មាតិកាព័ត៌មាន

ខ្លាចរិទ្ធអំណាចសង្វៀន! លោក ម៉េង វិមានតារា​ អធិការខណ្ឌមានជ័យ និងលោក ឯម ភារី​ មេប៉ុស្ដិ៍ស្ទឹងមានជ័យ៣ មិនហ៊ានបង្រ្កាបសង្វៀនបញ្ជល់មាន់ដុះស្លែ និងអាប៉ោង

នៅភ្នំពេញ ៖ លោក ម៉េង វិមានតារា​ អធិការខណ្ឌមានជ័យនិងលោក ឯម ភារី​ មេប៉ុស្ដិ៍ស្ទឹងមានជ័យ៣ មិនហ៊ានបង្រ្កាបសង្វៀនបញ្ជល់មាន់ដុះស្លែ និង អាប៉ោង ព្រោះខ្លាចរឹទ្ធិអំណាចម្ចាស់សង្វៀនបញ្ជល់មាន់ អាប៉ោង ដ៏ធំ ដែលគេស្គាល់ឈ្មោះម្ចាស់សង្វៀនយ៉ាងច្បាស់ថាមានបីនាក់ជាអ្នកកាងស្វៀននិងរត់ការ ក្រៅប្រព័ន្ធដើម្បីបើកលេងដោយរលូន ដោយរំខានដល់សមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធប្រចាំខណ្ឌ មានជ័យឡើយ “ទី១-ឈ្មោះ ឈឿន សុខលី ទី២-ឈ្មោះ ខេ សាន់ ទី៣-ឈ្មោះ ម៉ាប់ ។ ជុំវិញករណីបើកលេងសង្វៀនបញ្ជល់មាន់ភ្នាល់ដាក់ប្រាក់ក្នុងមួយគូ រាប់លានរៀលនេះ ប្រហែលជាត្រូវប្រើបារមីរបស់លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ហើយទើបអាចបង្រ្កាបបនល្បែងបញ្ជល់មាន់នឹងអាប៉ោងដ៏ធំ មានរឹទ្ធិបារមីនឹងអំណាច ដែលមាន ទីតាំងនៅទឹកដីសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ហើយកន្លែងបនល្បែងដែរមានទីតាំងនេះ អាចចូលទៅលេងបានតាមផ្លូវដួងងៀប៣ ឆ្លងកាត់ប្រឡាយលូទៅត្រង់ដល់ហើយ មិនពិបាករកនោះទេ។ ហើយទីតាំងនោះគឺជាទឹកដីគ្រប់គ្រងសន្តិសុខដោយលោកឯម​ ភារី មេប៉ុស្ដិ៍ស្ទឹងមានជ័យ៣ នឹងលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យផងដែរ។ …

អានបន្ត»

លោកអ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ តើលោកបានដឹងរឿងលោកឧកញ៉ាសំផាន់ណារឹទ្ធបញ្ជាឲ្យលោកឈុនពេជបោកចែម្នាក់ឈ្មោះ(សោភា) លក់ដីខ្យល់គេតាមទាន់សងបាន៤,០០០ដូលាបានម្នាក់ហើយបាន បោកប្រជាពលរដ្ឋ យ៉ាង អនាធិបតេយ្យបំផុតនៅឃុំ អូរបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ÷ នៅថ្ងៃទី៨ ខែ សីហា ឆ្នាំ២០១៩មានសេចក្ដីរាយការណ៍ មកថា÷ល្បីពេញខេត្តបន្ទាយមានជ័យរឿង លោកឧកញ៉ា សំផាន់ ដែលជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ សំផាន់ណារឹទ្ធ ឌីវេឡូមែន ស្ថិតនៅ​ភូមិព្រៃចាន់ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។ជាក្រុមហ៊ុន បោកលក់ដីខ្យល់ បោករាស្រ្ដស្ទើទូរទាំងនគរ សូម្បីតែ ប្រជាពលរដ្ឋក្រីក្រអត់អីស៊ី ក៍ត្រូវបាញ់បោកលោកឧកញ៉ាសំផាន់ណារឹទ្ធដែ។ សេចក្ដីរាយការណ៍បន្តរថា÷ឧកញ៉ាសំផាន់ណារឹទ្ធ បានប្រើក្បាច់បោកដ៍ល្អបំផុតសំរាប់បោកជនក្រីក្រដូចជា ផ្ដល់ដីសម្ទានសង្គមកិច្ច ដល់ពលរដ្ឋក្រីក្រ ដោយមិនគិតប្រាក់ ពេលនោះប្រជាពលរដ្ឋក្រីក្រដែលអត់មានដីសំរាប់ធ្វើលំដ្ឋាន ក៍បានលង់ខ្លួនមកសុំដីគ្រប់គ្នា ស្ទើទូរទាំងប្រទេស។ ដោយឧកញ៉ាសំផាន់ណារឹទ្ធ បានប្រើល្បិចកល តម្រូវអោយពលរដ្ឋបង់ពន្ធតាមក្បាលដីជូនរដ្ឋ ក្នុងមួយប្លង់ដី២៥ដុល្លា ឡើងទៅយោងទៅតាមទំហ៊ុំដីធំតូច គិតជាម៉ែត្រការ៉េ។ សេចក្ដីរាយការណ៍បានបញ្ជាក់ថាលោកឧកញ៉ា រូបនេះ តាមពិតមានប្រាក់តូឡើងធ្វើឧកញ៉ា មិនមែនកើតចេញពីការជួយអភិវឌ្ឍន៍សង្គមនោះទេ គឺបានមកពីបោករាស្រ្ដ។ ជុំវិញករណីខាងលើក្រុមការងារយើងមិនអាចសុំការបំភ្លឺពីលោកឧកញ៉ាសំផាន់ណារឹទ្ធបានទេព្រោះអត់លេខទូសព្ទ័ទំនាក់ទំនង៕ដោយគេហទំព័រព្រះចន្ទ័កម្ពជា

អានបន្ត»

អនុផលព្រៃឈើខុសច្បាប់ ចេញទៅប្រទេសវៀតណាម ឆ្លងកាត់តាមចំការកៅស៊ូ តាទ្រី

តាទ្រីម្ចាស់ចំការកៅស៑ូ១កន្លែងនៅភូមិឡុំជាអ្នកឃុបឃិតជាមយ បទល្មើសព្រៃឲ្យឈើចេញទៅវៀតណាម ដោយដាក់បារាស់យកលុយពីម៉ូតូដឹកឈើឡានឈើ។ ស្រុកអូយ៉ដាវកំពុងកើតមានបទល្មើស ព្រៃឈើជាថ្មីហូហែរ(ប្រភពវិញផ្ទាល់ ) បទបញ្ជារបង្រ្កាបបទល្មើសថ្នាក់ជាតិអត់សាបដូចទឹកភ្លៀង អស់មានប្រសិទ្ធភាពចំពោះខេត្តរតនគិរី ឈ្មោះតាទ្រីម្ចាស់ចម្ការកៅស៑ូមួយកន្លែងក្រោយភូមិឡុំ បានចូលរួមក្នុងការបង្កើតអោយមានបទល្មើសព្រៃឈើ ដោយដាក់បារាស់យកលុយឆៅៗក្នុង (១ម៉ូតូដឹកឈើតម្លៃ១០០០០៛)ដោយផ្លូវក្នុងចំការជាផ្លូវកាត់ដើម្បីយកអនុផលព្រៃឈើខុសច្បាប់ ចេញទៅប្រទេសវៀតណាម។ ក្នុងចន្លោះប៉ុស្តិ៍ ភូមិឡុំនិងប៉ុស្តិ៍ភ្នំក្រហម សមត្ថកិច្ចបានចងអង្រឹងដេកចាំ….ជាហូរហែរ ។ការចរចារចរាចរណ៍ឈើខុសច្បាប់គឺយើងខ្ញុំបានដឹងថា គេយកមកពីឃុំញ៉ាងស្រុកអណ្តូងមាស ឆ្លងកាត់ទន្លេសេសាន មកកំពុងដរ ភូមិបាដល ហើយឡើងមកឃុំប៉ក់ញ៉ៃដោយរថយន្តឆ្នៃនិងម៉ូតូ ឆ្លងកាត់មុខប៉ូលីសពេអឹមនិងទាហ៑ានមេព្រៃនៅភូមិប៉ក់ញ៉ៃតាមវត្តប៉ក់ញ៉ៃនោះឯងដើម្បីយកចូលទៅចំការតាទ្រីឆ្លងទៅវៀតណាម ។ មួយផ្នែកទៀត ឈើខុសច្បាប់បានចររាចរណ៍ពីភូមិ តេន រឺ ភូមិផ្សេងៗ ខាងលិចផ្សាអូយ៉ាដាវ ដោយចូលតាមផ្លូវក្រោយវត្តរួចបន្តទៅភូមិឡុំបត់ទៅចំការកៅស៑ូតាទ្រីដដែលហើយបង្ហួសទៅវៀតណាម។

អានបន្ត»

ភ្នាក់ងារទូរទស្សន៍អប្សរានិងកាសែតរស្មីកម្ពុជាខេត្តមណ្ឌលគិរី ត្រូវទាហានសក្តិ៥ប្តឹងទៅតុលាការ

មណ្ឌលគិរីៈលោកសាតចាន់បុត្រ ភ្នាក់ងារកាសែតរស្មីកម្ពុជានិងទូរទស្សន៍អប្សរា ប្រចាំខេត្តមណ្ឌលគិរី ត្រូវបានលោកសុផាត សេរីវុទ្ធី មានតួនាទីជាទាហានសក្តិ៥ក្រសួងកាពារជាតិ តាមរយៈមេធាវីឈ្មោះសេង សឹង្ហហេង ដាក់ពាក្យបណ្តឹងចូលទៅអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ដែលតម្រូវអោយលោកសាតចាន់បុត្រ ចូលបំភ្លឺចំពោះមុខ ព្រះរាជអជ្ញានៅថ្ងៃទី២ខែធ្នូខាងមុខ។ ដីការបស់ព្រះរាជអជ្ញារងលោកម៉ម វ៉ាន់ដា បានចេញដីកាកោះនិងសាកសួរ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៣១៣ចុះថ្ងៃទី១៥ខែវិច្ឆិការឆ្នាំ២០១៩ ពីបទបរិហារកេរ្តិ៍ជាសាធារណៈនិងញុះញង់ប្រព្រឹត្តបទឧក្រឹដ្ឋជាអាថ៌ ដែលប្រព្រឹត្តទៅកាលពីខែកក្កដាដល់ខែសីហាឆ្នាំ២០១៩។ លោកសាតចាន់បុត្រ បានអោយដឹងថា លោកនិងចូលបំភ្លឺចំពោះមុខព្រះរាជអជ្ញារងលោកម៉ម វ៉ាន់ដា តាមកាលកំណត់។ភ្នាក់ងារកាសែតនិងទូរទស្សន៍រូបនេះ បានបញ្ជាក់ទៀតថា លោកបានត្រៀមឯកសារគតិយុត្តិ ពាក់ព័ន្ធនិងករណីលោកសុផាត សេរី វុទ្ធី បានព្យាយាមរំលោភយកដីធ្លី របស់គ្រួសារជនជាតិដើមក្នុងឃុំដាក់ដាំ រួចរាល់ហើយ។ លោកសាតចាន់បុត្រ រំពឹងថាស្ថាប័នតុលាការខេត្តមណ្ឌលគិរីនិងសិក្សា សុើបអង្កេតករណីបណ្តឹងមួយនេះបានល្អិតល្អន់ល្អប្រសើរ៕     

អានបន្ត»

និស្សិតពេទ្យ អូស្ត្រាលីចុះកម្មសិក្សា ជួយពង្រឹងការថែរទាំសុខភាព ដល់ប្រជាពលរដ្ឋក្នុងឃុំបាល័ង្គ

សៀមរាប៖ ក្រុមនិស្សិតពេទ្យស្ម័គ្រចិត្ត អូស្ត្រាលី បានមកដល់មជ្ឃមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាប ដោយមានការទទួល ស្វាគមន៍ ពីលោកវរសេនីយ៍ឯក យ៉ាង និល នាយករដ្ឋបាល តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឃមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាប និងក្រុមការងារ នាព្រឹកថ្ងៃអង្គារ៍ ១៥រោចខែកក្តិក ព ស ២៥៦៣ ត្រូវនិងថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០១៩។ ក្នុងកិច្ចស្វាគមន៍ លោកវរសេនីយ៍ឯក យ៉ាង និល បានថ្លែងថា៖ នេះជាលើកទី ២៨ ដែលក្រុមនិស្សិតស្ម័គ្រចិត្តអូស្ត្រាលី បានចុះកម្មសិក្សាក្នុង មជ្ឃមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាប លោកបានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលអូស្ត្រាលី តែងតែគិតដល់ពីសុខទុក្ខ ប្រជាពលរដ្ឋកម្ពុជា ដោយបានបញ្ជូន …

អានបន្ត»

ក្រុមហ៊ុនចំនួន៣ នឹងមកវិយោគ ដើម្បីកែច្នៃនិងកាត់បន្ថយសំរាមនៅក្នុងក្រុងសៀមរាប

ខេត្តសៀមរាប៖ដោយមើលឃើញពីការកើនឡើងនៃកាកសំណល់សំរាមនៅក្នុងក្រុងសៀមរាប ក្រុមហ៊ុនល្បីៗចំនួន៣បានចាប់ដៃគ្នានិង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិយោគទៅលើកការកែច្នៃនិងកាត់បន្ថយកាកសំណល់សំរាមនៅក្នុងខេត្តសៀមរាប។ការចុះហត្ថលេខានេះធ្វើឡើងនៅល្ងាចថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០១៩នៅសណ្ឋាគារ (G.Z Angkor boutique)ស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរពាក់ព័ន្ធនិងអ្នកវិនិយោគជាច្រើននាក់ផងដែរ។ ថ្លែងប្រាប់អ្នកកាសែត នាល្ងាចម្សិលម៉ិញនេះ លោក ម៉េង ហួរ អគ្គនាយកក្រុមហ៊ុនស៊ីធីធីស៊ីខូអិលធីឌី (សាជីវកម្មពាណិជ្ជកម្មថៃថៃ) ហៅកាត់ថា (CTTC Company Limited) បានមានប្រសាសន៏ថា៖ យើងជឿជាក់ថា គួរតែមានផែនការដោះស្រាយជាមួយកាកសំណល់ដែលមានលក្ខណៈជាប្រព័ន្ធនិងត្រឹមត្រូវតាមអ្វីដែលយើងអាចធ្វើទៅបាន។ គឺតាមរយៈនៃការបែងចែកផ្នែកខ្លះៗធ្វើឲ្យប្រសើរឡើងជាជីសរីរាង្គនិងផ្នែកដែលពិបាកនិងយកមកប្រើប្រាស់ឲ្យបានយូរដូចជាប្លាស្ទិកនិងស្នោ ដើម្បីបង្កើតឲ្យវាតម្លៃបន្ថែមដោយប្តូរទៅជាឥន្ធនៈជំនួសសម្រាប់ចែកចាយដល់សាធារណជនក្នុងតម្លៃថោកៗ។ រួមទាំងការផ្លាស់ប្តូរអាកប្បកិរិយារបស់ប្រជាជនឲ្យយកចិត្តទុកដាក់លើបញ្ហាបរិស្ថានរបស់ពួកគេដោយបំបែកកាកសំណល់ចេញពីប្រភពដើម ដើម្បីជួយកាត់បន្ថយនឹងចូលរួមចំណែករបស់រដ្ឋាភិបាលផងដែរ។ លោក បានបន្តថា៖ បរិមាណកាកសំណល់យើងអាចកាត់បន្ថយដែលត្រូវបានគេបោះចោល ដោយយកវាទៅដុតក្នុងឡសំរាមផងដែរ។ អ្វីដែលសំខាន់នោះគឺវាជួយកាត់បន្ថយនៅផលបះពាល់នៃបរិមាណកាបូនឌីអុកស៊ីតដែលបណ្តាលឱ្យមានការកើនឡើងនៃសីតុណ្ហភាពពិភពលោកដែលគេហៅថាកំដៅនៃភពផែនដីជាដើម។ លោក បានបញ្ជាក់ដោយយល់ឃើញថា៖ ខេត្តសៀមរាប ជាទីក្រុងទេសចរណ៍លំដាប់ពិភពលោក វាមានបរិមាណសំណល់ច្រើន (ប្រមាណជាង៤០០ តោនក្នុងមួយថ្ងៃៗ) ជាលទ្ធផលវិជ្ជមានកាកសំណល់សំរាមច្រើនណាស់ វាបានធ្វើឲ្យមានផលប៉ះពាល់លើបរិស្ថាន និងស្ថានភាពនៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ ជារួមមាន៖ ផ្ទះកខ្វក់ ទេសភាពមិនស្អាត់ ក្លិនអាក្រក់ និងទីកន្លែងបង្កាត់ពូជដូចជាកណ្តុរកន្លាតនិងរុយជាដើម។ វាក៏ជាប្រភពនៃភ្នាក់ងារបង្កជំងឺដោយផ្ទាល់ដូចជាអាសន្នរោគរាគមួល ជំងឺតេតាណូសជំងឺផ្លូវដង្ហើមបណ្តាលឲ្យមានជាតិពុលពីសំណាក់លើដីនិងប្រភពទឹក …

អានបន្ត»

កិច្ចប្រជុំលើកទី១៣ មេបញ្ជាការកងទ័ពជើងទឹកអាស៊ាន ( ANCM ) ក្រោមប្រធានបទ បង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិសុខសមុទ្រយូរអង្វែង

ខេត្តសៀមរាបះ កិច្ចប្រជុំ លើកទី១៣ មេបញ្ជាការកងទ័ពជើងទឹកអាស៊ាន ( ANCM )ក្រោមប្រធានបទ បង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិសុខសមុទ្រយូរអង្វែង ការជ្រើស រើសយកប្រធាន បទ( បង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិសុខសមុទ្រយូរអង្វែង )សម្រាប់កិច្ចប្រជុំមេបញ្ចាការកងទ័ពជើងទឹកអាស៊ាន ( ANCM )លើកទី១៣ ឆ្នាំ២០១៩នេះ ដោយផ្អែកលើគោល ការណ៍ទាំង ៣ នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិអាស៊ាន។ធ្វើឡើងនៅសណ្ឋាគារ សុខា អង្គរ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០១៩ នៃខេត្តសៀមរាប ក្រោមអធិបតីភាព សម្តេចពិជ័យសេនាឧបនាយករដ្ឋ មន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារ ជាតិិ។ ក្នុងឪកាសនោះដែរ លោក នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ព ជើងទឹកកម្ពុជា និងជាអគ្គលរខាធិកាធិការ នៃគណកម្មាធិការជាតិសន្តសុខលម្ហ សមុទ្រ ក្នុងសន្ទរកថាស្វាគមន៍ បើកកិច្ចប្រជុំមេបញ្ជាការកងទ័ពជើងទឹកអាស៊ានលើកទី១៣ ដែលបានដំណើរការនាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ …

អានបន្ត»

បើកបរម៉ាសុីនច្រូតស្រូវ ផ្ទុះមីនតោន បណ្តាលមនុសម្នាក់រងរបួសដាច់ដៃ

ខេត្តបន្ទាយមានជយ័ ៖ មានករណីផ្ទុះមីននៅចំនុចភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យថ្ងៃទី២៥.ខែវិច្ឆិកា.ឆ្នាំ២០១៩  វេលាម៉ោង១៣.០០នាទីក្នុងករណីផ្ទុះម៉ីនតោនខាងលើបណ្តាលមនុសម្នាក់រងរបួស ជនរងគ្រោះឈ្មោះ ជ្រុន ធឿន ភេទប្រុសអាយុ38ឆ្នាំ នៅភូមិ រកុំក្រោម ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្ដបាត់ដំបង។  ជនរងគ្រោះរងបួសដាច់ដៃស្តាំត្រឹមដើមដែ ត្រូវឡានសារ៉ែននគរបាលប៉ុស្តិអូរបីជាន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ មូលហេតុ បើកបរម៉ាសុីនច្រូតស្រូវនៅស្រែខាងត្បូងភូមិចំងាយប្រហែល800ម៉ែត្រ។   

អានបន្ត»

កញ្ឆាក្រៀមជិត១០០គីឡូក្រាម ប្រុងនាំយកទៅលក់នៅវៀតណាម​ ព្រមទាំងដំណាំកញ្ជាជិត៤ពាន់ដេីម ត្រូវបានកម្លាំងអាវុធហត្ថតាកែវ​ ធ្វេីការបង្ក្រាបនឹងបំផ្លាញចោលនៅភ្នំប៉ាយ៉ងកោរ ស្រុកគីរីវង់​

តាកែវ៖ ដំណាំកញ្ឆាជិង ៤ពាន់ដើម និងកញ្ឆាក្រៀមជិង ១០០គីឡូក្រាម ត្រូវបានកំលាំងអាវុធហត្ថខេត្តតាកែវ ចុះបង្រ្កាបបានកាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចជួរភ្នំប៉ាយ៉ង់កោ ស្ថិតនៅភូមិជ្រោយ ឃុំព្រះបានជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដែលបំរុងនាំយកទៅលក់នៅវៀតណាម ។ បើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងថា ដោយមានការសម្របសម្រួលនីតិវិធីដោយ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងមានការសហការណ៍ជាមួយ លោក ស៊ុត ខុន អភិបាលស្រុកគិរីវង់ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ កំលាំងនៃបញ្ជាការដ្ឋានអាវុធហត្ថខេត្តតាកែវ បានចុះបង្រ្កាប និងកាប់ដុតកម្ទេច ចោលដំណាំកញ្ឆាបាន ៤ទីតាំង មានចំនួន ៣៣៥០ដើម អាងទឹក ៥ រោងស្នាក់នៅ ២កន្លែងធំៗ និងបានរឹបអូសកញ្ឆាក្រៀមចំនួន ៩៨គីឡូក្រាម ស្មើនឹង ១៥បាវ ឡានហាយឡែនឌ័រ …

អានបន្ត»

លោកម៉េង​ វិមានតារា​ អធិការខណ្ឌមានជ័យនឹងឯម​ ភារី​ មេប៉ុស្ដិ៍ស្ទឹងមានជ័យ៣មិនហ៊ានបង្រ្កាបសង្វៀនបញ្ជល់មាន់នឹងអាប៉ោងព្រោះខ្លាចបារមីម្ចាស់សង្វៀន

ភ្នំពេញ៖ប្រជាពល់រដ្ឋថាប្រហែលជាត្រូវប្រេីរបារមីរបស់លោកស​ថេត​ ស្នងការនគរបាលរាជធានីភ្នំពេញហេីយទេីបអាចបង្រ្កាបបនល្បែងបញ្ជល់មាន់នឹងអាប៉ោងដ៏មានបារមីនឹងអំណាចដែលមានទីតាំងនៅទឹកដីសង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យហេីយកន្លែង​បនល្បែងដែរមានទីតាំងខាងលេីនេះអាចចូលទៅលេងបានតាមផ្លូវដួងងៀប៣ឆ្លងកាត់ប្រឡាយលូទៅត្រង់ដល់ហេីយមិនពិបាករកនោះទេហេីយទីតាំងនោះគឺជាទឹកដីគ្រប់គ្រងសន្តិសុខដោយលោកឯម​ ភារីមេប៉ុស្ដិ៍ស្ទឹងមានជ័យ៣នឹងលោកម៉េង​ វិមានតារាអធិការនគរបាលខណ្ឌមានជ័យផងដែរ តាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថាទីតាំងខាងលេីនេះមានសារព័ត៌មានជាច្រេីនបានចុះផ្សាយនឹងកម្លាំងសមតកិច្ចចុះចាប់ដែរតែនៅបេីកលេងយ៉ាងអនាធិតេយ្យដដែលហេីយនឹងមានចាក់ភ្នាល់លុយរាប់សិបលានរៀលនឹងរាប់ពាន់ដុល្លាដល់ខ្ទង់ម៉ឺនដុល្លាផងដែរ។ តាមប្រភពពីអ្នកចូលទៅលេងនៅកន្លែងនោះបាននិយាយថាម្ចាស់សង្វៀនបានបង់លុយអោយសមត្តកិច្ចរួចហេីយជាថ្នូរក្នុុងការមិនចុះបង្រ្កាបរឺផ្ដល់ព័ត៌មានមកអោយម្ចាស់សង្វៀនគេចខ្លួនមុនពេលចុះបង្រ្កាបរឺក៏មិនអោយលេងតែម្ដង ហេីយក៏រាយការណ៍ប្រាប់ថ្នាក់លេីថាកន្លែងដែលគេប្ដឹងរឺរាយការណ៍នោះមិនមានបនល្បែងរឺបទល្មេីសនោះទេ។ គាត់បន្តទៀតថាសង្វៀនមាន់ដ៏ធំមួយកន្លែងនេះឈរជើងរាប់ខែមកហើយ​ នោះស្របពេលដែលមានវត្តមានលោកស​ ថេតមកកាន់តំណែងជាស្នងការរាជធានីភ្នំពេញ។ទោះជាយ៉ាងណាក៏មហាជនសង្ឃឹមថាលោកឧត្ដមសេនីយ៍ឯក​ ស​ ថេតអគ្គស្នងការរងនឹងជាស្នងការនគរបាលរាជធានីភ្នំពេញនឹងមានវិធានការទប់ស្កាត់បង្រ្កាបបនល្បែងស៊ីសងខាងលេីដែលមានបារមីធំហេីយខ្លាំងជាងលោម៉េង​ វិតារា​ អធិការខណ្ឌមានជ័យនឹងលោកឯម​ ភារីមេបុស្ដិ៍ស្ទឹងមានជ័យ៣កុំឲ្យនៅបន្តបេីកលេងយ៉ាងរលូនដូចច្នេះទៀត​ ព្រោះល្បែងទាំងនេះហេីយគឺជាកាផ្ដេីមចេញ​ ដូចជា​ ចោរលួចចោរប្លន់​ ចោរឆក់​ អំពេីអសន្តិសុខ​ ធ្វេីឲ្យប្រជាពល់រដ្ឋភ័យខ្លាច​ ប្រជាពលរដ្ឋសង្ឃឹមនឹងរងចាំមេីលថាតេីបនល្បែងខាងលេីមានបារមីខ្ពស់ជាងឯកឧត្ដម​ ស​ ថេត​ ទៀតដែររឺទេ៕

អានបន្ត»