មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / សមត្ថកិច្ចកំពុងបើកការសើបអង្កេត ករណីបង្កហិង្សាដោយក្មេងទំនើង១ក្រុម បានជិះម៉តូកាប់ទៅលើយុវជនចំនួន៥នាក់ បណ្តាលឲ្យស្លាប់ម្នាក់របួស៤នាក់

សមត្ថកិច្ចកំពុងបើកការសើបអង្កេត ករណីបង្កហិង្សាដោយក្មេងទំនើង១ក្រុម បានជិះម៉តូកាប់ទៅលើយុវជនចំនួន៥នាក់ បណ្តាលឲ្យស្លាប់ម្នាក់របួស៤នាក់

សៀមរាប៖សមត្ថកិច្ចខេត្តសៀមរាប កំពុងបើកការសើបអង្កេត ករណីហិង្សាដោយមានស្ថានទម្ងន់ទោស ដែលបង្កឡើងដោយក្រុងក្មេងទំនើង១ក្រុមបានជិះម៉តូកាប់ទៅលើយុវជនចំនួន៥នាក់បណ្តាលឲ្យស្លាប់ម្នាក់របួស៤នាក់ រួចគេចខ្លួនបាត់។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង២១និង៣០នាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចមុខសណ្ឋាគារ សុខាសៀមរាប(៦០ម) ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចឲ្យដឹងថា ករណីបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណមានគ្នាចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកសង់សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ(អត់ចាំស្លាកលេខ) បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ មួយក្រុមមានគ្នា០៥នាក់ ជឹះម៉ូតូចំនួន០៣គ្រឿង រួមមាន៖១,ឈ្មោះ ឆាត មុត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងឈើ រស់នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប(ស្លាប់)។២,ឈ្មោះចៅ ចាម ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប(របួសធ្ងន់)។ ៣,ឈ្មោះភឿន ភា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប(របួសស្រាល)។៤,ឈ្មោះចៅ ចេន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប(គ្មានរបួស)។ ៥,ឈ្មោះធី ចេក ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប(គ្មានរបួស)។មូលហេតុ មិនទាន់ដឹងច្បាស់លាស់។បច្ចុប្បន្នសមត្ថកិច្ចចម្រុះកំពុងចុះស្រាវជ្រាវ ស៊ើបអង្កេតតាមចាប់ជនសង្ស័យ យកមកផ្ដន្ទាទោសតាមច្បាប់។សពជនរងគ្រោះ ត្រូវបានយកត្រូវតម្កល់ទុក នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីរងចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

About admin

Check Also

ប្រជាពលរដ្ឋរាប់សិបគ្រួសារ មានការរិះគន់ ទៅលើសង្កាត់រដ្ឋបាលព្រៃឈើ ដើប្រមូលលុយពីឈើ ហើយមិនធ្វើការបង្ក្រាប…?

ខេត្តសៀមរាប: តាមប្រភពព័ត៍មានរាយការណ៍នៅខ្វាវស្រុកជីក្រែងបានអោយដឹងថា ក្រុមដឹកជញ្ជូនបទល្មើសផលនៃអនុផលព្រៃឈើ យ៉ាងគគ្រឹគគគ្រេងជាបន្តបន្ទាប់រៀងរាល់យប់ ថ្ងៃ មិនដែលលួសម្ដងណាឡើង ដោយសាតែ លោកមេព្រៃសង្កាត់រដ្ឋបាលព្រៃឈើឃុំខ្វាវ ឈ្មោះ លោក “កោះ គាន ជាអ្នកបើកភ្លើងខៀវអោយ ទើបក្រុមឈ្មួញដឹកឈើដោយរលូនបើខ្មោចស្រុក មិនបើកដៃឲ្យខ្មោចព្រៃមិនហ៊ានចូលយ៉ាងណាមិញ …

Leave a Reply

Your email address will not be published. Required fields are marked *