មាតិកាព័ត៌មាន

គ្រូពេទ្យម្នាក់ ស្រវឹងស្រាបើកឡាន បុកគេហើយ ទូរស័ព្ទរកខ្សែឲ្យជួយ

សៀមរាប៖ បុគ្គលិក ផ្នែកឱសថការី  នៃមន្ទីរពេទ្យបង្អែក ខេត្តសៀមរាបម្នាក់ ស្រវឹងស្រាអួទីនួរ បើករថយន្តម៉ាក RAV4បុកអ្នកជិះកង់បណ្តាលឲ្យរបួស ត្រូវនគរបាល ឃាត់សួរនាំ។ ប៉ុន្តែជនបង្ក បានព្យាយាមទូរស័ព្ទរកខ្សែខ្នង ដើម្បីឲ្យរួចពីសំណាញ់ច្បាប់។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នោះបានកើតឡើង នៅវេលាម៉ោង ២១និង០៨នាទីយប់ ថ្ងៃ ទី១៧ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្តុប កោះកេរិ៍ ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ នគរបាលចរាចរបានឲ្យដឹងថា៖ ជនបង្ក ឈ្មោះ  នឿត  ប៊ូ ណា  អាយុ៤៣ឆ្នាំ មុខរបរបុគ្គលិក ផ្នែកឱសថការី  មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប   ជិះរថយន្តម៉ាក RAV4 ព័ណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២ AB ៩៩ ៨១  មាន ទីលំនៅ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ …

អានបន្ត»

ព្រូនិងតៃកុងរថយន្ដយីឌុប ដឹកឈើខុសច្បាប់ ត្រូវបានជាប់ខ្នោ របស់សមត្ថកិច្ច ស្រុកអន្លង់វែង ២០នាទីដោះលែងវិញ

ខេត្តឧត្តមានជយ័: បុរសពីនាក់ដែលជាព្រូ និងតៃកុងរថយន្ដដឹកឈើ ត្រូវបានជាប់ខ្នោះដៃ ជាមួយគ្នា របស់សមត្ថកិច្ចចម្រុះស្រុកអន្លង់វែង ខេត្តឧត្តមានជយ័ ក្រោយពីពួកគេទាំងពីនាក់ បានប៉ុនប៉ងបុកកំទេច រថយន្ដសមត្ថកិច្ច និងប៉ុនប៉ងសម្លាប់រួចព្យាយាមបើក រត់គេច។ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង10យប់ថ្ងៃទី17 ឧសភាឆ្នាំ2017 ស្ថិតនៅលើកំណាត់ផ្លូវជាតិ174ឆ្ពោះពីស្រុកអន្លង់វែង ទៅខេត្តឧត្តមានជយ័ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែងស្រុកអន្លង់វែង។ បើតាមការអោយដឹងពីសមត្ថកិច្ច នៅក្នុងហេតុការណ៍មកថា ក្រោយពីទទួលបានសេច្ចក្ដីរាយការណ៍ មកថាមានរថយន្ដម៉ាកយីឌុបចំនួន3គ្រឿង ពណ៌ទឹកប៊ឹចអត់ស្លាកលេខ មានផ្ទុកបទល្មើសប្រភេទឈើក្រហម អត់ច្បាប់ចំនួនបីរថយន្ដ ម៉ាកយីឌុបពេលមកជិតដល់កន្លែងកើតហេតុពួកគាត់បានស្ទាក់ រថយន្ដបានតែមួយគ្រឿងតែប៉ុន្នោះ រីឯពីគ្រឿងផ្សេងទៀត បានបើរត់គេចបាត់ស្រម៉ោល។ពេលសមត្ថកិច្ចជាច្រើនស្ថាបន្ន័ នាំគ្នាប្រដេញស្ទាក់ ក៍ត្រូវបានរថយន្ដដឹកឈើ បុកពីក្រោយក៍ត្រូវ បានសមត្ថកិច្ចឃាត់ខ្លួនតៃកុងនិងវាយខ្នោះតែម្ដង។ តែក្រោពីកាឃាត់20នាទីក្រោយ ត្រូវបានដោះលែងវិញ ពីព្រោះមានអ្នកមានអំណាចធំៗ នៅក្នុងខេត្តអន្តរាគមន៍។ ដោយមេឈ្មួញថាមេៗធំៗ នៅក្នុងខេត្តឧត្តមានជយ័ ទាំងមូលគេបានប្រាប់ រួចរាល់អស់ទៅហើយ មិនអាចរំលងបានឡើយ។ គូសបញ្ជាក់ផងដែថា នៅក្នុងខេត្តឧត្តមានជយ័សព្វថ្ងៃ សកម្មបទល្មើសព្រៃឈើបានកើតឡើង យ៉ាងគគ្រឹកគគ្រេងហើយល្បីថាសុទ្ធសឹង នាក់មានអំណាចគ្រាក់ៗ នៅពីក្រោយខ្នង ទាំងអស់នាក់ណាក៍មិនហ៊ានប៉ះពាល់ដែរ។ …

អានបន្ត»

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលលួចម៉ាស៊ីនភ្លើង

បន្ទាយមានជ័យ៖ ក្រោយមានពាក្យបណ្តឹង របស់ហ៊ាងលក់ទូរស័យីហ៊ោ( ម៉ៃ គីម ហុង ) នាព្រឹកថ្ងៃទី១៧ខែឧសភាឆ្នាំ២០១៧វេលាម៉ោង១០នាទី០០កម្លាំងនគបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអធិការ( ធិន ស៊ិន ដេត ) បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ដែលលួចម៉ាស៊ីនភ្លើង (ឈ្មោះ ច័ន្ធូ )ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិប៉ោយប៉ែត សង្កាត់និងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ លោកអធិការកំពុងតែបន្តតាមចាប់ ជនសង្ស័យម្នាក់ទៀត។ បច្ចុប្បន្នជនសង្ស័យខាងលើ( ឈ្មោះ ច័ន្ថូ ) រួមជាមួយនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកានតុលាការ។

អានបន្ត»

រថយន្តនីសាន់សណ្តោងរឺម៉ក បើកលឿនប៉ះផ្លូវទឹករលករេចង្កូតធ្លាក់ផ្លូវទៅបុកស្ត្រីម្នាក់ស្លាប់

ខេត្តឧត្តរមានជ័យៈ ស្រ្តីម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីពេទ្យបង្អែកស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងខណៈកំពុងដេកលើអង្រឹងក្រោមម្លប់ឈើមុខផ្ទះ ត្រូវបានរថយន្តនីសាន់សណ្តោងរឺម៉កដឹកទឹកសុទ្ធរ៉េចង្កូតធ្លាក់ផ្លូវជ្រុលទៅបុក។ករណីនេះកើតឡើងកាលពីវេលាម៉ោង១.៣០នាទីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅភូមិបន្ទាយចាស់ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ។ លោកអនុសេនីយ៍ឯក ផន ជាង នាយផ្នែកចរាចណ៍ស្រុកត្រពាំងប្រាសាទបានអោយដឹងថា រថយន្តដែលបង្ករគ្រោះថ្នាក់ ជាប្រភេទរថយន្តនីសាន់ព៌ណស អត់ស្លាកលេខ សណ្តោងរឺម៉កពិក្រោយដឹកទឹកសុទ្ធលក់ អ្នកបើកបរឈ្មោះ អូន មករា ភេទប្រុស អាយុ19ឆ្នាំ មានទិលំនៅភូមិ-ឃុំនិងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចំណែកស្ត្រីរងគ្រោះឈ្មោះ សុន ម៉ៅ ភេទស្រី អាយុ23ឆ្នាំមានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ បើតាមអ្នកឃើញហេតុកាណ៍បានអោយដឹងថា មុនពេលកើតហេតុរថយន្តខាងលើបានបើកតាមផ្លូវជាតិដឹកទឹកសុទ្ធលក់ធម្មតា លុះដល់កន្លែងកើតហេតុដោយផ្លូវមានសភាពទឹករលកហើយរថយន្តបើកលឿនផង បណ្តាលអោយរថយន្តហើបកង់មុខហើយធ្លាក់មកវិញក៍បានភ្លៀវចង្កូតធ្លាក់ប្រឡាយនិងបន្តរជ្រុលទៅបុកជនរងគ្រោះដែលកំពុងដេកក្នុងអង្រឹងក្រោមម្លប់ឈើមុខផ្ទះបណ្តាលអោយរបួសធ្ងន់ ចំណែករថយន្តនិងរឺម៉កបានក្រឡាប់ផ្ងារជើង ។ ក្រោយកើតហេតុអ្នកាកបើកបរបានរត់គេចខ្លួនបាត់ ចំណែកស្ត្រីរងគ្រោះបានបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកអន្លង់វែងក៍បានស្លាប់តែម្តង ។ បន្ទាប់ពីរវាស់វែងរួចសមត្ថកិច្ចបានយករថយន្តយកទៅរក្សាទុកដើម្បីដោះស្រាយតាមច្បាប់ ៕

អានបន្ត»

ទីតាំងច្រៀកឈើក្រញូង ១កន្លែងត្រូវបានបង្រ្កាប

ឧត្តរមានជ័យៈ   ទីតាំងស្តុកនិងច្រៀកឈើក្រញូង ដ៍ធំមួយកន្លែង ដែលគេស្គាល់ ថៅកែរជាជនជាតិ វៀតណាមឈ្មោះ ង្វៀង ធីម៉ាយ (ហៅយាយម៉ាយ) ស្ថិតក្នុងព្រៃខាងជើងភូមិ105 ជាប់ព្រុំប្រទល់ស្រុក ត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ ដឹកនាំដោយលោក ឃុន ប៊ុនហេង នាយផ្នែករដ្ឋបាលព្រៃឈើ ប្រចាំស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង សហការណ៍ជាមួយ សមត្ថកិច្ចចម្រុះចុះបង្រ្កាប កាលពីវេលាម៉ោង12ថ្ងៃត្រង់ នាថ្ងៃទី16 ខែឧសភា ឆ្នាំ2017 ។  លោក ឃុន ប៊ុនហេង បានអោយដឹងថា  បន្ទាប់ពីមាន​សេចក្តីរាយការណ៍​ ពីប្រជាពលរដ្ឋថា មានទីតាំងស្តុប និងច្រៀកឈើក្រញូង ក្នុងទីតាំង កើតហេតុខាងលើ លោកក៍បានសុំគោលការ ចុះបង្រ្កាបភ្លាមៗផងដែរ ។ លុះទៅដល់ទីតាំង ដោយសារតែម្ចាស់ និងកម្មករដឹងខ្លួនទាន់ ក៍បានគេចខ្លួន មុនកម្លាំងចម្រុះទៅដល់ ព្រមទាំងដឹកជញ្ជូន ឈើក្រញូងទៅផង ដោយបន្សល់ …

អានបន្ត»

ពលករខ្មែរស្លាប់៤នាក់ និងរបួស៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅថៃ

ប្រទេសថៃ ៖ យ៉ាងហោចណាស់ ក៏មានពលករខ្មែរ ចំនួន៤នាក់បានស្លាប់ភ្លាមៗ​នៅនឹងកន្លែង កើតហេតុ នៅក្នុងចំណោម ពលករខ្មែរទាំង៧នាក់ ខណៈដែលពួកគេបាននាំគ្នា ជិះរថយន្ត តាក់ស៊ីចូលទៅកាន់ ទីក្រុងបាងកក ដើម្បីរកការងារធ្វើ ក៏បានជួបនឹង ឧប្បទ្ទវហេតុនៅតាមដងផ្លូវ ។ តាមសេចក្តីរាយការណ៍ ដែលយើងទទួលបាន គឺករណីគ្រោះថ្នាក់ ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១ និង ២០ នាទី រសៀល  ថ្ងៃទី ១៧  ខែឧសភា  ឆ្នាំ២០១៧លើកំណាត់ផ្លូវលេខ៣៣១ ត្រង់ចន្លោះ បង្គោលគីឡូម៉ែត្រលេខ ១២១ និង ១២២ ស្ថិតនៅត្រង់ចំណុចណងអ៊ីថូន  ភូមិ១៤  ឃុំកោះខ្នុរ  ស្រុកភ្នំសារៈខាម ខេត្តឆាក់ឈើងសៅប្រទេសថៃ ។ក្រោយពីកំលាំង តម្រួតបានចុះទៅ ត្រួតពិនិត្យនៅកន្លែង កើតហេតុគឺបាន សង្គេតឃើញថា មានរថយន្តមួយគ្រឿង ម៉ាកនីសាន់ណាវ៉ារ៉ា  ព៌ណខ្មៅ  ពាក់ស្លាកលេខ …

អានបន្ត»

រថយន្តសាំយ៉ុងបុ កម៉ូតូ ស្លាប់ម្នាក់ នៅខេត្តក្រចេះ

ក្រចេះ៖ បុរសពិការជើងម្ខាងម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីរូបគាត់ជិះម៉ូតូត្រូវរថយន្តសាំយ៉ុងបុក ពេញទំហឹង កាលពីម៉ោង១២ថ្ងៃត្រង់ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ នៅចំណុច “តុងមិន” ស្ថិតក្នុងភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ​ជនរងគ្រោះ​ជិះម៉ូតូម៉ូតូ ម៉ាកFuture ពណ៌ខ្មៅ(បិតស្កុត ត្រេអី) ម្នាក់ឯង ធ្វើដំណើរពីត្បូងទៅជើង​ទិសនៅបញ្ជ្រាសគ្នា មកដល់ចំណុចខាងលើ បានបត់មុខរថយន្តសាំយុង មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-3116 ​ធ្វើឲ្យរថយន្តគេចមិនទាន់ ក៏ពេញទំហឹងតែម្ដង ហើយរថយន្តមិនទាន់អស់ល្បឿនក៏បន្តជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋបន្ថែមទៀត។ លោក ប៉ុង មេប៉ុស្តិ៍នគរបាលឃុំក្បាលដំរីបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចរិយា អាយុ៥៧ឆ្នាំ ជាជនពិការជើងម្ខាង។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់​ភ្លាមៗ ហើយធ្វើការវាស់វែងនិង​យករថយន្តមករក្សាទុកនៅប៉ុស្តិ៍ ដើម្បី​រង់ចាំដោះស្រាយពេលក្រោយ។ ចំណែកសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ: រីដា នីន

អានបន្ត»

ព្រៃឈើក្នុងស្រុក​សេ​សាន ត្រូវប្រឈមនិងការ វិនាសហិនហោច នៅរយះពេលដ៏ខ្លីខាងមុខនេះ បើគ្មានការទប់ស្កាត់

យោងតាមសេចក្តីរាយការណ៍ពី​ប្រជាពលរដ្ឋ ក្នុងស្រុក​សេ​សានបានឲ្យ ដឹង​ទៀតថា​ សកម្មភាព កាប់បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើយកទៅលក់នៅប្រទេសវៀតណាម យ៉ាងអាណាធិបតេយ្យ ជ្រកក្រោមគម្រោង​ស្ដារ បាត​អាង ​ទំនប់ វា​រី​អគ្គិសនី សេ​សាន ក្រោម​២ អាជ្ញាធរ​និងសមត្ថ​កិ​ច្ចជំនាញ មើលរំលងមិនទប់ស្កាត់និងបង្ក្រាបនោះទេ។ ​​ប្រភពបានឲ្យដឹង​ទៀតថា នៅក្នុង​តំបន់​បាតអាង​ ពុំ​មាន​ឈើធំៗទៀត​ទេ ប៉ុន្តែមេការរបស់ក្រុមហ៊ុនឈ្មោះ សេងជាអ្នករត់ការចែកលុយ តាមរបៀបអំពើពុករលួយជាប្រពន្ធ័ និងបានប្រមូលប្រជាពលរដ្ឋចូលកាប់​ឈើ ក្នុងព្រៃរបស់រដ្ឋ​ក្រៅ​បរិវេណ​ផ្ទៃបាត​អាង ហើយ​ប្រមូល ដឹកជញ្ជូន​ចូលទឹកដីតំបន់​បាត​អាង ដើម្បី​ឲ្យឈើខុសច្បាប់ក្លាយទៅជាឈើ ស្របច្បាប់ ។ ​ប្រភព​ប្រជាពលរដ្ឋនិងមន្ត្រី​អង្គការ ​ក្រៅរដ្ឋាភិបាលបង្ហើបឲ្យដឹង​ថា ​នៅ​ទីតាំង​ម៉ាស៊ីនរ៉ៃរាប់សឹបគ្រឿង នៅក្នុង​បាត​អាង សម្រាប់​កែច្នៃ​ឈើ ​ឥឡូវ​ខាងក្រុមហ៊ុន បាន​រុះរើ ​ប្ដូរទីតាំងថ្មី នៅក្នុងព្រៃឈើរបស់រដ្ឋរក្សាទុកនៅត្រើយ​ខាងកើត ទន្លេសេសាន​ដោយ ក្រុមហ៊ុន​សំអាត​បាត អាងរបស់លោកឧញ្ញ៉ាគិត ម៉េង​ កំពង់បង្កើត​ឃ្លាំង​ស្តុក ឈើ​យ៉ាងធំ នៅចំណុច​ក្បាល​ស្ន​បណ្តែត ទឹក​ក្រោម ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​។ ​​ប្រភពដដែលបានបន្តថា ព្រៃឈើនៅតំបន់​បាតអាង​ ខាងក្រុមហ៊ុនប្រគល់អោយលោក ឧកញ៉ា​ម្នាក់​ឈ្មោះ​ជ័យ …

អានបន្ត»

ស្ត្រីដែលអតីតប្តីដើម ចាក់សាំងដុត ប៉ុនប៉ងសម្លាប់ នោះ ត្រូវបានស្លាប់ហើយ

ខេត្តសៀមរាប៖ ស្រ្តីដែលអតីតប្តីដើម ចាក់សាំងដុតផ្ទះ ប៉ុនប៉នសម្លាប់ ទាំង២នាក់ ប្តីក្រោយនោះ មានឈ្មោះ វ៉ាង ព អាយុ ៣៥ឆ្នាំ ត្រូវបានស្លាប់ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ កាលពីយប់ ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០១៧ ខណៈពេលនេះ ត្រូវបានក្រុមគ្រួសារ ដឹកយកមកធ្វើបុណ្យនៅផ្ទះ ក្នុងភូមិ គោកធ្លក ឃុំ កណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ចំណែក ប្តីក្រោយ កំពុងស្ថិតនៅ ក្នុងស្ថានភាព ធ្ងន់ធ្ងរនៅឡើយ ក្នុងមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប។ បើតាមការឱ្យដឹង ពីក្រុមគ្រូពេទ្យ បង្អែកខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៧នេះ ថា អាការៈរបស់បុរស ឈ្មោះ យ៉ង់ បូរ៉ា អាយុ៥១ឆ្នាំ ដែលត្រូវជាប្តីក្រោយនោះ កំពុងស្ថិតនៅក្នុង ការតាមដាននៅឡើយ ព្រោះជម្ងឺនេះវា ធ្ងន់ធរណាស់ ដោយសាររលាកពេញខ្លួន។ ប្រភពពីក្រុមគ្រូពេទ្យ បន្តថា ការតាមនេះ …

អានបន្ត»

ឃាត់ខ្លួន បុរសម្នាក់ និងស្ត្រីម្នាក់ គ្រាដែលកំពុង ដឹកឈើអត់ច្បាប់

កំពង់ធំ៖ កម្លាំងកងរាជអាវុធហត្ថ ស្រុកសន្ទុក បានចុះឃាត់ រថយន្តប្រភេទហ៊ីយ៉ាន់ដាយ ១គ្រឿង ដឹកជញ្ជូនឈើ៧៤ដុំ ចេញពីដែនដី ខេត្តនាម៉ោង ជិតរំលងអាធ្រាត្រ សមត្ថកិច្ចនៅគ្រានោះ បានឃាត់ខ្លួន បុរសម្នាក់ និងស្ត្រីម្នាក់។ មេបញ្ជាការ​ អាវុធហត្ថស្រុកសន្ទុក លោកវរៈសេនីយ៍ ស្រី សំណាង បានប្រាប់ឲ្យដឹងថា រថយន្តហ៊ីយ៉ាន់ដាយ ១គ្រឿង ដឹកឈើពេញប្រៀបនេះ លោកបានស្រាវជ្រាវឃើញថា ម្ចាស់មានឈ្មោះ ធា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រែកតាមាក់ ត្រូវបានកម្លាំង អាវុធហត្ថស្រុកសន្ទុក សហការ ជាមួយ មន្ត្រីព្រៃឈើ កំពង់ថ្ម ស្ទាក់ចាប់បាននៅចំណុច ភូមិវាំងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ខណៈ ពេលដែល រថយន្តនេះ កំពុងដឹកឈើចេញ ពីទីរួមខេត្ត នៅម៉ោងជិតរំលងអាធ្រាត្រ នាថ្ងៃ១៣ឧសភា២០១៧កន្លងមកនេះ ។ លោកថា ឈើទាំងនោះ …

អានបន្ត»