ព្រះវិហារ: រថយន្តដឹកស៊ីម៉ង់ដ៍មួយគ្រឿង បានជ្រុលចង្កូតទៅកិនស្ត្រី២នាក់ និងក្មេងស្រីម្នាក់អាយុ១ឆ្នាំ បណ្តាលអោយស្លាប់ភ្លាមៗ ក្នុងខណ:ពេលពួកគាត់កំពុងអង្គុយលើមូតូអែបចិញ្ចើមផ្លូវ ។ ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៨ព្រឹក នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិ ហ្មសែត សង្កាត់ប៉ាលហាល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ -ស្ត្រីរងគ្រោះទី១ឈ្មោះ តុញ សៅលី អាយុ៣០ឆ្នាំ -ទី២ជាក្មេងស្រីឈ្មោះ ម៉ារីហាណា អាយុ១ឆ្នាំត្រូវជាកូនស្ត្រីទី១ -ទី៣ឈ្មោះ ឃឹន ចាន់តុលា ភេទស្រី អាយុ៣៥ឆ្នាំ អ្នកទាំងអស់គ្នារស់នៅ ក្នុងភូមិឃុំកើតហេតុខាងលើ ។ បើតាមការអះអាងពីប្រជាពលរដ្ឋ ឃើញហេតុកាណ៍ខាងលើបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តដឹកស៊ីម៉ង់ដ៍បើកបរពីត្បូងទៅជើង លុះដល់កន្លែងកើតហេតុ ក៍មានរថយន្តមួយគ្រឿងទៀត ម៉ាកហាយឡែនឌរ័ បើកចេញទទឹងថ្នល់ឡើងលើផ្លូវ ក្នងខណ:រថយន្តដឹកស៊ីម៉ង់ មកកាន់កៀកទៅហើយ និងចុចស៊ីប្លេផង តែរថយន្តហាយឡែនឌរ័ នៅតែបន្តរឡើងមកទៀត ក៍បណ្តាលអោយរថយន្តដឹកស៊ីម៉ង់ដ៍បុកពីចំហៀងខ្ទាតទៅខាងឆ្វេង ហើយរថយន្តស៊ីម៉ង់ដ៍ក៍បាន ជ្រុលចង្កូតទៅបុកអ្នករងគ្រោះទាំង៣ តែម្តង ៕ វិចិត្រឧត្តរមានជ័យ