ខេត្តបន្ទាយមានជ័យ÷ ដោយយោងតាមប្រសាសន៍ ដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជារ ឲ្យបិទ ច្រករបៀង ទាំងអស់ មិនត្រូវលួចបើកឡើយ។ ព្រោះច្រករបៀង បង្ករឲ្យកើតមាន ករណី ជួញដូរអាវុធ ជួញដូរអាភៀន ទំនិញគេចពន្ធ និង ជួញដូរមនុស្សដោយ ខុស ច្បាប់ ។ តែក្នុងនោះគេ បានសង្កេត ឃើញថា នៅក្នុងភូមិសាស្ត្រ ឃុំបឹងបេង ឋិតក្នុងភូមិ ចំបក់ ជាប់ព្រំប្រទល់ ជាមួយភូមិ ភ្នំរូង គឺមានមេខ្យល់ បានលួចនាំ ពលករខ្មែរ ឆ្លងដែនចូលទៅប្រទេសថៃ យ៉ាងគគ្រឹកគគ្រេង ដោយមិនខ្លាច អាញើត អ្វីឡើយ ។ តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ដែលរស់នៅភូមិ ចំបក់ បានលួចបង្ហើបឲ្យដឹងថា មានក្រុមមេខ្យល់ បានដឹកជញ្ជួនពលករខ្មែរ មកពីបណ្តា ក្រុង ខេត្ត ផ្សេងៗ ជារៀងរាល់ថ្ងៃចូលទៅ ប្រទេសថៃ ខណៈប្រទេសថៃកំពុងបិទតាមបន្ទាត់ព្រំដែន យ៉ាងតឹងរឹង និងយកចិត្ត ទុកដាក់ ថែមទាំង បានដាក់ បន្លាលួស ទៀតផង។