មាតិកាព័ត៌មាន

លោក អភិបាលខេត្ត បានចាត់នាយករដ្ឋបាលនាំយកថវិកា របស់ លោក និងមន្ត្រីរាជការរដ្ឋបាលខេត្តចំនួន ៤ ៨២០ ០០០រៀល ចូលរួមបុណ្យសពកុមារី រ៉ម រដ្ឋនារី នៅគេហដ្ឋាន

បន្ទាប់ពីទទួលបានដំណឹងដ៏សែនក្តុកក្តួលថា កុមារី រ៉ម រដ្ឋនារី កើតថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ បានទទួលមរណភាព ក្នុងឧបទ្ទវហេតុកាលពីវេលាម៉ោងប្រមាណ១១៖០០នាទី នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃអាទិត្យ ១៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ នៅភូមិពោធិ៍ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប នាល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តបានចាត់លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្ត នាំយកថវិការបស់ លោក អភិបាលខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ និងការចូលរួមផ្ទាល់របស់ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និងថវិការបស់អនុសាខាកាកបាទក្រហមក្រុងសៀមរាប សរុបរួម ៤ ៨២០ ០០០រៀល ដើម្បីចូលរួមបុណ្យសព។ ហេតុការណ៍នេះកើតនៅចន្លោះវេលាម៉ោង១០ដល់ម៉ោង១១ ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៩ត្រង់ចំនុចអាងក្រពើក្រោយផ្ទះកុមារីរងគ្រោះភូមិពោធិ៍បន្ទាយជ័យសង្កាត់សៀមរាប ក្រុងសៀមរាបខេត្តសៀមរាប។ …

អានបន្ត»

លោក ហ៊ុន ម៉ានី៖ ស.ស.យ.ក ជាវេទិការបស់យុវជន ក្នុងការចូលរួមសកម្មភាពជួយសង្គម ដោយស្ម័គ្រចិត្

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក លោកហ៊ុន ម៉ានី បានថ្លែងថា ចាប់តាំងពីថ្ងៃកកើតមកដល់ពេលបច្ចុប្បន្ន ស.ស.យ.ក បានក្លាយជាវេទិកា សម្រាប់យុវជនកម្ពុជា ដែលមានបំណងចូលរួមជួយសង្គម ។ លោកហ៊ុន ម៉ានី បានលើកឡើងបែបនេះ នៅក្រោយពេលបញ្ចប់កិច្ចប្រជុំ៣ថ្ងៃរបស់គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា មានរយៈពេល3ថ្ងៃ (២១-២៣ មិថុនា ២០១៩) ក្រោមការដឹកនាំរបស់លោកហ៊ុនម៉ានីប្រធាន ស ស យ ក រួមជាមួយនឹង សមាជិកសមាជិកា គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល សមាជិកសមាជិកាគណៈកម្មាធិការកណ្ដាល រួមទាំងវត្តមានចូលរួម របស់សមាជិកសមាជិកា ស ស យ ក សរុប ៣៥០នាក់ នៅសាលសន្និសីទសុខា នៃសណ្ឋាគារសុខាខេត្តសៀមរាប ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងស្ដាប់វឌ្ឍនភាពការងារ ស្វែងយល់ពីបញ្ហាប្រឈម និងរិះរកដំណោះស្រាយ ដើម្បីកំណត់អាទិភាពនិងលើកទិសដៅសកម្មភាព បន្តស្វែងរកធាតុចូលបន្ថែម ដើម្បីផ្សារភ្ជាប់ផែនការការងារឲ្យស្របតាមការវិវត្តជាក់ស្តែងរបស់សង្គម និងជាវេទិកាជួបជុំគ្នាដើម្បីពង្រឹង និងពង្រីកសាមគ្គីភាព …

អានបន្ត»

ខេត្តកសៀមរាបធ្វើជាម្ចាស់ផ្ទះរៀបចំ ប្រកួតកីឡាវាយសី មិត្តភាពដណ្តើមពានរង្វាន់ក្លឹបវាយសីអង្គរ​ មកពីបណ្តាខេត្តក្រុងមួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជា

សៀមរាប៖ លោក រ័ត្ន ពុធពិសិទ្ធ នឹង លោក ប៉ុត អច្ឆរិយ៉ា ម្ចាស់ក្លឹបវាយសីអង្គរ បានប្រាប់ឲ្យដឹង នារសៀលថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០១៩នេះថា ព្រឹត្តិការណ៍ប្រកួតវាយសី មិត្តភាពដណ្តើមពានរង្វាន់ក្លឹបវាយសីអង្គរ បានធ្វើរឡើងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃ២២ និង ២៣ ខែមិថុនា ដោយមានក្រុមកីឡាករ ចូលរួមប្រគួតចំនួន ៨២នាក់ មកពីរាជធានីភ្នំពេញ បាត់តំបង បន្ទាយមានជ័យ សៀមរាប រតនគីរី មណ្ឌលគីរី ហើយការរៀបចំប្រគួតនេះជាលើកទីពីរ។ លោកលើកឡើងថា៖ ចំពោះព្រឹត្តិការណ៍ប្រកួតនេះ ក៏ជាការចូលរួមចំណែកបំផុសឲ្យយុកវជនចូលលេងកីឡាវាយសី នៅក្លឹបតាមបណ្តាខេត្ត នៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងនូវធនធានថ្នាលល្អៗ​ ជម្រុញបន្ថែមនិងធ្វើការបណ្តុះបណ្តាលហ្វឹកហាត់ត្រៀមចូលរួម ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកថា៖ ដោយប្រទេសកម្ពុជាមានសន្តិភាពជាង៣០ឆ្នាំមកនេះ បាននាំមកនូវការរីចំរើនលើគ្រប់វិស័យ ក្នុងនោះវិស័យកីឡា ក៏ជាវិស័យមួយដែលមានការរីកចំរើនគួរឲ្យកត់សម្គាល់។ ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះកីឡាករ កីឡាការិនីជាពិ សេសលើកទឹកចិត្ត​ ទាំងកម្លាំងកាយនិងកម្លាំងស្មារតី អោយមានការប្រកួតប្រជែងទាំងថ្នាក់ជាតិ និងអន្តរជាតិដោយទទួលបានលទ្ធផលគួរជាទីមោនៈនាពេលកន្លងមក។ ពេលវេលានេះ …

អានបន្ត»

ការចម្លងថ្មីនៃមេរោគអេដស៍ នៅកម្ពុជាមានការកើនឡើង​

លោកវេជ្ជបណ្ឌិត តែង គន្ធី បានលើកឡើងពីបញ្ហា​ ការចម្លងថ្មីនៃមេរោគអេដស៍ថា៖ ស្ថានភាពទូទៅ ផ្នែកបច្ចេកទេស យើងគិតថាវាបានធូរស្រាលក៏ពិតមែន ប៉ុន្តែបញ្ហាចម្លងថ្មីវានៅតែមាន លោកវេជ្ជបណ្ឌិតបានលើកឡើង​ នៅក្នុងរយៈពេលថ្មីៗកន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ នៅក្នុងពិធីសំណេះសំណាលមួយជាមួយកម្មករកម្មការិនីរោងចក្រ ដោយសម្ដេចបានមើលឃើញនូវស្ថានភាពដែលអាចនឹងធ្វើឲ្យមានការកើនឡើងនូវការប្រឈមសារជាថ្មី យើងអត់អាចបន្តសោកវិនាសកម្មដោយសារជំងឺអេដស៍នេះបន្តទៀតបានទេ សង្គ្រាមរ៉ាំរ៉ៃបានធ្វើបាបប្រជាជននិងប្រទេសកម្ពុជាវាអស់ចិត្តទៅហើយ មិនទាន់បានអ្វីផងឆ្នាំ 1990 និងឆ្នាំ1991 មេរោគអេដស៍​ ចាប់ផ្តើមមកសម្លាប់បន្ថែមទៀត​ ដូច្នេះយើងត្រូវតែនាំគ្នា បញ្ចប់ដាច់ខាតមិនឲ្យមានការឆ្លងថ្មី ប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវឲ្យក្លាយទៅជា ចលនាជាតិមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ក្នុងនោះក៏មានគ្រឿងញៀនផងដែរ។ វត្តមានលោកវេជ្ជបណ្ឌិត តែង គន្ធី អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍ ដែលមានការសហការគាំទ្រពីថ្នាក់ដឹកនាំឯកឧត្តមរដ្ឋមន្ត្រី ក៏ដូចជាឯកឧត្តមរដ្ឋលេខាធិការ តំណាងអភិបាលខេត្តសៀមរាប​ អស់លោកលោកស្រីមន្ត្រីរាជការ ដែលមានវត្តមានចូលរួមក្នុងកម្មវិធីសិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពីគ្រឿងញៀន និងជំងឺអេដស៍ ថ្ងៃទី២០ខែមិថុនា ឆ្នាំ២០១៩ នៅមន្ទីរបរិស្ថានខេត្តសៀមរាប ក្នងគោលបំណង​ នាំគ្នាចូលមកដើម្បីបបួលគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍សារជាថ្មីម្ដងទៀត ដើម្បីឱ្យខ្លាំងដូចជាកាលពី15ឆ្នាំមុន។ លោកវេជ្ជបណ្ឌិត តែង គន្ធី បានលើកឡើងទៀតថាប្រជាពលរដ្ឋជាច្រើនបានធ្លាប់ដឹងពីបញ្ហានេះប៉ុន្តែលោកក្រឡេកឃើញ បងៗឬក៏ក្មួយអ្នកៗជំនាន់ក្រោយប្រហែលជា​ កិច្ចការមួយចំនួនមិនទាន់បានចាប់អារម្មណ៍នោះទេ។ នៅថ្ងៃនេះយើងអាចទទួលបានព័ត៌មានថ្មីចំណេះដឹងថ្មីបន្ថែមទៀតនឹងបន្តប្រាប់ទៅយុវវ័យឬក៏សមាជិកសមាជិការនៅក្នុងគ្រួសារក៏ដូចជាមន្ត្រីរាជការនៅក្នុងអង្គភាព។ លោកវេជ្ជបណ្ឌិតបានលើកឡើងផងដែរថាខេត្តសៀមរាបគឺជាខេត្តប្រឈមមួយខ្លាំងដូចទីក្រុងភ្នំពេញខេត្តព្រះសីហនុខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបង ប៉ុន្តែយើងធ្វើរការផ្សព្វផ្សាយអប់រំណែនាំទប់ស្កាត់ការរីករាលដាលនៃការចម្លងថ្មី …

អានបន្ត»

ពលរដ្ឋរិះគន់ការលក់ដូរ នៅលើផ្លូវសាធារណៈម្តុំផ្សាររាត្រី និងផ្សារចាស់

ខេត្តសៀមរាប៖ យោងតាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា នៅមុខមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនិងប្លុកផ្សារចាស់ ត្រូវបានមហាជនលើកឡើងថា ផ្លូវរួមតូចចង្អៀតដោយសាររម៉កម៉ូតូ,អ្នកលក់មីឆា និងរថយន្ត ជាច្រើនគ្រឿងបានចតរញ៉េរញ៉ៃពាសពេញផ្លូវ គ្មានសណ្តាប់ធ្នាប់ទាល់តែសោះ ហើយគេបានដាក់ការសង្ស័យថា សមត្ថកិច្ចខាងសណ្តាប់ធ្នាប់ក្នុងខេត្ត បេះដូងទេសចរណ៍នេះ ជាអ្នកឃុបឃិតឲ្យមានការចតនៅលើចិញ្វើមផ្លូវទាំងនោះ ជាថ្នូរនិងលាភសក្ការៈ។ ប្រភពបានឲ្យដឹងថា ក្នុង១រម៉កលក់មីឆា ត្រូវបង់លុយឲ្យសមត្ថកិច្ចសណ្តាប់ធ្នាប់ ចំនួន២០ដុល្លារហើយរម៉កនៅម្តុំផ្សារចាស់ គេឃើញមានប្រមាណជាជិត១០០រម៉ក និងតូបលក់លើចិញ្ចើមផ្លូវជាច្រើនទៀតត្រូវបានគេឃើញយ៉ាងច្រើនផងដែរ។ សកម្មភាពបណ្តែតបណ្តោយឲ្យមានការលក់ដូរ នៅលើផ្លូវយ៉ាងច្រើនបែបនេះហើយបានជាគេឃើញមាន ការកកស្ទះចរាចរជារៀងរាល់ថ្ងៃ។ នាពេលថ្មីៗនេះ បន្ទាប់ពីមហាជនបានរិះគន់ សមត្ថកិច្ចជំនាញយ៉ាងចាស់ដៃរួចមក អ្នកកាសែតមួយក្រុមបានចុះទៅផ្តិតរូបភាពដោយផ្ទាល់ និងឃើញមានសកកម្មភាពរញ៉េរញ៉ៃដូចការលើកឡើងនោះមែន ហើយករណីនេះអ្នកសារព័ត៌មានមិនអាចទាក់ទងជាមួយ លោកឧត្តមសេនីយ៍ត្រី ស៊ុនចំណាន ស្នងការរងទទួលផែនសណ្តាប់ធ្នាប់នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា ការលក់ដូរតាមផ្លូវសាធារណៈ នៅម្តុំផ្សារចាស់និងផ្សាររាត្រី នៃសៀមរាបគឺជាគោលការណ៍របស់ខេត្ត ហើយខាងកម្លាំងគ្រាន់តែចុះរៀបចំតាមកៅលការណ៍របស់សាលាខេត្តតែប៉ុណ្ណោះ។ លោកបន្តថា ហ្នឹងគឺយើងមានផែនទីចត ថ្ងៃសែសនិងថ្ងៃគូរ។លោកបញ្ជាក់ថា មិនមានយកលុយពីអ្នកលក់ដូរតាមផ្លូវជាប្រចាំខែរឺប្រចាំថ្ងៃនោះទេ ព្រោះនេះជាគោលការណ៍របស់ខេត្ត។ លោកបញ្ជាក់ថា ហ្នឹងតាមការពិត យើងសម្រេចឲ្យពួកគាត់លក់តាំងពីចុងឆ្នាំ២០១៧មកម្លេះ។ ហើយបច្ចុប្បន្ននេះខេត្តហ្នឹងរៀបចំបណ្តើរៗឲ្យមានការចតរម៉កលក់ដូរទាំងនោះ ឲ្យបានត្រឹមត្រូវបន្តិច។ ទោះជាជាយ៉ាងណាគេក៏ធ្លាប់ឃើញសមត្ថកិច្ចជំនាញក្រុង និងខេត្តបានសហការគ្នាចុះរុះរើតូបលក់ដូរបែបអាណាធិបតេយ្យ និងដេញអ្នកលក់នៅលើចិញ្ចើមផ្លូវជាប្រើនផងដែរ។ប៉ុន្តែដេញនោះហាក់បានតែមួយដង្ហើមចិង្រិតតែប៉ុណ្ណោះ។ ទាក់ទិននឹងករណីនេះដែរមហាជនសង្ឃឹមថា …

អានបន្ត»

បងប្អូនប្រជាពលរដ្ឋនៅខេត្តសៀមរាប នាំគ្នាពិសានំបញ្ចុកសាមគ្គី អស់ប្រមាណជា២០០តោន

ក្នុងឱកាសសម្ពោធបើកការដ្ឋាន ស្ថាបនាផ្លូវចាក់បេតុងទាំងពីរខែ្សនេះដែរ លោក ទៀ សីហា រួមទាំងប្រតិភូអមដំណើរ ក៏បានអញ្ជើញចូលរួម ក្នុងពិធីពិសារនំបញ្ចុកសាមគ្គី សម្តេចតេជោ ហ៊ុន សែន សន្តិភាព ជាមួយបងប្អូន ប្រជាពលរដ្ឋក្នុងសង្កាត់ស្លក្រាម និងនៅផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ក្នុងបង្ហាញឲ្យឃើញភាពស្និតស្នាលរវាងថ្នាក់ដឹកនាំ និង ប្រជាពលរដ្ឋ ។ យោងតាមការបញ្ជាក់របស់លោកអភិបាលខេត្ត បានឲ្យដឹងថា នៅទូទាំងខេត្តសៀមរាប មាន១០០ឃុំសង្កាត់ ស្មើ ៩៣៧ភូមិ បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន បាននាំគ្នាទទួលទាននំបញ្ចុកគ្រប់ៗភូមិឃុំសង្កាត់ ដោយភូមិខ្លះហូបអស់ជាង២០០គ.ក្រ ខ្លះជិត៣០០គ.ក្រ ខ្លះអស់ជាង១០០គ.ក្រ ហេតុនេះយើងអាចប៉ាន់ប្រមាណបានថា នៅថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៩ នៅតាមបណ្តាក្រុងស្រុក ទាំង១២ ក្នុងទូទាំងខេត្តសៀមរាប យើងបានរៀបចំពិសារនំបញ្ចុកសាមគ្គីតេជោសន្តិភាព ទាំងអស់គ្នា។ ជារួម បងប្អូនទទួលទាននំបញ្ចុក អស់ប្រមាណ ២០០តោន ដោយមិនបានគិតបន្លែ និងអន្លក់ផ្សេងៗនោះទេ ។ …

អានបន្ត»

លោក ទៀ សីហា បើកការដ្ឋានសាងសង់ផ្លូវបេតុង ចំនួន ០២ខ្សែ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប

ផ្លូវដីក្រហម ចំនួន ០២ខ្សែ ដែលមានប្រវែងសរុប ១២៨៦ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បានបើកការដ្ឋានចាក់បេតុង ក្រោមអធិបតីភាពបញ្ជាកគ្រឿងចក្រពីសំណាក់ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តនៅថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៩។ ផ្លូវពីរខ្សែនេះ ដែលខ្សែទី១ ចាប់ពីកែងផ្លូវមណ្ឌលកំសាន្តរាជនី មកដល់ទល់មុខហាងមិចជីភីហ្សាខ្មែរ ក្នុងភូមិបឹងដូនប៉ា ប្រវែង៦០០ម៉ែត្រ ទទឹង៦ម៉ែត្រ និងខ្សែទី២ ចាប់ពីផ្លូវក្រាលកៅស៊ូចូលវត្តត្រាំនាគទៅកើត ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ប្រវែង៦៨៦ម៉ែត្រ ទទឹង៧ម៉ែត្រ សាងសង់ក្រោមគម្រោងថវិការបស់រដ្ឋបាលខេត្តសៀមរាប។ ថ្លែងបើការដ្ឋាននាឱកាសនោះ លោក ទៀ សីហា មានប្រសាសន៍ថា៖ ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ-កម្ពុជា ក្នុងរយៈពេលមួយទស្សវត្សរ៍ចុងក្រោយកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវជោគជ័យធំៗ ជាច្រើនជាប្រវត្តិសាស្រ្ត ជាពិសេសការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ព្រមទាំងការធ្លាក់ចុះអត្រានៃភាពក្រីក្ររបស់ប្រជាជនតាមរយៈ ការលើកកម្ពស់ផលិតភាព និងការរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ លោក អភិបាលខេត្ត បញ្ជាក់ថា៖ ការសាងសង់ផ្លូវបេតុង ចំនួន …

អានបន្ត»

លោក ខៀវ កាញារីទ្ធ បានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង គ្រប់អង្គភាពស្ថាប័នរបស់រដ្ឋ ជួយសហការផ្ដល់នូវព័ត៌មានពិត អោយបានទាន់ពេលវេលា

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការជម្រុញដល់អាជ្ញាធរគ្រប់អង្គភាពស្ថាប័នរដ្ឋ ធ្វើយ៉ាងណា មានការសហការអោយបានជិតស្និទ្ធជាមួយនឹងបណ្តាអ្នកសារព័ត៌មាន ក្នុងការផ្ដល់ព័ត៌មានពិត ជៀសវាងការទទួលបាននូវព័ត៌មានមិនច្បាស់លាស់ ដែលផ្សាយចេញទៅ នាំអោយសាធារណជនក៏ដូចជាប្រជាពលរដ្ឋ មានការភ័ន្តច្រឡំ។ ប្រសាសន៍អំពាវនាវរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវកាញ៉ារិទ្ធិ បានធ្វើនៅក្នុងពិធីបិទសិក្ខាសាលា ស្ដីពីតួនាទីអ្នកសារព័ត៌មាន នៅសណ្ឋាគារខេមរាអង្គរ ក្នុងក្រុងសៀមរាប កាលពីរសៀលថ្ងៃទី០១ ខែមិថុនា ចុងសប្តាហ៍កន្លងមកនេះ។ លោក ខៀវ កាញារីទ្ធ បានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង គ្រប់អង្គភាពស្ថាប័នរបស់រដ្ឋ ជួយសហការផ្ដល់នូវព័ត៌មានពិត អោយបានទាន់ពេលវេលា ផ្អែកសំខាន់ទៅលើភស្ដុតាង និង តួលេខជាក់លាក់ កុំភូតកុហក ថ្វីត្បិតតែជាការងារស្មុគស្មាញ ប៉ុន្តែវាពិតជាមានសារៈសំខាន់ ប្រសិនបើមិនដូច្នោះទេ គេនឹងស្មាន ហើយការស្មាននេះ នឹងធ្វើឲ្យព័ត៌មាននោះ អាចនឹងខុស។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សតវត្សទី២១នេះ ជាសម័យបច្ចេកវិទ្យាទំនើប ដូច្នេះការផ្សាយព័ត៌មាន មានគ្រប់រូបភាព ដូចជាកាសែត ទស្សនាវដ្ដី វិទ្យុ ទូរទស្សន៍ គេហទំព័រ ហ្វេសប៊ុក ធ្វីធ័រ និង …

អានបន្ត»

រដ្ឋបាលព្រៃឈើស្រុកបន្ទាយអំពិលដាក់កុងត្រូល ប្រម៉ូលប្រាក់ពីឈ្មួញដឹកធ្យូងនាំចេញទៅប្រទេថៃ​ រាល់ថ្ងៃ

ខេត្តឧត្ដរមានជ័យ÷ នៅថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៩ មានប្រភពព័ត៍មានមកថា÷ ផ្នែករដ្ឋបាលព្រៃឈើនិង​ សង្កាត់រដ្ឋបាលព្រៃឈើ​ ប្រចាំស្រុកបន្ទាយអំពិលខេត្តឧត្ដរមានជ័យ។ កំពុងតែមានការឃុបឃិតគ្នាជាមួយ មេឈ្មួញជាច្រើននាក់ នាំព្យូងចេញទៅប្រទេសថៃ តាមច្រករបៀងតាម៉ាង គ្របគ្រងដោយលោកវរ:សេនីយ៍ឯក​ ឡុងសំណាង មេបញ្ជាការ​នគរបាលវរ:ការពារព្រំដែនគោកលេខ៨០៧ ក្នុងឃុំគោរមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។ ជាក់ស្ដែងជារាងរាល់ថ្ងៃ មានគោយន្ដកន្រ្ដៃ រថយន្ដឆ្នៃ និងរថយន្ដកូរ៉េ ជាច្រើនគ្រឿង ដឹកជញ្ជូនធ្យូងចេញពីខេត្តឧត្ដរមានជ័យ ឆ្លងកាត់​ ស្នាក់ការសង្កាត់រដ្ឋបាលព្រៃនិងផ្នែករដ្ឋបាលព្រៃឈើ​ ស្រុកបន្ទាយអំពិល រាប់សិបគ្រឿងក្នុងមួយថ្ងៃៗ ហើយចូលទៅបង់ប្រាក់នៅតាមស្នាក់ការរដ្ឋបាលព្រៃឈើទាំងអស់។ ប្រភពបានបង្ហើបថា បើឈ្មួញនាំធ្យូងទៅលក់ប្រទេសថៃណាម្នាក់ចរចារមិនត្រូវរ៉ូវគ្នាជាមួយនិងរដ្ឋបាលព្រៃឈើស្រុកបន្ទាយអំពិលទេនោះគឺមិនអាចដឹកជញ្ជូនធ្យូងទៅលក់នៅប្រទេថៃបានឡើយ។ ជុំវិញករណីខាងលើក្រុមការងារយើងមិនអាចស្វែងរកសុំការបំភ្លឺពីខាងសង្កាត់និងផ្នែរដ្ឋបាលព្រៃឈើស្រុកបន្ទាយអំពិលបានទេព្រោះគ្មានលេខទូសព្ទ័ធ្វើការទំនាក់ទំនង។ លោកសូតស៊ីសុខឃាង​ ប្រធានមន្ទីកសិកម្មខេត្តឧត្ដរមានជ័យបានអោយដឹងតាមទូសព្ទ័ថា លោកមិនបានដឹងរឿទាំងនោះទេ ព្រោះមិនដែនមានមន្រ្ដីណាម្នាក់រាយការណ៍ជូនលោក​៕

អានបន្ត»

សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព លោក អ៊ុក សុ ភារិន ជាចាងហ្វាងកាសែត ក្រុង សៀមរាប

ក្នុងនាមខ្ញុំបាទ ជាចាងហ្វាង គេហទំព័រព្រះចន្ទ័កម្ពុជានិង សហការី សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព លោក អ៊ុក សុ ភារិន ។សូមឲ្យវិញ្ញាណក្ខ័ន្ធរបស់លោក លោក អ៊ុក សុភារិន្ទ ទៅកាន់សុគតិភពចុះ។ សូមបញ្ជាក់ថា លោក អ៊ុក សុភារិន្ទ ជាចាងហ្វាងកាសែត ក្រុង សៀមរាប ។ជាការពិតណាស់ការបាត់បង់ ធនធានមនុស្សម្នាក់សំរាប់បម្រើផ្នែកវិស័យព័ត៌មាន។ លោក អ៊ុក សុភារិន្ទ បានទទួលមរណភាព នៅវេលាម៉ោង០២ នឹង២០ នាទីរសៀល ថ្ងៃពុធ ១៣ រោច ខែ ពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ ២០១៩ ដោយរោគាពាធ ក្នុងជន្មាយុ៤៨ឆ្នាំ ៕ សូមបងប្អូន អ្នសារព័ត៏មានជិតឆ្ងាយ …

អានបន្ត»