មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / សន្តិសុខម្នាក់ ធ្លាប់ជាប់គុក ១០ឆ្នាំ ពីបទប្លន់ ត្រូវប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប ចាប់ខ្លួន «ករណីកាច់សោរក ម៉ូតូ»

សន្តិសុខម្នាក់ ធ្លាប់ជាប់គុក ១០ឆ្នាំ ពីបទប្លន់ ត្រូវប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប ចាប់ខ្លួន «ករណីកាច់សោរក ម៉ូតូ»

ខេត្តសៀមរាប៖ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តសៀមរាប បានចាប់ខ្លួន សន្តិសុខម្នាក់ «ករណីកាច់សោរក ម៉ូតូ» នឹងធ្លាប់ជាប់គុក ១០ឆ្នាំ ពីបទប្លន់។

យោងតាមរបាយការណ៍របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាបបានដឹងថា៖ ជនសង្ស័យ មានឈ្មោះ ទី ណាក់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបុគ្គលិកសន្តិសុខ ទីលំនៅបច្ចុប្បន្នភូមិតាប្រុក ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

ពាក់ព័ន្ធករណីអំពើលួចមានស្ងានទម្ងន់ទោស(កាច់សោរកម៉ូតូមិនបានសម្រេច) កើតហេតុកាលពីវេលាម៉ោង០០និង៣០នាទីរំលងអាធ្រាត ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះជនរងគ្រោះ ភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

របាយការណ៍បន្តថាកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១០ជាង ជនរងគ្រោះបានបណ្តើម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប ១L.២២២៣ ជាកម្មសិទ្ធរបស់ជនរងគ្រោះទុកនៅក្រោមផ្ទះ ដោយបានចាក់សោរក មិនបានចាក់សោរជន្ទល់ទេ ដាក់ជន្ទល់ចំហៀង រួចក៏ប្រពន្ធកូនឡើងដេកនៅលើផ្ទះលង់លក់ រហូតដល់វេលាម៉ោងថ្ងៃខែកើតហេតុខាងលើ ស្រាប់តែលឺសម្លេងប្រពន្ធស្រែកថា”ចោរៗ” ក៏ងើបឡើងស្ទះចុះពីលើផ្ទះរត់រកប្រពន្ធ ឃើញម៉ូតូបញ្ឈរនៅមុខផ្ទះចម្ងាយប្រហែល០៥ម៉ែត្រ ក៏យកទូរស័ព្ទពីដៃប្រពន្ធបើកភ្លើងពិលដើរឈួលរហូតដល់ថ្នល់កៅស៊ូក៏ត្រឡប់មកផ្ទះវិញយកពិល ដើរចេញឈួលទៅក្រៅតាមផ្លូវមុខផ្ទះចម្ងាយប្រហែល០៥ម៉ែត្រពីកន្លែងដែលចោរអូសម៉ូតូខាងលេីបម្រុងលួច​ ក៏ឃើញទូរស័ព្ទ០១គ្រឿងម៉ាកណូគា១២៨០(ចុចពិល) មានស៉ីមលេខ០៩៧ ២៩៦២១៩៤ ពណ៌ខ្មៅ និងខ្សែសាកថ្មទូរស័ព្ទជ្រុះក្បែរកន្លែងដែលចោរអូសម៉ូតូបម្រុងលួច។ លុះព្រឹកឡើងជនរងគ្រោះបានមកប្តឹងរាយការណ៍អោយសមត្ថកិច្ចបានដឹង។

-ជាក់ស្តែងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរធំ ស្រាវជ្រាវតាមរយះទូរស័ព្ទ លេខដែលជនរងគ្រោះរើសបានប្រគល់ជូនសមត្ថកិច្ចយើង ក្រោយពីយើងកំណត់មុខសញ្ញាបាន កម្លាំងយើងបានសហការជាមួយកម្លាំងការិយាល័យគ្រប់គ្រងសន្តិសុខឯកជន បន្តយកបានមុខសញ្ញាសង្ស័យឈ្មោះ ទី ណាក់ ខាងលើ ក្រោយពីបានធ្វើការសាកសួររួចឈ្មោះ ទី ណាក់ បានឆ្លើយសារភាពថា ទូរស័ព្ទម៉ាកណូគា១២៨០(ចុចពិល)មានស៉ីមលេខ០៩៧ ២៩៦២១៩៤ ពណ៌ខ្មៅ និងខ្សែសាកទូរស័ព្ទ ពិតជារបស់គេពិតមែន ។

ការធ្វេីតេស្តទឹកនោមរកសារធាតុញៀនលិទ្ធអវិជ្ជមាន។

សូមបញ្ញាក់: ជនសង្ស័យឈ្មោះ ទី ណាក់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបុគ្គលិកសន្តិសុខ ធ្លាប់ជាប់ពន្ធនាគារខេត្តសៀមរាប រយះពេល១០ឆ្នាំ ពីឆ្នាំ២០០៥ដល់ឆ្នាំ២០១៥ ពីបទលួចមានស្ងានទម្ងន់ទោស។

លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តសៀមរាបបានបញ្ជាក់ថា បុគ្គលនេះមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារអស់រយៈពេល ១០ ឆ្នាំពីបទប្លន់ឥឡូវធ្វើសកម្មភាពកាច់កម៉ូតូទៀតត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយការិយាល័យគ្រប់គ្រងសន្តិសុខឯកជននិងអធិការនគរបាលស្រុកអង្គរធំស្រាវជ្រាវបង្ក្រាបបាន៕

About admin

Check Also

ក្មេងស្រីអាយុ១ឆ្នាំ និងស្រ្តី២នាក់ត្រូវ រថយន្តដឹកស៊ីម៉ង់ដ៍កិនស្លាប់ភ្លាមៗ

ព្រះវិហារ: រថយន្តដឹកស៊ីម៉ង់ដ៍មួយគ្រឿង បានជ្រុលចង្កូតទៅកិនស្ត្រី២នាក់ និងក្មេងស្រីម្នាក់អាយុ១ឆ្នាំ បណ្តាលអោយស្លាប់ភ្លាមៗ ក្នុងខណ:ពេលពួកគាត់កំពុងអង្គុយលើមូតូអែបចិញ្ចើមផ្លូវ ។ ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៨ព្រឹក នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិ ហ្មសែត សង្កាត់ប៉ាលហាល …

Leave a Reply

Your email address will not be published. Required fields are marked *