មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ទីតាំងដេប៉ូលស្ដុកឈើលេខពីរបស់មេឈ្មួញឈ្មោះ កង ឈឿន ពីរនាក់ប្ដីប្រពន្ធគ្មាន សមត្ថកិច្ចនិងមន្ដ្រីជំនាញមិនហ៊ានធ្វើការបង្ក្រាប សង្ស័យជាឆ្នាំងបាយ

ទីតាំងដេប៉ូលស្ដុកឈើលេខពីរបស់មេឈ្មួញឈ្មោះ កង ឈឿន ពីរនាក់ប្ដីប្រពន្ធគ្មាន សមត្ថកិច្ចនិងមន្ដ្រីជំនាញមិនហ៊ានធ្វើការបង្ក្រាប សង្ស័យជាឆ្នាំងបាយ

ខេត្តស្ទឹងត្រែងៈ កន្លែងដេប៉ូលក់និងស្ដុកឈើលេខពីរ ឥតច្បាប់ដ៏ធំមួយកន្លែង របស់មេឈ្មួញ កង ឈឿន ពីរនាក់ប្ដីប្រពន្ធ ប្រចាំខេត្តស្ទឹងត្រែង ដែលមានទីតាំងដេប៉ូលក់និងស្ដុកឈើលេខពីអត់ច្បាប់ ស្ថិតនៅក្នុងភូមិ ព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងតាម ប្រភពបានរាយការណ៍មកសារព័ត៌មានយើងបានចុះទៅដល់ទីកតាំងដេប៉ូលក់និងស្ដុកឈើនោះផ្ទាល់ និងបានថតផ្ដិតយករូបភាពគំនរឈើជាច្រើនរាប់សិបម៉ែត្រគីប ដែលដាក់ពង្រាយពាសពេញនៅទីនោះយ៉ាងអនាធិបតេយ្យគរដូចភ្នំដោយគ្មាន អាជ្ញាធរសមត្តកិច្ច និងមន្ដ្រីជំនាញពាក់ព័ន្ធ នៅក្នុងមូលដ្ឋាននោះបើកភ្នែកមើលឃើញ និងធ្វើការចុះចាប់បង្ក្រាបឡើយ។ប្រជាពលរដ្ឋនៅទីនោះបានដាក់ការសង្ស័យថាជំនាញកំពុងត្រូវថ្នាំសណ្តំរបស់មេឈ្មួញខាងលើពីរនាក់ប្ដីប្រពន្ធនិងបណ្ដែត បណ្ដោយឲ្យមេឈ្មួញឈ្មោះ កង ឈឿន ពីរនាក់ប្ដីប្រពន្ធ បំផ្លិចបំផ្លាញព្រៃឈើយ៉ាងរង្គាលរាល់ថ្ងៃដឹកជញ្ជូនបទល្មើសព្រៃឈើអត់ច្បាប់បានយ៉ាងរលូន អស់រយៈពេលជិតដប់ឆ្នាំកន្លែងមកហើយ។ សូមបញ្ជាក់ផងដែរថា ជិតដប់ឆ្នាំកន្លងមកនេះ ឈ្មោះ កង ឈឿន ពីរនាក់ប្ដីប្រពន្ធ ដែលជាឈ្មួញតែងតែដាក់ពង្រាយកម្លាំងនិង ប្រមូលគ្រៀងគរប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ឲ្យចូលទៅលួចកាប់បំផ្លាញព្រៃឈើគ្រប់ទីកន្លែង ទាំងនៅក្នុងតំបន់ព្រៃសហគមន៍ ដែលជាកន្លែងតំបន់ព្រៃអភិរក្សផងដែរ យកមកលក់ឲ្យខ្លួន ហើយថែមទាំងប្រមូលទិញពីប្រជាពលរដ្ឋដែលដឹកជញ្ជូនតាមគោយន្តកន្ត្រៃយ៍ មកពីទីជិតឆ្ងាយផងនោះ ដើម្បីយកស្ដុកទុកនៅក្នុងកន្លែងដេប៉ូរបស់ខ្លួន និងលក់បមន្ដឲ្យមេឈ្មួញធំធ្វើការដឹកជញ្ជូតាមរថយន្តនិង ដឹកបន្ដយកទៅលក់ចែកចាយតាមដេប៉ូ នៅតាមបណ្ដាខេត្តនានាៗយកធ្វើមានធ្វើបានតែបុគ្គលខ្លួនឯង ដោយមិនគិតការវិនាសសកម្មរលាយហិនហោចព្រៃឈើធនធានធម្មជាតិ របស់រដ្ឋដែលជាសម្បត្តិរបសរដ្ឋ និងមិនគិតពីហានិភ័យនៃគ្រោះមហន្តរាយកើតឡើងពីគ្រោះធម្មជាតិដោយសាតែការអស់ព្រៃឈើឡើយ។ ប្រជាពលរដ្ឋស្លូតត្រង់សូម ធើ្វការអំពាវនាវទៅដល់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងឯកឧត្តមវេងសុខុនរដ្ឋមន្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សូមឧត្តម មានចំណាត់ការណ៍ក្ដៅចំពោះមន្ត្រីជំនាញក្រោមឱវាទ ឲ្យធ្វើការចុះបង្ក្រាបទីតាំងដេប៉ូលក់និងស្ដុកឈើឥតច្បាប់ របស់មេឈ្មួញឈ្មោះ កង ឈឿន នេះផងទាន៕

About admin

Check Also

ក្មេងស្រីអាយុ១ឆ្នាំ និងស្រ្តី២នាក់ត្រូវ រថយន្តដឹកស៊ីម៉ង់ដ៍កិនស្លាប់ភ្លាមៗ

ព្រះវិហារ: រថយន្តដឹកស៊ីម៉ង់ដ៍មួយគ្រឿង បានជ្រុលចង្កូតទៅកិនស្ត្រី២នាក់ និងក្មេងស្រីម្នាក់អាយុ១ឆ្នាំ បណ្តាលអោយស្លាប់ភ្លាមៗ ក្នុងខណ:ពេលពួកគាត់កំពុងអង្គុយលើមូតូអែបចិញ្ចើមផ្លូវ ។ ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៨ព្រឹក នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិ ហ្មសែត សង្កាត់ប៉ាលហាល …

Leave a Reply

Your email address will not be published. Required fields are marked *