មាតិកាព័ត៌មាន

មន្រ្តីយោធា ប្រចាំនៅច្រករបៀង អូបីជាន់ បើកភ្លើងខៀវ ឲ្យពលក ចេញទៅរកការធ្វើរ នៅប្រទេសថៃ ដោយខុសច្បាប់ តាមរយះមេខ្ចល្យ

មហាជនបាននាំគ្នា រិះគន់មន្ត្រូយោធា ប្រចាំច្រករបៀង អូបីជាន់ យ៉ាងចាស់ដៃ ដោយមហានជន សង្កេតឃើញថា មន្ត្រីទាំងនោះបានបើក អោយពលក ឆ្លងដែនទៅប្រទេសថៃ ដោយមិនអនុវត្ត តាមច្បាប់ ។ គេបានអោយដឹងទៀតថា ពលកទាំងនោះ មិនបានយល់ច្រើនពីផ្លូវច្បាប់នោះទេ តែពួកគាត់បានទៅតាមការ លួងលោមពីពួកមេខ្យល់ និងការបើកភ្លើងខៀវ ពីមន្ត្រីយោធា ប្រចាំច្រក របៀងអូបីជាន់នេះផងដែរ។ គ្រាន់តែបង់លុយអោយទៅមេខ្យល់ជាការស្រេច ពលកចាំតែទៅ រឿងគ្រប់យ៉ាង មេខ្យល់ គេជាអ្នកសម្របសម្រួល ។ ហើយមេខ្យល់នេះផងដែរ តែងតែ នាំពលកខុសច្បាប់ឆ្លងចូលទៅ ប្រទេសថៃ ទោះជាប្រទេសទាំងពីរ បានអំពាវនាវ អោយពលក ទាំងអស់ ត្រូវគោរពច្បាប់៕

អានបន្ត»

រកឃើញសាច់មាន់ ដែលខូចគុណភាព និងស្លាបមាន់ ជិតកន្លះតោន នៅច្រកប៉ោយប៉ែត

បន្ទាមានជ័យ៖ នាព្រឹកថ្ងៃទី19 ខែមេសាឆ្នាំ2017 វេលាម៉ោង10/11នាទី មន្ត្រីរសាខាកាំកុងត្រូល ប្រចាំច្រកទ្វារ អន្តរជាតិប៉ោយប៉ែត បានដឹកនាំកម្លាំង ជំនាញចុះទ្រួតពិនិត្យ រកឃើញសាច់មាន់ ដែលខូចគុណភាព និងស្លាបមាន់ ជិតកន្លះតោន នៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាមានជ័យ។ នៅក្បែផ្លូវចូលផ្សារ៉ាថ្មី ។ លោកស៊ានស៊ីណាត ជាប្រធានមន្ត្រីរ សាខាកាំកុងត្រូល ប្រចាំខេត្ត បន្ទាយមានជ័យ និង លោកហុងលាង ជាអនុប្រធាន តែងតែ ដឹកនាំមន្ត្រីរ ក្រោមវ៉ាតចុះត្រួត ពិនិត្យ ដើម្បការពាសុខភាព ដល់ប្រជាពលរដ្ធ និងណែនាំឲ្យ ប្រជាពលរដ្ឋ យល់ដឹងអំពីរបស់ ដែលខូចសុខភាព៕

អានបន្ត»

ក្រុមហ៊ុនធ្វើអាជីកម្មឈើ លេខ២នៅ ស្រុកជាំក្សាន្ត ដឹកជញ្ជូនឈើ រត់ការបង់លុយក្រោមតុ៣ខេត្ត

មានសេចក្តីរាយការណ៍មក ឲ្យដឹងថា សព្វថ្ងៃនេះ មានក្រុមហ៊ុនមួយ ដែលទទួលបាន ការប្រមូល ផលអនុផល ព្រៃឈើ នៅក្នុងតំបន់ ដីសម្បទាន សង្គមកិច្ច គ្រួសារកងទ័ព របស់កងពលធំ លេខ៣ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយធ្វើការដឹក ជញ្ជូនឈើអត់ច្បាប់ ហើយមិនមាន ការត្រួតពិនិត្យ ពីជំនាញមេព្រៃ និងស្ថាប័ណ ជំនាញ ដើម្បីប្រមូល ថវិការចូលរដ្ឋ ដែលកំពុងតែល្បីថា តំណាង ក្រុមហ៊ុន បានធ្វើការ ចែកចាយលុយ ដល់សមត្ថកិច្ច ពាក់ព័ន្ធគ្រប់ស្ថាប័ណ រហូតដល់ទៅ ចំនួន៣ខេត្ត គឺខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្ត បន្ទាយមានជ័យជាដើម។ ប្រ​ភព​ពី​ស្រុក​ជាំ​ក្សាន្ដ​ ខេត្ត​ព្រះ​វិ​ហារមក​ថា​ មាន​ព្រៃ​​ស​ហគមន៍ ​ជា​ច្រើន​ ដែល​កំ​ពុង​តែ ​រង​ការ​កាត់ ​បំផ្លាញ់​ ពី​សំ​ណាក់ ​​ក្រុម​ហ៊ុន​ដែល​បាន​ត្រូវ​រ៉ូវ​គ្នា​ ជា​មួយ​និង​អាជ្ញាធរ ​និង​ស្ថា​ប័ណ​ពាក់​ព័ព្ធ​ ធ្វើ​សកម្ម​ភាព​ …

អានបន្ត»

ឃាត់ខ្លួនជនដៃដល់ សម្លាប់បងស្រីបង្កើត របស់ខ្លួន បញ្ជូនទៅតុលាការ

ខេត្តសៀមរាប៖​កម្លាំងអធិការនគរបាលស្រុកពួក បានចុះស្រាវជ្រាវ ឃាត់ខ្លួនជនដៃដល់ ម្នាក់ បន្ទាប់ពីមាន​ករណី​ឃាតកម្ម កើតឡើងទៅលើ ​បងស្រីបង្កើតរបស់ខ្លួន ខណៈមានទំនាស់ ពាក្យសំដី បន្តិចបន្តួច រហូត ហានលើកដៃ យកចបជីកវាយ បណ្តាលឱ្យបែកក្បាល និង បែកមុខ ហូរឈាម ស្លាប់ភ្លាមៗ​ មួយរំពេច រួចរត់ចូលព្រៃ តែឈាមស្រែក ស្បែកហៅ ក៏ត្រូវសមត្ថកិច្ច ចាប់ខ្លួនបញ្ជូន ទៅតុលាការខេត្ត។ ហេតុការឃាត់ខ្លួន ជនដៃដល់នេះ  ធ្វើឡើងនៅ វេលាម៉ោង ២១និង៣០នាទី យប់ថ្ងៃទី១៧.ខែ៤. ឆ្នាំ២០១៧ ស្ថិតនៅចំនុច ភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ តាមប្រភពពីសមត្ថកិច្ចន គរបាលស្រុកពួក បានប្រាប់ថា បន្ទាប់ពីមានករណី (ឃាតកម្ម) បង្ករដោយ ជនសង្ស័យ ម្នាក់ឈ្មោះ ក្តឹប.សុផល ហៅ(ខុញ)ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុខាងលើ …

អានបន្ត»

ឃាត់ខ្លួនម្ចាស់ហាង ម៉ាស្សាបារាយ ក្នុងរឿង ក្មេងស្រីម្នាក់ បានស្លាប់នៅតំបន់ផាប់ស្ទ្រីប សៀមរាប នាចុងថ្ងៃបុណ្យចូលឆ្នាំ

ករណីក្មេងស្រីអាយុ១៤ឆ្នាំម្នាក់បាន ស្លាប់ដោយខ្សែរភ្លើងឆក់ នៅតំបន់ ផាប់ស្រ្ទីប ចំណុចមុខហាង ម៉ាស្សាបារាយ នាយប់ថ្ងៃបញ្ចប់ ពិធីបុណ្យចូលឆ្នាំខ្មែរ ត្រូវបានសម្ថកិច្ច ជំនាញចុះទៅពិនិត្យផ្ទាល់ នៅថ្ងៃទី១៧ខែមេសានេះ សម្ថកិច្ចបាន រកឃើញថា ម្ចាស់ហាងម៉ាស្សាបារាយ មានការធ្វេសប្រហែស លើការទុកដាក់ រៀបចំខ្សែរ បណ្តាញបញ្ជូន ចរន្តអគ្គីនី បណ្តាលអោយ យុវតីម្នាក់ រងគ្រោះថ្នាក់ ឆក់ស្លាប់ នៅបរិវេណ តំបន់ទេសចរណ៍ ដ៏សំខាន់ ក្នុងក្រុងសៀមរាប។ ដោយរកឃើញ នៃការ ធ្វេសប្រហេសនេះ  ព្រះរាជអាជ្ញារង សាលាដំបូង ខេត្តសៀមរាប បានសម្រេចឃាត់ខ្លួន ម្ចាស់ហាង ម៉ាស្សាបារាយ ដែលមានឈ្មោះ មាស សុភក្រ័ អាយុ៣៦ឆ្នាំ ភេស្រី រស់នៅភូមិវិហ៊ារចិន សង្កាត់ ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ដោយចោទពីបទ ឃាតកម្ម ដោយអចេត្តនា ហើយនឹងត្រូវ បញ្ជួនខ្លួន …

អានបន្ត»

ក្មេងស្រីស្រស់ស្អាតម្នាក់ បានស្លាប់ ដោយឆក់ខ្សែរភ្លើង នៅក្នុង តំបន់ Pub Street ក្រុងសៀមរាប

សៀមរាប៖ ពិធីបុណ្យចូលឆ្នាំខ្មែរ ក្នុងឆ្នាំ២០១៧នេះ គេសង្កេតឃើញថា មានបងប្អូន មកពីតាមខេត្ត ផ្សេងៗ មកលេងនៅខេត្តសៀមរាប យ៉ាងច្រើនកុះករ រយៈពេលបីថ្ងៃក្នុងឪកាស បុណ្យចូលឆ្នាំនេះ មិនមានហេតុការណ៍គ្រោះថ្នាក់អ្វី គួរអោយគួរអោយកត់ សម្គាល់ថាជាគ្រោះថ្នាក់ ដោយការប្រារព្ធ ពិធីនេះនោះទេ មានតែភាពសប្បាយរីករាយ ទាំងភ្ញៀវជាតិ និង អន្តរជាតិ តែជាអកុសល នៅម៉ោង ១១យប់ ថ្ងៃទី១៦ ខែមេសានេះ ជាថ្ងៃចុងចញ្ចប់ ការប្រារព្ធពិធី បុណ្យ ក៏មានការភ្ញាក់ផ្អើល មួយបានកើតឡើង នៅក្នុងតំបន់ តំបន់ Pub Street ក្រុងសៀមរាប ធ្វើអោយការសប្បាយ បានក្លាយទៅជាទុក្ខ ដោយមាន ក្មេងស្រីស្រស់ស្អាតម្នាក់ អាយុ ១៤ឆ្នាំ ឈ្មោះ លី មុនីរដ្ឋានី បានស្លាប់ ដោយសារ ឆក់ខ្សែរភ្លើង ។ ហេតុការណ៍នេះ កើតឡើង …

អានបន្ត»

បុរសវ័យអាយុ២៩ឆ្នាំម្នាក់ ស្លាប់អណ្តែតទឹក គេសង្ស័យមានអ្នកសម្លាប់

ខេត្តសៀមរាប៖ បុរសវ័យអាយុ២៩ឆ្នាំ ម្នាក់ស្លាប់អណ្តែតទឹក មិនទាន់ដឹងពីមួលហេតុ ខណៈប្រជាពលរដ្ឋ បានដើរទៅបេះឈូក ប្រទះឃើញ ដេកស្លាប់នៅវាលស្រែ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៧ និង៣០នាទី ល្ងាច ថ្ងៃទី១៥ ខែមេសាឆ្នាំ២០១៧ ។ តាមប្រភពពីកម្លាំង កងរាជអាវុធហត្ថខេត្ត បានប្រាប់ថា ជនរងគ្រោះ បានដេកស្លាប់ នៅចំណុចវាលស្រែ ក្បែរចំការឈូក ក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខណៈដែលប្រជាពលរដ្ឋបាន ទៅបេះឈូក ប្រទះឃើញ រករាយការ មកសមត្ថកិច្ចមូលដ្ឋាន។ ជនរងគ្រោះមានឈ្មោះ សូ ណារ័ត្ន ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្ន ភូមិពោធិ៍បុស្ស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពុំទាន់ដឹងពីមូលហេតុ ។ បច្ចុប្បន្ន ជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញ បានធ្វើការប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ យោងតាមការពិនិត្យ គេសង្ស័យថា មានអ្នកសម្លាប់ សមត្ថកិច្ចចម្រុះ កំពុងធ្វើការស្រាវជ្រាវ …

អានបន្ត»

ស្ត្រីលក់តាមរទេះចល័ត បង្កើតបាន កូនប្រុសម្នាក់ ខណ: សម្តេចនាយករដ្ឋមន្ត្រី កំពុងថ្លែងបើក ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០១៧

ស្រ្តីម្នាក់ ដែលកំពុងលក់ដូរមីឆា ប្រហិតចៀន តាមរទេះរុញ ជាមួយប្តី និងកូនតូចម្នាក់ បានបង្កើតបានកូនមួយ នៅក្បែរក្លោងទ្វារចូល នៃព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត២០១៧ ជួនចំពេល សម្តេចនាយករដ្ឋមន្ត្រី កំពុងថ្លែងសន្ទរកថា បើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០១៧ នៅប្រាសាទបាយ័ន នៃទឹកដីខេត្តសៀមរាប ហើយត្រូវបាន ក្រុមការងារសន្តិសុខ សណ្តាប់ធ្នាប់ ចរាចរ និង ក្រុមការងារប្រតិបត្តិ ដឹកជញ្ជូនភ្លាមៗ ទៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។ បុរសជាប្តីមានឈ្មោះ ហេង សំណាង អាយុ៣៥ឆ្នាំ រស់នៅភូមិតាព្រួច ឃុំក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានប្រពន្ធឈ្មោះ ឆាយ ស្រី អាយុ២៥ឆ្នាំ មានកូនប្រុសម្នាក់ឈ្មោះ ណាង សុផានិត អាយុ៣ឆ្នាំ និងទើបបង្កេីតបានកូនម្នាក់ ម្នាក់ទៀតចំថ្ងៃចូលឆ្នាំ ហើយមិនទាន់ដាក់ឈ្មោះនៅឡើយ។ បុរសជាប្តី បានរៀបរាប់ថា ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ នេះ …

អានបន្ត»

ជនមិនស្គាល់មុខលបបាញ់ប្រហារ យុវជន២នាក់ បណ្តាលអោយស្លាប់ម្នាក់ របួសធ្ងន់ម្នាក់!

ព្រះវិហារ៖ ស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ដោយសារតែជនមិនស្គាល់មុខ​ លួចបាញ់ប្រហារ កាលពី វេលាម៉ោងជិត៨យប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ នៅចំណុច ខ្ទមអ្នកតា ឋិតក្នុង ភូមិកាឡោត ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ ។ យោងតាមការបញ្ជាក់ពី លោកវរៈសេនីយ៍ឯក ឆយ បូរិន នាយសេនាធិការដ្ឋាននៃ ស្នងការដ្ឋាន នគរបាលខេត្តព្រះវិហារ បានឲ្យដឹងនៅរសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះថា ការលបបាញ់ប្រហារ ពីជនមិនស្គាល់​អត្តសញ្ញាណ កាលពីថ្ងៃទី១០ ខែមេសានេះ បានធ្វើឲ្យយុវជន ម្នាក់ឈ្មោះ ឈុន រី អាយុ១៧ឆ្នាំ រស់នៅភូមិជោគជ័យ ឃុំសង្កែរពីរ ស្រុកឆែប បានស្លាប់ភ្លាម ដោយជនមិនស្គាល់មុខបាញ់ ចំគល់ចង្កេះ និងចំហៀងខ្លួន នឹងយុវជនម្នាក់ទៀត ឈ្មោះ វ៉ាន់ វៃ អាយុ១៨ឆ្នាំ …

អានបន្ត»

គោយន្ត​កន្ត្រៃ និងរទេះក្របី កំពុងសំរ៉ុកដឹកឈើ បានយ៉ាង​រលូន ជំនាញមើលមិនឃើញ

កំពង់ធំ៖ បត់ល្មើសព្រៃឈើ ដែលដឹកចេញ ពីរព្រៃអង់តែន នៅក្នុងឃុំក្រយារ ស្រុកសន្ទុក ខេត្តកំពង់ធំ កំពង់តែកើតឡើងយ៉ាងពេញបន្ទុក មិនដែលឃើញមាន មន្រ្តីបរិស្ថាន និងមន្ត្រីរដ្ឋបាល ព្រៃឈើ ដែលឈរជើង ប្រចាំការ​ នៅតំបន់នោះ បង្ក្រាប់បានម្ដងណាឡើយ ទោះបីនៅតំបន់នេះ បានចំណាយលុយ ជាច្រើន រយលានដុលា ពីរប្រទេសកូរេ ដើម្បីរក្សាតំបន់ព្រៃនេះ ទុកធ្វើជាកំរោងរ៉េតបូរកដោយ។ តែផ្ទុយទៅវិញ បត់ល្មើសទាំងអស់នេះ ត្រូវបានគេដឹកចេញ តាមរទះក្របី និងគោយន្តកន្ត្រៃ យ៉ាងគក្រិកគក្រេង ហើយមន្ត្រី ឈរជើងប្រចាំការ នៅតំបន់នោះ បានត្រឹមតែ ទទួលយកលុយ ជាថ្នូរក្នុងការសូកប៉ាន ដើម្បីដឹកឈើចេញតែប៉ុន្នោះ។ តែបើលោក យួស បញ្ញារិទ្ធ ដែលជាអភិបាលស្រុក សន្ទុកនវិញ ប្រហែលជាលោក មិនបានដឹងទេ នៅក្នុងរឿងនេះ ឬមួយលោកដឹងហើយ បែជាធ្វើមិនឃើញ បានជាមិនមានចំណាត់ការ នៅក្នុងនាមលោក ជាគណបញ្ជារការឯកភាពស្រុកមានសិទ្ធក្រប់គ្រាន។ តែបើរឿងអ្នកការសែត …

អានបន្ត»