សៀមរាប៖សូមចូលរួមអបអរសាទរ ចំពោះកម្លាំងអាវុធហត្ថខេត្តសៀមរាប ដែលបានប្រឹងប្រែងស្រាវជ្រាវរហូតឃាត់ខ្លួនក្មេងទំនើងចំនួន២នាក់ដែលបានធ្វើសកម្មភាពកាប់ក្រុមយុវជន១ក្រុមទៀតមានគ្នា៥នាក់ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់,ស្រាលចំនួន៤នាក់ ។យោងតាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា នៅថ្ងៃទី២១ខែសីហាឆ្នាំ២០២០ ទីតាំងផ្សេងៗគ្នាក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
នាយអាវុធហត្ថ ម្នាក់បានឲ្យដឹងនៅព្រឹកថ្ងៃទី២២នេះថា ករណីក្មេងទំនើងចំនួន២នាក់ដែលបានធ្វើសកម្មភាពកាប់ក្រុមយុវជន១ក្រុមទៀតមានគ្នា៥នាក់ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់,ស្រាលចំនួន៤នាក់នៅផ្លូវ៦០ម៉ែត្រ ជិតសណ្ឋាគារសុខា សៀមរាប ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប តាមស្រាវជ្រាវចាប់ខ្លួនបានហើយ។បច្ចុប្បន្នកម្លាំងអាវុធហត្ថកំពុងស្រាវជ្រាវបន្តដើម្បីឈានទៅប្រមូលភ័ស្តុតាងបន្ថែមទៀត។
មហាជន បានកោតសរសើរកម្លាំងអាវុធហត្ថខេត្តសៀមរាប ដែលបានបំបែកសំណុំរឿងឃាតកម្មបិទមុខនេះបានសម្រេច និងផ្លែផ្កាផងដែរ។
សូមរម្លឹកថា ករណីនេះបានកើតឡើងនៅវេលាម៉ោង២១និង៣០នាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចមុខសណ្ឋាគារ សុខាសៀមរាប ៦០ម៉ែត្រ ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប៕