មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ប្រជាពលរដ្ឋរាប់សិបគ្រួសារ មានការរិះគន់ ទៅលើសង្កាត់រដ្ឋបាលព្រៃឈើ ដើប្រមូលលុយពីឈើ ហើយមិនធ្វើការបង្ក្រាប…?

ប្រជាពលរដ្ឋរាប់សិបគ្រួសារ មានការរិះគន់ ទៅលើសង្កាត់រដ្ឋបាលព្រៃឈើ ដើប្រមូលលុយពីឈើ ហើយមិនធ្វើការបង្ក្រាប…?

ខេត្តសៀមរាប: តាមប្រភពព័ត៍មានរាយការណ៍នៅខ្វាវស្រុកជីក្រែងបានអោយដឹងថា ក្រុមដឹកជញ្ជូនបទល្មើសផលនៃអនុផលព្រៃឈើ យ៉ាងគគ្រឹគគគ្រេងជាបន្តបន្ទាប់រៀងរាល់យប់ ថ្ងៃ មិនដែលលួសម្ដងណាឡើង ដោយសាតែ លោកមេព្រៃសង្កាត់រដ្ឋបាលព្រៃឈើឃុំខ្វាវ ឈ្មោះ លោក “កោះ គាន ជាអ្នកបើកភ្លើងខៀវអោយ ទើបក្រុមឈ្មួញដឹកឈើដោយរលូនបើខ្មោចស្រុក មិនបើកដៃឲ្យខ្មោចព្រៃមិនហ៊ានចូលយ៉ាងណាមិញ ក្រុមឈ្មួញបទល្មើសព្រៃឈើទាំងអស់ បានអះអាងថា ពួកគាត់ដឹកឈើទាំងយប់ទាំងថ្ងៃនេះបានក៏ព្រោះតែពួកគាត់បានបង់លុយអោយ លោក មេព្រៃ ឈ្មោះ “កោះ គាន”មុនរួចរាល់អស់ហើយ ទើបចេញដោយសុវត្ថភាពបាន។ ប្រភពឈ្មួញបន្តទៀតថា ប្រភេទឈើដែលពួកគាត់ដឹកមាន ឈើដុំផ្ចឹកនិងសុក្រំ 1គោយន្តកន្ត្រៃពី10មឺុនទៅ20មឺុនរៀលតាមឈើតិចរឺច្រើន ឈើគ្រេត្រង៉ោលពី 6មឺុនរៀលទៅ12មុឺនរៀលតាមតិចរឺច្រើនដូចគ្នា ឈើក្តា និង ឈើ គ្រឿង 1គោយន្តកន្ត្រៃពី20-30មឺុនទៅ40មឺុនរៀល។ ឈើដែលក្រុមឈ្មួញដឹក ចេញពី ភូមិព្រះត្រពាំង ភូមិកប់លាវ ភូមិសង្កែធំ , ភូមិរមាស ភូមិខ្វាវ ឆ្លងកាត់ទីស្នាក់កាសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ ដោយរលូន ដោយគ្មានឃើញ លោក “កោះ គាន”ចេញមុខមកចុះបង្កា្របម្ដងណាឡើយព្រោះខ្លាចបាត់លាបសក្ការៈ ដោយសារទង្វើរនៃអំពើពុករលួយ របស់លោក មេព្រៃឈ្មោះ “កោះ គាន” ជាញឹកញាប់ មហាជនដែលស្រឡាញ់ព្រៃឈើរិះគន់ចំៗទៅលើមន្ត្រីខ័ណ្ឌរដ្ឋបាលព្រៃឈើថ្នាក់ខេត្ត លោក មុង ប៊ុនលីមនិងលោកទាគឹមសុទ្ទ មិនគួរណាដាក់ លោក កោះ គាន មន្ត្រីក្រោមឱវ៉ាតមកឈរជើងនៅឃុំខ្វាវទាល់តែសោះ ព្រោះថា លោក កោះ គាន រូបនេះ មួយថ្ងៃៗ ដើតែប្រមូលលុយបទល្មើសដឹកឈើ មិនឃើញបង្រាបម្ដងណាឡើយ រឺមួយ ក៏មន្ត្រីរូបនេះមានការពាក់ពន្ធ័រកតែលុយអោយ លោក មុង ប៊ុនលីមទេដឹង មហាជនបន្តទៀតថា បើសិនជា លោក និងម៉ុង ប៊ុនលីមមិននៅពីក្រោយរឿងដើប្រមូលលុយតើលោក កោះគាន នោះទេ សូមលោក ជួយចាត់វិធានការ ទៅលើ លោក កោះ គាន ផង កុំអោយបាត់បង់ព្រៃឈើកាន់តែវិនាសកម្មតែខ្លាំងទៅៗ។

About admin

Check Also

សមត្ថកិច្ចកំពុងបើកការសើបអង្កេត ករណីបង្កហិង្សាដោយក្មេងទំនើង១ក្រុម បានជិះម៉តូកាប់ទៅលើយុវជនចំនួន៥នាក់ បណ្តាលឲ្យស្លាប់ម្នាក់របួស៤នាក់

សៀមរាប៖សមត្ថកិច្ចខេត្តសៀមរាប កំពុងបើកការសើបអង្កេត ករណីហិង្សាដោយមានស្ថានទម្ងន់ទោស ដែលបង្កឡើងដោយក្រុងក្មេងទំនើង១ក្រុមបានជិះម៉តូកាប់ទៅលើយុវជនចំនួន៥នាក់បណ្តាលឲ្យស្លាប់ម្នាក់របួស៤នាក់ រួចគេចខ្លួនបាត់។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង២១និង៣០នាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចមុខសណ្ឋាគារ សុខាសៀមរាប(៦០ម) ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ …

Leave a Reply

Your email address will not be published. Required fields are marked *