មាតិកាព័ត៌មាន

ពីរនាក់ ស្លាប់ភ្លាមៗ នៅឃុំល្វាក្រាំង ខេត្តសៀមរាប ដោយគ្រោះថ្នាក់ចរាចរណ៍

ខេត្តសៀមរាប៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សពីរ នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៥ល្ងាចថ្ងៃទី១០ខែមេសាឆ្នាំ២០២០នេះ ត្រង់ចំណុចមុខវត្តចន្ទគីរី ស្ថិតនៅភូមិគោកកណ្ដាល ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប។ ដោយភាគ្គីទាំងពីរបើកបរបញ្ច្រាស់ទិសគ្នា រវាងម៉ូតូនិងគោយន្តកន្ត្រៃ។ តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ម៉ូតូម៉ាកហុងដាសេរី២០២០ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១AH:៦៩៨១។ ករណីនេះបណ្ដាលឱ្យមនុស្ស០២នាក់ស្លាប់នៅនឹងកន្លែងកើតហេតុនិងរងរបួស របួសធ្ងន់មួយនាក់(បាក់ជើងខាងឆ្វេង)។ ជនរងគ្រោះទី០១ឈ្មោះសិក ណេត ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិស្រែ សមុទ្រ ឃុំស្រែណូយស្រុកវ៉ារិនខេត្តសៀមរាប(របួសធ្ងន់)បញ្ជូនទៅមណ្ឌលសុខភាពល្វាក្រាំង។ ទី០២ឈ្មោះ សឿយ សាល  ភេទប្រុស អាយុ១៧ឆ្នាំ ភូមិស្រែសមុទ្រ ឃុំ ស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប (ស្លាប់)។ ទី០៣ឈ្មោះ ទីង  តូឡូ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិស្រែសមុទ្រ ឃុំស្រែណូយ ស្រុកវ៉ារិនខេត្តសៀមរាប (ស្លាប់)។ ចំណែកភាគ្គីម្ខាងទៀតអ្នកបើកគោយន្តកន្ត្រៃឈ្មោះ ឡាយ …

អានបន្ត»

ពលរដ្ឋករីក្រ៧៤គ្រួសារ ទទួលអំណោយពីសប្បុរសជន

សៀមរាប៖ មានក្រុមសប្បុរសធម៌ចុះធ្វើសប្បរសជនចែកស្បៀងជូនប្រជាពលរដ្ឋដែលក្រីក្រពិតប្រាកត់ចំនួន 74គ្រួសានៅរសៀលម៉ោង៣.០០នាទី ថ្ងៃសុក្រ៣រោជ ខែចេត្រឆ្នាំកុរឯកស័កពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែមេសាឆ្នាំ ២០២០នៅភូមិគោកធ្លោកឃុំកណ្ដែកស្រុកប្រាសាទបាគងខេត្តសៀមរា។ អំណោយរួមមាន អង្ករ ម៉ី ទឹកត្រី ទឹកសុីអីុវ ខ្លាញ់ ទឹកសុទ្ធ និងថវិកាមួយចំនួន ក្នុងន័យដើម្បីចូលរួមប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងគោវិត v19 ដ៏កាចសាហាវនេះ ។ វត្តមានចូលរួម លោកសូប្លា តុង អភិបាល ស្រុកប្រសាទបាគងនិងលោកគង់ប៊ុនលីមេបញ្ជាការកងអង្គរក្ស និងលោកឧត្តមសេនីយ៍ទោសាយ រិទ្ធីសាក់ នាយកសាលានគរបាលជាតិភូមិភាគ 4 និង លោកសេី វណ្ណដា លោកស្រី ស៊ូន ធារី លោកឃន់សុខននិងភរិយានឹងសប្បុរសជន បាន ចុះសួរ សុខទុក ចែក អំណោយ ដល់ប្រជាពលរដ្ឋក្រីក្រចំនួន៧៤គ្រួសារ នឹងបាន នែនាំពី វិធី បង្កា ពីជំងឺកុំឲ្យឆ្លង កូវីត …

អានបន្ត»

ឃ្លាំងស្តុបឈើ១កន្លែងនៅកណ្តាល ក្រុងសៀមរាបត្រូវសមត្ថកិច្ចចម្រុះបង្ក្រាប

   សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងរដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ​ និងអាជ្ញាធរមូលដ្ឋាន នៃខេត្តសៀមរាប បានធ្វើការចុះបង្ក្រាបឃ្លាំងស្តុបឈើ មួយកន្លែងនៅកណ្តាលក្រុងសៀមរាប។    ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង៩និង០០នាទីថ្ងៃទី០៩ខែមេសាឆ្នាំ២០២០ត្រង់ចំណុចភូមិត្រពាំងត្រែងសង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។ប្រតិបត្តិការនេះមានការចូលរួមបង្ក្រាបពីសំណាក់នាយករដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប,នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប,នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋានដែលដឹកនាំដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប។   លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា ប្រតិបត្តិការនេះដោយមានការចុះបង្រាបពីសំណាក់កម្លាំងចម្រុះ។តាមការសាកសួរម្ចាស់ឈើ ឈ្មោះ សំបូរ ម៉ៃណា ភេទស្រីរស់នៅភូមិឃំុខាងលើ។លោកបន្តថា ឈើទាំងនេះប្រភេទលខ១ជាឈើសុក្រមនិង ផ្ចឹក មានចំនួន​ប្រមាណជា២០ ម៉ែត្រគូប។លោកបញ្ជាក់ថា ឈើទាំងនេះត្រូវបានអូសយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ស្ថិតនៅភូមិព្រះដាក់ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់។

អានបន្ត»

សៀមរាបបញ្ចប់ការតាមដាន ការដាក់អោយនៅដោយឡែករយះពេល១៤ថ្ងៃ ចំពោះអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩

សៀមរាប៖ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោកក្រុស សារ៉ាត់បានអោយដឹងថា៖ មកដល់ថ្ងៃទី០៥ខេមេសាឆ្នាំ២០២០នេះ ក្នុងខេត្តសៀមរាប បានបញ្ចប់នូវការតាមដាន ដោយដាក់ឲ្យនៅដោយឡែក រយះពេល១៤ថ្ងៃ ចំពោះអ្នកដែលពាក់ព័ន្ធប៉ះពាល់ ដោយផ្ទាល់និងដោយប្រយោល ជាមួយបុគ្គលវិជ្ជមាន មេរោគ COVID-19 ទាំង៧នាក់ ក្នុងខេត្តសៀមរាប។ មកដល់ពេលនេះបានជាសះស្បើយជនជាតិខ្មែរ២នាក់, ៥នាក់កំពុងតែស្ថិតនៅបន្តការព្យាបាលក្នុងមន្ទីរពេទ្យ ដែលក្នុងនោះមានជនបរទេស២នាក់, បុរសខ្មែរ១នាក់, ស្រ្តីខ្មែរ១នាក់ និងក្មេងប្រុសម្នាក់) ។ លោកក្រុស សារ៉ាត តំណាងក្រុមគ្រូពេទ្យទាំងអស់បានថ្លែងអំណរគុណ ចំពោះការចូលរួម របស់បងប្អូនទាំងអស់គ្នា(ដោយផ្ទាល់និងដោយប្រយោល) ព្រមទាំងការគាំទ្រ ជួយសំរបសំរួល សហការណ៏ ក្នុងការប្រតិបត្តិការងារច័ត្តាឡីស័ក ជាមួយក្រុមការងារកន្លងមក និងសូមអបអរជាមួយនឹងភាពអវិជ្ជមានមេរោគនេះ នៃបងប្អូនទាំងអស់គ្នា ។ លោកបញ្ជាក់ថា៖ ក្រុមគ្រូពេទ្យជំនាញ ក្រុមការងារច័ត្តាឡីស័ក និងក្រុមការងារឆ្លើយតបបន្ទាន់ នៃមូលដ្ឋានសុខាភិបាលសាធារណៈ ខេត្តសៀមរាប នឹងខិតខំ បន្តការងារពិនិត្យស្រាវជ្រាវ រកអ្នកដែលប្រឈមមុខនៃការឆ្លង មេរោគ COVID-19 នេះ ក្នុងខេត្តសៀមរាបបន្តទៀត ជាពិសេស …

អានបន្ត»

អត្រាអ្នកបាត់បង់ជីវិត និងរងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅតែមានអត្រាខ្ពស់ឡើងជាលំដាប់

សៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍ នៅតែ ជាបញ្ហា កង្វល់ដោយសារតែអត្រាបាត់បង់ជីវិត របួស នៅក្នុងកំរឹតខ្ពស់ និងបន្សល់វិបត្តិ សម្រាប់សង្គមជាតិ។ នៅក្នុងពីធីបើកវគ្គផ្សព្វផ្សាយ ស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោកនិងបំប៉នសមត្ថភាពមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក នាព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នៅ ស្នងការដ្ឋាននគរ បាល ខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប បានមានប្រសាសន៍លើកបង្ហាញថានៅក្នុង ឆ្នាំ២០១៩កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសមានចំនួន ៤.១២១ករណី កើនលើសឆ្នាំ២០១៨ ក្នុងអត្រា២៦ភាគរយក្នុងនោះ ជនរងគ្រោះដែល ត្រូវបាត់ បងជីវិតមានចំនួន ១.៩៨១នាក់ កើនលើសក្នុងអត្រា១២ភាគរយ អ្នករង របួស មានចំនួន ៦.១៤១នាក់ ស្មើនឹងអត្រាកើនឡើង២៩ភាគរយ។ លោកស្នងការនគរបាលខេត្តសៀមរាបបញ្ជាក់ថា៖ ផ្អែកលើតួលេខ គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៩កន្លងទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ឆ្នាំ២០២០ជាឆ្នាំ …

អានបន្ត»

បុរសជនជាតិខ្មែរទីមួយនៅកម្ពុជា និងរស់នៅក្នុងខេត្តសៀមរាប បានជាសះស្បើយពីជំងឺកូវីត១៩

សៀមរាប៖ បុរសជនជាតិខ្មែរ វ័យ ៣៨ឆ្នាំដំបូងគេ ដែលបានឆ្លងជំងឺកូវីដ១៩ ពីបុរសជនជាតិជប៉ុនម្នាក់ក្នុងខេត្តសៀមរាប បានជាសះស្បើយ និងត្រឡប់ទៅលំនៅដ្ឋានវិញហើយ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល និងជាប្រធានក្រុមការងារចត្តឡីស័កខេត្តសៀមរាប បានឲ្យដឹងថា បុរសវ័យ៣៨ឆ្នាំរូបនេះ បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចាប់ពីថ្ងៃទី៥ ដល់ទី១០ ខែមីនា ឆ្នាំ២០២០ សរុបមានរយៈពេល ២៥ថ្ងៃ ទើបជាសះស្បើយ។ លោកប្រធានមន្ទីរ បញ្ជាក់ថា ការជាសះស្បើយនេះ មានល្បឿនយឺត ដោយសារបុរសរូបនេះ មានជំងឺថ្លើមប្រភេទបេ។ លោកប្រធានមន្ទីរសុឋាភិបាល បញ្ជាក់ថា៖ ទោះបីបុរសរូបនេះ បានទទួលស្គាល់ពីវិទ្យាស្ថានជាតិប៉ាស្ទ័រនិងក្រសួងសុខាភិបាល ថាបានជាសះស្បើយពីជំងឺកូវីដ១៩ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក៏ដោយ ក៏មន្ត្រីសុខាភិបាលខេត្ត នៅតែបន្តទំនាក់ទំនង និងស្នើដល់បុរសរូនេះ ត្រូវនៅដាច់ដោយឡែកពីសមាជិកគ្រួសារ ព្រមទាំងមនុស្សនៅក្នុងសហគមន៍ រយៈពេល 14ថ្ងៃបន្ថែមទៀត។ បុរសវ័យ៣៨រូបនេះ មានសេចក្ដីត្រេកអរ ដែលសមាជិកគ្រួសារ មិត្តភក្តិ …

អានបន្ត»

បុរសម្នាក់បានហៅ បងប្អូនមកជួយ មុនពេលស្លាប់

សៀមរាប៖ ហេតុការណ៍ បុរសម្នាក់បានហៅ បងប្អូនមកជួយ មុនពេលស្លាប់ម៉ោង06″00ថ្ងៃទី 30/03/2020 នៅចំណុចផ្ទះជនរងគ្រោះភូមិគោកជួន ឃុំពួកស្រុកពួកខេត្តសៀមរាប ។ គេសង្ស័យថាជាករណី ខ្យល់គបណ្តាលអោយបុរសម្នាក់ស្លាប់ ជនរងគ្រោះឈ្មោះ លឿត ជុំ ភេទប្រុសអាយុ 33ឆ្នាំ មុខរបរ កម្មករ អគ្គីសនីក្រុមហ៊ុនវន់ វីរ: ។ ជនរងគ្រោះមានការ: រាគ ហើយមុនដាច់ខ្យល់ បានវាមកគោះទ្វារអោយគេជួយ ពេលបងបង្កើតមកបើកទ្វារឃើញបានរត់ហៅបងប្អូនមកជួយ បន្តិចមកជនរងគ្រោះដាចុ់ខ្យល់ស្លាប់។ យោងតាមការពិនិត្យកោសល្យវិច្ច័យ  ពុំមានពាក់ព័ន្ធបទល្មើសឃាតកម្មនោះទេ (ការពិនិត្យ សន្និដ្ឋានមានការចូលរួមពីប្រធានមន្ទីរពេទ្យបង្អែកពួក)៕

អានបន្ត»

បុរសម្នាក់ដើរឆ្លងផ្លូវ ត្រូវរថយន្តបុក បណ្ដាលឲ្យរបួសធ្ងន់

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថាបុរសម្នាក់ដើរឆ្លងផ្លូវ ត្រូវរថយន្តបុក បណ្ដាលឲ្យរបួសធ្ងន់។ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង៧ព្រឹកទីថ្ងៃទី៣០ ខែមីនាឆ្នាំ២០២០នេះ ចំណុចភូមិព្រៃខ្នុរ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ សមត្ថកិច្ចបានឲ្យដឹងថាករណីនេះគឺបង្កដោយ រថយន្តម៉ាកកាមរីពណ៌សពាក់ស្លាកលេខ សៀមរាប២A៩១៨៧ ដោយបានបុកជនរងគ្រោះ កំពុងតែដើរឆ្លងផ្លូវ។ ជនរងគ្រោះមានឈ្មោះចាប ភាពអាយុ៥៣ឆ្នាំរស់នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោយកើតហេតុកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បញ្ជូនទៅមន្ទីរពេទ្យឃុំស្រែណូយ។ចំណែកអ្នកបើកបររថយន្តគេចខ្លួនបាត់បន្សល់ នៅតែរថយន្តត្រូវបានកម្លាំងចរាចរណ៍ យកទៅរក្សាទុកនៅនឹងប៉ុស្តិ៍ឃុំស្រែណូយ ដើម្បីអនុវត្តតាមផ្លូវច្បាប់៕

អានបន្ត»

យុវជនម្នាក់លោតពីលើដើមឈើធ្វើអត្តឃាត

សៀមរាប÷ កាលពីវេលាម៉ោង៩,៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានប្រទះឃើញ សពមានកំពស់ ១៦៥ ម៉ែត្រស្លាប់ពាក់អាវដៃខ្លីពណ៌ខ្មៅ ខោជើងខ្លីពណ៌ខ្មៅឆ្នូតលឿងសពមានសភាពហើម ស្អុយរលួយមានស្នាមបាក់ដើមដៃខាងស្ដាំ និង បាក់ស្មងជើងខាងស្ដាំ ។       កំលាំងជំនាញព្រហ្មទទណ្ឌនិងកំលាំងបច្ចេកទេសវិទ្យាសាស្ដ្រ បានសហការជាមួយកំលាំងកងរាជអាវុធហត្ថស្រុកស្វាយលើ កំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងមាលា កំលាំងប្រជាការពារភូមិបានចុះទៅដល់កន្លែងកើតហេតុ ហើយបានបញ្ជាក់ឲ្យដឹងថា យុវជនដែលបានស្លាប់នោះមានឈ្មោះ ហ៊ា ព្រលឹងភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិចាន់ហៀរ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ហើយត្រូវជាកូនរបស់លោកហៃ ហ៊ា មេភូមិចាន់ហៀរ។         យោងតាមការបំភ្លឺពីម្ដាយជនរងគ្រោះបានអោយដឹងថាកន្លងមក ជនរងគ្រោះមានសភាពប្លែកជាងមួយខែហើយក៏មិនដែលចេញទៅណានោះទេ ចូលចិត្តសំងំមើលតែទូរស័ព្ទ លុះមកដល់ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០២០ខ្លួនបានស្ដីបន្ទោសលើជនរងគ្រោះដោយសាជនរងគ្រោះមិនដែលធ្វើអ្វី និង បានដកទូរស័ព្ទចែញពីជនរងគ្រោះ  ភ្លាមនោះជនរងគ្រោះបានតបថាចំមើលខ្ញុំទៅចងករហើយ។តែខ្លួនមិនចាប់អារម្មណ៍ …

អានបន្ត»

បំបែកសំបុកមុខសញ្ញាកាច់សោករម៉ូតូ ក្នុងក្រុងសៀមរាប

សៀមរាប៖ សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា សម្ថកិច្ចក្រុងសៀមរាប សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន បានចុះមកបំបែកសំបុកមុខសញ្ញាចោរ កាច់សោករម៉ូតូ នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប នៅថ្ងៃ២០ខែមិនាឆ្នាំ២០២០។ សម្ថកិច្ចរកឃើញ ម៉ូតូរបស់ជនរងគ្រោះ ដែលជនសង្ស័យលួចមកលាក់ទុកបានសរុប០៤គ្រឿង(dream៣គ្រ scoopy១គ្រឿង) និងម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាព១គ្រឿងម៉ាកdream។ លោកវេរសេនីយ៍ឯក ណុប សារ៉ាក់ អធិការក្រុងសៀមរាបបានអោយដឹងថា៖ ម៉ូតូទាំ៥គ្រឿងដែលបានរកឃើញ នៅក្នុងផ្ទះមួយកន្លែងដែលជនសង្ស័យ បានយកមកលាក់ទុក ត្រូវបានសម្ថកិច្ចរឹបអូសយកមករក្សាទុក។ ពាក់ព័ន្ធករណីចុះបង្ក្រាបនេះ សមត្ថកិច្ចមិនទាន់ចាប់បានជនសង្ស័យណាម្នាក់នៅឡើយទេ ដោយអះអាងថាជនសង្ស័យអាចដឹងខ្លួនមុន ក៏បាននាំគ្នា រត់គេចខ្លួនបាត់អស់ នៅមុនពេលកម្លាំងសមត្ថកិច្ចចុះទៅដល់។ លោកវេរសេនីយ៍ឯក ណុប សារ៉ាក់ នៅពុំទាន់បញ្ជាក់លម្អិតចំពោះហេតុការណ៍បង្ក្រាបនេះនៅឡើយ៕

អានបន្ត»