មាតិកាព័ត៌មាន

អាជ្ញាធរ ភូមិចំការសំរោង១ សង្កាត់ ចំការសំរោង ក្រុងបាត់ដំបងខេត្តបាត់ដំបង កំពុងលួុចលក្ខ័បើកបៀអាប៉ោងលែងរាប់ឆ្នាំហេីយ

ខេត្តបាត់ដំបង តើលោកអ៊ុច សុខុនស្នងការខេត្តបាត់ដំបងបានដឹងរឿងនេះដែរឫទេឬក៏ ឯកឧត្តមដឹងហើយសំងំធ្វើមិនដឹង ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិ ចំការសំរោងមួយបានឲ្យដឹងថា រកថ្ងៃ មាន់ល្បែងដុះស្លែមួយនេះ ពុំដែលមានអាជ្ញាធរ ពាក់ព័ន្ធ ណាមានចំណាតការបង្រ្កាបល្បែងនេះឡេីយ។ ល្បែងអាបោងនេះគឺបេីកលែងនៅ ភូមិចំកាសំរោង ១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទីតាំងស្ថិតនៅ ខាងលិចវត្តពោធិ៍វង់។ បេីកលែងបានរយ៉ាងរលូនគឺដោយសារមាន អ្នកកាសែតរត់កាបង់អោយ សម្មត្ថកិច្ចប៉ុស្តិ៍រហូតដល់អធិការនិងស្នងការខេត្ត ប្រភពបានបន្តទៀតថា មិនត្រឹមតែប៉ុននោះ ការបេីកលេងនេះ គឺមានអ្នកកាសែត សហការជាមួយនឹងសមត្ថកិច្ច កាងល្បែង ដោយចាំរៀបចំចាត់ចែងមេីលអ្នកកាសែតដូចគ្នានៅពេលពួកគាត់ចុុះមកយកពត៍មាននៅកន្លែងលេងអាប៉ោងនេះផ្ទាល់តែម្តង។ អ្នកកាងល្បែង ឈ្មោះ ជា លោកជាចាងហ្វាង រស្មីតាដំបងគ្រញូង នឹង ដៃជេីងលោកមួយទៀតជួយកាងល្បែងហ្នឹងដែរ លោកម្នាក់ទៀតឈ្មោះ បារាំងឥទ្ធិពលកម្ពុជា ជាអ្នករួផ្សំគំនិត ការពារផលប្រយោជន៍ឲ្យបទល្មេីស ប្រព្រឹត្តបានទៅយ៉ាងរលួនដល់សព្វថ្ងៃនេះ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបងមានការព្រួយបារម្ភយ៉ាងខ្លាំង និងសូមសំណូមពរទៅដល់ សម្ដេចក្រឡាហោមសខេង សូមជួយមើលបន្ត្រី ក្រោមឱវាទនៅក្រុងបាត់ដំបងនេះផង ដើម្បីជួយ ដល់សុវត្ថិភាពប្រជាពលរដ្ឋរស់នៅក្នុង ខេត្តបាត់ដំបងទាំងមូល រស់នៅបានសុខសាន្តសុវត្ថិភាពដោយព័ត៌មានចោរឆក់ចោរលួចកើតឡើងក្នុងមូលដ្ឋានក៏ដូចជាខេត្តទាំងមូលដែរ។

អានបន្ត»

បទល្មើសនេសាទគ្រប់ប្រភេទកំពុងកើតមានពេញបន្ទុក នៅក្រោមភូមិសាស្ត្រស្រុកស្ទូងខេត្តកំពង់ធំ សង្ស័យសមត្ថកិច្ចខាងជលផល សុីសំណូកសូកប៉ាន់ពីប្រជានេសាទ

ខេត្តកំពង់ធំ៖ ឯកឧត្តមសុខលូ និងប្រធានមន្ទីរកសិកម្មខេត្ត កំពុងជិះសេះលេងដៃបណ្តែតបណ្តោយ ឲ្យបទល្មើសនេសាទគ្រប់ប្រភេទ នៅក្រោមភូមិសាស្ត្រស្រុកស្ទោងឃុំពាមបាងរីុករាលដាលពេញបន្ទុកនៅតំបន់ បាលតទាល់ និងរហាលស្នោក្រពើព័នទៅទល់មាត់ទន្លេមួុយចំនួនទៀត ត្រូវបានគេមើលឃើញថា កំពុងកើតមានយ៉ាងពេញបន្ទុក ប៉ុន្តែគេមិនដែលឃើញមន្ត្រីជំនាញ មន្ត្រីសមត្ថកិច្ចជំនាញចុះទៅបង្ក្រាបសោះឡើយ។គេបានដាក់ការសង្ស័យថា សមត្ថកិច្ចក្នុងមូលដ្ឋានខាងលើទំនងជាទទួលសំណែន ពីក្រុមអ្នករកស៊ីបទល្មើសនេសាទទាំងនេះ។ បទល្មើសនេសាទទាំងនោះរួមមានរបាំងឡុកសាច់អួនក្រឡាញឹកប្រវែងរាប់រយម៉ែត្រ ដោយប្រើឧបករណ៍បរនិងលូប របាំងសាច់អួនក្រឡាញឹកព័ទ្ធព្រៃចាប់ត្រី ប្រវែង រាប់រយម៉ែត្រ ជាច្រើនរបាំងពេញផ្ទៃទឹក និងមានសម្រាស់រាប់រយដុំទៀតផង ដែលពួកគេកំពុងចាប់ផ្តើមសម្រុកហ៊ុំចាប់ត្រីយ៉ាងគគ្រឹកគគ្រេង ដោយមិនខ្លាចញញើតសមត្ថកិច្ច និងមន្ត្រីជំនាញឡើយជាងនេះទៅទៀតមានបទល្មើសយាំុងកាវម៉ាញ់ ឆក់ត្រី នៅតំបន់អភិរក្សយ៉ាងរំភើយ នៅតំបន់អភិរក្សក្នុងឡូត៍ ប្រភពពីប្រជា នេសាទលក្ខណៈគ្រួសារបានឲ្យដឹងថា ក្រុមល្មើស នេសាទ ប្រ ព្រឹត្ដិទៅបានយ៉ាងរលូនមិនខ្លាចការចាប់ចងពីមន្ត្រីជំនាញ និងសមត្ថកិច្ចនោះដោយសារតែពួកគេបានត្រូវដង ត្រូវផ្លែគ្នាជាមួុយនិងនាយសង្កាត់រដ្ឋបាលជលផល ឃុំពាមបាងឈ្មោះលោកហុកម៉ុនអស់ហើយ ដោយនៅក្នុងតំបន់អភិរក្សឡូមានអ្នករត់ការជានិងអ្នកម្រមូលលុយ ពីក្រុមល្មើសដែលយកទៅឲ្យសមត្ថកិច្ចនិងមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។ ប្រភពបានឲ្យដឹងទៀតថា បទល្មើសនេសាទ នៅតំបន់បាលតទាល់ និងរហាលស្នោនិងក្រពើពន្ធ័មិនថារដូវប្រាំងឬរដូវវស្សា មិនថារដូវបិតឬរដូវបើកនោះទេគឺមានជាប្រចាំ គ្រាន់តែតិចឬច្រើនតែប៉ុណ្ណោះ។ អ្នករកស៊ីបទល្មើមិនមែនចេះតែប្រថុយប្រថានបានទេ មុននឹងចាប់ផ្តើមចេញធ្វើសកម្មភាពត្រូវទៅជួបជាមួយអ្នករត់ការ ជាមុនសិន ពីព្រោះពួកគេពូកែរត់ការនិងចេះក្បាច់គុណអាចការពារមិនឲ្យសមត្ថកិច្ច ឬមន្ត្រីជំនាញកាប់បំផ្លាញឬចាប់ចងបានឡើយ។ ប៉ុន្តែក៏ត្រូវជូនយកលុយយ៉ាងក្រាស់ក្រែលទៅឲ្យពួុកគាត់ផងដែរ …

អានបន្ត»

សៀមរាបបើកភ្លើងបំភ្លឺពេលរាត្រី ចាប់ពីថ្ងៃទី២៥ធ្នូឆ្នាំ២០១៩នេះ រហូតដល់ចប់ពិធីឆ្លងឆ្នាំ២០១៩ ២០២០

រដ្ឋបាលខេត្តសៀមរាបបាននិងកំពុងរៀបចំ តុបតែង​ និងកែលម្អសោភ័ណភាពក្រុង​ និងរួចរាល់តាមគម្រោងនាល្ងាចថ្ងៃទី២៤នេះ  ដេីម្បីទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិទៅទស្សនាកម្សាន្តសប្បាយរីករាយ ក្នុងឱកាសឆ្លងឆ្នាំសកល២០១៩-២០២០ ។ ទីតាំងគោលដៅរដ្ឋបាលខេត្តសៀមរាបបានរៀបចំនៅសួនច្បារមុខព្រះរាជដំណាក់ និងបើកភ្លើងទាំងអស់ចាប់ពីថ្ងៃទី២៥ធ្នូឆ្នាំ២០១៩នេះរហូតដល់ចប់ពិធីឆ្លងឆ្នាំ ក្នុងពិធីនេះក៏មានការប្រគុំតន្ត្រី និងតាំងពិព័ណ៌ផលិតផលមកពីបណ្តាក្រុងស្រុកទាំង១២ក្នុងខេត្ត និងក្រុមហ៊ុនមួយចំនួនចូលរួមផងដែរ។ ដោយឡែកនៅតាមបណ្ដាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ផ្សារចាស់ ផ្សាររាត្រី ផប់ស្ទ្រីត និងគ្រឹះស្ថានឯកជនមួយចំនួន ក៏បានរៀបចំតុបតែង លម្អសោភ័ណភាព ដោយមានដាក់តាំង/តុបតែងភ្លើងពណ៌បំភ្លឺ និងមានតុបតែងជារូបភាព តាមរចនាបទនាសម័យបុរាណខ្លះ សម័យទំនើបខ្លះ និងតាមបែបខាងបច្ចឹមប្រទេសខ្លះផងដែរ ដើម្បីទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ។ ក្នុងឱកាសនេះ រដ្ឋបាលខេត្ត ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ បាននិងកំពុងបន្តការរៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់ អនាម័យ នៅតាមតំបន់គោលដៅសំខាន់ៗមួយចំនួន ដូចជាតាមដងផ្លូវ តាមបណ្ដោយមាត់ស្ទឹងសៀបរាប តាមសួនច្បារ និងទីប្រជុំជនមួយចំនួនទៀត នៃក្រុងសៀមរាប។ យោងតាមមន្ត្រីសាលាខេត្ត បានឲ្យដឹងថា ការរៀបចំតុបតែង និងលម្អនូវសោភ័ណភាពទាំងនេះ គឺក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ទស្សានា កម្សាន្តសប្បាយ នៅក្រុងទេសចរណ៍ …

អានបន្ត»

ឃាត់ឡានដឹកដីនិងគ្រឿងចក្រដែលចូលទៅទន្ទ្រានព្រៃលិចទឹកក្នុងសង្កាត់ជ្រាវ

សៀមរាប÷ព័ត៍មានបឋម សមត្ថកិច្ចចម្រុះ ដែលរួមមាន ប៉ូលិសមូលដ្ឋាន ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្វ មន្ទីរបរិស្ថាន មន្ទីររ៉ែនិងថាមពល ជលផល នៅព្រឹកថ្ងៃទី២១ខែធ្នូនេះ បានចុះទៅឃាត់ឡានដឹកដី និងគ្រឿងចក្រ ដែលកំពុងជីកកាយទន្ទ្រានដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ។     គ្រឿងចក្រដែលសមត្ថកិច្ចចុះទៅឃាត់នេះ រួមមានឡានដឹកដី៤គ្រឿង អេស្កាវាទ័រ ២គ្រឿងនិងឡានសម្រាប់ដឹកគ្រឿងចក្រមួយគ្រឿង។         រហូតមកទល់រសៀលថ្ងៃដដែលនេះ សមត្ថកិច្ចចម្រុះនៅមិនទាន់សម្រេចថា ត្រូវរឹបអូសគ្រឿងចក្រទាំងនោះ យកទៅអនុវត្តច្បាប់ឬត្រូវដោះលែងយ៉ាង ណានោះទេ ដោយសមត្ថកិច្ចកំពុងសាកសួរម្ចាស់នៅចំណុចកើតហេតុនៅឡើយ។    ថ្វីត្បិតក្រុមសមត្ថកិច្វមិនទាន់បង្ហាញពីវិធានការជាក់លាក់ តែក៍បានប្រាប់ត្រួសៗថា ឡានដឹកដី៤គ្រឿង អេស្កាវ៉ាទ័រ១គ្រឿង រួមទាំងឡានសម្រាប់ដឹកគ្រឿងអាស្កា១គ្រឿង ជារបស់ម្ចាស់ឈ្មោះដារ៉ា ជាមន្ត្រីប៉ូលិស ក្នុងការុយាល័យអន្តោប្រវេសន៍។ឯ អេស្កាវ៉ាទ័រ មួយគ្រឿងទៀត ដែលកំពុងកាយដីនៅចំណុចផ្សេង ក្នុងព្រៃលិចទឹកដូចគ្នា កំពុងសាកសួរតៃកុងរកម្ចាស់ពិត។    សមត្ថកិច្ចមូលដ្ឋាន ដែលស្ថិតក្នុងហេតុការណ៍ បានបង្ហើបថា ម្ចាស់គ្រឿងចក្រទាំងពីរ ខាងលើនេះ សុទ្ធ …

អានបន្ត»

កូនប្រុសបង្កើតរបស់លោកអធិការនគរបាលក្រុបាវិត បានផឹកស្រាស្រវឹងយកកាំភ្លើងបាញ់ម្ចាស់ហាង សំណាង ដាណេ បណ្ដាលឲ្យស្លាប់

ខេត្តស្វាយរៀង៖ កាលវេលាម៉ោង៨៖០០នាទីយប់ ថកងៃទី២០ខែធ្នួ ឆ្នាំ២០១៩ មានករណីឃាតកម្មបានកើតឡើង ដោយសារកូនប្រុស បង្កើតរបស់លោកអធិការនគរបាលក្រុងបាវិតផឹកស៊ីស្រវឹង បានទាញកាំភ្លើងបាញ់ម្ចាស់ហាង សំណាង ដាណេបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ។ ជនសង្ស័យឈ្មោះ កែវ ចិត្រា មានតួនាទីជាអធិការរងនគរបាលក្រុងបាវិត ទទួលផ្នែកគ្រឿងញៀន និងជាកូនកង្កើតរបស់លោក កែវ គង់អធិការនគរបាលក្រុងបាវិត បានយកកាំភ្លើងបាញ់ទៅលើស្ត្រីជាម្ចាស់ហាងខាងលើបណ្តាលឲ្យរងរបួសធ្ងន់បញ្ជួនទៅសង្គ្រោះនៅប្រទេសវៀតណាម ដោយជនរងគ្រោះមិនសង្ឃឹម អាចសង្គ្រោះបាននោះទេ។ តាមប្រភពព័ត៌មាន ជនសង្ស័យឈ្មោះ កែវ ចិត្រាបានផឹកស៊ីស្រវឹងជោគជាំ ហើយបង្កើតមានភ្លើងប្រច័ណ្ឌទៅ លើស្ត្រីជនរងគ្រោះខាងលើជាស្រី កម្នាញ់ចិត្ត ដល់ថ្នាក់ហ៊ានយកកាំភ្លើងបាញ់ប្រហារយ៉ាងព្រៃផ្សៃតែម្ដង។ ស្ត្រីជាម្ចាស់ហាងខាងលើរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម ដោយរងរបួសធ្ងន់ធ្ងរជនរង្គ្រោះបានស្លាប់នៅមន្ទីរពេទ្យប្រទេសវៀតណាម ។

អានបន្ត»

សមត្ថកិច្ចបង្ក្រាបបទល្មើស ល្បែងស៊ីសងខុសច្បាប់ ទីតាំងណេត(អនឡាញ)

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពីលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក និងធ្វើការបង្ក្រាបល្បែងស៊ីសង ខុសច្បាប់ កាលពីងថ្ងៃទី១៨ខែធ្នួឆ្នាំ២០១៩វេលាម៉ោង១៨ ៣០នទីកំលាំងនគបាលបុស្ដិ៍រដ្ឌបាលបឹងសាឡាងនៃអធិការដ្ឌាននគបាលខណ្ឌទួលគោកបានសហការបានសហការជាមួយ គណៈបញ្ចាការឯកភាពខណ្ធទួលគោកដឹកនាំ ផ្ទាល់ដោយលោកឯក ឃុន ដឿនអភិបាលខណ្ឌទួលគោកនិងក្រោមកិច្ចសម្របសម្រួលពីពីលោក រៀល សុភិនព្រះរាជអាជញារងនៃអយ្យអមសាលាដំបូងរាជធានីភ្នំពេញ ដោយមាន លោក ផល សុខរចនាក្រឡាបញ្ជីផងក្មប្រតិបត្តិការយើងបានចុះបង្ក្រាបជាក់ស្តែងករណីបើកល្បែងស៊ីសងខុសច្បាប់(ភ្នាល់បាល់តាមអនឡាញ)ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៣៦៨ភ្លូវលេខ២៤៥ក្រុមទី៣៣ភូមិ១២សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើតាមសមត្ថិកិច្ចបានឱ្យដឹងថានៅក្នុងអំឡុងបើកប្រត្តិការណ៍បង្ករាបខាងលើនេះនិងឃាត់ខ្លួនមនុស្ស០៤នាក់។ ១/ឈ្មោះ ង៉ឹងសារុណ ភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរមុខរបរ បុគ្គលិកណេតA៣៦៦ស្នាក់នៅផ្ទះជួលផ្លូវលំបូរីរុងរឿងសង្កាត់ ចោមចៅទី១ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ(ជាភ្នាក់ងារស៊ីសង)។ ២/ឈ្មោះ លី ឡាយ ភេទប្រុសអាយុ២៥ឆ្នាំជនឃាតិខ្មែរ មុខរបរ បុគ្គលិកណេត A៣៦៦ ស្នាក់នៅផ្ទះជួល ផ្លូលំ ភូមិចំរឿនផលសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ភ្នាក់ងារស៊ីសង)។ ៣/ឈ្មោះ ងួន ថាញ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិក ណេតA៣៦៦ស្នាក់នៅផ្ទះលេខ១១៧ផ្លូវជាតិលេខ៦ភូមិ ខ្ទរសង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វារ …

អានបន្ត»

សមត្ថកិច្ចចម្រុះ ឃាត់ខ្លួនជនជាតិវៀតណាម៣នាក់ និងខ្មែរម្នាក់ករណីលួចខួងរករ៉ែក្នុងតំបន់ព្រៃពូជឈើធ្នង់

សៀមរាប៖ជនជនជាតិវៀតណាម៣នាក់ និងខ្មែរម្នាក់ត្រូវបានក្រុមចម្រុះនៃស្រុកស្វាយលើ ឃាត់ខ្លួនករណីលួចចូលទៅខួងយករ៉ែក្រោមដី មានតម្លៃក្នុងតំបន់ព្រៃពូជឈើធ្នង់។ ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២០ខែធ្នូឆ្នាំ២០១៩នៅចំណុចភ្នំ១០០ ក្នុងភូមិពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។ លោកម៉ែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ បានឲ្យដឹងនារសៀលថ្ងៃទី២០នេះថា ប្រតិបត្តិការនេះដឹកនាំដោយលោក សាត ពៅ អភិបាលរងស្រុកស្វាយលើ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក និងកម្លាំងអធិការដ្ឋាននគបាលស្រុកស្វាយលើ បានធ្វើការចុះទៅចាប់ឃាត់ម៉ាស៊ីនខួងរ៉ែចំនួន២គ្រឿង និងសម្ភារ:ផ្សេងៗមួយចំនួនទៀតដែលបានចូខួងរករ៉ែ នៅចំណុចភ្នំ១០០ក្នុងភូមិពពេល ឃុំតាសៀម ស្រុកស្វាយលើ និងបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់៖ទី១ ឈ្មោះ វៀង ឌឹកវិន ភេទប្រុសអាយុ២៧ឆ្នាំជនជាតិវៀតណាម ។២ ឈ្មោះ តឹង វឹងងី ភេទប្រុសអាយុ៥៤ឆ្នាំជនជាតិវៀតណាម។៣ ឈ្មោះ តឹង វឹងដាក ភេទប្រុសអាយុ២០ឆ្នាំជនជាតិវៀតណាម។៤ ឈ្មោះ ទឹង សិត ភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរ។ លោកបន្តថា ជនសង្ស័យបានសារភាពថា ពួកគេមកលួចធ្វើជិត១សប្តាហ៍ ដោយខួងបានចំនួន២អណ្តូងក្នុងជម្រៅជិត៥០ម៉ែត្រ ។រ៉ែទាំងនេះជាប្រភេទរ៉ែដែក និងស្ពាន់។ លោកបន្តថា ពួកគេបានមកលួចខួង …

អានបន្ត»

ល្បែងស៊ីសងតាមអុីនធឺណេត 9កន្លែងកំពុងកើតមានឡើងយ៉ាងពេញបន្ទុក នៅភ្នំពេញ

ភ្នំពេញ:ល្បែងស៊ីសងតាមអុីនធឺណេត 9កន្លែងកំពុងកើតមានឡើងយ៉ាងពេញបន្ទុកផ្លូវ253 សង្កាត់ទឹកល្អក់2ទីតាំងនៅផ្លូវ336សង្កាត់បឹងសាឡាង ដៃលស្ថិតនៅក្នុងទឹកដី ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា មានបនល្បែងស៊ីសងដ៏ធំមួយចំនួយ កំពុងប្រមូលប្តុំបង្វក់ក្មេងៗសិស្សសាលា ដែលស្ថិតក្នុងខណ្ឌទួុលគោករាជធានីភ្នំពេញ កំពុងតែបើកលេងបានដោយសេរី ពុំឃើញមានសមត្ថកិច្ចនិងអាជ្ញាធរ ពាក់ព័ន្ធនៅតាមមួុលដ្ឋានធ្វើការបង្ក្រាប ឲ្យសមស្របទៅ ច្បាប់ភូមិឃុំមានសុវត្ថិភាពឡើយ។ ប្រជាពលរដ្ឋសំណូមពរទៅដល់ថ្នាក់ដឹកនាំ ក្នុងខណ្ឌទួលគោក ក៏ដូចជា រាជធានីភ្នំពេញ សូម ចាត់វិធានការជាបន្ទាន់ ខណៈពេលដែលធ្វើឲ្យមាន ការភ័យខ្លាចទៅដល់ការរស់នៅ របស់ពួកគាត់ជាប្រចាំថ្ងៃ។

អានបន្ត»

អ្នកលេងល្បែងជល់មាន់ត្រូវអស់ផ្លូវរត់ ដោយកំម្លាំងសមត្ថកិច្ចបង្ក្រាបហើយឃាត់ខ្លួន មនុស្ស៩នាក់និងម៉ូតូ៨គ្រឿង

ភ្នំពេញ៖ កំម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ បានចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែង និងបានឃាត់ខ្លួនមនុស្ស៩នាក់ស្ថិតក្នុងភូមិព្រែកតាសេក សង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅរសៀលថ្ងៃអាទិត្យ ៤រោច ខែមគសិរ ឆ្នាំកុរ ឯកស័ក ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ អ្នកញៀនល្បែងជល់មាន់ទាំងនោះមានឈ្មោះ។ ១/ឈ្មោះ ចាន់ រិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិព្រែកលៀប សង្កាត់ព្រែលៀប ខណ្ឌជ្រោយចង្វារ។ ២/ឈ្មោះ គិត តាង ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរនគរបាល មានទីលំនៅភូមិព្រែលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ ៣/ឈ្មោះ ហុក រតនា ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរលួកដូរមានទីលំនៅ ភូមិបាក់ខែង សង្កាត់ព្រែលៀប ខណ្ឌជ្រោយចង្វារ។ ៤/ឈ្មោះ យូសុផល្លា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរត់ម៉ូតូ …

អានបន្ត»

សម្តេចតេជោហ៊ុនសែន៖ សូមកុំដណ្តើមអ្នកជំងឺគ្នា តែបើដណ្តើមអ្នកជំងឺគ្នា សុំអោយមានការទទួលខុសត្រូវពីដើមដល់ចប់

ភ្នំពេញ៖ សម្តេចតេជោបានស្នើរសុំអោយយកចិត្តទុកដាក់គ្លីនិកឯកជន ដ៏ដូចជាការលក់ឱសុទ្ធ ត្រូវធ្វើរអោយបានច្បាស់អំពីបញ្ហានេះ យើងមានទាំងរដ្ឋ យើងមានទាំងឯកជន ក៏ប៉ុន្តែសូមកុំដណ្តើមអ្នកជំងឺគ្នា ប៉ុន្តែបើដណ្តើមអ្នកជំងឺគ្នា សុំអោយមានការទទួលខុសត្រូវពីដើមដល់ចប់ កុំអោយដល់ថ្នាក់សង្គ្រោះលែងបានហើយ បានចាប់ផ្តើមមន្ទីរពេទ្យឯកជនបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ ទៅស្លាប់នៅមន្ទីរពេទ្យរដ្ឋ។ ចឹងបើនិយាយអាណឹងនិយាយអោយចំ មន្ទីរពេទ្យឯកជនដណ្តើមអ្នកជំងឺយកទៅមើល ដល់ទៅពេលសង្គ្រោះលែងបាន ថាបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ អាណឹងបានរស់ ទៅដល់ស្លាប់នៅមន្ទីរពេទ្យរដ្ឋជេបណ្តោយ ហើយដែរធ្ងន់ធ្ងរជាងគេគឺកាលម៉ែត្រ ។ មន្ទីរពេទ្យឯកជនដ៏ទៃ ដោះស្រាយមិនចេញថាទៅកាលម៉ែត្រគេអាចសង្គ្រោះបាន មកដល់កាលម៉ែត្រស្លាប់បណ្តោយ ចឹងត្រូវទទួលខុសត្រូវពីដើមដល់ចប់។ បញ្ហាណឹងក៏ត្រូវពិនិត្យធ្វើរការជាមួយវិស័យឯកជន គ្រូពេទ្យឯកជន បើអ្នកឯងចាប់ផ្តើម ចាប់ផ្តើមពីដើមដល់ចប់ បើអ្នកឯងទទួលមិនបានទេគឺត្រូវបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ អោយមន្ទីពេទ្យរដ្ឋមកចុះ។ ជិតដាច់ដង្ហើមហើយមិនអោយស្លាប់នៅកន្លែងខ្លួនទេ អាគាត់នេះចេះអីចេះហើយចេះនឹងថាចេះស្អី ចេះទាក់ទងជាមួយនិងជីវិតមនុស្សទៅទៀត។ ជួនកាលបញ្ជូនពីមន្ទីរពេទ្យនែក ដែលនៅព្យាបាលពីរបីថ្ងៃនៅកន្លែងនែកយកលុយគេអស់មិនតិចហើយ ចាប់ផ្តើមបញ្ជូនទៅមន្ទីរពេទ្យរដ្ឋណាមួយ រួចហើយស្លាប់តាមផ្លូវក៏មានដែរ។ អារឿងណឹងត្រូវតែយកចិត្តទុកដាក់ បើមិនចឹងទេអាស្រួលៗគិតថាស្រួល អ្នកជំងឺណឹងស្រួល យកទៅព្យាបាលដល់ទៅព្យាបាលមិនជាបញ្ជូនទៅអោយស្លាប់នៅកន្លែងរដ្ឋ ចឹងរដ្ឋគ្រាន់តែជាកន្លែងរុំសពចុងក្រោយ អាណឹងគឺជារឿងមួយដែលមិនគប្បីទេ អ្នកទទួលខុសត្រូវខាងផ្នែក ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យឯកជន ។ហើយចំណែកការគ្រប់គ្រងឱសុទ្ធខ្លែងខ្លាយឬឱសុទ្ធខូចគុណភាពនេះយើងក៏បាននិយាយគ្នាអំពីបញ្ហាណឹងច្រើនហើយយើងត្រូវបន្តគ្របគ្រង។ សម្តេចតេជោ ហ៊ុន សែនមានប្រសាសន៍ក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិត …

អានបន្ត»