មាតិកាព័ត៌មាន

ថៅកែ កើប លុយ ត្រជាក់ ពីចំណតរថយន្ត ក្នុងក្រុងសៀមរាប គិតតែប្រមូលលុយ មិនមានសហការ រៀបចំសណ្តាប់ធ្នាប់

ខេត្តសៀមរាប៖ លោក សូ ផ្លតុង អភិបាលក្រុងសៀមរាប បានប្រាប់ អ្នកព័ត៌មាន នៅព្រឹក ថ្ងៃ ទី០៦ នេះថា សប្តាហ៍ក្រោយ លោកធ្វើការកោះ​ ប្រជុំដល់កម្លាំងពាក់ព័ន្ធដូចជា នគរបាល សណ្តាប់ធ្នាប់ កងរាជអាវុធហត្ថ ម្ចាស់ចំណតរថយន្ត និងអ្នកយកលុយសេវា ថ្លៃបេន ដើម្បីរាយការណ៍ ជូនខេត្ត ដើម្បីចាត់វិធានការណ៍ រៀបចំបេនរថយន្ត អាណាធិបតេយ្យ នៅតាម វិថី លេខ ៦A និងបេន ផ្សេងៗទៀត​ នៅក្នុងក្រុងសៀមរាប ក្នុងនោះលោកអភិបាល បញ្ជាក់ថា​ អាជ្ញាធរ រៀប ចំបានល្អ លុះត្រាតែ មានការសហការ ពីមន្ត្រីពាក់ព័ន្ធ និងម្ចាស់បេន ទើបដំណើរ ការទៅបាន ចំណែកលោក ឧកញ៉ា ទូច សៀ វិញមិនទាន់មាន​ វិធានការរៀបចំ បេននៅទីតាំងមួយណា …

អានបន្ត»

បែកធ្លាយ ប្រធានប៉ុស្ដិ៍នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត ជំរិតទាលុយពី ពលករខ្មែរឆ្លងដែន លើសច្បាប់កំណត់

ខេត្តបន្ទាយមានជ័យ ៖ សេចក្ដីរាយការណ៍ ពីមន្ត្រីតួចតាចមួយចំនួន បានរិះគន់ថា ក្រោយពេលដែល លោកឧត្តមសេនីយ៍ត្រី (ស៊ឹម សំអាត )ឡើងកាន់តំណែង ជាប្រធានប៉ុស្ដិ៍នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត រួចមក គឺភាពអសកម្មនិងអំពើពុករលួយ បង្ខំឲ្យអ្នកដំណើរបង់លុយ និង ការយកលុយថ្លៃក្បាលឡាន ដឹកទំនិញឆ្លងកាត់ព្រំដែន កំពុងកើតឡើង យ៉ាងពេញបន្ទុក ដែលនេះមិនទាន់គិត ពីការឃុបឃិត ឲ្យឈ្មួញនាំចូលទំនិញខូចគុណភាព និងគេចពន្ធ បំផ្លាញចំណូលថវិការជាតិ នៅឡើយទេ។ ប្រភពបានឲ្យដឹង ទៀតថា ក្នុងមួយថ្ងៃៗ ពលករខ្មែរក្មេងចាស់ ប្រុសស្រី បានសម្រុកឆ្លងដែន ចូលទៅរកការងារ ធ្វើនៅឯទឹកដីសៀម ក្នុងមួយថ្ងៃៗរាប់ពាន់នាក់ ហើយត្រូវបានក្រុមមេខ្យល់ នាំទៅធ្វើលិខិត សម្គាល់ខ្លួនហៅថា ប័ណ្ណព្រំដែន សម្រាប់ឆ្លងដែន ដោយស្របច្បាប់ ដែលបញ្ជាក់ ដោយ នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ។ នៅពេលបញ្ជាក់ លើលិខិត សម្រាប់ឆ្លងដែន …

អានបន្ត»

ប្រជាពលរដ្ឋ មកពីតាមខេត្តនានា ទៅកាប់ទន្ទ្រាន​ ដីព្រៃក្នុងតំបន់អភិរក្ស ដោយខុសច្បាប់

មន្ត្រីមន្ទីរបរិស្ថាន និងអាជ្ញាធរខេត្តកំពត នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០១៧ នេះ បានព្រមាន  ចាត់វិធានការច្បាប់តឹងរឹងប្រឆាំងនឹង ជនសង្ស័យឈ្មោះ ប៉ាវ ប៊ុនថា ដែលជាមេខ្យល់ ដើរញុះញង់ប្រជាពលរដ្ឋ មកពីតាមខេត្តនានា ទៅកាប់ទន្ទ្រានដីព្រៃក្នុងតំបន់អភិរក្ស ដោយខុសច្បាប់ បន្ទាប់ពីជនសង្ស័យរូបនេះ ខកខានមិនបានចូលទៅកាន់ អយ្យការអមសាលាដំបូងខេត្តកំពតពីរដងរួចមកហើយ ពីបទកាប់រុករានដីព្រៃ ក្នុងឧទ្យានជាតិព្រះមុនីវង្ស (ភ្នំបូកគោ) ហើយពេលនេះ គឃ្លើនបំពានច្បាប់បន្តដើរញុះញង់ ពលរដ្ឋឱ្យចូលកាប់រាន ដីព្រៃធ្វើជាកម្មសិទ្ធិ។ អាជ្ញាធរក៏បានអំពាវនាវ ឱ្យប្រជាជនដែលចូលទៅ រុករានទន្ទ្រានដីព្រៃអភិរក្សដោយខុសច្បាប់នេះ ត្រូវបញ្ឈប់ជាបន្ទាន់។ លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានថ្លែងថា នៅព្រឹកថ្ងៃទី០៤ ឧសភា ឆ្នាំ ២០១៧ មានប្រជាជន ចំនួន ២៥នាក់ មកពីបណ្តាលខេត្ត មួយចំនួនដូចជាកំពង់ស្ពឺ រាជធានីភ្នំពេញ កំពង់ចាម ព្រៃវែង និងខេត្តកំពត មកតាមរយៈសមាគមអភិវឌ្ឍន៍ …

អានបន្ត»

ភ្លៀងធ្លាក់ខ្លាំង មានរន្ទះ ធ្វើឲ្យមនុស្សស្លាប់ និងរងរបួស

សៀមរាប. កាលពីថ្ងៃព្រហស្បតិ៍ ទី04ខែឧសភា ឆ្នាំ2017 វេលាម៉េាង8.30នាទីយប់ មាន ភ្លៀងធ្លាក់យ៉ាងខ្លាំង ព្រមទាំងមានរន្ទះបាញ់ ធ្វេីឲ្យមនុស្សស្លាប់ម្នាក់ នឹងរងរបួសម្នាក់។ សាកសពអ្នកស្លាប់នេាះ ឈ្មេាះ ឃួន សាវីន ភេទស្រីអាយុ45ឆ្នាំ រស់នៅភូមិអូរតាកុកឃំុកន្ទួត ស្រុកស្វាយលេី ខែត្រសៀមរាប។ រីឯម្នាក់ទៀតរងរបួស ឈ្មេាះ ម៉ក់ សុភក្រ្ត័ ភេទស្រីអាយុ23ឆ្នាំ ត្រូវជាកូនរបស់អ្នកស្លាប់។ តាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថាមុនកេីតហេតុ ថ្ងៃ04ខែឧសភាឆ្នាំ2017 ស្រាប់តែមានភ្លៀង ធ្លាក់យ៉ាងខ្លាំងនៅវេលាម៉ោង 8.30នាទីយប់ ស្រាប់តែមានរន្ទះបាញ់ឆ្លង តាមដុំផ្ទាំងសូឡា ធ្វេីឲ្យអ្នកស្រី ឃួនសាវីនរូបនេះ ស្លាប់នៅក្រោមផ្ទះរបស់គាត់តែម្តង និងកូនស្រីរបស់គាត់ ដែលរងរបួសបានបញ្ជូន ទៅមន្ទីពេទ្យ ដើម្បីព្យាបាល ហើយចំណែកម្តាយ ដែលបាត់បង់ជីវិត បងប្អូនបានរៀបចំ ធ្វើបុណ្យតាម ប្រពៃណីហើយ។ គួរបញ្ជាក់ផងដែរថា​បងប្អូនដែលប្រើប្រាស់ ផ្ទាំងសូទ្បាគួរប្រុងប្រយត្ន័ ផង ពេលដែលមានភ្លៀងធ្លាក់៕

អានបន្ត»

កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ានលើកទី២៦ ស្ដីពីស្ដង់ដារ ផលិតផល គ្រឿងសំអាង

កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ានលើកទី២៦ ស្ដីពីស្ដង់ដារ ដើម្បីតាមដាន ការអនុវត្ត ក្នុងការផលិត ផលិតផល គ្រឿងសំអាង។ កិច្ចប្រជុំនេះ មាន សមាជិកអាស៊ាន ទាំង១០ចូលរួម រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ខែឧសភានេះ នៅក្នុងក្រុងសៀមរាប ប្រទេសកម្ពុជា។ រដ្ឋលេខាធិការ ក្រសួងសុខាភិបាន លោក ជូ យិនស៊ីម  បានថ្លែងនៅក្នុងពិធីបើក កិច្ចប្រជុំ នាព្រឹកថ្ងៃទី ០៤ខែឧសភា ឆ្នាំ២០១៧ នេះថា នេះជាលើកទីបីហើយ ដែលប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចបហរជុំនេះ ក្នុងគោលបំណង ធ្វើរអោយ អាស៊ានទាំង១០ ដូចៗគ្នា ក្នុងការផលិតគ្រឿងសំអាង មានស្តងដា និងមានសុវត្តភាព ដល់អ្នកប្រើប្រាស់ ព្រមទាំងធ្វើអោយ ប្រសើរឡើង ក្នុងការតាមដាន ត្រួតពិនិត្យ គុណភាពផលិតផល នៅក្នុងមន្ទីរពិសោធន៍ ហើយយើងពង្រីក មន្ទីរពិសោធន៍ ដើម្បីងាយស្រួល សម្រាប់ការតាមដាន …

អានបន្ត»

បើកការហោះហើរត្រង់ ជាលើកដំបូង ពីព្រលានយន្តហោះ នៅទីក្រុងតូក្យូ មកកាន់ព្រលានយន្តហោះ អន្តរជាតិសៀមរាប

អាកាសចរណ៍កម្ពុជា បានដឹកភ្ញៀវទេសចរណ៍ត្រង់ ពីជប៉ុនជាលើដំបូង មកកាន់កម្ពុជា។ ភ្ញៀវទេសចរណ៍ជប៉ុន ១៦៩នាក់ នៅរសៀលថ្ងៃ៣ឧសភានេះ បានមកដល់អាកាស យានដ្ឋានអន្តរជាតិសៀមរាប  ពីព្រលានយន្តហោះ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន តាមជើងយន្តហោះដំបូង របស់ក្រុមហ៊ុន កម្ពុជាអង្គរអ៊ែរ។ រដ្ឋលេខាធិការ ក្រសួងទេសចរណ៍លោកសូ ម៉ារ៉ា បានមានប្រសាសន៍ថា ការហោះហើរជាលើកដំបូង ពីទីក្រុងតូក្យូមកកាន់ទីក្រុងសៀមរាប ដែលប្រតិបត្តិការហោះហើរដោយក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ នេះ បាននាំយកអ្នកទេសចរណ៍ជនជាតិជប៉ុន ចំនួន១៦៩នាក់។ លោកបានថ្លែងថា ជាមួយការហោះហើរនេះ កម្ពុជាសង្ឃឹមថា នឹងទទួលបាននូវភ្ញៀវទេសចរណ៍ជាជនជាតិជប៉ុនមកទស្សនាកម្ពុជាកើនឡើងកាន់តែច្រើនថែមទៀត។ កាលពីឆ្នាំ២០១៦កន្លងទៅ ជប៉ុន បានបើកការហោះហើរត្រង់ជាលើកដំបូង មកកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រទេសកម្ពុជា ។ ការហោះហើរត្រង់នេះ បើតាមកញ្ញា យ៉ូស៊ីដា ស៊ីហ្សុ  (Shizu Yoshida) នាយកគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍សៅធិន ប្រ៊ីស (Southern Breeze) បានឲ្យដឹងថា ការហោះហើរត្រង់នេះមានសារសំខាន់ណាស់ ចំពោះវិស័យទេសចរណ៍របស់ប្រទេសទាំងពីរកម្ពុជាជប៉ុន ព្រោះថា …

អានបន្ត»

ភាពអសកម្ម និងអំពើពុករលួយ បង្ខំឲ្យអ្នកដំណើរបង់លុយ និងការយកលុយថ្លៃក្បាលឡាន ដឹកទំនិញ ឆ្លងកាត់ព្រំដែន កំពុងកើតឡើង យ៉ាងពេញបន្ទុក

ខេត្តបន្ទាយមានជ័យ ៖ សេចក្ដីរាយការណ៍ ពីមន្ត្រីតួចតាចមួយចំនួន បានរិះគន់ថា ក្រោយពេលដែល លោកវរសេនីយ៍ឯក ស៊ឹម សំអាត ឡើងកាន់តំណែង ជាប្រធានប៉ុស្ដិ៍នគរបាល ច្រកព្រំដែន អន្តរជាតិប៉ោយប៉ែត រួចមក គឺភាពអសកម្មនិងអំពើពុករលួយ បង្ខំឲ្យអ្នកដំណើរបង់លុយ និងការយកលុយថ្លៃក្បាលឡាន ដឹកទំនិញឆ្លងកាត់ព្រំដែន កំពុងកើតឡើង យ៉ាងពេញបន្ទុក ដែលនេះមិនទាន់គិត ពីការឃុបឃិត ឲ្យឈ្មួញនាំចូលទំនិញខូចគុណភាព និងគេចពន្ធ បំផ្លាញចំណូលថវិការជាតិ នៅឡើយទេ។ ប្រភពបានឲ្យដឹងទៀតថា ក្នុងមួយថ្ងៃៗ ពលករខ្មែរក្មេងចាស់ប្រុសស្រី បានសម្រុកឆ្លងដែន ចូលទៅរកការងារ ធ្វើលើទឹកដីសៀម ក្នុងមួយថ្ងៃៗរាប់ពាន់នាក់ ហើយត្រូវបានក្រុមមេខ្យល់ នាំទៅធ្វើលិខិតសម្គាល់ខ្លួន សម្រាប់ឆ្លងដែនស្របច្បាប់ ដែលបញ្ជាក់ដោយ នគរបាលអន្តោប្រវេសន៍។ នៅពេលបញ្ជាក់ លើលិខិតសម្រាប់ឆ្លងដែន ស្របច្បាប់នោះពលករខ្មែរម្នាក់ៗ ត្រូវចំណាយប្រាក់ពី ៤០០បាតដល់ ១២០០បាត ទើបអាចឆ្លងដែន ចូលទៅទឹកដីសៀម។ ការឃុបឃិតគ្នារវាង ក្រុមមេខ្យល់ និងនគរបាលអន្តោប្រវេសន៍ តម្រូវឲ្យពលករខ្មែរ …

អានបន្ត»

សម្ដេចនាយក​រដ្ឋមន្ត្រី​ធានាថា នឹង​ពុំមាន​ពលរដ្ឋ​ណា​ម្នាក់ ត្រូវ​ជាប់ពន្ធនាគារ​ ដោយ​ការបញ្ចេញមតិ​ទេ​

​ រាជធានី​ភ្នំពេញ​៖ ថ្លែង​អបអរសាទរ ក្នុង​ទិវា​សារព័ត៌មាន សកលលោក​លើក​ទី​១៦ នា​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៧ ប្រមុខ​រាជរដ្ឋាភិបាល បានបញ្ជាក់​ដោយ​ធានាថា នឹង​ពុំមាន​ពលរដ្ឋ​ណា​ម្នាក់ ត្រូវ​ជាប់ពន្ធនាគារ​ដោយសារ តែ​ការបញ្ចេញមតិ​នោះឡើយ​។​ ​សម្ដេច​តេ​ជោ សែន បានលើកឡើង​នៅក្នុង​សារ​មួយ​ដែល​សំដៅ​ ​ជាសំខាន់​ទៅកាន់ ក្រុម​អ្នកសារព័ត៌មាន និង​ពលរដ្ឋ​ខ្មែរ ​ទូទាំងប្រទេស​ថា ដោយ​មើលឃើញ​ពី​ភាពចាំបាច់ និង​សារសំខាន់ នៃ​ការបញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន រាជរដ្ឋាភិបាល​បានសម្រេច​លុបចោល ​ទោស​ជាប់ពន្ធនាគារ នៃ​បទ​បរិ​ការ​កេរ្តិ៍​ ចេញពី​ក្រមព្រហ្មទណ្ឌ និង​បាន​ធានាថា មិនមាន​ពលរដ្ឋ​ណា​ម្នាក់ ត្រូវ​ជាប់ពន្ធនាគារ​ ដោយសារ​ការបញ្ចេញមតិ​ឡើយ​។​ ​ដោយសារតែ​ការផ្ដល់​នូវ ​សេរីភាព​ទូលំទូលាយ ខាង​បញ្ចេញមតិ និង​សារព័ត៌មាន​នេះ​ ​បើតាម​សម្ដេចនាយក​រដ្ឋមន្ត្រី​ថា រហូតមកដល់​ពេលនេះ មាន​មាន​អង្គរ​ភាព​សារព័ត៌មាន​ជាតិ និង​អង្គភាព​សារព័ត៌មាន​បរទេស ទាំង​មាន​និន្នាការ​គាំទ្រ​បក្សប្រឆាំង ក៏ដូចជា​សារព័ត៌មាន ​ដែល​គាំទ្រ​រាជរដ្ឋាភិបាល ​ដែល​កំពុងធ្វើការ ​ផ្សព្វផ្សាយ នៅក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​៥៣០​អង្គភាព ក្នុងនោះ​មាន​កាសែត​ផ្សាយ ​ជា​ភាសាបរទេស​ ចំនួន​៤៣​អង្គភាព ទស្សនាវដ្ដី​៣០៦​អង្គភាព …

អានបន្ត»

ផ្លូវរអិលគ្រោះថ្នាក់ចរាចរណ៍ នៅប៉ោយប៉ែត ជាច្រើនដង អាជ្ញាធរហាក់​ នៅជាប់ត្រគៀក

បន្ទាយមានជ័យ៖ នៅយប់ថ្ងៃទី ០១ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ២១យប់ មានគ្រោះថ្នាក់ ចរាចណ៍មួយ កើតឡើងនៅចំណុច អូខៃដន ខាងកើត ក្បែដើមពោធិ យាយម៉ៅ ស្ថិតនៅ ភូមិ អណ្ដូងថ្មមាស សង្កាត់ផ្សារ កណ្ដាល/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បើតាមសំដី ជនរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុ ថយន្តរបស់លោក បានបើកពីទិសដៅ ពីរកើតទៅលិច ជាមួយនិង គោយន្តកែច្នៃដែរ បំណងមកកាន់ ទីប្រជុំជន ក្រុងប៉ោយប៉ែត ហើយក៏រអិល រថយន្ត នេះដោយសារ នៅលើផ្លូវជាតិ ត្រង់ចំនុច កើតហេតុនេះ មានដីនៅលើផ្លូវ និងមានភ្លៀងធ្លាក់ ស្រិចៗនោះ ធ្វើអោយរថយន្ត របស់លោកក៏ដូចជា គោយន្តច្នៃ រអិលធ្លាក់ស្នាមភ្លោះ ធើ្វអោយរថយន្ត របស់លោក ក្រឡាប់ផ្ងារជើង តែមិនមាន ទទួលរងរបួស អ្វីធ្ងន់ទេ។ …

អានបន្ត»

យុវជន១ក្រុម ទាញកាំភ្លើងបាញ់ ៤គ្រាប់ នៅមុខរ៉ាអូខេ មួយកន្លែង ក្នុងក្រុង សៀមរាប

សៀមរាប៖​ កម្លាំងនគបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួន​ យុវជន១ក្រុម ដែលបម្រើការងារ នៅតាមសណ្ឋាគារ ហើយមានកាំភ្លើង ហ៊ានបាញ់បោះសេរី ចំនួន៤គ្រាប់ ឡើងលើមេឃ នៅមុខខារ៉ាអូខេ កេសសរកូល ដើម្បីគំរាម ភាគីទៀត ដោយសារតែនិយាយឌឺដងដាក់គ្នា។ ហេតុការណ៍បាញ់បោះសេរីនេះ កើតឡើងនៅវេលាម៉ោង ប្រមាណជា១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២ខែ ឧសភា ឆ្នាំ២០១៧នៅមុខខារ៉ាអូខេ កេសសកូល ក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ លោកវរសេនីយ៍ឯក ភឹង ចន្តារ៉េត ស្នងការរងនគរបាលខេត្តសៀមរាប បានឲ្យដឹងថា៖ នៅម៉ោងប្រមាណជា១២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែមេសានេះ មានករណីបាញ់ដោយកាំភ្លើងខ្លី ចំនួន ០៤គ្រាប់តែផ្ទុះចំនួន១គ្រាប់ នៅចំនុចផ្លូវជិត ខារាអូខេកេសសរកូល ។ លោកបន្តថា៖ ជនសង្សយ័ មានគ្នា០៤នាក់ ជិៈម៉ូតូ០២គ្រឿង ម៉ាកHonda C 125 សេរី015 ពណ៌ខ្មៅ និង Zomer …

អានបន្ត»