងម្ចាស់ហាង រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះជួយសង្គ្រោះ នៅផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ….ភ្លាមៗនោះសមត្ថកិច្ចបានចុះមកធ្វើការអន្តរាគមន៍នៅកន្លែងកើតហេតុ ដោយបានដាក់ជណ្តើរទៅជួយសង្គ្រោះនារីរងគ្រោះឲ្យចុះមកក្រោមវិញ និងបានបញ្ជូននាងទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីធ្វើការសង្គ្រោះ ហើយកម្លាំងសមត្ថកិច្ចបានសម្រុកឡើងទៅបន្ទប់កើតហេតុ​ និងឃាត់ខ្លួនមនុស្សបានម្នាក់​យកទៅសាកសួរនៅប៉ុស្តិ៍​ផងដែរ។។ ទាក់ទងនឹងករណីនេះផងដែរ មានការសង្ស័យថាជាការបង្ខាំងមនុស្ស ហើយពេលនេះសមត្ថកិច្ចកំពុងតែធ្វើការតាមជំនាញខ្លួន។

About admin

Check Also

សមត្ថកិច្ចកំពុងបើកការសើបអង្កេត ករណីបង្កហិង្សាដោយក្មេងទំនើង១ក្រុម បានជិះម៉តូកាប់ទៅលើយុវជនចំនួន៥នាក់ បណ្តាលឲ្យស្លាប់ម្នាក់របួស៤នាក់

សៀមរាប៖សមត្ថកិច្ចខេត្តសៀមរាប កំពុងបើកការសើបអង្កេត ករណីហិង្សាដោយមានស្ថានទម្ងន់ទោស ដែលបង្កឡើងដោយក្រុងក្មេងទំនើង១ក្រុមបានជិះម៉តូកាប់ទៅលើយុវជនចំនួន៥នាក់បណ្តាលឲ្យស្លាប់ម្នាក់របួស៤នាក់ រួចគេចខ្លួនបាត់។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង២១និង៣០នាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចមុខសណ្ឋាគារ សុខាសៀមរាប(៦០ម) ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ …

Leave a Reply

Your email address will not be published. Required fields are marked *