ឧត្តរមានជ័យ: ក្នុងសាលប្រជុំនៃសាលាខេត្តឧត្តរមានជ័យ នៅព្រឹកនាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទឹសដៅការងារឆ្នាំ២០២៥ របស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព
-ឯកឧត្តម ស៊ី ប្រសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ
-លោកជំទាវ មុំ ពុទ្ធីតា អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណ:អភិបាលខេត្តឧត្តរមានជ័យ
-រួមជាមួយលោកស្រី ឯក សុភារម្យប្រធានមន្ទី ( គ-ក-ស-ក )ខេត្តឧត្តរមានជ័យ
និងមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត ព្រមទាំង មន្ត្រីគ្រប់លំដាប់ថ្នាក់ ខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់សរុបចំនួន២១០រូប
ថ្លែងនៅក្នុងពិធីខាងលើ លោកជំទាវ មុំ ពុទ្ធីតា បានមានប្រសាសន៍ លើកឡើងចំពោះ (គ.ក.ស.ក) គឺជាគណៈកម្មាធិការដ៏មានសារៈសំខាន់ មានតួនាទីភារកិច្ច ចូលរួមសម្របសម្រួល ពិគ្រោះយោបល់ តាមដាន ពិនិត្យជម្រុញ និងសហការដោះស្រាយ នូវការងារទាំងឡាយ ពាក់ព័ន្ធនឹងស្ថានភាពយេនឌ័រ ស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ សំដៅលើកកម្ពស់ ការអភិវឌ្ឍន៍ស្ថានភាព ស្ត្រី និងកុមារក្នុងខេត្ត។ លោកជំទាវ លើកឡើងបន្ថែមថា ( គ-ក-ស-ក)ខេត្តឧត្តរមានជ័យ តែងយកចិត្តទុកដាក់ខ្ពស់លើការងារស្ត្រី និងកុមារ ដោយអនុវត្តសកម្មភាពនានាស្របតាមផែនការ ការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ។ ជាចុងក្រោយឯកឧត្តម ស៊ី ប្រសិទ្ធ បានមានប្រសាសន៍កោតសរសើរដល់ គ.ក.ស.ក ខេត្ត សមាជិក សមាជិកា គ.ក.ស.ក ខេត្ត សមាជិក គ.ក.ស.ក នៅថ្នាក់ក្រុង ស្រុក, គ.ក.ស.ក ឃុំសង្កាត់ និងអង្គការ ដៃគូអភិវឌ្ឍន៍CIDO ដែលបានយកចិត្តទុកដាក់អនុវត្តយ៉ាងមានប្រសិទ្ធភាពនូវផែនការកិច្ចការពារកុមារខេត្ត ការធ្វើសមាហរណកម្ម កុមាររស់នៅក្នុងគ្រួសារតាមឃុំ សង្កាត់ ក្រុង ស្រុកនីមួយៗការទប់ស្កាត់ការបែកចេញពីគ្រួសារ ការទប់ស្កាត់ និងឆ្លើយតបទៅលើអំពើហិង្សា ការកេងប្រវ័ញ្ចកម្លាំងពលកម្មលើកុមារ ការដោះ ស្រាយស្ថានភាពកុមាររងផលប៉ះពាល់ដោយជំងឺផ្សេងៗ ។
កម្មវិធីបានដល់ទីបញ្ចប់ដោយប្រព្រឹតទៅយ៉ាងរលូន និងភាពល្អរប្រសើរផងដែរ ៕
ដោយ ពៅ ស្រីវេន












