សាកសពម្នាក់ ត្រូវបានប្រទះឃើញកប់ក្នុងដី សង្ស័យករណីចាប់ជំរិតធ្វើទារុណកម្ម រហូតដល់ស្លាប់

ឧត្ដរមានជ័យ៖ ប្រជាពលរដ្ឋបានប្រទះឃើញសាកសព១ត្រូវនបានគេយកមកកប់ដីផ្លុងចោល នាព្រឹក ក្នុងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅភូមិគោកប្រាសាទ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ និងបានរាយការណ៍ជូនអាជ្ញាធរនិងសមត្តកិច្ចជំនាញចុះមកមើលចំណុចទីតាំងកើតហេតុ។
បន្ទាប់ពីសម្តកិច្ចចម្រុះបានចុះមកដល់ទីតាំងកើតហេតុ បានកាយលើកសាកសពមកលើ ឃើញថាសាកសពនោះ ភេទប្រុស ដែលមានមាឌធំ អាយុប្រហែល៣០ឆ្នាំជាង កំពស់១,៧៥ ជាជនបរទេស ដោយសមត្ថកិច្ចជំនាញវិនិច្ឆ័យបឋមឃើញថាស្លាប់ដោយការឆក់ខ្សែរភ្លើង ព្រោះលើខ្លួនសាកសពមានស្នាមឆក់ពេញខ្លួន ។
ហើយសមត្តកិច្ចជំនាញកុំពុងបន្តធ្វើកោសលវិច្ច័យនិងកំណត់ហេតុ ដើម្បីរកមុខសញ្ញាបន្តតាមនិតិវិធីច្បាប់ ។

តាមការអោយដឹងពីពលរដ្ឋនៅទីតាំងខាងលើ បានលើកឡើងថា កន្លងមកពួកគាត់សង្កេតឃើញ អំពើឃាតកម្មជាច្រើនករណី ដោយសាកសពត្រូវបានគេយកមកកប់និងប្លុងចោលនៅតាមលើភ្នំ ជើងភ្នំដងរែកក្នុងសង្កាត់អូរស្មាច់ ក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ ។ ដោយករណីជាបន្តរបន្ទាប់ខាងលើនេះ សមត្តកិច្ចពុំទាន់បំបែកសំណុំរឿងបាននៅឡើយទេរហូតមកដល់ពេលនេះ ។
ហើយសាកសពដែលត្រូវបានគេយកមកផ្លុងនិងកប់ចោលដូចសត្វធាតុនោះសុទ្ធតែជាជនបរទេស ។
មហាជនដាក់ការសង្ស័យថាការសម្លាប់មនុស្សដែលបានកើតឡើងកន្លងមកនេះ សុទ្ធសឹងផ្ដើមចេញមកពីកាស៊ីណូរបស់ លោកឧញ៉ាទាំងពីរដែលបានជួលអាគារឲ្យជនជាតិចិនស្នាក់នៅដើម្បីធ្វើអនឡាញដោយខុសច្បាប់នេះតែម្ដង់ ហើយថ្មីៗនេះការលឺល្បីតៗគ្នានៅក្នុងសង្កាត់អូរស្មាច់ មានករណីចាប់ជំរិតមនុស្ស រហូត ។
ប្រជាពលរដ្ឋបន្តរថា ពួកគាត់មានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះអសន្តិសុខដែលបានកើតឡើងកន្លងមកជាបន្តរបន្ទាប់ មិនដឹងថ្ងៃណាទេរឿងទាំងអស់នេះនឹងកើតឡើងមកលើពួកគាត់នោះទេ ។ ដោយរាប់សិបឆ្នាំមកហើយ អំពើឃាតកម្មទាំងអស់នេះ មិនដែលមានកើតឡើងនោះទេ ក្នុងខេត្តឧត្តរមានជ័យ ទើបតែមានជនបរទេសមកជួល រស់នៅក្នុងកាស៊ីណូអូរស្មាច់ក្នុងសង្កាត់អូរស្មាច់នេះមក បានលឺនិងឃើញជាញឹកញាប់នូវករណីសម្លាប់មនុស្សយកមកកប់និងផ្លុងចោលជាហូរហែរដែលគួរឲ្យខ្លាចខ្លាំងណាស់។
ករណីខាងលើនេះអង្គភាពសារព័ត៌មានយើងពុំទាន់បានសុំរបាយការណ៍ឫកំណត់ហេតុពីសមត្តកិច្ចនៅឡើយទេ។ អង្គភាពយើងនិងព្យាយាមទំនាក់ទំនងសមត្ថកិច្ចជំនាញបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *