មាតិកាព័ត៌មាន

នគរបាល ច្រកទ្វារ ព្រំដែន អន្តរជាតិ ប៉ោយប៉ែត យកលុយថ្លៃធ្វើ លិខិតឆ្លងដែន លើសគោលគារណ៍ និង យកលុយពីរ៉ឺម៉ក រទេះអូស ដាក់ខែ នាំឲ្យមាន ការរិះគន់ជុំទិស

ខេត្តបន្ទាយមានជ័យ៖ ករណី មន្ត្រីនគរបាល អន្តោប្រវេសន៍ ច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត យកលុយ ថ្លៃធ្វើលិខិត ឆ្លងដែន លើសគោលការណ៍ របស់រាជរដ្ឋាភិបាល នាំឲ្យមាន ការរិះគន់ យ៉ាងខ្លាំងពី ប្រជាពលរដ្ឋ ។ ប្រការនេះ ត្រូវបានមហាជន លើកឡើងថា ដូច ជាជំងឺ មហារីក ដែលមិនអាច ព្យាបាល ឲ្យជាបានឡើយ។ ពលករចំណាក ស្រុកដែល ទៅរកការងារធ្វើ លើទឹកដីថៃ តាមរយៈការ ប្រើប្រាស់ប័ណ្ណ ឆ្លងដែន (Border pass) នៅច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត បានសម្ដែង ការមិនស្បាយចិត្ត ចំពោះតម្លៃ ប័ណ្ណឆ្លងដែន ថ្លៃលើស ពីគោលគារណ៍ ចាប់តាំង ពីលោក ស៊ឹម សំអាត មកធ្វើជាមេប៉ុស្តិ៍ នគរបាល ច្រកទ្វារ …

អានបន្ត»

ប៉ូលិសចាប់មេឆ្នោតម្នាក់ បញ្ជូនទៅសាលាដំបូង ខេត្តសៀមរាប

សៀមរាប៖ កម្លាំងនគរបាល ព្រហ្មទណ្ឌកំរិតស្រាលនៃស្នងកាដ្ឋាន ខេត្តសៀមរាបបានធ្វើការ បង្ក្រាបកន្លែងល្បែងស៊ីសង លក់កន្ទុយលេខ (ឆ្នោត)ល្មើសច្បាប់មួយកន្លែងនិងឃាត់ខ្លួន មេឆ្នោតម្នាក់ បញ្ជូនទៅតុលាការ។ ហេតុការណ៍បង្ក្រាបនេះ ធ្វើឡើងនៅរសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។ លោកវរសេនីយ៍ឯក ភឹង ចន្ដារ៉េត ស្នងការរង បានឲ្យដឹងថា ក្នុងករណីចុះបង្ក្រាប កន្លែងលក់ឆ្នោត ខាងលើនេះ សមត្ថកិច្ច នគរបាលបានឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ឡុង ស៊ីជី ម៉ី ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ។ ជនសង្ស័យនៅ ចំពោះមុខសមត្ថកិច្ចនគរបាលបាន ឆ្លើយសារភាព និងទទួលស្គាល់ កំហុសរបស់ខ្លួន ដោយបានលក់ កន្ទុយលេខឫឆ្នោត ដែលច្បាប់ហាមឃាត់មែន។ លោកស្នងការរង បានបន្តថា ជនសង្ស័យសមត្ថកិច្ចនគរបាលកំពុងធ្វើការ សាកសួរនិងរៀបចំ សំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។ ទាក់ទិនទៅនឹងករណីនេះដែរ គេនៅមិនទាន់ដឹងថា …

អានបន្ត»

បែកធ្លាយរឿង អាវុធហត្ថក្រុងប៉ោយប៉ែត ចាប់បានចោលួចលុយ របស់អាជីវកផ្សាថៃ ចំនួនជាង 500000បាត ហើយដោះលែងចោ វិញស្ងាត់ៗ

បែកធ្លាយករណី របស់អាវុធហត្ថក្រុង ប៉ោយប៉ែត នៅថ្ងៃទី 13/10/2016: ជាអាជីវកផ្សាថៃ បានចតឡាន វាយប៉ាស្ព័រ នៅច្រកអន្តរជាតិ ជាប់ព្រំដែនថៃ ដោយមិនមានកា ប្រុងប្រយ័ត្នក៏ត្រូវបាន ចោស្ទៀវពីរនាក់ ឆក់យកកាបូប ពីក្នុងឡានរត់គេចខ្លួនបាត់។ ខណះពេលកើតហេតុ ក៏មានកាឆោឡោ ពីស្ត្រីរងគ្រោះ ក៏បានស្នើសុំអោយ តំរួតអន្តោប្រវេសថៃ ឆែកកាមេរ៉ា តំរួតថៃក៏បាន ទំនាក់ទំនងមក សមត្ថកិច្ចកម្ពុជាជួយអន្តរាគមន៍ករណីនេះ។ លុះដល់ពេលយប់ អាទ្រាតអាវុធហត្ថក្រុងប៉ោយប៉ែត ក៏ចាប់បានចោម្នាក់ ឈ្មោះ វ៉ាន់ បន្ទាប់មកទៀត អាវុធហត្ថទាំង ៣នាក់នោះក៏បានដោះលែងចោ ម្នាក់នោះវិញភ្លាមៗ ជាថ្នូនឹងលុយជាង 3មុឺនបាត ក្រោយមកទៀត ក៏បន្តទៅតាមចាប់ បក្សពួកចោម្នាក់ទៀត ឈ្មោះ រី ខន ការបន្តរចាប់នេះគឺជោគជ័យ នៅក្នុងយប់ នោះតែម្តង។ មកដល់ម៉ោង 8 ព្រឹកថ្ងៃទី 14 ខែតុលា ឆ្នាំ …

អានបន្ត»

ជនសង្ស័យ លួចម៉ូតូ ដ៏សកម្មម្នាក់ ធ្លាប់ជាប់គុក ជាច្រើនដង ចេញមកវិញ លួចលើសដើម ត្រូវប៉ូលិស ឃាត់ខ្លួន

សៀមរាប៖ ជនសង្ស័យ លួចម៉ូតូ ដ៏សកម្មម្នាក់ នៅក្នងក្រុង សៀមរាប ដែលប៉ូលិស ធ្លាប់ចាប់ ដាក់គុក ជាច្រើនដង ហើយថ្មីៗនេះ ចេញមកវិញ គេបាន ធ្វើសកម្មភាព លួចលើសដើម ត្រូវប៉ូលិសក្រុង តាមឃាត់ខ្លួន ម្តងទៀត។ លោកវរសេនីយ៍ត្រី នួន សក្ត័ចំរើនរិទ្ធ អធិការង ទទួលកិច្ចការងារ នគរបាល យុត្តិធម៌ នៃក្រុងសៀមរាប បានឲ្យដឹងថា៖ មុខសញ្ញាចាស់ ពាក់ព័ន្ទនឹង ករណីលួចម៉ូតូ ដ៏សកម្ម ចំនួន០២នាក់ បងប្អូន ដែលកំលាំង នគរបាល ផ្នែកព្រហ្មទណ្ឌ សហការណ៍ ជាមួយ នគរបាលប៉ុស្តិ៍ រដ្ឋបាល នៃអធិការដ្ឋាន គរបាល ក្រុងសៀមរាប ធ្លាប់ធ្វើការ ឃាត់ខ្លួន បញ្ជូនទៅ តុលាការ កាលពីថ្ងៃ ទី០៨/០៣/២០១៥ ម្នាក់ …

អានបន្ត»

បាក់ថ្មសង្កត់ បណ្តាលអោយ មនុស្សចំនួន ៣នាក់ បានស្លាប់ អេស្ការវទរ័ ចំនួន០២គ្រឿង រងការខូចខាត

ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ យោងតាម សេចក្ដីរាយការណ៍ បានឲ្យដឹងថា កាលពីវេលា ម៉ោង១២ និង៣០នាទី មានហេតុការណ៍ បាក់ថ្មសង្កត់ បណ្តាលអោយ មនុស្សចំនួន ៣នាក់ បានស្លាប់ អេស្ការវទរ័ ចំនួន០២គ្រឿង រងការខូចខាត ស្ថិតនៅក្នុង ការដ្ឋានកិនថ្មមួយកន្លែង នៅក្នុងភូមិ ភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះ ទាំង៣នាក់ ដែលស្លាប់ គឺជាអ្នកជំនាញ ហើយធ្វើការ ក្នុងការដ្ឋាន កិនថ្មរបស់ក្រុមហ៊ុន។ លោកអធិការនគបាល ស្រុកមង្គលបូរី បានប្រាប់ អោយដឹងថា ជនរងគ្រោះ៣នាក់ ដែលស្លាប់មាន -ទី១/ឈ្មោះ ហែម គឹមលេង ហៅឡំ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ អ្នកបើក អេស្កាវ៉ាទ័រ ត្រូវជាឪពុក, -ទី២/ឈ្មោះ …

អានបន្ត»

ក្មេងស្រីម្នាក់ ត្រូវបាន ជនល្មើស រំលោភសម្លាប់ ក្នុងព្រៃ យ៉ាងសាហាវ

សៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងថា៖ សពក្មេងស្រីម្នាក់ ត្រូវបាន ក្រុមអ្នកភូមិ ដែលទៅ បេះផ្លែឈើ ប្រទះឃើញ ដេកស្លាប់ ក្នុងព្រៃសហគមន៍ ទាំងអាក្រាតកាយ រហូតហើម ស្អុយរលួយ ហើយ ករណីនេះ សមត្ថកិច្ច កំពុងស្រាវជ្រាវ។ ហេតុការណ៍ ប្រទះឃើញនេះ គឺនៅវេលាម៉ោង ១០.០០នាទី ថ្ងៃទី១៦ខែតុលាឆ្នាំ២០១៦ នៅចំនុច ក្នុងព្រៃ សហគមន៍ ពពេល ក្នុងភូមិ ត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។ សមត្ថកិច្ច ស្រុកសូទ្រនិគមន៍ បានឲ្យដឹងថា៖ ក្រុមអ្នកភូមិ ដែលទៅបេះ ផ្លែឈើ ប្រទះឃើញ ដេកស្លាប់ ក្នុងព្រៃ សហគមន៍ ទាំងអាក្រាតកាយ រហូតហើម ស្អុយរលួយ។ សមត្ថកិច្ចបន្តថា៖ សាកសព ដែលប្រទះ ឃើញនោះ មានឈ្មោៈស៊ីវ សុធារី …

អានបន្ត»

មន្ត្រីបរិស្ថាន ស្នាក់ការ ដែនជំរកសត្វព្រៃ បឹងពែរ រងការរិះគន់ថា ចងអង្រឹង យកលុយ គ្មានឆន្ទះបង្ក្រាប

សៀមរាប៖ យោងតាម សេចក្តីរាយការណ៍ ពីភូមិសាស្ត្រ “ដែនជំរក សត្វព្រៃ បឹងពែរ” ស្ថិតក្នុងឃុំខ្វាវ ស្រុកជីក្រែង ដែលគ្រប់គ្រង ដោយក្រសួង បរិស្ថាននោះ បានឲ្យដឹងថា សព្វថ្ងៃ តំបន់នេះ កំពុង ទទួលរងនូវ ការកាប់បំផ្លាញ ព្រៃឈើ យ៉ាងរង្គាល ពីសំណាក់ ក្រុមឈ្មួញ ចំណែកមន្ត្រី បរិស្ថាន ដែលមាន ស្នាក់ការ ប្រចាំនៅ តំបន់នោះ មិនមានឆន្ទះ បង្ក្រាប ឬទប់ស្កាត់ នោះឡើយ។ ប្រភពបាន ឲ្យដឹងថា មន្ត្រីបរិស្ថាន នៅតំបន់ ដែនជំរក សត្វព្រៃ បឹងពែរ ជាអ្នក បើកដៃ ឲ្យក្រុមឈ្មួញ ធ្វើសកម្មភាព អារកាប់ បំផ្លាញ ព្រៃឈើ និងដឹក ជញ្ជូនឈើ ទាំងយប់ ទាំងថ្ងៃ …

អានបន្ត»

គំនរ​សំរាម តាម​ដងផ្លូវ រងចាំស្វាគមន៍ ភ្ញៀវ ទេសចរ​ជាតិ និង​អន្តរជាតិ នៅខេត្តកោះកុង

ខេត្តកោះកុង៖ គំនរសំរាម ដែលស្អុយរលួយ បានបង្ហាញ តាមដងផ្លូវ ក្រាលកៅស៊ូ ពីភូមិ4ឆ្ពោះទៅកាន់តំបន់ទេសចរណ៍ ឆ្នេរបឹងកាយាក ស្ថិតក្នុងភូមិ4 សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ដើម្បីបង្អួតភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ ដែលមកកំសាន្ត នៅលើទឹកដី នៃខេត្តកោះកុង ក្នុងឱកាសមានពិធីបុណ្យ សំរាកនៅ ថ្ងៃសៅរ៌ អាទិត្យ ខាងមុខនេះ។ ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងខេត្តកោះកុង បានរិះគន់ថា គំនរសំរាម ដែលមាន សភាពស្អុយរលួយ នៅតាមដងផ្លូវ ខាងលើនេះ បានលិចរូបរាង ដើម្បីបង្អួតភ្ញៀវទេសចរ។ ក្រុមអាជីវករជាច្រើន ដែលលក់ដូរ បានកំពុង រំពឹងទុកថា នឹងមានភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ ជាច្រើន អាចមកកំសាន្តនៅខេត្តកោះកុង  ដែលជាខេត្ត សំបូរដោយ តំបន់ទេសចរណ៍ ធម្មជាតិជាច្រើន។ ហើយតំបន់ទេសចរណ៍ បឹងកាយាក ព្រៃកោងកាង …

អានបន្ត»

ពលរដ្ឋខ្មែរម្នាក់ នឹងត្រូវថៃ កាត់ទោស ប្រហារជីវិត បើសិនជា ពាក់ព័ន្ធ ជួញដូរគ្រឿញៀន ៤ម៉ឺនគ្រាប់មែន

ព្រំដែនកម្ពុជា-ថៃ៖ មន្ត្រីតម្រួតថៃ ផ្នែកឧក្រិដ្ឋកម្ម ថ្លែងថា នៅថៃបទល្មើស គ្រឿងញៀន ជាបទឧក្រិដ្ឋ ធ្ងន់ធ្ងរ ហើយត្រូវ កាត់ទោស ប្រហារជិវិត បើល្មើសពិត និងធំដុំ។ តម្រួតនោះ ក៏លើកដែរថា ករណីចាប់ខ្លួន ពលរដ្ ឋខ្មែរម្នាក់ ទាក់ទិន ការជួញដូរ គ្រឿញញៀន ប្រភេទ អំហ្វេតាមីន (យ៉ាម៉ា) ៤០.០០០គ្រាប់ (បួនម៉ឺនគ្រាប់)  បើតុលាការ រកឃើញថា ជាការពិត ជននោះ នឹងត្រូវ កាត់ទោស ប្រហារជិវិតហើយ។ តម្រួតថៃនោះ អះអាង ដូច្នេះបន្ទាប់ពី បានចាប់ ជនជាតិខ្មែរ ម្នាក់នេះ នៅ ភូមិលេខ៦ ឃុំខូកឡាន ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ឈមមុខ ស្រុកស្វាយចេក ខេត្ត បន្ទាយ មានជ័យ។  ជនជាតិខ្មែរនោះ …

អានបន្ត»

ឱសថព្យាបាល ជំងឺគ្រុនចាញ់ លែងមាន ប្រសិទ្ធភាព នៅតាមតំបន់ មួយចំនួន នៃប្រទេសកម្ពុជា និង ប្រទេសនៅ ក្នុងមហា អនុតំបន់ ទន្លមេគង្គ

ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង ម៉ូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធ នឹងជម្ងឺអេដស៍ និងជា ប្រធានគណៈ កម្មាធិការ សម្របសម្រួល មូលនិធិសាកល កម្ពុជា(CCC)  អញ្ជើញជា អធិបតីក្នុងការ បើកកិច្ចប្រជុំ ក្រុមដឹកនាំ គម្រោង ប្រយុទ្ធនឹង ការស៊ាំឱសថព្យាបាល ជំងឺគ្រុនចាញ់ នៃមហាអនុតំបន់ ទន្លេមេគង្គ នៅព្រឹកថ្ងៃទី ១១ខែតុលា ឆ្នាំ២០១៦នេះ  នៅសណ្ឋាគារ សូហ្វីតែល ក្រុងសៀមរាប ។ គម្រោងប្រយុទ្ធ នឹងភាពស៊ាំ របស់មេរោគ គ្រុនចាញ់ ជាមួយនឹងថ្នាំ ព្យាបាលគ្រុនចាញ់ អាតេមីស៊ីនីន (Artemisinin) ត្រូវបានផ្តួចផ្តើម នៅក្នុងមហា អនុតំបន់ ទន្លេមេគង្គ ដើម្បីស្វែងរក ដំណោះស្រាយ ឆ្លើយតបរួម ព្រោះថា នៅតាមតំបន់ មួយចំនួន នៅក្នុងប្រទេស នៃមហា …

អានបន្ត»