មាតិកាព័ត៌មាន

មានបុគ្គលពីររូបកំពុងឈូសរានព្រៃ ក្បែរព្រលានយន្តហោះអន្តរជាតិសៀមរាប បំរ៉ុងបង្កើតភោជនីយដ្ឋាន

សៀមរាប÷បុគ្គលពីររូបដែលមួយរូបជាអនុប្រធានភូមិ និងមួយរូបទៀតជាថៅថែហាងដ៍ធំក្នុងតំបន់រមណីយដ្ឋានបារាយណ៍ទឹកថ្លា បានកំពុងឈូសព្រៃរានយកដីក្នុងដែនគ្រប់គ្រងអាជ្ញាធរអប្សរា បំរ៉ុងបង្កើតភោជនីយដ្ឋាន និងពុះឡូត៍លក់ ក្បែរព្រលានយន្តហោះអន្តរជាតិសៀមរាប។ ករណីនេះថ្នាក់ដឹក នាំអាជ្ញាធរអប្សរាបញ្ជាក់ថា ចាំបាច់ត្រូវទប់ស្កាត់មិនអោយបុគ្គណាម្នាក់ ទៅបម្រែពីដីស្រែទៅជាដីភូមិ ពីដីភូមិទៅជាភោជនីយដ្ឋាននោះឡើយ។     ទីតាំងដីដែលបុគ្គលពីរូបខាងលើឈូសឆាយ ស្ថិតក្នុងភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ជាប់របងព្រលានយន្តហោះអន្តរជាតិ ជាតំបន់បេតិ កភណ្ឌដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា។    នៅទីតាំងកើតហេតុ នាព្រឹកថ្ងៃទី២២ខែមករានេះ លោក កុក ឃន ម្ចាស់ដីដែលកំពុងបង្កើតភោជនីយ ដ្ឋានឈ្មោះថា (មាន់ដុតប៉ោតស្រែ១០០)បានប្រាប់ថា ដីរបស់គាត់មានទំហ៊ុំជាងពីរហិកតា រូបគាត់បានកាន់កាប់ធ្វើស្រែយូឆ្នាំមកហើយ។ ពេលនេះរូបគាត់មានបំណងដាំដើមឈើខ្លះ និងដំណាំហូបផ្លែខ្លះ និងបង្កើតជាកន្លែងលក់ដូរ ដើម្បីជីវភាពគ្រួសារ។ លោកបន្តថា ការដែលមកបង្កើតការដាំដុះនិងកន្លែងលក់ដូរ គឺបានសុំមេភូមិដោយផ្ទាល់មាត់។តែមិនបានស្នើសុំទៅខាងអាជ្ញាធរអប្សរានោះទេ ពីព្រោះថា ត្រឹមដាំដុះមិនខុសច្បាប់អ្វីទេ។      ក្រោយពីទទួលស្គាល់ថា ធ្វើដោយមិនបានសុំច្បាប់ហើយគ្រប់យ៉ាងវាខុសច្បាប់លោក កុក ឃន បញ្ជាក់ថា រូបលោកយល់ព្រមសហការ អោយអាជ្ញាធរអប្សរាដកដើមឈើប្រភេទ(ធ្នង់)ចេញពីដីខាងលើនេះចុះ។ប៉ុន្តែដំណាំផ្សេង ព្រមទាំងរោងនិងគ្រែសុំរក្សាទុក …

អានបន្ត»

ឃាត់​ខ្លួន​នាយអាវុធហត្ថខេត្តបន្ទាយ​មាន​ ២​ នាក់​ បញ្ជូន​ទៅ​ តុលាការ​

តាមរយះ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​ លទ្ធផល​នៃ​ការធ្វើ​អធិការ​កិច្ច​របស់​ គណៈកម្មការ​ចំពោះ​កិច្ច​ កងរាជអាវុធហត្ថ​លេីផ្ទៃប្រទេស​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​លេីផ្ទៃប្រទេស​ បានរកឃេីញថា​ លោក​វរៈសេនីយ៍​ឯក​ ស​ ប៊ុន​សឿន​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថខេត្ត​បន្ទាយមានជ័យ​ និង​ លោកអនុសេនីយ៍ទោ​ ឆយ​ រដ្ឋនា​ ជំនួយ​ការ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ កងរាជអាវុធហត្ថខេត្ត​បន្ទាយមានជ័យ​ ពិតជាបាន​ប្រេីហឹង្សា​លេីឈ្មោះ​ ទុយ​ ស្រស់​ ពិតប្រាកដ​មែន​ ។ បច្ចុប្បន្ន​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​លេីផ្ទៃប្រទេស​ បានកសាងសំណុំរឿង​បញ្ជូន​ នាយអាវុធហត្ថខេត្តបន្ទាយ​មាន​ជ័យ​ ទាំងពីររូបនេះ​ទៅ​កាន់​តុលាការ​ដេីម្បី​ចាត់ការ​តាមផ្លូវច្បាប់​ ។ គួរបញ្ជាក់ថា​ គ្រួសារ​សព​ ទុយ​ ស្រស់​ បានប្ដឹងទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ថា​ ប្ដីរបស់​ខ្លួន​ ឈ្មោះ​ ទុយ​ ស្រស់​ ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ចាប់ឃាត់ខ្លួន​ក្នុងបញ្ហាទំនាស់ដីធ្លីមួយនិងបានវាយធ្វេីទារុណកម្មរហូតដល់ស្លាប់​ ។ បន្ទាប់​ពី​មានករណី​នេះកេីតឡេីង​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ រាជរដ្ឋាភិបាល​ បានបញ្ជាអោយ​ឯកឧត្តម​ កែវ​ រ៉ាមី​ និង​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ …

អានបន្ត»

ញៀវបរទេសជនជាតិកូរ៉េម្នាក់បានស្លាប់ និងរបួសម្នាក់ករណីជិះម៉ូតូកង់បួន ធ្លាក់រណ្តៅដីក្បាលប្រេត

សៀមរាប៖ ភ្ញៀវបរទេសជនជាតិកូរ៉េចំនួន២នាក់បានជួលម៉ូតូកង់បួន (BUGGY CAR)ជិះដើរលេងក្នុងខេត្តសៀមរាប ត្រូវបានបើកធ្លាក់រណ្តៅដីទំហំ១០០ គុណ២០០ម៉ែត្រជម្រៅ២៥ម៉ែត្រ បណ្តាលឲ្យស្លាប់ម្នាក់និងជួយសង្គ្រោះបានម្នាក់។   ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១៧និង០០នាទីថ្ងៃទី១៥ខែមករាឆ្នាំ២០២០ នៅចំណុចផ្លូវលំដីស ស្ថិនៅភូមិតាចក សង្កាត់ស្រង៉ែ ក្រុង/ខេត្តសៀមរាប។   នគរបាលជាន់ខ្ពស់នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦នេះថា ភ្ញៀវទេសចរណ៍ជនជាតិកូរ៉េ ចំនួន២នាក់ដែលបានបើកម៉ូតូធ្លាក់រណ្តៅដី ក្នុងនោះម្នាក់បានស្លាប់និងម្នាក់ទៀតត្រូវបានជួយសង្គ្រោះ បាន។ជនរងគ្រោះទី១ ឈ្មោះ JANG SEONGSU ភេទ ប្រុស អាយុ ២២ ឆាំ្ន ជនជាតិ កូរ៉េ កាន់លិខិតឆ្លងដែនលេខ M73614046។ទី2 ឈ្មោះ LEE GYUHONG ភេទប្រុស អាយុ២៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខ M91994784 ទាំងពីរនាក់ជាភ្ញៀវទេសចរណ៍ ស្នាក់នៅក្នុងសណ្ឋាគារ អង្គររ៉ូយ៉ាល់ រីសត ស្ថិតនៅ ភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងខេត្តសៀមរាប។ ពួកគេបាននាំគ្នាជួលម៉ូតូកង់បួនខាងលើពីក្រុមហ៊ុន SAIGONSTAR …

អានបន្ត»

សម្តេចតេជោ៖ «អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដ៏ទៃ កុំភ្លៃការពិត» ត្រូវប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

ពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានលើកទី៤ ជាមួយបងប្អូនអ្នកព័ត៌មានសរុបជាង៥ ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានដាក់សារដ៏សំខាន់មួយសម្រាប់អ្នកសារព័ត៌ថា«អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដ៏ទៃ កុំភ្លៃការពិត»។ សម្តេចតេជោ ហ៊ុន សែន បានសំណូមពរដល់ស្ថាប័នសារព័ត៌មានទាំងអស់នូវចំនុចសំខាន់ៗមួយចំនួនដូចជា៖ ១) អ្នកសារព័ត៌មានទាំងអស់ ត្រូវចូលររួមថែរក្សាសន្តិភាព តាមរយៈការផ្សព្វផ្សាយអ្វីដែលជាការពិត។ ក្នុងនោះ សម្តេចតេជោ ក៏សូមអោយអ្នកសារព័ត៌ទាំងអស់ត្រូវប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ តាមរយៈការផ្សាយព័ត៌ដែលពិត។ ស្ថាប័នព័ត៌មានទាំងអស់ ត្រូវដើរតួនាទីជាស្ថាប័នព័ត៌មានពិត គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមជាតិពិតប្រាកដ។ ២) ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិត្រូវមានអ្នកនាំពាក្យច្បាស់លាស់មួយ ក្នុងការឆ្លើយតបជាមួយសារព័ត៌មាននានា តាមរយៈការផ្តល់ដំណឹង ឬរឿងរ៉ាវអ្វីមួយដែលកើតចេញពីស្ថាប័នរបស់ខ្លួន។យើងមិនត្រូវខ្លាចអ្នកសារព័ត៌មាននោះទេ ត្រូវចាត់ទុកអ្នកសារព័ត៌ជាដៃគូរមិនអាចខ្វះបានរបស់ស្ថាប័នខ្លួន។ ៣) ស្នើអោយសារព័ត៌មាន ត្រូវធ្វើជាស្ពានចម្លងពីរដ្ឋាភិបាលទៅប្រជាពលរដ្ឋ ត្រូវចេះចូលរួមជួយរិះគន់ ដើម្បីស្ថាបនារាល់កំហុសឆ្គង និងផែនការដែលបានដាក់ចេញ នៃក្រសួងស្ថាប័ននានា ដើម្បីធ្វើការកែលំអរ។ គ្រប់អ្នកនាំពាក្យតាមក្រសួងស្ថាប័នត្រូវតែមានការការបកស្រាយបំភ្លឺដល់អ្នកសារព័ត៌មានអោយបានឆាប់រហ័ស ដើម្បីអោយប្រជាពលរដ្ឋបានដឹងជ្រួតជ្រាប។ ៤) អ្នកសារព័ត៌មានទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយពីអំពើអសកម្មនានាក្នុងសង្គម និងអំពើពុករលួយផ្សេងៗ ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់កម្ពុជា។ …

អានបន្ត»

ផ្អាកអាជីវកម្មផលិតប្រហិតត្រី មួយកន្លែងព្រោះគ្មានអនាម័យ

សៀមរាប÷សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រី នៃមន្ទីរឧស្សាហកម្ម និងសិប្បកម្ម កាលពីរសៀលថ្ងៃទី១០ខែមករានេះ សម្រេចបិទទីតាំងផលិតប្រហិតត្រីមួយកន្លែង ក្នុងភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប។      លោកវរសេនីយ៍ឯកជ្រិញ គឹមនី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានអោយដឹងថា ការសម្រេចបិទទីតាំងផលិតប្រហិតត្រីខាងលើនេះ ដោយសាអាជីវកម្មគ្មានអនាម័យ និងយកចំណីផ្លូវសាធារណះធ្វើអាជីវកម្ម។ ម្ចាស់ទីតាំងខាងលើមានឈ្មោះ ផុង ហាក់ ភេទប្រុសអាយុ៥១ឆ្នាំ។ លោកបន្តថា តាមការសាកសួរ ត្រីដែលបានដឹកយកមកធ្វើប្រហិតនេះ គឺនាំចូលពីក្រៅប្រទេស។    ដោយឡែក ចំពោះអាជីវកម្ម មន្ទីរជំនាញអាចផ្តល់សិទ្ធិអោយវិញ ក្រោយពេលរកទីតាំងថ្មី ដែលមានអនាម័យ និងមិនប៉ះពាល់សម្បត្តិសាធារណះ៕

អានបន្ត»

នគរបាល ក្រុងសៀមរាប បញ្ជូនបុរស២នាក់ ទៅតុលាការ ករណីលួចម៉ូតូ

សៀមរាប៖ នគរបាលប៉ុស្ដិ៍នគរបាលសលាកំរើកបានសហការជាកម្លាំងរបស់ការិយាល័យការពារនិងតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលខេត្តធ្វើការឃាត់ខ្លួនលើជនសង្ស័យចំនួន0២នាក់មាន៖ ០១-ឈ្មោះនង សុថាង ហៅចេម ភេទប្រុស អាយុ១៦ឆ្នាំ ០២-ឈ្មោះគ្រួច ទី ហៅរ៉ូ ភេទប្រុស អាយុ២៧ឆ្នាំអ្នកទាំងពីររស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស(លួចម៉ូតូ) នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។   ក្រោមបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប ព្រោះនៅថ្ងៃទី១០.០១.២០២០ វេលាម៉ោង០៣ទៀបភ្លឺ នៅចំណុចបរិវេណផ្ទះគ្រូបង្រៀន ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង.ខេត្តសៀមរាប មានករណីអំពើលួចមានស្ថានទម្ងន់ទោស(លួចម៉ូតូ)បង្កឡើងដោយជនសង្ស័យទាំងពីរខាងលើ រួមជាមួយបក្ខពួកម្នាក់ទៀត បានរៀបគម្រោងលួចម៉ូតូនៅកន្លែងកើតហេតុខាងលើ រួចនាំគ្នាជិះម៉ូតូម៉ាកIconពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ1AH-9253លេខតួលេខម៉ាស៊ីន8001983 ហើយក៏បានលួចម៉ូតូម៉ាកZOOMER.Xពណ៌ក្រហម.ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខសៀមរាប1AA-1084 លេខតួ.លេខម៉ាស៊ីន5209962របស់ជនរងគ្រោះឈ្មោះប៉ៅ សុខា ភេទប្រុស អាយុ២១ឆ្នាំស្នាក់នៅភូមិកើតហេតុខាងលើ ក្រោយពេលលួចបានហើយជនសង្ស័យក៏បណ្តើរម៉ូតូបានប្រហែល៣០ម៉ែត្ររួចកាត់ខ្សែភ្លើងដើម្បីបញ្ឆេះម៉ូតូ ក្នុងពេលដែរក្រុមជនសង្ស័យកំពុងតែកាត់ខ្សែភ្លើង ក៏ត្រូវនគរបាលការិយាល័យការពារនិងតម្រួតបញ្ជាល្បាតប្រទះឃើញជនសង្ស័យដោយមានការសង្ស័យក៏បើកម៉ូតូទៅក្បែរ ស្រាប់តែជនសង្ស័យក៏បានបើកម៉ូតូគេចខ្លួន ដោយទុកជនសង្ស័យឈ្មោះនង សុថាង ហៅចេម នៅនឹងម៉ូតូ បន្ទាប់មកយើងក៏បានសហការណ៍ជាមួយកម្លាំងនគរបាលរបស់ការិយាល័យការពារនិងតម្រួតបទបញ្ជានាំខ្លួនជនសង្ស័យឈ្មោះនង សុថាង ហៅចេម …

អានបន្ត»

ពលរដ្ឋ៖ព្រៃលិចទឹកក្នុងសង្កាត់ជ្រាវ នឹងវិនាសក្នុងពេលដ៍ខ្លីខាងមុខ

សៀមរាប÷ ពលរដ្ឋក្នុងសង្កាត់ជ្រាវ រួមទាំងមន្ត្រីសហគមន៍បឹងពារាំងបង្ហាញថា ព្រៃលិច ទឹកក្នុងដែនការពារនៃតំបន់នេះ អាចនឹងវិនាសក្នុងពេលដ៍ខ្លីខាងមុខ ប្រសិនបើមន្ត្រីជំនាញនៅតែអនុវត្តច្បាប់ដោយប្រកាន់ខ្សែខ្នង។ ការលើកឡើងនេះ គឺក្រោយពេលមន្ទីរជំនាញរ៉ែនិងឋាមពលខេត្ត ដោះលែងគ្រឿងចក្រ៦ទៅ៧គ្រឿងរបស់មន្ត្រីប៉ូលិសម្នាក់ ដែលចូលទៅឈូសព្រៃ ជីកយកអាចម៍ដីលក់ ក្នុងដែនព្រៃលិចទឹកនៃតំបន់ការពារ ដោយអោយទទួលទោសត្រឹមធ្វើកិច្ចសន្យា។ គឺផ្ទុយទៅនឹងពលរដ្ឋម្នាក់ ដែលត្រូវចាប់ផាកពិន័យរហូត ១២លានរៀល ដោយគ្រាន់តែបើកត្រាក់ទ័រចូលទៅបំរុងភ្ជួរដីស្រែរបស់គាត់ក្នុងតំបន់នោះ។ ការដែលគ្រឿងចក្រកំពុងជីកកាយដី ជាមួយនិងរថយន្ត៦ ទៅ ៧គ្រឿងចូលទៅដឹកអាចម៍ដីបន្តកន្ទុយគ្នា ហើយសមត្ថកិច្ចចាប់ឃាត់ត្រឹមតែមួយដង្ហើមចង្រិត ដោះ លែងទៅវិញនេះ បានធ្វើអោយពលរដ្ឋ បង្ហាញការមិនអស់ចិត្ត រហូតលើកឡើងថា សមត្ថកិច្ចជំនាញធ្វើនេះគឺ កំពុងបន្សល់ទុកស្រមោលខ្មៅ អោយដិតដាមក្នុងចិត្តពួកគាត់ មិនអាចភ្លេច។ ក្រុមពលរដ្ឋក្នុងសង្កាត់ជ្រាវ នៃក្រុងសៀមរាប បានប្រាប់អោយដឹថា ដីព្រៃលិចទឹករាប់សិបហិកតា ក្នុងតំបន់២និងតំបន់៣ ក្រោមទំនប់៧៨ ដែលមានការ ការពារយ៉ាងម៉ឺងម៉ាត់ដោយសមត្ថកិច្ច ជលផលបរិស្ថាន និងអាជ្ញាធរបឹងទន្លេសាប ពីដើមឡើយមានព្រៃក្រាសៗ ហ៊ុំពទ្ធ័ដោយផ្ទៃទឹកនារដូវវស្សា។ ឯរដូវប្រាំទោះបីទឹកស្រកអស់តាមកន្លែងខ្លះៗ ប៉ុន្តែព្រៃទាំងនោះនៅតែរក្សាសម្រាប់ជំរកត្រីពងនិងកូនក្នុងរដូវវស្សាវិញដដែល។ ជាមួយនិងការ ការពារយ៉ាងម៉ឺងម៉ាត់នេះទោះបីពលរដ្ឋចូលទៅកាប់អុសក៍មិនអនុញាតិដែរ។ ការថែរក្សា ការពារព្រៃលិចទឹកដោយគោលការច្បាប់ …

អានបន្ត»

គយក្រសួងចុះបង្ក្រាបទីតាំង ស្តុកទំនិញចម្រុះអត់ពន្ធ នៅក្រោយផ្សារលើធំថ្មី

ខេត្តសៀមរាប៖ កម្លាំងគយនិងរដ្ឋាករនៃអគ្គនាយកដ្ឋានគយកម្ពុជា សហការជាមួយគយចល័តនិងគយខេត្តនិងអាជ្ញាធរមូលដ្ឋាន ដែលដឹកនាំដោយលោក រៀម ច័ន្ទម្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្ក្រាប ទីតាំងស្តុកទំនិញចម្រុះអត់ពន្ធប្រមាណជា៥០ភាគរយ នៅកណ្តាលក្រុងសៀមរាប។ ប្រតិបត្តិការនេះធ្វើឡើងនៅរសៀល ថ្ងៃទី១០ខែមករាឆ្នាំ២០២០ ស្ថិតនៅក្រោយផ្សារលើធំថ្មី ក្នុងភូមិដកពោធិ៍សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ សមត្ថកិច្ចនបានឲ្យដឹងថា ទំនិញមួយចំនួនគ្មានបង្កាន់ដៃបង់ពន្ធនាំចូល នៅក្នុងផ្ទះ២ល្វែង និងឃ្លាំងជាប់ផ្ទះស្តុកឥវ៉ាន់ ដែលមានម្ចាស់ផ្ទះឈ្មោះអ៊ីង ទ្រី ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិឃុំខាងលើ។សមត្ថកិច្ចបន្តថា បន្ទាប់ពីសមត្ថកិច្ចចម្រុះឆែកឃើញមានទំនិញខ្លះមិនមានបង្កាន់ដៃបង់ពន្ធនាំចូល សមត្ថកិច្ចក៏សម្រេចបិទទីតាំងខាងលើនេះបណ្តោះអាសន្នសិន ដោយរង់ចាំម្ចាស់ទីតាំងចូលខ្លួន ទៅដោះស្រាយបង់ពន្ធ និងពិន័យឲ្យបានត្រឹមត្រូវតាមច្បាប់ឡើងវិញ។ ប្រភពបានបង្ហើបឲ្យដឹងថា ទីតាំងសមត្ថកិច្ចគយចុះបង្ក្រាបនេះ បានស្តុកទំនិញជាយូរណាស់មកហើយ ដោយកន្លងទៅគេសង្កេតឃើញមានរថយន្តធំៗជាច្រើនបានដឹកទំនិញមកស្តុកទុកនិងទម្លាក់នៅទីនេះ ដោយគ្មានរំខានដល់សមត្ថកិច្ចជំនាញខេត្តសោះឡើយ។ ប្រភពបន្តថា ទីតាំងខាងលើ គេថា មានខ្សែធំ ហើយឡានយីឌុបធំៗចតទម្លាក់ឥវ៉ាន់កណ្តាលផ្លូវ ធ្វើឲ្យកកស្ទះចរាចរស្ទើរាល់ថ្ងៃ។ ពលរដ្ឋនៅជុំវិញទីតាំងខាងលើនេះ បានសាទរទៅនឹងចំណាត់ការ របស់សមត្ថកិច្ចគយក្រសួង ដែលបានចុះបង្ក្រាបទីតាំងខាងលើនេះ។ ក្នុងនោះដែរពលរដ្ឋស្នើឲ្យសមត្ថកិច្ចសណ្តាប់ធ្នាប់ខេត្តសៀមរាប មេត្តាជួយពិនិត្យទីតាំងខាងលើនេះផង ព្រោះពួកគេចតឡានធំៗស្ទះផ្លូវក្រោយផ្សារលើ ធំថ្មី នេះស្ទើររាល់ថ្ងៃ។ …

អានបន្ត»

ស្ថានីយ៍ប្រេងឥន្ធនៈថ្មីមួយទៀតនៅជិតវិទ្យាល័យអង្គរ ត្រូវបានមហាជនរិះគន់

ខេត្តសៀមរាប៖ ទីតាំងស្ថានីយ៍ប្រេងឥន្ធនៈ មួយកន្លែងត្រូវបានមហាជនរិះគន់ថា បានសាងសង់រាប់ខែមកហើយអាចទំនងគ្មានច្បាប់អនុញ្ញាតិ ហើយរហូតមកដល់ខែមករាឆ្នាំ២០២០នេះ ការដ្ឋានសាងសង់សំណង់ ជាស្ថានីយ៍លក់សាំងនេះ បានសាងសង់ជិតរួចជាស្ថាពរទៅហើយ។ ការសាងសង់បិទទ្វារបងនេះ ត្រូវបានគេឃើញមាន វិញ្ញាប័នប័ត្រ មួយសន្លឹកបញ្ជាក់ពីបច្ចេកទេសសុវត្ថិភាពស្ថានីយ៍ប្រេងប្រេងឥន្ធន: ចុះហត្ថលេខាដោយ លោក ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ និងសំណើររបស់ លោក ទៀ សីហា អភិបាលខេត្តសៀមរាប ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ស្នើសុំពិនិត្យ និងសំរេច ករណីសុំសាងសង់ស្ថានីយ៍ប្រេងឥន្ធន: របស់លោក បួន សារី និង លោកស្រី ឡោ បុប្ផាភ័ក្រ្ត ស្ថិតនៅភូមិវត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប បិទនៅជាប់ទ្វារបង និងលិខិតអនុញ្ញាតិរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង ចេញនៅថ្ងៃទី២៤ ខែធ្នូឆ្នាំ២០១៩ ចំណែកការសាង់សង់កន្លងមក អាចមិនទាន់មានលិខិតអនុញ្ញាតិរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់នោះទេ ក៏ប៉ុន្តែការសាងសង់បានដោយរលូន។ …

អានបន្ត»

លោក ត្រាំ គ្មានកងទ័ព របស់យើងណាម្នាក់បាត់បង់ជីវិតនោះទេ

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយចំពោះមុខអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃពុធនេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក ត្រាំ បានបញ្ជាក់ដូច្នេះថា៖ គ្មានកងទ័ព របស់យើងណាម្នាក់បាត់បង់ជីវិតនោះទេ។ កងទ័ពរបស់យើងទាំងអស់មានសុវត្ថិភាព ហើយមូលដ្ឋានយោធារបស់យើងក៏រងការខូចខាតតែបន្តិចបន្តួចប៉ុណ្ណោះ»។ លោក ត្រាំ បន្ថែមថា សហរដ្ឋអាមេរិកនឹងបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៉ីរ៉ង់ ដោយនឹងមិនអនុញ្ញាតឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ គួរជម្រាបថា នៅយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធនេះ អ៉ីរ៉ង់បានបើកការវាយប្រហារដោយគ្រាប់មីស៊ីលជាច្រើនគ្រាប់ លើមូលដ្ឋានអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ ក្រោយការវាយប្រហារសម្លាប់មេទ័ពកំពូលរបស់ខ្លួន គឺលោក កាស្សេម សូឡៃមេនី ដោយកងទ័ពអាកាសអាមេរិកកាលពីថ្ងៃសុក្រសប្តាហ៍មុន។ មិនតែប៉ុណ្ណោះ អ៉ីរ៉ង់ក៏បានព្រមានដែរថានឹងវាយប្រហារលើទីតាំងឈរជើង របស់អាមេរិកចំនួន១០០កន្លែងផ្សេងទៀត បូករួមទាំងអ៊ីស្រាអែល អេមីរ៉ាតអារ៉ាប់រួម ឬសម្ព័ន្ធមិត្តអាមេរិក នៅក្នុងតំបន់បើសិនជាសហរដ្ឋអាមេរិក បើកវាយប្រហារសងសឹកលើអ៉ីរ៉ង់វិញ។

អានបន្ត»