មាតិកាព័ត៌មាន

លោក ទៀ សីហា បើកការដ្ឋានសាងសង់ផ្លូវបេតុង ចំនួន ០២ខ្សែ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប

ផ្លូវដីក្រហម ចំនួន ០២ខ្សែ ដែលមានប្រវែងសរុប ១២៨៦ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បានបើកការដ្ឋានចាក់បេតុង ក្រោមអធិបតីភាពបញ្ជាកគ្រឿងចក្រពីសំណាក់ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តនៅថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៩។ ផ្លូវពីរខ្សែនេះ ដែលខ្សែទី១ ចាប់ពីកែងផ្លូវមណ្ឌលកំសាន្តរាជនី មកដល់ទល់មុខហាងមិចជីភីហ្សាខ្មែរ ក្នុងភូមិបឹងដូនប៉ា ប្រវែង៦០០ម៉ែត្រ ទទឹង៦ម៉ែត្រ និងខ្សែទី២ ចាប់ពីផ្លូវក្រាលកៅស៊ូចូលវត្តត្រាំនាគទៅកើត ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ប្រវែង៦៨៦ម៉ែត្រ ទទឹង៧ម៉ែត្រ សាងសង់ក្រោមគម្រោងថវិការបស់រដ្ឋបាលខេត្តសៀមរាប។ ថ្លែងបើការដ្ឋាននាឱកាសនោះ លោក ទៀ សីហា មានប្រសាសន៍ថា៖ ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ-កម្ពុជា ក្នុងរយៈពេលមួយទស្សវត្សរ៍ចុងក្រោយកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវជោគជ័យធំៗ ជាច្រើនជាប្រវត្តិសាស្រ្ត ជាពិសេសការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ព្រមទាំងការធ្លាក់ចុះអត្រានៃភាពក្រីក្ររបស់ប្រជាជនតាមរយៈ ការលើកកម្ពស់ផលិតភាព និងការរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ លោក អភិបាលខេត្ត បញ្ជាក់ថា៖ ការសាងសង់ផ្លូវបេតុង ចំនួន …

អានបន្ត»

លោក ខៀវ កាញារីទ្ធ បានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង គ្រប់អង្គភាពស្ថាប័នរបស់រដ្ឋ ជួយសហការផ្ដល់នូវព័ត៌មានពិត អោយបានទាន់ពេលវេលា

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការជម្រុញដល់អាជ្ញាធរគ្រប់អង្គភាពស្ថាប័នរដ្ឋ ធ្វើយ៉ាងណា មានការសហការអោយបានជិតស្និទ្ធជាមួយនឹងបណ្តាអ្នកសារព័ត៌មាន ក្នុងការផ្ដល់ព័ត៌មានពិត ជៀសវាងការទទួលបាននូវព័ត៌មានមិនច្បាស់លាស់ ដែលផ្សាយចេញទៅ នាំអោយសាធារណជនក៏ដូចជាប្រជាពលរដ្ឋ មានការភ័ន្តច្រឡំ។ ប្រសាសន៍អំពាវនាវរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវកាញ៉ារិទ្ធិ បានធ្វើនៅក្នុងពិធីបិទសិក្ខាសាលា ស្ដីពីតួនាទីអ្នកសារព័ត៌មាន នៅសណ្ឋាគារខេមរាអង្គរ ក្នុងក្រុងសៀមរាប កាលពីរសៀលថ្ងៃទី០១ ខែមិថុនា ចុងសប្តាហ៍កន្លងមកនេះ។ លោក ខៀវ កាញារីទ្ធ បានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង គ្រប់អង្គភាពស្ថាប័នរបស់រដ្ឋ ជួយសហការផ្ដល់នូវព័ត៌មានពិត អោយបានទាន់ពេលវេលា ផ្អែកសំខាន់ទៅលើភស្ដុតាង និង តួលេខជាក់លាក់ កុំភូតកុហក ថ្វីត្បិតតែជាការងារស្មុគស្មាញ ប៉ុន្តែវាពិតជាមានសារៈសំខាន់ ប្រសិនបើមិនដូច្នោះទេ គេនឹងស្មាន ហើយការស្មាននេះ នឹងធ្វើឲ្យព័ត៌មាននោះ អាចនឹងខុស។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សតវត្សទី២១នេះ ជាសម័យបច្ចេកវិទ្យាទំនើប ដូច្នេះការផ្សាយព័ត៌មាន មានគ្រប់រូបភាព ដូចជាកាសែត ទស្សនាវដ្ដី វិទ្យុ ទូរទស្សន៍ គេហទំព័រ ហ្វេសប៊ុក ធ្វីធ័រ និង …

អានបន្ត»

រដ្ឋបាលព្រៃឈើស្រុកបន្ទាយអំពិលដាក់កុងត្រូល ប្រម៉ូលប្រាក់ពីឈ្មួញដឹកធ្យូងនាំចេញទៅប្រទេថៃ​ រាល់ថ្ងៃ

ខេត្តឧត្ដរមានជ័យ÷ នៅថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៩ មានប្រភពព័ត៍មានមកថា÷ ផ្នែករដ្ឋបាលព្រៃឈើនិង​ សង្កាត់រដ្ឋបាលព្រៃឈើ​ ប្រចាំស្រុកបន្ទាយអំពិលខេត្តឧត្ដរមានជ័យ។ កំពុងតែមានការឃុបឃិតគ្នាជាមួយ មេឈ្មួញជាច្រើននាក់ នាំព្យូងចេញទៅប្រទេសថៃ តាមច្រករបៀងតាម៉ាង គ្របគ្រងដោយលោកវរ:សេនីយ៍ឯក​ ឡុងសំណាង មេបញ្ជាការ​នគរបាលវរ:ការពារព្រំដែនគោកលេខ៨០៧ ក្នុងឃុំគោរមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។ ជាក់ស្ដែងជារាងរាល់ថ្ងៃ មានគោយន្ដកន្រ្ដៃ រថយន្ដឆ្នៃ និងរថយន្ដកូរ៉េ ជាច្រើនគ្រឿង ដឹកជញ្ជូនធ្យូងចេញពីខេត្តឧត្ដរមានជ័យ ឆ្លងកាត់​ ស្នាក់ការសង្កាត់រដ្ឋបាលព្រៃនិងផ្នែករដ្ឋបាលព្រៃឈើ​ ស្រុកបន្ទាយអំពិល រាប់សិបគ្រឿងក្នុងមួយថ្ងៃៗ ហើយចូលទៅបង់ប្រាក់នៅតាមស្នាក់ការរដ្ឋបាលព្រៃឈើទាំងអស់។ ប្រភពបានបង្ហើបថា បើឈ្មួញនាំធ្យូងទៅលក់ប្រទេសថៃណាម្នាក់ចរចារមិនត្រូវរ៉ូវគ្នាជាមួយនិងរដ្ឋបាលព្រៃឈើស្រុកបន្ទាយអំពិលទេនោះគឺមិនអាចដឹកជញ្ជូនធ្យូងទៅលក់នៅប្រទេថៃបានឡើយ។ ជុំវិញករណីខាងលើក្រុមការងារយើងមិនអាចស្វែងរកសុំការបំភ្លឺពីខាងសង្កាត់និងផ្នែរដ្ឋបាលព្រៃឈើស្រុកបន្ទាយអំពិលបានទេព្រោះគ្មានលេខទូសព្ទ័ធ្វើការទំនាក់ទំនង។ លោកសូតស៊ីសុខឃាង​ ប្រធានមន្ទីកសិកម្មខេត្តឧត្ដរមានជ័យបានអោយដឹងតាមទូសព្ទ័ថា លោកមិនបានដឹងរឿទាំងនោះទេ ព្រោះមិនដែនមានមន្រ្ដីណាម្នាក់រាយការណ៍ជូនលោក​៕

អានបន្ត»

សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព លោក អ៊ុក សុ ភារិន ជាចាងហ្វាងកាសែត ក្រុង សៀមរាប

ក្នុងនាមខ្ញុំបាទ ជាចាងហ្វាង គេហទំព័រព្រះចន្ទ័កម្ពុជានិង សហការី សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព លោក អ៊ុក សុ ភារិន ។សូមឲ្យវិញ្ញាណក្ខ័ន្ធរបស់លោក លោក អ៊ុក សុភារិន្ទ ទៅកាន់សុគតិភពចុះ។ សូមបញ្ជាក់ថា លោក អ៊ុក សុភារិន្ទ ជាចាងហ្វាងកាសែត ក្រុង សៀមរាប ។ជាការពិតណាស់ការបាត់បង់ ធនធានមនុស្សម្នាក់សំរាប់បម្រើផ្នែកវិស័យព័ត៌មាន។ លោក អ៊ុក សុភារិន្ទ បានទទួលមរណភាព នៅវេលាម៉ោង០២ នឹង២០ នាទីរសៀល ថ្ងៃពុធ ១៣ រោច ខែ ពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ ២០១៩ ដោយរោគាពាធ ក្នុងជន្មាយុ៤៨ឆ្នាំ ៕ សូមបងប្អូន អ្នសារព័ត៏មានជិតឆ្ងាយ …

អានបន្ត»

ជនសង្ស័យ២នាក់ឆក់ទូរស័ព្ទ បានសម្រេចតេត្រូវបាននគរបាលតាមប្រម៉ាញ់

សៀមរាប៖កម្លាំងនគរបាលមូលដ្ឋាននិងនគរបាលខេត្តបានសហការគ្នា ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ករណីឆក់ទូរស័ព្ទ នៅស្រុកប្រាសាទបាគង។ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីថ្ងៃទី២៧ខែឧសភា ឆ្នាំ២០១៩ ក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។លោកវរសេនីយ៍ឯក ហហង្ស សូផាតភីរម្យ នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា ដោយមានបទបញ្ជារផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ភឹង ចន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យលោលនិងកម្លាំងនគរបាលមូលដ្ឋាន ធ្វើការតាមប្រម៉ាញ់ ករណីនេះតែម្តង។លោកបន្តថា ជាលទ្ធផល សមត្ថកិច្ច បានឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ។ទី១.ឈ្មោះរ៉េត មករា ភេទប្រុស អាយុ២៣ឆ្នាំ ស្រុកកំណើតសង្កាត់អរឬស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។ទី២.ឈ្មោះ ទីវ ហ៊ុន ភេទប្រុស អាយុ២៧ឆ្នាំ ស្រុកកំណើតភូមិព្រែកព្រះស្តេច ឃុំ/ស្រុក/ខេត្តបាត់ដំបង ទីលំនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។លោកបន្តថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៧និង៣០នាទី ត្រង់ចំណុចតាមបណ្តោយផ្លូវជាតិលេខ៦ មុខសាលាបឋមសិក្សាស្វាយធំ …

អានបន្ត»

សិក្ខាសាលាផ្សព្វផ្សាយ សកម្មភាព និង របកគំហើញរបស់ក្រុមអន្តររដ្ឋាភិបាល ស្តីពីការប្រែប្រួលអាកាសធាតុ !

មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន បញ្ជាក់ថា ក្នុងករណីដែលពុំមានដំណោះស្រាយលើបញ្ហាប្រែប្រួលអាកាសធាតុ ចាប់ពីពេលឥឡូវនេះតទៅទេនោះ តាមការប៉ាន់ស្មាន នៅក្នុងរបាយការណ៍វិភាគ របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចិរភាព ជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ករណីនេះ នឹងនាំអោយផលិតផលសារុបរបស់កម្ពុជា (GDP) នៅក្នុងឆ្នាំ ២០៥០ខាងមុខ នឹងអាចមានការថយចុះជិត ១០% ដោយសារតែបញ្ហាប្រឈម ការប្រែប្រួលអាកាសធាតុនោះ។ ការលើកឡើង របស់រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកស្រី ម៉ុម ថានី គឺនៅក្នុងគ្រាដែលអញ្ជើញជាអធិបតី ក្នុងពិធីបើកដំណើរការ នៃអង្គសិក្ខាសាលា ផ្សព្វផ្សាយ ស្តីពីសកម្មភាព និងរបកគំហើញ របស់ក្រុមប្រឹក្សាអន្តររដ្ឋាភិបាល (IPCC) នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅក្រុងសៀមរាប។ លោកស្រី ម៉ុម ថានី តំណាងដ៏ខ្ពង់ខ្ពស់ លោក សាយសំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីសកម្មភាព និង របកគំហើញ របស់ ក្រុមប្រឹក្សាអន្តររដ្ឋាភិបាល (IPCC) …

អានបន្ត»

មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ទទួលបានថវិកាជាង៨ពាន់ដុល្លារ ពីសប្បុរសជន តាមរយៈ មូលនិធិនៃកម្មវិធីអ្នកជាវីរៈបុរស របស់ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន វីតាល់

ថវិកាចំនួន៨ពាន់៦៥០ដុល្លារ នោះ ត្រូវបាននាំយកមកប្រគល់ឱ្យមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប នៅថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៩ ។ នាយកមន្ទីរពេទ្យកុមារអង្គរ លោក ងួន ចាន់ភ័ក្ត្រា បានលើកឡើងពីរបាយការណ៍សង្ខេបទាក់ទងទៅនឹងការផ្តល់ សេវាព្យាបាលជំងឺដល់កុមារកម្ពុជា ក្នុងមន្ទីរពេទ្យនេះ ក្នុងមួយថ្ងៃ មានកុមារមករកសេវាសង្គ្រោះ និងព្យាបាលជំងឺពី៥០០ទៅ៦០០នាក់។ កុមារដែលចូលមកទទួលសេវាសង្គ្រោះ ព្យាបាល និងថែទាំជំងឺនៅទីនេះ មិនបានបង់ថ្លៃទេ មិនតែប៉ុណ្ណោះ មន្ទីរពេទ្យ បានជួយឧបត្ថម្ភដល់កុមារ ដែលមានគ្រួសារក្រីក្រជួបការលំបាកថែមទៀតផង។ លោក ងួន ចាន់ភ័ក្ត្រា ថា មន្ទីរពេទ្យបានជួយសង្គ្រោះនិងព្យាបាលដល់កុមារ លើសេវាសង្គ្រោះបន្ទាន់ ការវះកាត់បេះដួង និងជម្ងឺទូទៅ ព្រមទាំងមានបន្ទប់សម្រាប់អ្នកជម្ងឺសម្រាកផងដែរ។ អគ្គនាយិកាក្រុមហ៊ុន អិនវីស៊ី ខបភើរេសិនវីតាល់ លោកស្រី ជឹង សុគន្ធាវី មានប្រសាសន៍ថា មូលនិធីនៃកម្មវិធីអ្នកជាវីរៈបុរសរបស់ក្រុមហ៊ុនទឹកពិសារ វីតាល់ បានធ្វើឡើងរយៈពេលពីរខែ ចាប់ពីខែមិនាដល់ខែឧសភាឆ្នាំ២០១៩ ដែលអនុញ្ញាតឲ្យសាធារណជន អាចចូលរួមបរិច្ចាគថវិកា ជួយកុមារឈឺ និងក្រីក្រកម្ពុជា ដោយគ្រាន់តែជាវទឹកវីតាល់ តាមបណ្តាទូម៉ាស៊ីនស្វ័យប្រវត្តិ …

អានបន្ត»

កម្មវិធី «តោះជិះកង់ដើម្បីសហគមន៍» ឆ្នាំ២០១៩ ប្រមូលបានថវិកា ២៣ ៥៣០ដុល្លាអាមេរិក ត្រូវបានបរិច្ចាគទាំងស្រុងដល់ មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប !

សៀមរាប៖ មានការចូលរួមពីអ្នកជិះកង់ប្រមាណជាង ១០០០នាក់ កម្មវិធីជិះកង់ដើម្បីសហគមន៍ឆ្នាំទី៦ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ឧសភា ២០១៩ ក្រោមការរៀបចំដោយសមាគមន៍អ្នកជិះកង់ខេត្តសៀមរាប និងឧបត្ថម្ភធំដោយក្រុមហ៊ុនទឹកពិសា វីតាល់។ លោក អ៊ុ វណ្ណៈ ប្រធានផ្នែកទំនាក់ទំនងទីផ្សារ នៃក្រុមហ៊ុនវីតាល់បានឲ្យដឹងថា នេះជាឆ្នាំទី៥របស់ខ្លួន ដែលវីតាល់បានចូលរួម ឧបត្ថម្ភដល់កម្មវិធីជិះកង់នេះ ដោយផ្អែកលើទស្សនវិស្ស័យ រួមគ្នាជួយដល់សង្គម និងពង្រឹងសកម្មភាពមនុស្សធម៌ ។ លោកថា ៖ វីតាល់ រីករាយនឹងបន្តគាំទ្រដល់ សមាគមន៍ជិះកង់កម្ពុជា ក្នុងការរៀបចំកម្មវិធីជិះកង់សប្បុរស ដើម្បីមន្ទីរពេទ្យគុន្ធបុប្ផា ដែលកំពុងត្រូវការការចូលរួមជាចាំបាច់ សម្រាប់ការជួយសង្គ្រោះជីវីតកុមារ រាប់ពាន់អ្នកជារៀងរាល់ថ្ងៃ។ លោក គឹម ប៊ុនថាន់ ស្ថាបនិកនៃសមាគមអ្នកជិះកង់ដើម្បីសហគមន៍ ក៏បានឲ្យដឹងដែរថា “កម្មវិធីឆ្នាំនេះ ពិតជាកាន់តែពិសេសថែមទៀត ដោយមានការគាំទ្រនិងចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់អ្នកជិះកង់ច្រើនជាងបណ្តាឆ្នាំមុនៗ ថែមទាំងទទួលបានការឧបត្ថម្ភជាច្រើនពីស្ថាប័ន និង ក្រុមហ៊ុនផ្សេងៗទៀតផងដែរ ។ គួរឱ្យកត់សម្គាល់ អ្វីដែលកាន់តែរំភើបទៅទៀតនោះគឺ សំបុត្រចូលរួមត្រូវបានលក់អស់ តាំងពីថ្ងៃចាប់បើកលក់ក្នុងអាទិត្យដំបូង ហើយចំនួនក៏បន្តកើនឡើងជាលំដាប់ …

អានបន្ត»

ចាងហ្វាងកាសែតម្នាក់ដែលរងបណ្តឹងរបស់អាជ្ញាធរសង្កាត់ជ្រាវ បានចូលខ្លួនទៅបំភ្លឺហើយក្រោយតុលាការកោះហៅ

សៀមរាប៖ចាងហ្វាងកាសែតនិងគេហទំព័រកម្ពុជាសុវណ្ណភូមិ លោកផ្លុង រ៉េត នៅព្រឹកថ្ងៃទី២១ខែឧសភានេះ បានចូលខ្លួនទៅបំភ្លឺនៅតុលាការហើយ បន្ទាប់ពីមានដីការកោះ ជុំវិញបណ្តឹងចោទប្រកាន់ថា បរិហាកេរ្តិ៏ និងញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ។ លោកផ្លុង រ៉េត បានថ្លែងតាមទូរសព្ទ័នាព្រឹកថ្ងៃទី២១ខែឧសភានេះថា លោកពិតជាបានចូលខ្លួនទៅបំភ្លឺនៅតុលាការរួចហើយ តាមកាលកំណត់នៅក្នុងដីការ។ ជាមួយគ្នានោះ តំណាងអយ្យការ ក៏បានឲ្យរូបលោកប្រមូលឯកសារដែលពាក់ពន្ធ័ មកបង្ហាញផងដែរ។ ក្នុងការឆ្លើយបំភ្លឺ លោកបានបញ្ជាក់ថា រាល់ព័ត៏មានដែលរូបលោកបានចុះផ្សាយកន្លងមក គឺសុទ្ធសឹងមានឯកសារទាំងអស់ ដូចជាការឈូសឆាយព្រៃលិចទឹក និងការជីកដីក្នុងបាតបារាយណ៏សិប្បនិម្មិតក្នុងសង្កាត់ជ្រាវជាដើម។ ចំណែកឯបទដែលចោទថា ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ លោកបញ្ជាក់ថា រូបលោកពុំធ្លាប់ទៅបង្គាប់ឬផ្សាយព័ត៏មានឲ្យនណាម្នាក់ទៅសម្លាប់គេនោះឡើយ។ចឹងទេបណ្តឹងរបស់អាជ្ញាធរសង្កាត់ជ្រាវ ដែលបានប្តឹងរូបលោកទៅតុលាការនេះ គឺចោទប្រកាន់គ្មានមូលដ្ឋានទាំងអស់។ លោកផ្លុង រ៉េត បញ្ជាក់ថា បន្ទាប់ពីបានឆ្លើយនៅចំពោះមុខអយ្យការ លោកក៏បានស្នើសុំឲ្យលើកលែងការចោទប្រកាន់ទាំងអស់ ត្បិតរូបលោកពុំបានប្រព្រឹត្តិដូចក្នុងបណ្តឹងនោះឡើយ។ ចៅសង្កាត់ជ្រាវ លោកក្អោប រ៉ន បានប្រាប់តាមទូរសព្ទ័ផងដែរថា រូបលោកជាចៅសង្កាត់ជ្រាវ រួមទាំងលោកគង់ មង្គល ប្រធានសហគមន៏ទេសចរណ៏បឹងពារាំង ពិតជាបានប្តឹងលោកផ្លុង រ៉េត ទៅតុលាការប្រាកដមែន ។ ចំពោះដំណើររឿង គឺទុកឲ្យខាងតុលាការ …

អានបន្ត»

ពិធីជួបជុំ រំលឹកទិវានៃការចងចាំ នៅថ្ងៃទី២០ឧសភា ភាពឈឺចាប់ខ្លោចផ្សា នៅតែដិតដាមជាប់ នៅក្នុងក្រអៅបេះដូងរបស់ប្រជាជនគ្រប់ៗរូប

ពិធីជួបជុំ រំលឹកទិវានៃការចងចាំ នៅថ្ងៃទី២០ឧសភានេះ ដោយមានការចូលរួមពីមន្ត្រីរាជការ និងប្រជាពលរដ្ឋ ពិធីបានប្រារព្ធធ្វើ នៅស្នាក់ការគណេៈបក្សឃុំប្រាសាទ​ស្រុកវ៉ារិន​ ខេត្តសៀមរាប វត្តមាន​​ ឯកឧត្តម​ ពៅ ស៊ា​ ប្រធានក្រុមការងារ​ ចុះជួយឃុំប្រាសាទ​​​ និងលោកជំទាវ​ ឯកឧត្តម​​ អ៊ូច នីរត្នន៍​​ ឯកឧត្តម​​ ហ៊ុន ប៉ូគា​ និងក្រុមការងារចុះមូលដ្ឋាន។ ទិវាជាតិនៃការចងចាំ ២០ឧសភា គឺជាថ្ងៃដែលប្រជាជនកម្ពុជាទូទាំងប្រទេស បានកំណត់យកជាថ្ងៃរំលឹកដល់វិញ្ញាណក្ខ័ន្ធ បងប្អូនប្រជាជនខ្មែរ កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិត ដោយភាពអយុត្តិធម៌បំផុត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងដែលបានធ្វើឲ្យប្រជាជនកម្ពុជា មិនអាចបំភ្លេចបាន នូវប្រវត្តិជូរចត់ រស់នៅក្នុងសមុទ្រឈាមនិងទឹកភ្នែក ហើយត្រូវបានចារិកទុកនៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជា គ្រប់ៗរូប។ ឯកឧត្តម​ ពៅ ស៊ា​ នៅក្នុងពិធីបានបញ្ជាក់ថា ថ្វីត្បិតពេលវេលានៃអតីតកាល បានកន្លងផុត៣៩ឆ្នាំ ក៏ពិតមែន តែភាពឈឺចាប់ខ្លោចផ្សា នៅតែដិតដាមជាប់ …

អានបន្ត»