ព្រះច័ន្ទកម្ពុជា
ោក លឹម សុភ័ក្រ មេបញ្ជាការរង កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចេញមុខជំនួសលោក អ៊ុយ វាំងសង់ ធ្វើរបងថ្មរព័ទ្ធ លើដីទំនាស់១២ហិកតាដែលមិនទាន់ដោះស្រាយរួចរាល់ ត្រូវបានពលរដ្ឋ៨៤គ្រួសារចុះហាមឃាត់
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ មិនគួរមើលរំលង លោក ម៉ឹង ដាវីន មេ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុងកាន់តំណែងដុះស្លែ ប្រើជនស៊ីវិលនិងមន្ត្រីគយ អង្គុយចាំរាប់ក្បាលឡាន ក្រុមឈ្មួញតូច ធំ ដឹកទំនិញចេញពីវៀតណាម ឲ្យចូលបង់លុយតាមការកំណត់  មិនញញើតអ្វីទាំងអស់
អាជ្ញាធរខេត្តសៀមរាប ការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈលើវិស័យទេសចរណ៍ជាការរៀបចំផ្ទះ ដើម្បីទទួលអ្នកទេសចរ និងជាការបង្កើតឱកាស ការងារដល់យុវជន
ច្រករបៀងមួយកន្លែង គ្រប់គ្រងដោយ យោធា ៥០៣ មហាផ្គើននិងបទបញ្ជាថ្នាក់ដឹកនាំ បាន ឃុបឃិតគ្នា ជាមួយក្រុមឈ្មួញ នាំទំនិញគ្រប់ប្រភេទ ចូលកម្ពុជា មិនខ្វល់ពីខាតបង់ចំណូលពន្ធរដ្ឋ
ក្រសួងកសិកម្ម បានចុះផ្សព្វផ្សាយ អោយប្រើឧបករណ៍ នេសាទជាផ្លូវការ

ោក លឹម សុភ័ក្រ មេបញ្ជាការរង កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចេញមុខជំនួសលោក អ៊ុយ វាំងសង់ ធ្វើរបងថ្មរព័ទ្ធ លើដីទំនាស់១២ហិកតាដែលមិនទាន់ដោះស្រាយរួចរាល់ ត្រូវបានពលរដ្ឋ៨៤គ្រួសារចុះហាមឃាត់

បន្ទាយមានជ័យ : នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នេះប្រជាពលរដ្ឋជាច្រើនគ្រួសារនាំគ្នាទៅហាមឃាត់ក្រុមជាងសំណង់អោយផ្អាកធ្វើរបងលើដីកំពុងមានទំនាស់ដែលមិនទាន់ដោះស្រាយរួចក្នុងទំហំ១២ហិកតា ព្រោះប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងស៉ំអន្តរាគមន៍ពីឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ហើយព្រឹទ្ធសភាបានចេញលិខិតឲ្យអភិបាលខេត្តធ្វើការដោះស្រាយ នឹង ផ្តល់លទ្ធផលជូនព្រឹទ្ធសភា វិញផងដែរ។ ទាក់ទងនិងដីដែលកំពុងមានទំនាស់ខាងលើ គឺមានចំនួន១២ហិកតា ស្ថិតក្នុងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ…

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ មិនគួរមើលរំលង លោក ម៉ឹង ដាវីន មេ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុងកាន់តំណែងដុះស្លែ ប្រើជនស៊ីវិលនិងមន្ត្រីគយ អង្គុយចាំរាប់ក្បាលឡាន ក្រុមឈ្មួញតូច ធំ ដឹកទំនិញចេញពីវៀតណាម ឲ្យចូលបង់លុយតាមការកំណត់  មិនញញើតអ្វីទាំងអស់

ប្រភព​ឲ្យដឹងថា លោក មុឹង ដាវីន ឡើងកាន់តំណែងជាប្រធានគយច្រកព្រំដែនត្រពាំងផ្លុង ការកែទម្រង់ដើម្បីប្រមូលចំណូល ក៏បានចាប់ផ្ដើមក្នុងនោះមានទាំងការប្រើកម្លាំង ជនស៊ីវិលដើម្បីរកប្រាក់និង ប្រើ​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅ​អគ្គនាយក​គយ​កម្ពុជា គំរាមកំហែងអ្នករកស៊ីដឹកទំនិញ មក​បិទបាំង​រឿងអាស្រូវ​ ពុករលួយទង្វើ​របស់​ខ្លួន​។​ ក្រុមអ្នករកស៊ីមិនហ៊ានរឹងទទឹងចំពោះគយច្រកព្រំដែន ត្រពាំងផ្លុងនោះទេ ពីព្រោះបើហ៊ានតែរឹងទទឹងមុខជាត្រូវ គយចាប់ផាកពិន័យបង់ទ្វេគុណជាមិនខាន។ ដូច្នេះមាន តែបង់លុយជូនក្រុមគយ នៅត្រពាំងផ្លុងទៅតាមអ្វីដែលពួកគេទាមទារតែប៉ុណ្ណោះ។ ទំនិញភាគច្រើនដែលឆ្លងដែនពីប្រទេសវៀតណាម…

អាជ្ញាធរខេត្តសៀមរាប ការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈលើវិស័យទេសចរណ៍ជាការរៀបចំផ្ទះ ដើម្បីទទួលអ្នកទេសចរ និងជាការបង្កើតឱកាស ការងារដល់យុវជន

អាជ្ញាធរខេត្តសៀមរាប បានលើកឡើងថា ការបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈលើវិស័យទេសចរណ៍ ក៏ជាការរៀបចំផ្ទះយើងឲ្យបានស្អាត ដើម្បីទទួលភ្ញៀវ ក៏ដូចជាការបង្កើតឱកាសការងារដល់យុជនដែលមានជំនាញពិតប្រាកដ។ថ្លែងនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមចំនួន២០០នាក់ នៅខេត្ដសៀមរាប ដែលបានបញ្ចប់ការបណ្ដុះបណ្ដាល រយៈពេល៨ខែ លើផ្នែកបដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍ នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ អភិបាលរងខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានលើកឡើងថា នៅក្នុងឆ្នាំ២០២៤កន្លងទៅ ខេត្តសៀមរាប…

ច្រករបៀងមួយកន្លែង គ្រប់គ្រងដោយ យោធា ៥០៣ មហាផ្គើននិងបទបញ្ជាថ្នាក់ដឹកនាំ បាន ឃុបឃិតគ្នា ជាមួយក្រុមឈ្មួញ នាំទំនិញគ្រប់ប្រភេទ ចូលកម្ពុជា មិនខ្វល់ពីខាតបង់ចំណូលពន្ធរដ្ឋ

ខេត្តបន្ទាយមានជ័យ ÷ បច្ចុប្បន្ននេះ ក្រុមឈ្មួញ នៅតែ បន្តដឹកជញ្ជូន ទំនិញ គ្រប់ប្រភេទ មានដូចជា គ្រឿងទេស និង គ្រឿងភេសជ្ជៈ ឬទំនិញ ចាប់ហួយ ជាដើម ដោយដឹ ក ជញ្ជូន ដូចសត្វកណ្តៀរ យ៉ាងគគ្រឹកគគ្រេង…

ក្រសួងកសិកម្ម បានចុះផ្សព្វផ្សាយ អោយប្រើឧបករណ៍ នេសាទជាផ្លូវការ

ខេត្តសៀមរាប÷ ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំកម្លាំង​ជំនាញ​ប្រជុំផ្សព្វផ្សាយស្តីពី «ការកំណត់ប្រភេទឧបករណ៍ នេសាទឈ្នាង​អូស​លៀស ជាលក្ខណៈគ្រួសារ » ដល់ប្រជានេសាទ នៅខេត្តសៀមរាប។នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ…

ចាប់ខ្លួនអ្នកកាសែតម្នាក់  ព្រោះប្រទះឃើញគ្រាប់មីនតោនមិនទាន់ផ្ទុះ១គ្រាប់យកមកប្រគល់ឲ្យសមត្ថកិច្ច

ឧត្តរមានជ័យ ៖  អ្នកកាសែតប្រចាំខេត្តឧត្តរមានជ័យម្នាក់ ក្នុងអង្គភាពគេហទំព័រ មាតុភូមិ ឈ្មោះទឺ ពិទូ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ឃាត់ខ្លួន កាលពីវេលាម៉ោងប្រហែល ១០យប់ នាថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២៥  ខណៈពេលអ្នកកាសែតខាងលើនិងមិត្តភក្តិម្នាក់ទៀត យកគ្រាប់មីនតោន ចំនួន១គ្រាប់ ដែលប្រទះឃើញនៅលើដី…

ឈើ ព្រៃសហគម៍ ទទឹងថ្ងៃនិងព្រៃឧទ្យានជាតិភ្នំគូលែន អាចនៅសេសសល់នៅលើផែនដីបន្តទៀតបានដែរឬទេ? ខណៈដែលមន្ត្រីរដ្ឋបាលព្រៃឈើនៅទីនោះកំពុងដេកសម្ងំកើបលុយដាក់ហោប៉ៅ ?

ប្រភពពីព្រោះរដ្ឋបានរាយការណ៍មកថា ជារៀងរាល់ថ្ងៃមានគោយន្តកន្ត្រៃរាប់សិបគ្រឿងបាននិងកំពុងបន្តដឹកជញ្ជួនឈើអុសព្រៃយ៉ាងគគ្រឹកគគ្រីង ពុំដែលដាច់ទាំងយប់ទាំងថ្ងៃ ធ្វើដំណើរឆ្លងកាត់ទឹកដីស្រុកស្វាយលើ និងឆ្លងកាត់មុខស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ ដែលមានលោក ម៉ែន វុទ្ធី ហៅ ឡយ ជានាយសង្កាត់រដ្ឋបាលព្រៃឈើទីនោះ។រភពបានបន្តទៀតថា មួយថ្ងៃៗគោយន្តកន្ត្រៃដឹកឈើអុសព្រៃ ចេញពីតំបន់ព្រៃសហគមន៍ទទឹងថ្ងៃ និងព្រៃឧទ្យានជាតិភ្នំគូលែន ដឹកឆ្លងកាត់មុខស្នាក់ការរដ្ឋបាលព្រៃឈឺស្រុកស្វាយលើ ដោយមានការបើកភ្លើងខៀវពីលោក ម៉ែន  វុទ្ធី ហៅឡយ មានតួនាទីជានាយសង្កាត់រដ្ឋបាលព្រៃឈើនៅទីនោះ…

មូលស្រស់ ចរាចរណ៍ ក្នុងខេត្តសៀមរាប យ៉ាងរលូនជាច្រើនឆ្នាំ របស់មេឈ្មួញដុះស្លែឈ្មោះ ធិន ធូ សមត្ថកិច្ចជំនាញ បែជាមិនមើលឃើញ ប្រហែលជាមានពាក់ព័ន្ធ…

សៀមរាប : ឈើមូលស្រស់ៗ រាប់សិបដើម បានដំណើរការណ៍យ៉ាងរលូន ក្នុងខេត្តសៀមរាប រាប់សិបឆ្នាំរហូតដល់ពេលនេះ ដោយគេដឹងថា មេឈ្មួញឈើទាំងនោះគឺឈ្មោះ ធិន ធូ ។ មតិមហាជនជាច្រើនបានចោទជាសំណួរថា តើលោក ធិន ធូរ ជាអ្នកណា មានតួរនាទីអ្វី បានជាមានអំណាចអាចដឹកជញ្ចូនឈើមូលស្រស់ៗដោយសេរី បែបនេះ?…

កិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រជាជន ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្នុងមន្ទីបក្សខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម

ឧត្តរមានជ័យ : ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សមាជិកគណៈអចិន្រ្តយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តឧត្តរមានជ័យ នៅព្រឹកនាថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២៥ នេះ  បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ និងការផ្សព្វផ្សាយសេចក្ដីជូនដំណឹងស្ដីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅមន្ទីរគណបក្សខេត្តឧត្តរមានជ័យ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី សមាជិក…

លោកជំទាវ មិន ធារី និងលោក ញឹន កួន រួមជាមួយក្រុមការងារខេត្ត អញ្ជើញពិនិត្យគ្រាប់មីនតោន៥៥គ្រាប់ ក្នុងការអញ្ជើញចុះពិនិត្យទីតាំងសាងសង់ទំនប់ស្តុកទឹក

មីនតោន៥៥គ្រាប់ ត្រូវបានរកឃើញ ដោយអង្គភាព (ស៊ីម៉ាក់) នៅចំណុចអូរយាង ឧត្តរមានជ័យ : នាព្រឹកថ្ងៃទី ២៤ខែ មករា ឆ្នាំ ២០២៥ លោកជំទាវ មិន ធារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មាន ចាន់យ៉ាដា…