មាតិកាព័ត៌មាន

លោកម៉េង​ វិមានតារា​ អធិការខណ្ឌមានជ័យនឹងឯម​ ភារី​ មេប៉ុស្ដិ៍ស្ទឹងមានជ័យ៣មិនហ៊ានបង្រ្កាបសង្វៀនបញ្ជល់មាន់នឹងអាប៉ោងព្រោះខ្លាចបារមីម្ចាស់សង្វៀន

ភ្នំពេញ៖ប្រជាពល់រដ្ឋថាប្រហែលជាត្រូវប្រេីរបារមីរបស់លោកស​ថេត​ ស្នងការនគរបាលរាជធានីភ្នំពេញហេីយទេីបអាចបង្រ្កាបបនល្បែងបញ្ជល់មាន់នឹងអាប៉ោងដ៏មានបារមីនឹងអំណាចដែលមានទីតាំងនៅទឹកដីសង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យហេីយកន្លែង​បនល្បែងដែរមានទីតាំងខាងលេីនេះអាចចូលទៅលេងបានតាមផ្លូវដួងងៀប៣ឆ្លងកាត់ប្រឡាយលូទៅត្រង់ដល់ហេីយមិនពិបាករកនោះទេហេីយទីតាំងនោះគឺជាទឹកដីគ្រប់គ្រងសន្តិសុខដោយលោកឯម​ ភារីមេប៉ុស្ដិ៍ស្ទឹងមានជ័យ៣នឹងលោកម៉េង​ វិមានតារាអធិការនគរបាលខណ្ឌមានជ័យផងដែរ តាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថាទីតាំងខាងលេីនេះមានសារព័ត៌មានជាច្រេីនបានចុះផ្សាយនឹងកម្លាំងសមតកិច្ចចុះចាប់ដែរតែនៅបេីកលេងយ៉ាងអនាធិតេយ្យដដែលហេីយនឹងមានចាក់ភ្នាល់លុយរាប់សិបលានរៀលនឹងរាប់ពាន់ដុល្លាដល់ខ្ទង់ម៉ឺនដុល្លាផងដែរ។ តាមប្រភពពីអ្នកចូលទៅលេងនៅកន្លែងនោះបាននិយាយថាម្ចាស់សង្វៀនបានបង់លុយអោយសមត្តកិច្ចរួចហេីយជាថ្នូរក្នុុងការមិនចុះបង្រ្កាបរឺផ្ដល់ព័ត៌មានមកអោយម្ចាស់សង្វៀនគេចខ្លួនមុនពេលចុះបង្រ្កាបរឺក៏មិនអោយលេងតែម្ដង ហេីយក៏រាយការណ៍ប្រាប់ថ្នាក់លេីថាកន្លែងដែលគេប្ដឹងរឺរាយការណ៍នោះមិនមានបនល្បែងរឺបទល្មេីសនោះទេ។ គាត់បន្តទៀតថាសង្វៀនមាន់ដ៏ធំមួយកន្លែងនេះឈរជើងរាប់ខែមកហើយ​ នោះស្របពេលដែលមានវត្តមានលោកស​ ថេតមកកាន់តំណែងជាស្នងការរាជធានីភ្នំពេញ។ទោះជាយ៉ាងណាក៏មហាជនសង្ឃឹមថាលោកឧត្ដមសេនីយ៍ឯក​ ស​ ថេតអគ្គស្នងការរងនឹងជាស្នងការនគរបាលរាជធានីភ្នំពេញនឹងមានវិធានការទប់ស្កាត់បង្រ្កាបបនល្បែងស៊ីសងខាងលេីដែលមានបារមីធំហេីយខ្លាំងជាងលោម៉េង​ វិតារា​ អធិការខណ្ឌមានជ័យនឹងលោកឯម​ ភារីមេបុស្ដិ៍ស្ទឹងមានជ័យ៣កុំឲ្យនៅបន្តបេីកលេងយ៉ាងរលូនដូចច្នេះទៀត​ ព្រោះល្បែងទាំងនេះហេីយគឺជាកាផ្ដេីមចេញ​ ដូចជា​ ចោរលួចចោរប្លន់​ ចោរឆក់​ អំពេីអសន្តិសុខ​ ធ្វេីឲ្យប្រជាពល់រដ្ឋភ័យខ្លាច​ ប្រជាពលរដ្ឋសង្ឃឹមនឹងរងចាំមេីលថាតេីបនល្បែងខាងលេីមានបារមីខ្ពស់ជាងឯកឧត្ដម​ ស​ ថេត​ ទៀតដែររឺទេ៕

អានបន្ត»

បង្ក្រាបល្បែងស៊ីសង តាមប្រព័ន្ធអ៊ិនធើណិត នៅក្រុងសៀមរាប ចាប់ខ្លួនជនជាតិចិន២នាក់

ខេត្តសៀមរាប៖ ជនជាតិចិនចំនួន២នាក់ ត្រូវបាននគរបាល កម្លាំងការិយាល័យស៊ើប អង្កេតនិង អនុវត្តនីតិវិធី សហការជាមួយនគរបាល រដ្ឋបាល សង្កាត់ស្វាយដង្គំ ដឹកនាំសម្របសម្រួល នីតិវិធីដោយ លោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប ចាប់ខ្លួន នៅរសៀលថ្ងៃទី ២៣ ខែ វិច្ឆិកា ម្សិលមិញ ពាក់ព័ន្ធ 👉ករណីបង្រ្កាបល្បែង ស៊ីសង ខុសច្បាប់ តាមប្រព័ន្ធអ៊ិនធើណិតGame Online។ ហេតុការណ៍បានធ្វើ នៅចំណុចផ្ទះជួលភូមិ វិហារចិន សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ លោកឧត្តមសេនីយ៍ ត្រី ជា គឹមសាន ស្នងការរង ខេត្តសៀមរាប ទទួលផែន អន្តោប្រវេសន៍ បានឲ្យដឹង ថាករណី នេះ ក្រុមសមត្ថកិច្ច បានរឹបអូស វត្ថុតាង កំព្យូទ័រយួដៃ …

អានបន្ត»

គ្រួសាជនរង់គ្រោះដែលបានស្លាប់​​ ស្នើសុំដល់ក្រសួងសុខាភិបាលបិត មន្ទីរ​សម្រាក​ព្យាបាល​«សុខា ​ប៉ោយ​ប៉ែ​ត» ស្ទើរភ្លើង​ព្យាបា​លអ្នក​ជំងឺ បណ្តាល​ឲ្យស្លាប់ សង​សំណង​ជាការបញ្ច​ប់រឿង

ខេត្តបន្ទាយមានជ័យ៖កម្មការ​នីរោងចក្រ អូរ​នាង ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត១នាក់ បានដាច់ខ្យល់​ស្លាប់​ខណៈ​បញ្ជូនទៅដល់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ​កាលពី​វេលាម៉ោងជាង​១១​យប់ ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​ ឆ្នាំ២០១៩ ក្រោយ​បញ្ជូន​ចេញពី​មន្ទីរ​សម្រាក​ព្យាបាល​មួយកន្លែងមានឈ្មោះថា មន្ទីរ​សម្រាក​ព្យាបាល​«សុខា​ប៉ោយ​ប៉ែ​ត»។ គ្រួសារសពបាន​ឲ្យដឹងថា​៖សពជន​រង​គ្រោះ​មានឈ្មោះ ​ទេ​ព្យ ចិន្តា ​ភេទ​ស្រី ​អាយុ​៤០ឆ្នាំ ​ជា​កម្មករ​រោងច​ក្រ​មួយ​ក្នុង​តំបន់ឧស្សាហកម្ម​អូរ​នាង ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ​ខេត្តបន្ទាយមានជ័យ​ មាន​ទីលំនៅ​ស្ថិតនៅភូមិ​ព្រៃ​ព្រិច​ សង្កាត់​ និងក្រុងប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។ គ្រួសារសពបានបន្តថា​៖ក្រោយពីសព​បានស្លាប់ ក៏បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ទាមទារ​រក​យុត្តិធម៌​ព្រោះ​សង្ស័យ​អាច​បណ្តាល​មក​ពី​កា​ព្យាបាល​ខុស​ប្រក្រតី​ របស់​ខាងក្រុម​គ្រូពេទ្យ​​ឈ្មោះថា មន្ទីរ​សម្រាក​ព្យាបាល​«សុខា​ប៉ោយ​ប៉ែ​ត»នោះ។​ បើយោងតាមបុរសជាប្តីជន​រង​គ្រោះ​ក៏​ដូច​ជា​សាច់ញាតិ​បានរៀបរាប់ថា​៖នៅម៉ោងជាង១២រសៀល​ថ្ងៃ​កើត​ហេតុជន​រង​គ្រោះ​មាន​អ​ក្កា​រៈ​អស់កម្លាំង ​និង​ឈឺក្បាល ក៏ឲ្យពូ​ខាងសាច់ថ្លៃ​ដឹក​ទៅ​មន្ទីរ​ស​ម្រាក​ព្យាបាល​ «សុខា​ ប៉ោយ​ប៉ែ​ត​ »ដែល​មា​នទី​តាំងនៅ​ភូមិ​បា​លិ​លេ​យ្យ១ ​សង្កាត់​ និងក្រុងប៉ោយ​ប៉ែ​ត ​ដើម្បី​ឲ្យគ្រូពេទ្យ​ព្យាបាល ដោយទុកជន​រង​គ្រោះ​ស្នាក់​នៅ​ព្យាបាលជំងឺ​តែ​ម្នាក់ឯង​គ្មាន​អ្នក​មើល​ថែ​នោះទេ​ ​ខណៈដែលបុរស​ជា​ប្តី​ជាប់រវ​ល់​ដឹក​ម្តាយ​បង្កើត​ទៅ​ចំណតរថយន្តនោះ។ ​កូនស្រីជនរងគ្រោះឈ្មោះ ​ខេន​ ផា​ន់​ណា​រស្មី​អាយុ​១៩ឆ្នាំ​បាន​ឲ្យដឹង​ថា​ នាង​មានគ្រួសា​រស់នៅ​ឆ្ងាយ ​តែ​ក្រោយ​ពី​ទទួល​ដំណឹង​ថា​ ម្តាយ​ឈឺ​នាង​​ក៏ទៅ​រក​ម្តាយ​នៅ​មន្ទីរ​សម្រាក​ព្យាបាល​ខាងលើ​នៅ​ម៉ោង​ជាង​០៩យប់​ថ្ងៃ​កើរ​ហេតុ​ ដោយ​ឃើញម្តាយ​នាង​កំពុង​គ្រូពេទ្យ​បន្តោងសេរ៉ូមឲ្យ ហើយគ្រូពេទ្យ​នៅ​ទីនោះ​បានប្រាប់​នាង​ថា​ បន្តោងសេរ៉ូមអស់​ចំនួន២​កំប្លោក​ហើយ ​និង​កំប្លោក​​ទី៣​កំពុង​ដាក់​បន្ត​។ ​នាង​បានបន្ត​ទៀតថា ​ពេល​សេរ៉ូមកំប្លោក​ទី​៣​ដាក់​ប​ញ្ចូលបាន​បន្តិច​ ស្រាប់តែ​ឃើញម្តាយ​នាង​មាន​អាការៈមិន​ស្រួល …

អានបន្ត»

លោកអ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ ទុកឲ្យលោកឧកញ៉ាសំផាន់ណារឹទ្ធលក់ដីខ្យល់ បោក ប្រជាពលរដ្ឋ យ៉ាង អនាធិបតេយ្យបំផុតនៅឃុំ អូរបីជាន់ ក្រុងប៉ោយ ប៉ែតខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ÷ នៅថ្ងៃទី៨ ខែ សីហា ឆ្នាំ២០១៩មានសេចក្ដីរាយការណ៍ មកថា÷ល្បីពេញខេត្តបន្ទាយមានជ័យហើយរឿង លោកឧកញ៉ា សំផាន់ ដែលជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ សំផាន់ណារឹទ្ធ ឌីវេឡូមែន ស្ថិតនៅ​ភូមិព្រៃចាន់ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។ជាក្រុមហ៊ុន បោកលក់ដីខ្យល់ បោករាស្រ្ដស្ទើទូរទាំងនគរ សូម្បីតែ ប្រជាពលរដ្ឋក្រីក្រអត់អីស៊ី ក៍ត្រូវបាញ់បោកលោកឧកញ៉ាសំផាន់ណារឹទ្ធដែ។ សេចក្ដីរាយការណ៍បន្តរថា÷ឧកញ៉ាសំផាន់ណារឹទ្ធ បានប្រើក្បាច់បោកដ៍ល្អបំផុតសំរាប់បោកជនក្រីក្រដូចជា ផ្ដល់ដីសម្ទានសង្គមកិច្ច ដល់ពលរដ្ឋក្រីក្រ ដោយមិនគិតប្រាក់ ពេលនោះប្រជាពលរដ្ឋក្រីក្រដែលអត់មានដីសំរាប់ធ្វើលំដ្ឋាន ក៍បានលង់ខ្លួនមកសុំដីគ្រប់គ្នា ស្ទើទូរទាំងប្រទេស។ ដោយឧកញ៉ាសំផាន់ណារឹទ្ធ បានប្រើល្បិចកល តម្រូវអោយពលរដ្ឋបង់ពន្ធតាមក្បាលដីជូនរដ្ឋ ក្នុងមួយប្លង់ដី២៥ដុល្លា ឡើងទៅយោងទៅតាមទំហ៊ុំដីធំតូច គិតជាម៉ែត្រការ៉េ។ សេចក្ដីរាយការណ៍បានបញ្ជាក់ថាលោកឧកញ៉ា រូបនេះ តាមពិតមានប្រាក់តូឡើងធ្វើឧកញ៉ា មិនមែនកើតចេញពីការជួយអភិវឌ្ឍន៍សង្គមនោះទេ គឺបានមកពីបោករាស្រ្ដ។ ជុំវិញករណីខាងលើក្រុមការងារយើងមិនអាចសុំការបំភ្លឺពីលោកឧកញ៉ាសំផាន់ណារឹទ្ធបានទេព្រោះអត់លេខទូសព្ទ័ទំនាក់ទំនង៕ដោយគេហទំព័រព្រះចន្ទ័កម្ពជា។

អានបន្ត»

ផ្លូវចំនួន៤៥ខ្សែក្នុងក្រុងសៀមរាប ចាប់ផ្តើមសន្ថាបនានៅក្នុងឆ្នាំ២០១៩នេះ

(ខេត្តសៀមរាប)៖ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានថ្លែងថា៖ កន្លងមកក្រុងសៀមរាបបានជួបនូវបញ្ហាច្រើនដែរ ទីមួយបញ្ហាផ្លូវ ដោយបានទទួលនូវការរិះគន់ច្រើនពាក់ព័ន្ធនិងបញ្ហាផ្លូវ លោកបានគិតថាបងប្អូនពូមុីងសុទ្ធតែបានជួប នូវផលលំបាក់អំពីការធ្វើរតំណើរតាមផ្លូវរបស់យើងដែលទទួលរងការខូចខាតច្រើន និងទទួលបាននូវការចុះផ្សាយព័ត៌មានជាច្រើន ។ ឯកឧត្តមអភិបាលខេត្តលោកបានជ្រាបអំពីព័ត៌មាននេះ​ ហើយបានយកចិត្តទុកដាក់​នូវព័ត៌មាននេះ ហើយក៏មានផែនការណ៍ជាក់លាក់ រួចរាល់អស់ហើយ ក្នុងពេលកន្លងមកនេះ ​អាជ្ញាធរពិតជាអត់ធ្មត់ ដោយមិនបានឆ្លើយតបពាក់ព័ន្ធទៅនិងការរិះគន់ក្នុងន័យសន្ថាបនា។ ឯកឧត្តមអភិបាលខេត្តលោកបានជ្រួលជ្រាប អំពីការលំបាក របស់បងប្អូនក្នុងរយៈពេលប៉ុន្មានខែមកនេះ នៅពេលដែលបងប្អូនឆ្លងកាត់ផ្លូវលំបាក លោកបានសុំការអធ្យាស្រ័យ ចំពោះការយឺតយ៉ាវ ។ លោក នួន ពុទ្ធរ៉ា បានបញ្ជាក់ថា នៅឆ្នាំនេះក្រុងសៀមរាបទទួលបានផ្លូវចំនួន ៤៥ខ្សែ ផ្លូវ៣៥ខ្សែនិងត្រូវបានសន្ថាបនានៅក្នុងឆ្នាំ២០១៩នេះ ពេលនេះវាចុងឆ្នាំបន្តិច ក៏ប៉ុន្តែយើងសាងសង់នៅក្នុងការរីបរិច្ឆេតឆ្នាំ២០១៩ ។ សុំការយោគយល់អធ្យាស្រ័យ ដើម្បីធ្វើរផ្លូវ យើងចាយលុយច្រើន ដើម្បីធ្វើរផ្លូវយើងមាននិតិវិធីច្រើនទំរាំបំពេញនិតិវិធីអស់ រដូវភ្លៀងបានមកដល់ យើងត្រូវបង្ខំចិត្ត អត់ទ្រាំ អត់ធ្មត់ទទួលនូវគ្រប់ព័ត៌មានទាំអស់ ប៉ុន្តែយើងអត់អាចធ្វើរកើតនៅខែភ្លៀង ហើយវាខូចត្រឡប់ទៅវិញ អញ្ចឹងហើយបានឯកឧត្តមអភិបាលខេត្ត លោកអត់ធ្មត់ហើយទ្រាំទាំងខ្លួនឯងក៏ពិបាកដែរ ហើយក៏មិនចង់ឃើញនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋ …

អានបន្ត»

ACUថារកមិនឃើញតម្រុយនៃការប្រព្រឹត្តអំពើពុករលួយរបស់តុលាការខេត្តសៀមរាបពាក់ព័ន្ធទទួលសំណូកចំនួន៥ម៉ឺនដុល្លារ

ខេត្តសៀមរាប៖ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACUបានចេញលិខិតមួយដោយមានសេចក្តីថា ACU រកមិនឃើញតម្រុយនៃការប្រព្រឹត្តិអំពើពុករលួយរបស់តុលាការខេត្តសៀមរាប ពាក់ព័ន្ធទទួលសំណូកចំនួន៥ម៉ឺនដុល្លារ ដូចពាក្យបណ្តឹងរបស់លោកលោក ស៊ីម ឈីវឈានពិសិដ្ឋ នោះទេ ។ នៅក្នុងលិខិតមួយរបស់ ACU កាលពីថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៩កន្លងទៅនេះ អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជាក់ថា ACU បានទទួលនិងពិនិត្យរួចហើយលើពាក្យប្តឹងដែលបានចោទប្រកាន់លោក គង់ មង្គល ប្រធានសហគមន៍កសិកម្មប្រើប្រាស់ទឹកទំនប់៧៨ជ្រាវនិងជាប្រធានសហគមន៍ទេសចរណ៍ធម្មជាតិបឹងពារាំង ករណីបទប៉ុនប៉ងមនុស្សឃាតគិតទុកជាមុន និងករណីដែលលោក គង់ មង្គល សមគំនិតគ្នាជាមួយលោក ក្ដោប រ៉ន ចៅសង្កាត់ជ្រាវនិងលោក គង់ ប៊ីប ចៅសង្កាត់រងទី១ សង្កាត់ជ្រាវ យកប្រាក់ចំនួន៥ម៉ឺនដុល្លារ ទៅឲ្យលោក អ៊ូ ផន ក្រឡាបញ្ជីដើម្បីយកប្រគល់ជូនលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និង លោក ងួន ណារ៉ា ប្រធានសាលាដំបូងខេត្តសៀមរាប ដើម្បីតម្កល់សំណុំរឿងព្រហ្មទណ្ឌលេខ១១៦ ចុះថ្ងៃ៧ ខែ …

អានបន្ត»

សម្ពោធដាក់អោយប្រើប្រាស់​ អាគារសិក្សាសាលាមត្តេយ្យ វត្តព្រិនមួយខ្នងបួនបន្ទប់

សៀមរាប៖ អាគារសិក្សាសាលាមត្តេយ្យ វត្តព្រិនមួយខ្នងបួនបន្ទប់ ជាអំណោយរបស់សប្បុរសជនក្នុងសង្កាត់ជ្រាវ​ ចំណាយសរុប​ ៦២១៥០ ដុល្លា​ ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ ក្រោមវត្តមាន លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប លោក រស់ ស សមាជិកក្រុមប្រឹក្សាក្រុងសៀមរាប និងមានការនិមន្តចូលរួម​​ពីព្រះសង្ឃ ចៅស្កាត់ជ្រាវ ក្រុមប្រឹក្សាជាវ កងកម្លាំង ប្រជាការពារ ប្រជាពលរដ្ឋ លោកគ្រូ​អ្នកគ្រូ និង សិស្សានុសិស្ស ជាច្រើននាក់ នាព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៩។ លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានអោយដឹងថា ទីធ្លាសាលារៀននេះ ព្រះចៅអធិការវត្តព្រិនផ្តល់អោយ រីឯសំណង់សាលាទាំមូល ជាកាបរិចាករបស់សប្បុរសជន ប្រជាពលរដ្ឋ ក្នុងស្កាត់ជ្រាវ ដែលចំណាយថវិការសរុប ចំនួន៦២១៥០ ដុល្លា។ បច្ចប្បន្ននេះមានសិស្សបានមកចុះឈ្មោះចូលរៀនចំនួន១៥០នាក់មកពី បីភូមិក្នុងសង្កាត់ជ្រាវ ។ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត …

អានបន្ត»

នគរបាល ខេត្តសៀមរាប ចាប់ខ្លួនបងថ្លៃ រំលោភប្អូនថ្លៃ បានសម្រេច

ខេត្តសៀមរាប៖កម្លាំងនគរបាល ប្រឆាំងការជូញដូរមនុស្សនៃស្នងការ គរបាល ខេត្តសៀមរាប បានចាប់ខ្លួនឃាត់ បុរសម្នាក់ ករណី រំលោភ ប្អូនថ្លៃ បានសម្រេច។ ការចាប់ខ្លួន ធ្វើឡើង នៅថ្ងៃទី១៩ខែវិច្ឆិកា ម្សិលមិញ នៅស្រុក ជីក្រែង បន្ទាប់ពីបាននាំជនសង្ស័យ មកសាកសួរ បំភ្លឺនៅអធិការ នគរបាល ស្រុក។ សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ឃន ឡោះ ភេទប្រុសអាយុ២៨ឆ្នាំ ទីលំនៅភូមិរការ ឃុំកំពង់ក្ដី ស្រុកជីក្រែង បានចាប់រំលោភ ប្អូនថ្លៃ កាលពីថ្ងៃទី២៨.ខែមិថុនាឆ្នាំ២០១៩ នៅចំណុច ភូមិគំរូ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។ ចំណែក ជនរងគ្រោះ ឈ្មោះ យ. យ ភេទស្រី អាយុ១៧ឆ្នាំទីលំនៅ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ សមត្ថកិច្ចបានបន្តថា កាលពីអំឡុងខែមិថុនា …

អានបន្ត»

គោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី

គោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តម ទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌល អភិវឌ្ឍន៍ យោធិនពិការ សម្តេច តេជោ ហ៊ុន សែន គូលេន ៣១៧ សៀមរាប និងមានការ អញ្ជើញចូលរួមពី នាយករង នាយនាយរងផ្នែក និងមន្រ្តីជំនាញចំណុះជាច្រើនរូប បានចូលរួម គោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តម ទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃពុធ ០៩រោចខែកក្តិក ព,ស ២៥៦៣ ត្រូវនិងថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៩ នៅរដ្ឋបាល មជ្ឈមណ្ឌល អភិវឌ្ឍន៍ យោធិនពិការ សម្តេច តេជោ ហ៊ុន …

អានបន្ត»

ចិន២នាក់ ត្រូវបានចាប់ខ្លួន ករណីលួច ម៉ូតូ នៅក្រុងសៀមរាប

ខេត្តសៀមរាប៖ជនជាតិចិនចំនួន២នាក់ ត្រូវបាននគរបាល ព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការនគរបាល ខេត្តសៀមរាប សហការ ជាមួយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួន បាននៅរសៀលថ្ងៃនេះ ក្នុងទឹកដី ខេត្តកណ្ដាល បន្ទាប់ពីជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាព លួចម៉ូតូមួយ គ្រឿងនៅក្រុង សៀមរាប ជិះទៅរាជធានីភ្នំពេញ។ តាមរបាយការណ៍របស់នគរបាល ខេត្តសៀមរាប បានឲ្យដឹងថា ករណីលួច(យកម៉ូតូ០១គ្រឿងម៉ាកហុងដាឃ្លីក) នៅពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចបាយ័នប៊ូទិកអូតែល ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ របាយការណ៍បានបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ ពេលព្រឹកពុំចាំម៉ោង មានបុរសជនជាតិថៃម្នាក់បានមកជួលម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីក សេរីឆ្នាំ២០១២ ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខបាត់ដំបង១L-៩៣៤៣ ចំនួនពីរថ្ងៃ ក្នុងមួយថ្ងៃតម្លៃ១០$ ពីក្រុមហ៊ុន វិមានណេរ ទួរ ដោយបុរសជនជាតិថៃនោះស្នាក់នៅបន្ទប់ បាយ័ន ប៊ូទិកអូតែល។ លុះព្រឹកឡើងថ្ងៃទី១៨ …

អានបន្ត»