ឧត្តរមានជ័យ : នៅព្រឹកនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងសាលប្រជុំធំនៃបរិវេណសាលាខេត្តឧត្តរមានជ័យ បានធ្វើកម្មវិធី ទិវាពិភពលោកប្រយុទ្ធនិងជម្ងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព
លោកជំទាវ មុំ ពុទ្ធីតា អភិបាលរងនៃគណ:អភិបាលខេត្តឧត្តរមានជ័យ
ឯកឧត្តម ឃ្លោក ហួត ប្រធានមន្ទីសុខាភិបាលខេត្តឧត្តរមានជ័យ ដោយមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ប្រធាន អនុប្រធាន គ្រប់មន្ទីជុំវិញខេត្ត លោកគ្រូអ្នកគ្រូ ព្រមទាំងប្អូនៗសិស្សានុសិស្ស ពុកម៉ែ បងប្អូន មីង មា អ៊ុប្រុស អ៊ុស្រី និងតំណាងអ្នកផ្ទុកមេរោគអេដស៍យ៉ាងច្រើនកុះករ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឃ្លោក ហួត បានឡើងចំណាប់អារម្មណ៍ ដោយលើកឡើងថា ដោយមានការគាំទ្ររពីក្រសួងសុខាភិបាល អាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ គណ:កម្មការ លេខារដ្ឋានអេដស៍ បាននិងខិតខំអនុវត្តន៍សកម្មភាពរបស់ខ្លួនចូលរួមគ្រប់សកម្មភាព ដើម្បីឈានទៅបញ្ចប់ការឆ្លងរាលដាលជំងឺអេដស៍ក្នុងដំណាក់កាលដែលស្ថានភាពជំនួយបរទេស កំពុងធ្លាក់ចុះ ក្នុងដំណាក់កាលនៃរយ:ពេលផ្ទេនេះ យើងទាំងអស់គ្នាក៍បានចាប់ផ្តើមបំពេញតួនាទីក្នុងភាពជាម្ចាស់ ដោយប្តេជ្ញារួមគ្នាបញ្ចប់នៅការឆ្លងរីករាលដាលមេរោគអេដស៍នៅកម្ពុជា និងត្រូវសម្រេចអោយបាននូវគោលដៅ៩៥-៩៥-៩៥ ក្នុងក្រខ័ណ្ឌនៃរដ្ឋបាលខេត្ត ក្នុងនោះមាន
១/៩៥% នៃមនុស្សទាំងអស់ដែលផ្ទុកមេរោគអេដស៍ បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ របស់ពួកគេ
២/-៩៥% នៃអ្នកផ្ទុកមេរោគអេដស៍ទាំងអស់ដែលបានធ្វើរោគវិនិច្ឆ័យ បានបន្តរទទួលការព្យាបាលដោយ ឱសថប្រឆាំងនិងមេរោគអេដស៍ជាប់ជាប្រចាំ
២/៩៥% នៃមនុស្សទាំងអស់ដែលទទួលកាព្យាបាលដោយឱសថប្រឆាំងនិងមេរោគអេដស៍ និងត្រូវឃើញថាបានកម្ចាត់មេរោគអេដស៍ ពីក្នុងឈាមរបស់ខ្លួន ។
ក្រោយការឡើងចំណាប់អារម្មណ៍របស់ឯកឧត្តម ឃ្លោក ហួត ប្រធានមន្ទីសុខាភិបាលខេត្តឧត្តរមានជ័យ រួចមក ក្នុងកម្មវិធី ក៍បានអនុញ្ញាត្តិអោយពុកម៉ែ អ៊ុពូមីងដែលជាអ្នកកំពុងផ្ទុកនិងព្យាបាលជម្ងឺអេដស៍ឡើងរៀបរាប់នូវការលំបាកនិងផលប៉ះពាល់របស់ពួកគាត់ក្រោយពីការឆ្លងនូវជម្ងឺអេដស៍ ដោយពួកគាត់បានបាត់បង់នូវសុភមង្គល ស្ថិតក្នុងជម្ងឺផ្លូវចិត្ត និងមានការរើសអើងពីមនុស្សមួយចំនួន និងបាត់ឱកាសនៃការរកស៊ីទទួលទាន ដោយមានការឆ្លងពីប្តីទៅប្រពន្ធ ពីម្តាយទៅកូន ។
បន្ទាប់ពីពុកម៉ែពូមីងបានរៀបរាប់ពីទុក្ខលំបាកក្នុងពេលពួកគាត់កំពុងឆ្លងមេរោគអេដស៍រួចមក បានធ្វើអោយបរិយាកាសក្នុងសាលប្រជុំទាំងមូលមានភាពក្តុកក្តួលជាខ្លាំង
ក្នុងឱកាសនោះដែរ លោកជំទាវ មុំពុទ្ធីតា អភិបាលរងនៃគណ:អភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញឡើងអាននូវសាររបស់សម្តេចបវធិបតី ហ៊ុន ម៉ាណែត ក្រោមប្រធានបទ ” សិទ្ធ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍ ” ក្រោយពីលោកជំទាវ មុំ ពុទ្ធីតា អានចប់នូវសារសម្តេចបវធិបតី ហ៊ុន ម៉ាណែត រួច មុនបញ្ចប់នៃកម្មវិធី ក៍មានការចូលរួមថតជាអនុស្សាវរីយ៍ពីលោកជំទាវ មុំ ពុទ្ធីតា ជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សិស្សានុសិស្ស និងពុកម៉ែ ពូមីង បងប្អូន ដែលជាផ្ទុកជម្ងឺអេដស៍ ព្រមទាំងការចែកនូវអំណោយជាអង្ករ គ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិការមួយចំនួនផងដែរ ៕ ដោយ ពៅ ស្រីវេន










